ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិរក្សាក្រមសីលធម៌ ខណៈប្រទេសជាតិស្ថិតក្នុងជម្លោះព្រំដែន

2025/12/19 11:05:49 am        347
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ខណៈពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។តាមរយៈសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥, សម្ដេចបានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះមិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិនយោបាយការទូត សមរភូមិព័ត៌មាន និងសាធារណមតិដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមតាមគ្រប់រូបភាពក្នុងគោលបំណងដណ្តើមយកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)នេះ។ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជានៅថ្ងៃនេះ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំមកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។ ទន្ទឹមនេះក៏អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តឱ្យបានកាន់តែខ្ជាប់ខ្ជួននូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងបន្តធានានូវបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីបង្កើនទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវ វិជ្ជាជីវៈរបស់ខ្លួន៕

កុមារភៀសសឹក បានចូលរៀននៅជំរុំ នៅតែ​ទទូច​ចង់​ទៅ​ផ្ទះវិញ និង​ស្នើ​ឲ្យ​ថៃ​បញ្ចប់​សង្រ្គាម​ឈ្លាន​ពាន​កម្ពុជា

2025/12/19 11:03:18 am        316
កុមារភៀសសឹកប្រមាណ ៥០០នាក់នៅមណ្ឌលសុវត្ថិភាពមួយកន្លែងក្នុងខេត្តព្រះវិហារ បាន​ចូល​រៀន​នៅ​ក្រោម​តង់ នៅតែទទូ​ចចង់ត្រឡប់​ទៅផ្ទះវិញ ព្រោះរៀនក្រោមតង់មិនស្រួល ដូចរៀន​ក្នុង​ថ្នាក់​។ ​ពួកគេអំពាវនាវឲ្យ​ថៃ​បញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា និងស្នើឲ្យ​សហគមន៍អន្តរជាតិ ជួយ​ដល់​កុមារ​កម្ពុជា ដែលកំពុងរស់នៅដោយភាពភិតភ័យក្រោមភ្លើងសង្គ្រាម។ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៣ថ្ងៃហើយ ដែល​ថៃ​បាន​ឈ្លាន​ពាន​អធិប​តេយ្យ​ភាព​កម្ពុជា ដោយប្រើប្រាស់នូវអាវុធខុសច្បាប់គ្រប់ប្រភេទ រួមមាន​យន្ត​ហោះ​ទម្លាក់​គ្រាប់​ពី​លើ​អាកាស F​16 ផ្សែងពុល រថក្រោះ កំាភ្លើងធំ ដែលមិនត្រឹម​តែ​សំដៅ​លើ​មូល​ដ្ឋាន​ទ័ព​កម្ពុជា​នោះ​ទេ ​ប៉ុន្តែជាការបាញ់ប្រហារមិនរើសគោលដៅ។ ជាក់ស្តែងសាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះ​សម្បែង​របស់​ប្រពលរដ្ឋស្លូតត្រង់ត្រូវបានបំផ្លិចបំផ្លាញ។ រីឯកុមារ​កម្ពុជា​ជាង ១៣​ម៉ឺន​នាក់​កំពុង​តែ​រស់​ក្រោម​ភាព​ភ័យខ្លាច តក់ស្លុត ជាពិសេសពួកគេកំពុងតែបាត់បង់ឱកាសសិក្សារៀនសូត្រ។ មក​ដល់​ពេល​នេះ​កុមារ​នៅ​ជំរុំ​សឹកមួយកន្លែងក្នុងខេត្តព្រះវិហារ កំពុងរៀនក្រោមតង់ដែលក្តៅ មាន​សំឡេង​រំខាន រៀនបានតែ២មុខវិជ្ជាគឺគណិតវិទ្យា និងភាសាខ្មែរ ពីថ្នាក់ទី១ ដល់ទី៦។ ស្ថាន​ភាព​លំបាក និង​ប្រឈមនឹងផលប៉ះពាល់ផ្លូវ​កាយ ផ្លូវចិត្តកុមារកម្ពុជា បែបនេះ នាំអោយ​ពួក​គេ​អំពាវ​នាវ​ដល់​សហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និង ជួយ​បញ្ចប់​សង្គ្រាម​ឈ្លាន​ពាន​ពី​យោធា​ថៃ​អោយ​បាន​ឆាប់​បំផុត​ដើម្បី​អោយ​ពួកគេបានត្រឡប់ទៅរៀនសូត្រក្នុងថ្នាក់ដូចដើមវិញ។តំណាងអ្នកគ្រូ លោកគ្រូ ភៀសសឹក ដែលបានស្ម័គ្រ​ចិត្តបង្រៀនកុមារទាំងនេះ បានអះអាងថា ពួក​គេ​ពិត​ជាបារម្ភចំពោះអនាគតកុមារនៅព្រំដែន ព្រោះពួកគេត្រូវរត់គេចពីសង្គ្រាមម្តងហើយ ម្តង​ទៀត​។ កាលពីឆ្នាំមុនពួកគេមិនទាន់បានបញ្ចប់មេរៀនផង ពេលនេះ​ត្រូវ​ចាប់​ផ្តើម​មេ​រៀន​ថ្មី​ដោយ​លំបាក។​ តំណាងគ្រូបង្រៀន​ភៀសសឹក​ស្នើ​សុំអោយ​ថៃ​បញ្ចប់​ទង្វើ​ឈ្លាន​ពាន​លើ​អធិបតេយ្យ​ភាព​កម្ពុជាព្រោះកុមារកម្ពុជា ចង់បានត្រឹមតែសន្តិភាពប៉ុណ្ណោះ​។ យោងតាមក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ម្ស៊ិលមិញនេះ មាន​កុមារ​ភៀស​សឹកបានចូលរៀនបណ្តោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១៦០២ ក្នុង​រាជ​ធានី​ខេត្ត​២២ ​សិស្សសរុប ៩៤០៧នាក់។ កុមារភៀសសឹកដទៃទៀត មិនទាន់បានចូលរៀននៅឡើយ និង​ខ្លះ​ទៀត​បន្តរៀនក្រោមតង់៕ អត្ថបទ៖ សូដាវណ្ណ 

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN បញ្ជាក់សាជាថ្មី អំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញ UN

2025/12/19 10:51:24 am        247
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេសនិងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ។

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយ​យោធាថៃនៅតែ​បន្ត​បាញ់​ប្រហារ​ និ​ងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥ ដែល គិត​មក​ដល់ថ្ងៃទី១៩ធ្នូនេះ មានរយៈពេល១៣ថ្ងៃហើយ

2025/12/19 10:50:16 am        168
ក្រសួងការពារជាតិកម្ពុជា បានបង្ហាញពី​បច្ចុប្បន្នភាពអំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពា​ន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៣ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ភាគីថៃបាន បន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ រហូតដល់ម៉ោង ៥:០០នាទីព្រឹកនេះទើបស្ងប់ស្ងាត់។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:២៨នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។- ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់ កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។- ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។ យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕

អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ​បន្ត​បាញ់​គ្រាប់​ផ្លោង និង​បាញ់​ផ្សែង​ពុល​ចូល​ផ្ទះ​ពលរដ្ឋ​ខ្មែរ​

2025/12/19 10:41:25 am        228
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ទាហានឈ្លានពានថៃ បានបើក​ការ​បាញ់​កាំ​ភ្លើង​ធំ​ចេញ​ពី​នាវា​ចម្បាំង​របស់​ខ្លួន​ចូល​តំបន់ថ្មដា ខេត្តពោធិ៍សាត់ បាន​ផ្លោង​ចូល​ភូមិ​ប្រជាជន​ស៊ីវិល​មួយ​ចំនួន​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ និង​បន្ត​បាញ់​ផ្លោង​ជា​ច្រើន​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគី​ទី៤ និងទី៥។ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​ទាហាន​ឈ្លាន​ពាន​ថៃ​នោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានឈ្លានពាន​ថៃបាន​បន្ត​បាញ់​ប្រហារ​យ៉ាង​កំរោល​ដោយមិនរើសគោលដៅ ដែល​នូវ​ព្រឹកនេះ​យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិ​សាស្ត្រ​ភូមិជោ​គជ័យ, បាញ់ផ្លោងជាច្រើនគ្រាប់ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ និងបាញ់ចូលភូមិសាស្រ្តបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ដើម។លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កង​ទ័ព​ថៃ​តែង​តែយ​ក​លេស ​និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពាន​របស់​ខ្លួន​មក​លើ​អធិបយ​តេយ្យ ​និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើ​ឈ្លាន​ពាន​របស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោ​បករណ៍​ធុន​ធ្ងន់ ​និង​មានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់​ប្រភេទ​, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយ​ប្រហារ​លើ​កម្ពុជា​ ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បាន​បញ្ជាក់​យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព​ និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បី​បម្រើ​មហិច្ឆ​តា​ឈ្លាន​ពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ​។ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើភូ​តកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយ​ងាក​មករក​មាគ៌ា​សន្តិភា​ព​ឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរព​បទ​ឈប់​បាញ់ដែ​ល​ខ្លួន​បាន​បំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយ​ស្តែង​ចេញ​ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិន​មែន​តាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទា​រ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវ​ឱ្យថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ​ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​គំរាម​កំហែង​ដល់​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះ៕ អត្ថបទ៖ បាន ចក់

BREAKING NEWS | ម៉ោង៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:53:38 am        435
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅទិស​យោធ​ភូមិ​ភាគ​ទី៥​ ក្នុងភូមិសាស្រ្តនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ៩និង៤៥នាទី យោធាថៃបានបន្តបាញ់​ផ្លោង​ចូល​ផ្ទះ​ប្រជាជ​នស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូ​ន​នៅ​ពេល​ក្រោយ៕

BREAKING NEWS | ម៉ោង៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅ​ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:41:29 am        422
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករ​ណី​យោធា​ថៃ​នៅ​តែប​ន្ត​ធ្វើស​កម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅ​យោធ​ភូមិភា​គ​ទី​៥ ​ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៧និង៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូល​ផ្ទះ​ប្រជា​ជន​ស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូន​នៅ​ពេល​ក្រោយ​៕   

ក្រសួងការពារជាតិកម្ពុជា៖ នៅម៉ោង០៨:៤៨នាទីទាហានឈ្លានពានថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ

2025/12/19 09:11:32 am        236
ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវេលាម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»

2025/12/19 07:35:57 am        171
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអំណោយ សម្រាប់យកទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ចំនួន៧ខេត្ត ដែលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អំណោយដែលកំពុងរៀបចំនេះ គឺបានមកពីកម្មវិធីរាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីកៀរគរថវិកាជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានទឹកដីពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយក្នុងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក យើងក៏ទទួលការចូលរួមឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ។ជាការកត់សម្គាល់របស់លោកជំទាវរដ្ឋមន្រី្ត គឺទីណាក៏ដោយដែលមានខ្មែរ នៅក្នុងប្រទេស ឬក្រៅប្រទេស បានធ្វើចលនាយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ ឆ្លើយតបនូវការរំលោភបំពាន ថែរក្សានូវអធិបតេយ្យភាពរបស់ជាតិយើង រក្សាជនជាតិយើងឲ្យមានភាពខ្ពង់ខ្ពស់ ដែលដូនតាយើងបន្សល់ទុកមក ដែលជាភារកិច្ចរបស់យើងគ្រប់គ្នា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានការសោកស្តាយ កាលដែលពួកយើងធ្លាប់បានឆ្លងកាត់សង្រ្គាមពីជំនាន់មុន។ ហើយយើងក៏មិនដែលគិតថាក្មេងជំនាន់ក្រោយបានជួបសង្រ្គាមជាលើកទី២នេះទេ។ ហើយសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយកបានមកដោយកម្រ ប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ឈាម បានទទួលនូវរស់ជាតិសន្តិភាព។ ហើយឥលូវនេះទាំងអស់គ្នាបានដឹងហើយថា តម្លៃនៃសន្តិភាព មានន័យយ៉ាងដូចម្តេច។ ដូច្នេះនៅពេលដែលឃើញក្មេងៗរត់គេចពីសង្រ្គាម នៅពេលដែលគេផ្លោងចូលមក យើងសោកស្តាយមែនទែន ដោយហេតុថាសន្តិភាពត្រូវបានបំផ្លាញ ដោយសារចលនាជាតិនិយមជ្រុល ដោយសារការប៉ុនប៉ងរំលោភឈ្លានពាននូវអធិបតេយ្យភាពរបស់ប្រទេសមួយ។ ដូច្នេះសុំឲ្យក្មេងៗជំនាន់ក្រោយចងចាំ ហើយប្រឹងប្រែងរៀនសូត្រនៅគ្រប់ទីកន្លែង ហើយប្រឹងប្រែងនូវអ្វីដែលខ្លួនឯងអាចធ្វើបាន ដើម្បីយុទ្ធជន ដើម្បីជនភៀសសឹក ហើយដើម្បីខ្មែរទាំងអស់។ ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ ថវិកាគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធី «រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក»។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញ ពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕អត្ថបទ រដ្ឋា 

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន

2025/12/18 10:59:35 pm        253
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា កម្ពុជា និងថៃ បានបានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ។ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ លោក វ៉ាង យី បានបញ្ជាក់នូវជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។តាមរយៈនោះ លោក វ៉ាង យី បានបន្តថា ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំង ២ ឡើងវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM