ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រសួងអប់រំ ជូនអំណោយគ្រឿងឧបភោគ សម្ភារសិក្សា ជូនជនភៀសសឹកក្នុងខេត្តកោះកុង

2025/12/19 03:06:09 pm        547
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជននិងកីឡា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់មក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។អំណោយទាំងនេះ ដើម្បីប្រគល់ជូនបន្តដល់ជនភៀសសឹកក្នុងខេត្តកោះកុង ក្នុងស្រុកចំនួន ៣ មានស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល (ទីតាំងជនភៀសសឹក) តាមតំបន់សុវត្ថិភាព(ជំរំ) និងជនភៀសសឹកតាមខ្នងផ្ទះជាក់ស្តែង។ជាមួយគ្នានេះ ក្រសួងអប់រំ បានផ្ដល់ ថវិកាចំនួន ៨ ៣០០ ០០០រៀល បានប្រគល់ជូនដល់ រដ្ឋបាលខេត្តកោះកុង សម្រាប់ចាត់ចែងតាមការចាំបាច់៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥

2025/12/19 02:55:53 pm        283
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។​លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី និងអនុញ្ញាតឱ្យយើងរៀបចំកម្មវិធីដ៏មានអត្ថន័យ និងសូមស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកចូលរួមទិវាវេជ្ជសាស្ត្រ-ស ល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ ក្រោមប្រធានបទ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» ជាប្រធានបទឆ្លុះបញ្ចាំងពីបេសកកម្មរួមរបស់យើងក្នុងការជំរុញឧត្តមភាពនៃការព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺ។លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងទៀតថា ទិវាវេជ្ជសាស្ត្រនាពេលនេះ គឺមានគោលបំណង បន្តលើកកម្ពស់ ជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកថែទាំអ្នកជំងឺ ការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ការពង្រឹងកិច្ចសហការ ទំនាក់ទំនងរវាងមន្ទីរពេទ្យ ក្រុមអ្នកជំនាញ និងស្ថាប័នសុខាភិបាលក្នុងប្រទេស ការផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែឆាប់រហ័ស ម៉ត់ចត់ និងមានមនុស្សធម៌។ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មនី្ទរពេទ្យបានខិតខំអភិវឌ្ឍសមត្ថភាព បំពាក់សម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកជំងឺតាមស្តង់ដារអន្តរជាតិ។ លោកសាស្រ្តាចារ្យរង ជឿជាក់ថា ក្នុងរយៈពេល ០២ថ្ងៃខាងមុខនេះ យើងទាំងអស់គ្នា នឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀននៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ។ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្ត បានថ្លែងថា ក្នុងបរិបទការអភិវឌ្ឍប្រព័ន្ធសុខាភិបាលជាតិ ទំនើបកម្មគុណភាពសេវាសុខាភិបាល គឺជាគោលបំណងដ៏សំខាន់ក្នុងគោលនយោបាយអាទិភាពចំនុចទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ការកែលម្អបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការបង្កើតមន្ទីរពេទ្យឆ្លាតវៃ ការប្រើប្រាស់ឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ និងការព្យាបាលតាម evidence-based medicine គឺជានយោបាយដឹកនាំដែលរាជរដ្ឋាភិបាលបានផ្តោតសំខាន់បំផុត ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់យើងទាន់សម័យ ដឹកនាំដោយចំណេះដឹង និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកត់សម្គាល់ឃើញថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យមួយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖ បច្ចេកទេសវះកាត់កម្រិតតូច និងធំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជំងឺ បច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់ ការគ្រប់គ្រងគុណភាព និងសុវត្ថិភាពអ្នកជំងឺតាមស្តង់ដារ ដែលទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា មានការទទួលស្គាល់ ជឿជាក់ មានទំនុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋ។ ចំណែកឯការយកចិត្តទុកដាក់ក្នុងការថែទាំអ្នកជំងឺ គឺជាការផ្តល់នូវគុណតម្លៃដ៏សំខាន់សម្រាប់អ្នកជំងឺ ត្រូវពង្រឹងឱ្យកាន់តែប្រសើរជាងមុន ដោយផ្តោតលើភាពមនុស្សធម៌ ការគោរពសិទ្ធិអ្នកជំងឺ និងការយកចិត្តទុកដាក់មើលថែប្រកដោយប្រសិទ្ធភាពខ្ពស់។ មន្ទីរពេទ្យព្រះអង្គឌួង បានបង្ហាញយ៉ាងច្បាស់ពីការរួមចំណែក តាមរយៈការអប់រំបុគ្គលិកប្រកបដោយក្រមសីលធម៌ បង្កើតបរិយាកាសសមស្រប ស្អាត សុវត្ថិភាព ផ្តល់យោបល់ និងការឆ្លើយតបយ៉ាងឆាប់រហ័សដល់តម្រូវការអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏ទំនើបអាចធ្វើឱ្យការព្យាបាលកាន់តែប្រសើរ ប៉ុន្តែការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក ដើម្បីព្យាបាលប្រកបមនុស្សធម៌ គឺជាប្រភពនៃការជឿជាក់ និងជឿទុកចិត្តរបស់អ្នកជំងឺ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ទិវាវេជ្ជសាស្ត្រនេះ មិនត្រឹមតែជាការបង្ហាញ ឬផ្លាស់ប្តូរនូវចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីការរួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្នុងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខ។ សូមឱ្យយើងទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះ ដើម្បីចូលរួមយ៉ាងសកម្ម សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើម រហូតដល់ទីបញ្ចប់។ ជាថ្មីម្តងទៀត ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមថ្លែងការគោរពចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ និងផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់វិស័យសុខាភិបាល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ការខិតខំប្រឹងប្រែង អភិវឌ្ឍបច្ចេកទេស និងគុណភាពសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង ហើយសង្ឃឹម និងជឿជាក់ថា «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤» នេះ នឹងក្លាយជាគន្លងសំខាន់មួយ សម្រាប់បង្កើតការច្នៃប្រឌិតថ្មី ការរួមចំណែកនៃចំណេះដឹង និងការកែលម្អ ក្នុងការបម្រើសេវាសុខាភិបាលដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជាបានល្អប្រសើរ។ យើងអាចបន្តជាផ្នែកដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាល ដែលមានសមត្ថភាព ទំនើប និងមានមនុស្សធម៌ខ្ពស់ សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕អត្ថបទ រដ្ឋា 

ប្រមុខការទូតអាមេរិក Marco Rubio ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

2025/12/19 02:12:50 pm        674
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូនេះ។នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕

កម្ពុជា-ចិន បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ

2025/12/19 01:42:45 pm        335
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

ក្រុមការងារ និង​បងប្អូន​ភៀស​សឹក​នៅ​ក្រុង​រុនតាឯក​តេជោសែន​បាន​រៀបចំ​ដាំដុះ​បន្លែ​សម្រាប់​បំពេញ​តម្រូវ​ការចាំបាច់ជាប្រចាំថ្ងៃ លើផ្ទៃដីសរុបប្រមាណ ២,៦០០ ម៉ែត្រការ៉េ ចំនួន ៥០ រោង

2025/12/19 12:41:00 pm        809
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ក្រុមការងារបានចុះពិនិត្យសណ្ឋានភាពដីនៅសល់ និង​ស្ថាន​ភាព​ដាំ​ដុះ​បច្ចុប្បន្ន​នៅប​រិវេណវត្តទាំងពីរ គឺវត្តជ័យគីរីមុន្នីរង្សី (ហៅវត្តរុន) និងវត្តប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។ ជាមួយគ្នានេះ បងប្អូនដែលកំពុងភៀសសឹកមកស្នាក់នៅវត្ត បានរៀបចំដីបន្ថែម ដើម្បី​ដាំបន្លែប្រភេទផ្សេងៗ ដូចជា ត្រកួន ស្ពៃ និងផ្ទី សម្រាប់ទទួលបានផលបន្ថែម ស្រប​តាម​តម្រូវ​ការ​ចាំបាច់ជាប្រចាំថ្ងៃ។សកម្មភាពនេះ គឺជាការអនុវត្តជាក់ស្តែងតាមការផ្តួចផ្តើម និងបំផុសចលនាដ៏មានន័យរបស់​លោក​​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលា​រៀន ​វត្តអារ៉ាម និងសហគមន៍ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាព​លរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិន និងក្រុមគ្រួសារយោធិន

2025/12/19 12:38:25 pm        245
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខបានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូម លោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយដ៏ថ្លៃថ្លាទាំងនេះមានជាអាទិ៍ ថវិកា អង្ករ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ កន្ត្រកសម្ភារៈទារក និងសម្ភារៈបរិក្ខារជាតម្រូវការចាំបាច់ផ្សេងៗ សម្រាប់ផ្តល់ជូនម្តាយ និងទារក ប្រើប្រាស់ប្រកបទៅដោយភាពកក់ក្តៅនៅពេល និងក្រោយពេលសម្រាល។ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារយោធិន ដោយសូមឱ្យមានសុខភាពល្អ មាំមួន ទាំងម្តាយទាំងកូន និងមានសុវត្ថិភាពចំពោះស្វាមីជាយោធិនដែលកំពុងប្រយុទ្ធយ៉ាងអង់អាចការពារទឹកដីពីសត្រូវសៀមឈ្លានពាន។នេះហើយគឺជាទឹកចិត្តស្រឡាញ់ មេត្តា ករុណា ដែល រាជរដ្ឋាភិបាលមានចំពោះកងទ័ពគ្រប់ៗរូប ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប។

កម្មករ-កម្មការិនី ដង្ហោយស្វែងរកសន្តិភាព ខណៈភាគីថៃបន្តឈ្លានពានកម្ពុជា និង​មិន​គោរព​បទ​ឈប់​បាញ់

2025/12/19 12:32:51 pm        312
គិតមដល់ពេលនេះ មានរយៈប្រមាណ៧ខែហើយដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបង្កឱ្យប្រទេសជាតិ និង​ប្រជាជនប្រទេសទាំងពីររងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិត, តាមរយៈ​ទង្វើ​ដ៏​ឃោរ​ឃៅ​រប​ស់​ថៃនេះ មហាគ្រួសារខ្មែរទាំងអស់ ជាពិសេស​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​បាន​អំពាវ​នាវឱ្យ​សហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងបញ្ឈប់​ទង្វើ​ឈ្លាន​ពានរបស់ថៃ។លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធានផ្នែកតុកាត់ ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ ​ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែ​ធ្នូនេះ ក្នុងនាមជាពលរដ្ឋ ក៏ដូចជាតំណាងកម្មករនិយោជិតទាំងអស់ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ដាច់​ខាត​ ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការឈ្លានពានម្តងហើយ ម្តង​ទៀត មកក្នុងទឹកដីរបស់កម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន ខូច​ខាត​ផ្ទះស​ម្បែង និងបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាជាច្រើនផងដែរ។ លោក​បាន​បញ្ជាក់​ថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមដូចប្រទេសថៃឡើយ ដែល​ប្រទេស​ថៃ​ស្រេក​ឃ្លាន​តែសង្គ្រាម។ ដូចដឹងហើយថា សង្គ្រាម មានតែពាក្យថា បំផ្លាញប៉ុណ្ណោះ។មិនខុសគ្នានេះ កម្មករ កម្មការិនី រោងចក្រដូចគ្នាខាងលើ បាន​ផ្ញើរ​សារ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ​និងជាពិសេសស្នើសុំឱ្យម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព គឺសហរដ្ឋអាម៉េរិក និង​ម៉ាឡេស៊ី ​ដែលជាប្រធានអាស៊ានប្ដូរវេន សូមជួយ​អន្ត​រាគមន៍​លើ​ករណី​យោធា​ថៃ​បើក​ការ​បាញ់​ប្រហារ​ឈ្លាន​ពាន​ចូល​មកដែនអធិបតេយ្យភាពកម្ពុជា។ កម្មករ កម្មការិនីទាំងនេះ បានបន្ថែម​ទៀត​ថា ​ដោយសារការឈ្លានពានដ៏ព្រៃផ្សៃនេះ ទើបហ៊ានប្រកាសស្នើដល់សហគមន៍អន្តរជាតិ ពិ​សេស​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង។ដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ យុវជន ព្រះ​សង្ឃ​រាប់​ម៉ឺន​អង្គ​/នា​ក់ មកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីដើរព្យុហយាត្រា​ដើ​ម្បី​សន្ដិភាព ក្នុងគោលបំណងចង់បង្ហាញពីការចង់បានសន្ដិភាពទៅកាន់ពិភពលោកឱ្យបានដឹង គ្រា​ដែល​កម្ពុជា បាននិងកំពុងរងការឈ្លានពានពីយោធាថៃ​លើ​បញ្ហា​ព្រំដែន​រហូត​ប៉ះ​ទង្កិច​ដោយ​អាវុធ​។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានប្រកាសម្តងហើយ ម្តងទៀតថា រាល់ថ្ងៃនេះពិត​ជា​ចង់​បាន​សន្តិភាព​ មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំង សងខាង ព្រោះ​នេះ​ជាអ្វីដែលកម្ពុជា ធ្លាប់បានឆ្លងកាត់រួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជាអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើកុហក បំភ្លៃការពិតហើយងាកមករកមាគ៌ាសន្តិភាព

2025/12/19 12:22:10 pm        367
កម្ពុជាអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ។ តាមរយៈសន្និសីទសារព័ត៌មានៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា៖«យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ»។ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច៕

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ យុវជន​គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ធានា​បាន​និរន្តភាព និង​ការអភិវឌ្ឍន៍ប្រទេសជាតិ

2025/12/19 12:13:57 pm        203
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ គឺជា​កម្លាំង​ស្នូល​ក្នុង​ការ​ធានា​បាន​និរន្ត​ភាព នៃការដឹកនាំនិងការអភិវឌ្ឍន៍​ប្រទេសជាតិ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិក​គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធានគណៈ​កម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្នុងឱកាស​ជួប​សំណេះ​សំណាល និង​ប្រកាសសមាសភាពប្រធាន អនុប្រធាន សមាជិកយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យប្រមាណ ២៤៥នាក់ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់​ការ​បក្ស​ក្រុង​ឧដុង្គម៉ែជ័យ។ ឯកឧត្ដមបណ្ឌិត  ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជា​ប្រតិ​បត្តិករ​តែ​មួយគត់ដែលបាននាំប្រទេសជាតិត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯក​ភាព​ជាតិ​ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង៥០០ឆ្នាំកន្លងមក និងបាន​នាំ​មក​នូវ​សម័យ​កាល​ដ៏រុ​ងរឿងដូចពេលបច្ចុប្បន្ន ជា សម័យ តេជោសន្តិភាព។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវចង់ចាំថា ប្រទេសជាតិអាចរីកចម្រើន និងទទួលបានសុខសន្តិភាពដូចបច្ចុប្បន្នគឺយើងបានឆ្លងកាត់រឿងដ៏ជូចត់ច្រើនណាស់ និងមានការបូជាអាយុជីវិតវីរៈជនស្នេហាជាតិជាច្រើន ពិសេសគឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសពីបាតដៃទទេរ រហូតធ្វើឱ្យប្រទេសកម្ពុជាងើបស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។ ជាមួយនិងការលើកឡើងនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីផ្តល់និងគាំពារដល់ប្រយោជន៍រួមជូនប្រជាពលរដ្ឋ ដោយការផ្តល់ជូននោះធ្វើឡើងតាមរយៈកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។ ទន្ទឹមនិងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំដល់យុវជនបក្សក្រុង ស្រុក និងមូលដ្ឋានទាំងអស់នៅទូទាំងខេត្តត្រូវបង្កើនការផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធី​គោល​នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌរួមនៃ​យុទ្ធសាស្រ្ត​ជាតិ​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ដែល​ទទួលបានការគាំពារពីរាជរដ្ឋាភិបាល។ ហើយក្នុងនាមជា​សមាជិក​បក្ស​មូលដ្ឋានត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឱ្យបានញឹកញ៉ាប់បំផុត ដើម្បី​ក្តាប់ឱ្យបាននូវសំណើរ សំណូមពរ និងតម្រូវការដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ហើយរាយការណ៍មកថ្នាក់ដឹកនាំក្រុង ស្រុកនិងខេត្តដើម្បីឱ្យថ្នាក់ដឹកនាំអាចមានលទ្ធភាពក្នុងការដោះស្រាយនិងឆ្លើយតបបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។ ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិវិញ គ្រាដែលបាននិងកំពុងរងការឈ្លានពានពីប្រទេសសៀម និងបន្តជឿជាក់លើវីរកងទ័ពយើងដែលបាននិងកំពុងឈរធ្វើជាកំផែងការពារបូរណភាពទឹកដី ហើយក្នុងនាមជាអ្នកនៅសមរភូមិក្រោយថ្វីត្បិតមិនបានកាន់អាវុធចូលរួមបាញ់ខ្មាំងឈ្លានពាន តែសូមចូលរួមសាមគ្គីភាពគ្នាជាធ្លុងមួយធ្វើជាភស្តុភាសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ពសមរភូមិមុខនិងគ្រួសារកងទ័ព៕

សម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់

2025/12/19 11:32:38 am        646
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសជំហរជាថ្មីម្តងទៀតដោយឥតងាករេ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។តាមរយៈសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមប្រកាសជំហរ ជាថ្មីម្តងទៀតដោយឥតងាករេ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលសហរៀបចំដោយ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាតាមការសម្របសម្រួលរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងមានការចូលរួមធ្វើជាសាក្សីពី ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និង ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាត្រូវការសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅលើសកលលោក និងកសាងសន្តិភាពទាំងនៅក្នុងតំបន់និងសកលលោក ដើម្បីរក្សាអាយុជីវិតនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។សម្ដចធិបតីបានបញ្ជាក់ជាថ្មីថា ក្នុងដំណាក់កាលនេះ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺទី១. ការពារប្រជាជន និងទី២.ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដូច្នេះសម្ដេចបានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ គ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ និងបងប្អូនអ្នកសារព័ត៌មាន រួមសាមគ្គីគ្នាជាកម្លាំងតែមួយដើម្បីបុព្វហេតុជាតិ មាតុភូមិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM
ក្រសួង៖ ការនាំចេញអាវុធរបស់អ៊ីស្រាអែល បាន​ឈានដល់កម្រិតខ្ពស់បំផុតមួយ​លើក​ទៀត
06/02/2026 07:06 PM
អ៊ីរ៉ង់ព្រមានឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារទីក្រុងបេរូត
06/02/2026 07:06 PM
អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក
06/02/2026 07:06 PM
យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន
06/02/2026 06:06 PM
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
06/02/2026 06:06 PM