សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចូលរួមលើកកម្ពស់សុខភាព និងអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាព ជនភៀសសឹកនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

2025/12/14 12:06:44 pm        330
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះដល់ទីតាំងសុវត្ថិភាពមួយចំនួននៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ដើម្បីចូលរួម ពង្រឹងការធ្វើអនាម័យបរិស្ថាន ការទុដាក់សំរាម ការវិភាគលើគុណភាពទឹក និងគុណភាពខ្យល់។នៅមណ្ឌលសុវត្ថិភាពស្រែណូយ ស្ថិតនៅភូមិវត្តស្រែណូយ ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប មានប្រមាណជនភៀសសឹក ស្នាក់នៅ ៦០០គ្រួសារ មានប្រជាពលរដ្ឋ ប្រមាណ ២,១០០នាក់។ក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍ មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះ នៅក្បែរនោះដែលប្រជាជនភៀសសឹក បានប្រើប្រាស់ទឹកស្អាតជាប្រចាំ។ ក្រុមការងារបានរកឃើញលទ្ធផលនៃការធ្វើតេស្តគុណទឹកស្រះជាបឋម គឺស៊ីតុណ្ហភាព=25.96 °C, pH=7.28, និងDO=4.77 mg/L មិនទទួលរងការបំពុលនោះទេ។ ក្រុមការងារក៏បានយកសំណាកទឹកស្រះចំនួន១សំណាក ទៅវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា អនាម័យនៅតាមមណ្ឌលសុវត្ថិភាពនានា មាន ការ ចូលរួមទុកដាក់សំរាម និងមានការចូលរួមពីសិស្ស យុវជន កុមារ និងជនភៀសសឹក បានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តដែលមានមណ្ឌលជនភៀសសឹក បានល្អ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តល់ជូនបន្ថែមលើធុងសំរាម ជូនដល់រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ ក្នុង១ខេត្ត ចំនួន៥០ ធុង និងមានបាវ ដើម្បីទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវ និងបង្កើនភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព។

ថៃនៅតែបន្តការរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព

2025/12/14 11:42:15 am        416
មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៨ថ្ងៃហើយដែលយោធាថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា ដោយរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខា និងជំរុញបន្ថែមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះថា ភាគីថៃនៅតែបន្តរំលោភបំពាននូវបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរ ដោយភាគីថៃ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី១៤ ខែធ្នូនេះ ដោយមិនរើសទីតាំង បាញ់សម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលលើដែនអធិបតេយ្យភាពកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់៕

មកទល់ព្រឹកនេះ យោធាថៃបន្តបាញ់ផ្លោងចូលតំបន់មួយចំនួន ក្នុងយោធភូមិភាគទី៤ និងទី៥ កម្ពុជា

2025/12/14 11:34:46 am        413
គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបាន និងកំពុងបន្តបាញ់ប្រហារចូលដីកម្ពុជាយ៉ាងខ្លាំង ក្នុងភូមិសាស្រ្ដយោធមភូមិភាគទី៤ និងទី៥ កម្ពុជា ក្នុងនោះមានកន្លែងខ្លះទាហានថៃ បានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងកម្ពុជា បានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទ សារព័ត៌មាននៅព្រឹកមិញនេះថា រហូតមកដល់ព្រឹកនេះយោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា​ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ​របស់ប្រទេសថៃ ប៉ុន្ដែកងកម្លាំងកម្ពុជាបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី​មិនឱ្យសត្រូវឈ្លានពានបានឡើយ។លោកជំទាវបានឱ្យដឹងថា នៅព្រឹកនេះ សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។ សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។ នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។ នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង។សូមបញ្ជាក់ថា ទង្វើដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់របស់ភាគីថៃឈ្លានពានដែន​អធិបតេយ្យ​ភាពកម្ពុជានេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕

TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»

2025/12/14 11:02:00 am        385
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែ​ធ្នូនេះ បានផ្ញើសារជូនជនរួមជាតិទាំងអស់ ដោយ «បង្ហាញនូវមោទនភាព ដែលបាន​ឃើញនូវ​កម្លាំង​ដ៏​រឹងមាំនៃ​មហា​សាមគ្គីជាតិ​ខ្មែរក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជា​តិ​យើង​កំពុង​ជួ​បប្រ​ទះ​នឹង​ការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង»។សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំមានមោទនភាព ដែល​បាន​ឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំនៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ដោយ​សារ​ការ​ឈ្លានពា​នពីប្រទេសជិតខាង»។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ​នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិ​គ្រប់​រូប​ដែល​កំពុង​ឈរ​ជើង​បំពេញ​បេសក​កម្ម​យ៉ាង​អង់​អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សម្ដេចថ្លែងថា សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់​គាំទ្រ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។ សម្ដេច​នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូច​ជា​វីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា

2025/12/14 10:39:42 am        422
(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ៣ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ា​ងសាហាវព្រៃផ្សៃ​ពី​សំណាក់​កង​ទ័ព​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា។សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានប្រមូលផ្តុំគ្នា នៅទីក្រុងអាសាន ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្វាងជូតូច ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ១:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) និង​នៅ​ទីក្រុង​ក្វាង​ជូ​ធំ​ចាប់​ពីម៉ោង ៣:០០នាទី រសៀល ដល់ម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែល​ទាំង​៣​ទីតាំង​នេះ ​មានអ្នកចូលរួមសរុបប្រមាណជិត ៦០០នាក់។អ្នកចូលរួមទាំងអស់បានកាន់បដាពាក្យស្លោក ថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​យ៉ាង​សាហាវ​ព្រៃផ្សៃរ​បស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា និងស្រែកបន្លឺសំឡេង កម្ពុជា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការឈ្លានពានរបស់សៀម ដែលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ស្នេហា​ជាតិ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​ព្រៃផ្សៃ និងការរំលោភសិទ្ធិមនុស្ស​យ៉ាងធ្ងន់​ធ្ងរ​របស់​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​រាប់​សែននាក់។សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នា​ទាមទារ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយ​ងាក​មក​គោរព​កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕ដោយឡែកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅកូរ៉េនឹងបន្តរៀបការជួបជុំថ្កោលទោសថៃចំនួន ២ទីតាំងបន្ថែមទៀត នៅទីក្រុងសេអ៊ូល និងទីក្រុងក្វាងជូធំ៕

យុទ្ធនាការ «ឈាមខ្មែរ ដើម្បីខ្មែរ»៖ បរិច្ចាគឈាម និងនាំយកអំណោយជូនវីរកងទ័ពនៅតំបន់ថ្មដា

2025/12/14 09:59:30 am        265
ពោធិ៍សាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តពោធិ៍សាត់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំយុទ្ធនាការ «ឈាមខ្មែរ ដើម្បីខ្មែរ» ដើម្បីប្រមូលឈាមសង្គ្រោះជីវិត និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ នៅភូមិសាស្ត្រថ្មដា ស្រុកវាលវែង។សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងមោះមុតរបស់យុវជន និងប្រជាពលរដ្ឋ ក្នុងការគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។

អបអរសាទរខួប៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

2025/12/14 09:49:01 am        347
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

ព្រឹកនេះ ថៃនៅបន្តល្មើស ប្រើប្រាស់ F-16 ទម្លាក់គ្រាប់ នៅខេត្តពោធិ៍សាត់

2025/12/14 09:23:35 am        589
បើទោះបីជាមានការអន្តរាគមន៍ពី លោកត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក៏ថៃនៅតែល្មើស ប្រើប្រាស់F-16 បាញ់ទម្លាក់គ្រាប់មកលើទឹកដីកម្ពុជាបន្ត។ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺនៅ ម៉ោង ៨:១៥នាទី ព្រឹកនេះ ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។ ព័ត៌មានលម្អិត ក្រសួងការពារជាតិ នឹងរាយការណ៍ជូននៅពេលក្រោយ។គួរបញ្ជាក់ថា លោក​ Anwar Ibrahim នាយករដ្ឋមន្ត្រី​នៃ​ប្រទេសម៉ាឡេស៊ី​ បាន​បញ្ជាក់​ថា​ លោកបាន​ពិភាក្សា​ដាច់​ដោយឡែក​ជា​មួយ​ នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​នាយករដ្ឋមន្ត្រី​ថៃ​ ស្ដីពី​ បទ​ឈប់​បាញ់​ ដែល​នឹង​ចាប់ផ្ដេីមនៅវេលាម៉ោង​ ១០យប់​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២៥។ លោក​ក៏បាន​បន្ថែមផងដែរថា​ ដេីម្បី​គាំទ្រ​បទ​ឈប់​បាញ់​ និង​ផ្ដល់​តម្លាភាព​ ក្រុម​សង្កេត​ការណ៍​អាស៊ាន​នឹង​ប្រមូល​ភស្តុតាង​ដោយ​ប្រេីប្រាស់​ផ្កាយរណប​ដែល​ផ្ដល់​ដោយ​សហរដ្ឋអាមេរិក​។ បន្ទាប់មក​ នឹងរៀប​ចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​កម្រិត​រដ្ឋមន្ត្រី​ការបរទេស​ នៅថ្ងៃទី១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដេីម្បី​ជជែក​ពិភាក្សា​គ្នា​លេី​រឿងនេះ។ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់ យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់៕

BREAKING NEWS | ម៉ោង៨:១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១

2025/12/14 08:42:36 am        863
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​បានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបញ្ជាក់ថា នៅម៉ោង៨និង១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕

ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានថៃ ចាប់ពីម៉ោង១ ដល់ម៉ោង ៦ល្ងាចនេះ

2025/12/13 08:32:58 pm        218
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា គិតចាប់ពី ម៉ោង ១រសៀល រហូតដល់ ម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់មក លើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដូចខាងក្រោម៖១- ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន ១១នាក់ និងរបួសចំនួន ៥៩នាក់។២- ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១១២ ៦៤៨គ្រួសារ (កើន ៦ ០៩០គ្រួសារ) ស្មើនឹងមនុស្ស ៣៧៩ ០៤៧ នាក់ (កើន ២២ ០៩៩នាក់) ក្នុងនោះស្រ្តីមាន ១៩៧ ១២៧នាក់ និងកុមារមាន ៩៤ ៣៤៨នាក់។៣- ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មានផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ ប្រជាពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈ ជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារ ដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល។ របាយការណ៍ចុងក្រោយ ថៃបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ផ្តាច់ស្ពានជ័យជំនះ ជាលើកទី២ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឱ្យខូចខាតទាំងស្រុង។ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារ ជាតិរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និង សម្តេចមហាបវរធិបតី ប៊ុន ចាំណត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ហាប្រកបដោយយុទ្ធសាស្ត របស់ រ សម្ដេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM