ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

BREAKING NEWS | ម៉ោង ២០:៣១នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ហើយ នៅភូមិសាស្ត្រសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

2025/12/23 08:40:35 pm        26
ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖-ម៉ោង ២០:៣១នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ហើយ នៅភូមិសាស្ត្រសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

តាមរយៈការសម្របសម្រួលថ្មី ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងកសាងសន្តិភាពព្រំដែនឡើងវិញ

2025/12/23 08:11:23 pm        204
នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គូ ជៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារលើបណ្ដាញសង្គមថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក តេង ស៊ីជុន (Deng Xijun) បេសកជនពិសេសក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរតាមផ្លូវការទូតមួយផ្សេងទៀតទៅកាន់ ប្រទេសកម្ពុជា និង ប្រទេសថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែនថ្មីៗនេះ។លោក គូ ជៀគុន លើកឡើងថា ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍របស់ខ្លួនក្នុងការឃ្លាំមើលបទឈប់បាញ់។ ប្រទេសចិនមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។ សង្ឃឹមថា កម្ពុជា និងថៃនឹងជួបគ្នានៅផ្លូវកណ្តាល ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពព្រំដែនឡើងវិញ។គួរបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា ទាំងកិច្ចប្រជុំទាំងលទ្ធផលនៃកិច្ចប្រជុំ កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គឺមានលក្ខណៈជានយោបាយ ដោយកិច្ចប្រជុំនេះ មិនមែនជាការកាត់សេចក្ដីដែលមានលក្ខណៈផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីម្ខាងៗត្រូវអនុវត្តតាមនោះទេ។ ប្រទេសជាសមាជិកអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្តាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន៕

ប្រេីពេលត្រឹម១០ម៉ោង សមត្ថកិច្ចខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបករណីធ្លាក់ប្លន់ម៉ូតូ ឃាត់ជនសង្ស័យ០៦នាក់

2025/12/23 08:04:15 pm        657
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ធនឹងអំពើធាក់ប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា ៖ ក្រោយកើតមានអំពើធ្លាក់ប្លន់ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបើកការចុះស្រាវជ្រាវបន្ទាន់ភ្លាម ដោយប្រើពេលវេលាត្រឹម១០ម៉ោងប៉ុណ្ណោះ ក្នុងការឈានទៅបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ ក្រោយពួកគេប្រព្រឹត្តិសកម្មភាពបទល្មើសរួច ។ លោកអធិការបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបនេះ ក៏ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ ។ គួររំលឹកថា ៖ អំពើធាក់ប្លន់ខាងលើ បានកើតឡើងកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលា២៣ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អំពើប្លន់នេះ ក្រុមជនសង្ស័យពុំបានប្រើប្រាស់សម្ភារ អាវុធអ្វីនោះឡើយ ពោលគឺធាក់ប្រដួលជនរងគ្រោះឲ្យដួល ប៉ងប្លន់យកម៉ូតូតែមិនសម្រេច ខណៈជនរងគ្រោះរងរបួសស្រាល ៕ លីហេង

រដ្ឋមន្រ្តីសុខាភិបាល «ក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានពីថៃ មន្រ្តីសុខាភិបាលបានបញ្ចេញនូវភាពក្លាហានអនុវត្តវិជ្ជាជីវៈ នៃការសង្គ្រោះជីវិត ដោយក្តីស្រឡាញ់ និងករុណា ចំពោះអ្នកជំងឺ និងអ្នករងរបួសទាំងអស់»

2025/12/23 07:59:05 pm        108
ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣,០៣៧នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។ ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រមសូមផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកការយល់ឃើញរបស់វិស័យនានាដែលថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានសង្គត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។បន្ទាប់ពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងចំនួន២ ដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ មកចែករំលែកសម្រាប់ធ្វើការពិចារណា៖ (១)សូមកុំគិតថាអ្នកដឹកនាំត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំនុចនេះជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព (២)សូមកុំជឿថាអ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬអាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះអ្នកដឹកនាំត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍន៍ក្រុមការងារ ដែលនៅជុំវិញ ព្រោះក្រុមការងារដែលនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យសម្រេចបាននូវគោលដៅធំៗ របស់អង្គភាព ឬស្ថាបន័។បន្តទៀត ក្រុមការងារមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើការបង្ហាញពីវិធីសាស្រ្តដើម្បីទាក់ទាញអ្នកមកប្រើប្រាស់សេវាឱ្យកាន់តែច្រើន។ ការបង្ហាញនេះបានទាក់ទាញឱ្យការពិភាក្សា និងផ្តល់យោបល់លើការងារតាមដានកំហុសវេជ្ជសាស្រ្ត ការគោរពក្រមសីលធម៌វិជ្ជាជីវៈ៕អត្ថបទ រដ្ឋា

BREAKING NEWS | ម៉ោង ១៩:៣០នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

2025/12/23 07:43:09 pm        17
ស្ថានការណ៍នៅតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្ត ធ្វើសកម្មភាពរំលោភបំពានចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖-ម៉ោង ១៩:៣០នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រម សេចក្តីព្រាងច្បាប់ ចំនួន៤

2025/12/23 07:27:48 pm        218
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នារសៀល ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយបានអនុម័តយល់ព្រម សេចក្ដីព្រាងច្បាប់ចំនួន៤ បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នូវ៖ ១.១-សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ។១.២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋ សមាជិករបស់ខ្លួន។១.៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរ ទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។១.៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និង ទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

ក្រសួងកសិកម្ម លើកកម្ពស់ផលិតកម្មបន្លែក្នុងស្រុកឱ្យមានគុណភាព ស្តង់ដារ CAM-GAP និង PGS

2025/12/23 06:35:12 pm        146
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ កំណត់ប្រភេទនិងបរិមាណតម្រូវការបន្លែ និងលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកឱ្យបានពេញមួយឆ្នាំ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតកម្មបន្លែខ្មែរឱ្យមានគុណភាព និងសុវត្ថិភាពខ្ពស់តាមស្តង់ដារ CAM-GAP និងPGS ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងលើទីផ្សារ និងធានាសុខុមាលភាពជូនប្រជាពលរដ្ឋ។ឯកឧត្តម បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនរួមមាន ពង្រឹងស្ថានីយ៍ស្រាវជ្រាវពូជបន្លែ កែលម្អប្រព័ន្ធស្រោចស្រព និងបណ្តុះបណ្តាលបច្ចេកទេសទំនើបដល់កសិករ។ ជំរុញការបង្កើតសហគមន៍កសិកម្មទំនើប និងការចងកិច្ចសន្យាផ្គត់ផ្គង់ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ។ ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ឱ្យក្លាយជាសេនាធិការដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងកសិករទាំងផ្នែកបច្ចេកទេស និងការប្រមូលទិន្នន័យទីផ្សារ៕

ក្រសួងអប់រំ ផ្តល់ជំនួយដល់មន្ទីរអប់រំខេត្តចំនួន៦ រងការប៉ះពាល់ដោយសង្គ្រាមព្រំដែនជាមួយថៃ

2025/12/23 06:26:06 pm        119
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរជន ជួបសំណេះសំណាលជាមួយប្រធានមន្ទីរ តំណាងបុគ្គលិកអប់រំ ខេត្តទាំង ៦ ដែលរងការប៉ះពាល់ដោយសង្គ្រាមព្រំដែនជាមួយប្រទេសថៃ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់ និងបាននាំយកនូវសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភនានាដែលទទួលបានពីសប្បុរសជន ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីបែងចែកបន្តដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹកនៅតាមខេត្តរបស់ខ្លួន។ ដោយឡែកសម្រាប់ខេត្តកោះកុង ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ចែងក្រុមការងារដើម្បីដឹកជញ្ជូនសម្ភារៈឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងផងដែរ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះសុខទុក្ខរបស់បងប្អូនភៀសសឹក ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីគ្នាឱ្យរឹងមាំ អង់អាចក្លាហាន ដោយលើកឡើងថារាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលឡើយ ហើយនឹងនៅតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសម្រេចឱ្យបាននូវសុខសន្តិភាពបរិបូរណ៌ជូនកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបថ្ងៃនេះគឺសារបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រ ស្នេហាជាតិ ឯកភាពជាតិ និងសាមគ្គីភាព រវាងរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ តាមរយៈការបន្តជួយគាំទ្រឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភាសិក្សាដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹក និងសូមបន្តរក្សាស្មារតីរួបរួមគ្នាជាធ្លុងមួយឱ្យរឹងមាំ ប្រឹងប្រែងតស៊ូជម្នះហែលឆ្លងគ្រាដ៏លំបាកនេះជាមួយគ្នា។ ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ មិនត្រឹមសបញ្ជាក់ពីទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងគឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចអប់រំ ចំណែកសិស្សានុសិស្សភៀសសឹកក៏នៅតែបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិនាពេលអនាគត។សង្គ្រាមពិតជាធ្វើឱ្យប៉ះពាល់ដល់ការអប់រំ ហើយបើយើងមិនគិតគូរដល់ការអប់រំនោះ សង្គ្រាមនេះនឹងបន្តប៉ះពាល់ដល់អនាគតរបស់ប្រទេសជាតិយើងថែមទៀត ព្រោះធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។ ដូច្នេះ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាចិត្តធានាបន្តផ្ដល់នូវការអប់រំប្រកបដោយគុណភាព តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែរឹងមាំ បន្តកំណែទម្រង់សាលារៀន និងបន្តយកចិត្តទុកដាក់សម្របខ្លួនទៅនឹងកាលៈទេសៈថ្មីនេះ ខណៈកម្ពុជាកំពុងតែមានវិបត្តិសង្គ្រាមនៅព្រំដែនជាមួយប្រទេសថៃ។ ជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ទី១) សម្រាប់សិស្សភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានរៀបចំឱ្យចូលរៀនវេនថ្ងៃ ២) សម្រាប់សិស្សដែលនៅតាមជំរំភៀសសឹកផ្សេងទៀត ត្រូវបានរៀបចំឱ្យចូលរៀននៅតង់ថ្នាក់រៀនបណ្ដោះអាសន្ន, រៀបចំការរៀននិងបង្រៀននៅតាមបណ្ដុំតូចៗ ដូចជា នៅតាមផ្ទះឬ ទីតាំងសុវត្ថិភាព និង ធ្វើស្វ័យសិក្សា ដោយក្រសួងបាននិងកំពុងបន្តផ្តល់ជូននូវសៀវភៅគោល និងសៀវភៅជំនួយការសិក្សានានា ដល់សិស្សភៀសសឹក និងលោកគ្រូអ្នកគ្រូនៅតាមជំរំភៀសសឹក។ជាថ្មីម្តងទៀត តាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាទីបំផុតចំពោះវីរកងទ័ពកម្ពុជាដែលកំពុងតស៊ូការពារបូរណភាពទឹកដីនៅឯនាយព្រំដែន និងបង្ហាញនូវការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទប់ទល់នឹងការឈ្លានពានរបស់ប្រទេសថៃផង និងចរចាស្វែងរកសន្តិភាពផង៕

រដ្ឋមន្រ្តីសុខាភិបាល «បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ»

2025/12/23 06:21:12 pm        130
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ក្នុងការជំរុញការគិតគូរ យុទ្ធសាស្រ្ត និងរៀបចំផែនការសកម្មភាពជាតិ នៃបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគណៈកម្មាធិការនាពេលនេះ ពិតជាចំពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពនៃការឈ្លាសពាននៅព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បរិស្ថាន និងសុខភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈប្រទាក់ក្រឡាគ្នា ហើយដើម្បីសម្រេចការងារនេះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ក្នុងការកំណត់អាទិភាពបញ្ហាបរិស្ថាន និងសុខភាព ដោយត្រូវធ្វើផែនការ តាមដាន វាយតម្លៃ និងអនុវត្តវិធានការទប់ស្កាត់ ដែលតម្រូវឱ្យមានភាពជាដៃគូរួមគ្នារវាងភាគីពាក់ព័ន្ធ ទាំងដៃគូកម្រិតជាតិ និងអន្តរជាតិ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចនូវគោលដៅអាទិភាពសំខាន់ៗ ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងសុខុមាលភាពប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ៖ ១) សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ពជាអាទិភាព ទោះក្នុងស្ថានភាពណាក៏ដោយ ២) ការបម្រើសេវាដោយសមធម៌ ៣) ការពារហានីភ័យដែលអាចកើតមានជាយថាហេតុជំងឺអាសន្នរោគ ជំងឺឆ្លងនានា ៤) គោលការណ៍ គឺមិនទុកចោលប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព្យាបាលនោះទេ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍អនុវត្តមួយចំនួន ដល់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖ ១) ការងារបរិស្ថាន និងសុខភាព ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដោយសារជំងឺទាំងអស់មានពាក់ព័ន្ធនឹងបរិស្ថាន ២) ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានផ្ដោតលើសុខភាពជាអាទិភាព ៣) ក្រសួងទាំងឡាយ ត្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់សុខភាពក្នុងវិស័យរបស់ខ្លួន ៤) ចែករំលែកព័ត៌មានទាក់ទងនឹងផលប៉ះពាល់បរិស្ថានឱ្យបានទាន់ពេលវេលា ៥) បញ្ជូលការគាំពារ និងការពារសុខភាពក្នុងផែនការទាំងអស់ និង៦) សុខភាពត្រូវមាននិយាមច្បាស់លាស់។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ក្រុមការងារនៃបច្ចេកទេសនៃក្រសួងសុខាភិបាល សរុបចំនួន ៣៤ រូប៕អត្ថបទ រដ្ឋា

រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

2025/12/23 05:29:58 pm        127
ភ្នំពេញ​ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នារសៀល ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលមានរបៀបវារៈចំនួន ៤ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបានបញ្ចប់ការពិនិត្យសិក្សារួចរាល់ រួមមាន ទី​១.​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា,​ ទី២.​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន, ទី៣. ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន​និងទី៤.​ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម ៕ អត្ថបទ​បាន​សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM