សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

TOP STORY | សម្ដេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន

2025/12/13 01:55:32 pm        198
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សកាន់អំណាច នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។ សម្ដេចតេជោ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ សម្ដេចតេជោ បានបន្តថា ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងសភាពការណ៍បែបនេះ ក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។សម្ដេចបានបន្តថា ពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជា រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជា និងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។សម្ដេចតេជោបានអំពាវនាវឱ្យ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃមេត្តាយោគយល់ និងសូមរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ៕

អូស្ត្រាលីគាំទ្រកម្ពុជាដាក់ឲ្យដំណើរការថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូង

2025/12/13 01:45:59 pm        132
ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ។ ថ្នាលព័ត៌មានអនឡាញដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១ របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។ ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះសម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី ក្នុងតំបន់ និងពហុភាគីរបស់កម្ពុជា។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «វេទិកានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការជំនះនូវឧបសគ្គ និងជួយសម្របសម្រួលពាណិជ្ជកម្មរវាង កម្ពុជា និងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់នូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះប្រព្រឹត្តទៅចំពេលដ៏ល្អ ស្របពេលដែលកម្ពុជា រួមជាមួយរដ្ឋដែលជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មរបស់អាស៊ាន បន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ តាមរយៈការបន្តកិច្ចចរចារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រឹតនៃកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី»។យោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានរក្សានូវកំណើនយ៉ាងខ្លាំងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយសម្រេចបានក្នុងទឹកប្រាក់ចំនួន ៥៩,១៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល ១១ខែដំបូង គឺបានកើនឡើងចំនួន ១៧,០១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ការទាញយកអត្ថប្រយោជន៍អតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺកាន់តែមានសារៈសំខាន់ក្នុងការបន្តកំណើនសេដ្ឋកិច្ច។ ថ្នាលព័ត៌មាននេះ នឹងជួយក្រុមហ៊ុនកម្ពុជាក្នុងការស្វែងយល់ និងធ្វើការប្រៀបធៀបអត្រាពន្ធ ព្រមទាំងការតាំងចិត្តលើគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាផ្សេងៗទៀត ក៏ដូចជាការនាំចេញផលិតផលរបស់ពួកគេប្រកបដោយភាពប្រកួតប្រជែងទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាលព័ត៌មាននេះ ក៏នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិផងដែរ»។ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងរួមគ្នាតាមរយៈកិច្ចពិគ្រោះយោបល់ និងការសាកល្បងប្រើប្រាស់ ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ សមាគមធុរកិច្ច និងតំណាងវិស័យឯកជន។ ថ្នាលព័ត៌មាននេះត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។ពិធីសម្ពោធដាក់ឲ្យប្រើបាស់នេះ បានប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមជាង ២០០នាក់ រួមមានតំណាងពីវិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រឹក្សាឯកជន។ដើម្បីចូលទៅមើលថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ ថ្នាលព័ត៌មាននេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមជាមួយកិច្ចព្រមព្រៀងថ្មីៗទៀតនាពេលអនាគត ដើម្បីជួយឱ្យអ្នកនាំចេញអាចឈានជើងចូលទីផ្សារថ្មី និងយល់ពីលក្ខខណ្ឌតម្រូវនៃកិច្ចព្រមព្រៀងនីមួយៗ។

ទោះមានការឈ្លានពានពីកងទ័ពថៃ តែក្រសួងជំនាញកំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើប្រយោជន៍ពលរដ្ឋ

2025/12/13 01:19:03 pm        149
កំពង់ចាម៖ ស្ថានភាពការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្តឥតឈប់ឈរ ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទ នៅតែខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទីជនបទ ដើម្បីបម្រើផលប្រយោជន៍ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋ ។ នៅក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លសលើលទ្ធផលការងារ ជួសជុលស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ចំនួន១ខ្សែ មាន២កំណាត់ ស្មើនឹងជាង២ពាន់ម៉ែត្រ និងសំណង់ទ្វារដោះទឹក ស្ថិតក្នុងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការសម្រេចទៅបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ ។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ជាគន្លឹះដ៏សំខាន់ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយបានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងឱកាសនោះ គណៈប្រតិភូអន្តរក្រសួង បានជំរុញដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារជួសជុលឡើងវិញផ្លូវ និងស្ថាបនាសំណង់ដោះទឹកឲ្យបាល្អ ដើម្បីឲ្យមានគុណភាព សោភ័ណភាព និងសុវត្ថិភាព ជាមួយនឹងការត្រួតពិនិត្យលើការបើកបររថយន្តដឹកទំនិញលើចំណុះ ដើម្បីរក្សាគុណភាពផ្លូវ ឲ្យបានគង់វង្សយូរអង្វែង ៕ អត្ថបទ បាន សុខរិទ្ធិ 

ប្រធានាធិបតីសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ

2025/12/13 01:06:45 pm        331
ភ្នំពេញ៖ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលបានកលតឡើងជាថ្មីនេះ។ការសម្តែងក្តីបារម្ភខណៈឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូន ឯកឧត្តម លី ជេម្យ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ ផ្សេងទៀត។ យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជរដ្ឋទូតកូរ៉េនៅកម្ពុជាបានឲ្យដឹងថាក្នុងជំនួបកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតីលី និងប្រជាជនកូរ៉េផងដែរ។ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ ដែលបានបំរើដល់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកន្លងមក។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវមោទកភាពដែលមានឱកាសមកបំពេញបេសកកម្មក្នុងប្រទេសកូរ៉េដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ព្រមទាំងមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សំបូរបែប។ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថានឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពបន្តពង្រឹងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ប្រធានាធិបតីលី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ឃួន ផុនរតនៈ ដែលបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងសហការបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ បន្ថែមពីនេះ ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ដោយសង្ឃឹមថាប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ​ ៕បាន​ សុខរិទ្ធិ

ទាហានថៃបាញ់ផ្លោងចូលទឹកដីខេត្តកោះកុង និងប្រើយន្តហោះF-16ទម្លាក់គ្រាប់បណ្តាលឲ្យស្ពាននៅខេត្ត ពោធិ៍សាត់ពីរកន្លែងខូចខាត់យ៉ាងដំណំ

2025/12/13 10:21:42 am        625
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសឲ្យដឹងថា នៅយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកការរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ប្រហារពីនាវាចម្បាំងរបស់ខ្លួនមកទឹកដីខេត្តកោះកុងចំនួន២០គ្រាប់ បានទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F-16 បណ្តាលឲ្យស្ពាន់ចំនួនពីរកន្លែង និងអគារខូចខាត់យ៉ាងដំណំនៅថ្មដា ខេត្តពោធិសាត់ បន្តទម្លាក់គ្រាប់បែកចង្កោម និងបាញ់ដោយអាវុធធុនធ្ងន់ជាច្រើនទៀតនៅតាមបន់ព្រំដែននៃខេត្តបាត់ដំបង,ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល ៧ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបន្តរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ ប្រហារយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដោយបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ និងរង របួសរាប់សិបនាក់ ខូចខាតសាលារៀន មន្ទីរពេទ្យ ស្ពាន វត្តអារាម ប្រសាទបូរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។ បើតាមអ្នកនាំពាក្យ រហូតមកដល់ពេលនេះទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងយ៉ាងឃោឃៅបំផុតមកលើកម្ពុជានៅឡើយ។​អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរូបនេះ បានលើកឡើងផងដែរថាទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាដោយមិនរើសគោលដៅនោះឡើយ ដោយការឈ្លានពាននេះ គឺជាទង្វើអមនុស្សធម៌បំផុត និងថែមទាំងរំលោភបំពានច្បាប់អន្តរជាតិផងដែរ។ លោកជំទាវម៉ាលី សុជាតា បាន បន្ថែមថាទាហានឈ្លានពានថៃ បានបន្តរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ រំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ហើយបានពង្រីកការបាញ់មកលើកម្ពុជា កាន់តែព្រៃផ្សៃ និងសាហាវបំផុត។ តែទោះបីជាទាហានឈ្លានពានថៃធ្វើការបាញ់ប្រហារយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ មុះមុត មិនរាថយ និងចុះចាញ់នោះឡើយ ហើយបានបាញ់ឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារជាតិ និងបូរណភាពទឹកកម្ពុជា។ជាថ្មីម្តងទៀត លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យកម្ពុជា និងបន្តអំពាវនាវឲ្យភាគីថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់ផងដែរ៕អត្ថបទ បាន ចក់

TOP STORY | សម្តេចធិបតីប្រាប់ទៅឯកឧត្តមដូណា​ល់​ ​ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីឲ្យពិនិត្យមើលផ្កាយរណបទៅដឹង ហើយថាកម្ពុជា ឬថៃជាអ្នកបាញ់មុន

2025/12/13 06:37:14 am        246
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះសម្តេចបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយឯកឧត្តម អានវ៉ា អីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងនៅយប់ថ្ងៃទី១២ ខែធ្នូសម្តេចបានសន្ទនាជាមួយឯកឧត្តម ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក ដោយកិច្ចសន្ទនានោះ សម្តេចធិបតីបានប្រាប់ទៅម្ចាស់សាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរទាំងពីរនេះឲ្យពិនិត្យមើលផ្កាយរណបទៅដឹងហើយថាតើភាគីកម្ពុជា ឬថៃដែលជាអ្នកបាញ់ប្រហារមុន ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។  សម្តេចសម្តេចបានប្រកាសបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ក្នុងកិច្ចសន្ទនានោះសម្តេចធិបតី បានប្រាប់ទៅភាគីទាំងពីរថាកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះ ដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ(KualaLumpur Joint Declaration)។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ»។ សូមបញ្ជាក់ថា តាមរយៈបណ្តាញសង្គម កាលពីយប់មិញនេះដែរ ឯកឧត្តមប្រធានាធិបតី អាមេរិកដូណាល់ ត្រាម បានឲ្យដឹងផងដែរថា ឯកឧត្តម បានបើកការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត អំពីការផ្ទុះអាវុធឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់កម្ពុជា និងថៃ៕អត្ថបទ បាន ចក់

BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក

2025/12/13 01:11:52 am        5486
ភ្នំពេញ៖តាមរយៈការ​សម្រួលសម្រួលរបស់ ឯកឧត្តម ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នា​បញ្ឈប់ការ​បាញ់គ្នា​នៅល្ងាចស្អែកម៉ោងនៅអាមេរិក ត្រូវ​នឹង​ព្រឹកថ្ងៃទី១៣​ ខែធ្នូ ស្អែកនេះ​ម៉ោងនៅកម្ពុជា។ ឯកឧត្តម ដូ ណាល់ត្រាំ បញ្ជាក់ថា នៅព្រឹកនេះ ខ្ញុំមានការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត អំពីការផ្ទុះអាវុធឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ពួកគេ។ ឯកឧត្តមប្រធានាធិបតីថ្លែងថា ពួកគេបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលចូលជាធរមាននៅល្ងាចនេះ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោងនៅអាមេរិក) ហើយត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ ឯកឧត្តមបានថ្លែងថា គ្រាប់បែកបានសម្លាប់ និងធ្វើឱ្យទាហានថៃជាច្រើននាក់រងរបួស គឺជាឧបទ្ទវហេតុមួយ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំង។ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ឯកឧត្តមថ្លែងថា៖«ខ្ញុំសូមកោតសរសើរក្នុងការធ្វើការជាមួយអនុទីន និង ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យទាំងពីរ! ខ្ញុំក៏សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះជំនួយរបស់គាត់ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់នេះ»។

អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់១០០០កញ្ចប់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានបន្តផ្ដល់ពលរដ្ឋភៀសសឹកចំនួន១០០០គ្រួសារនៅខេត្តពោធិ៍សាត់

2025/12/12 11:14:16 pm        182
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន១០០០ កញ្ចប់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកចំនួន១០០០គ្រួសារ នៅខេត្តពោធិ៍សាត់។ បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖*ក្នុងកញ្ចប់ថង់១-ថ្នាំដុសធ្មេញ២-ច្រាសដុសធ្មេញ៣-សាប៊ូដុំ៤-ប្រេងខ្យល់៥-ប្រេងកូឡា៦-អង្រឹង ៧-អាវភ្លៀង៨-ពិល៩-កន្សែងធំ១០-ក្រមា ១១-ធូបមូស ១២-ថ្នាំពេទ្យ (៤មុខ)១៣-ទឹកដោះគោ (២កំប៉ុង)១៤-នំលីលី ១៥-កន្ទេល ១៦-ម៉ុង១៧-ភួយ ១៨-សារ៉ុង១៩-សំឡីអនាម័យ២០-សាប៊ូម្សៅ២១-ខោអាវឈុត*ដាក់ខាងក្រៅ២២-ទឹកសុីវអុីវ២៣-មី២៤-ត្រីខ២៥-តង់២៦-ធុងទឹក។ ជាមួយគ្នានេះផងដែរ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈរបស់របរប្រើប្រាស់ផ្ដល់តាមរយៈអាជ្ញាធរទុកចែកជូនបន្ថែមដល់ប្រជាពលរដ្ឋ រួមមាន កញ្ចប់អំណោយសម្រាប់ប្រជាជន1000 កញ្ចប់,ទឹកសុីអុីវ1000 យួរ,,អង្ករ1000បេ,ត្រីខ1000យួរ,មី1000 កេស,តង់ 1000 តង់ធុងទឹក (35L) 500 ធុង,មី15កេស,ទឹកដោះគោកូនក្មេង 50កេស,ស្ករគ្រាប់ 5កេស,ខោទឹកនោម100កេស (៤០០យួរ)៕

ប្រធានអាស៊ានប្រកាសបើកកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលឆាប់ៗខាងមុខដើម្បីវាយតម្លៃស្ថានភាពតំបន់ និងពង្រឹងតួនាទីរួមអាស៊ានក្នុងការថែរក្សាសន្តិភាពតំបន់

2025/12/12 09:51:18 pm        393
,ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានមានប្រសាសន៍បញ្ជាក់នៅយប់ថ្ងៃទី១២ ខែធ្នូនេះថា ឯកឧត្តមនឹងបើកកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលឆាប់ៗខាងមុខដើម្បីវាយតម្លៃស្ថានភាពតំបន់ និងពង្រឹងតួនាទីរួមអាស៊ានក្នុងការថែរក្សាសន្តិភាពតំបន់។ឯកឧត្តមបានលើកឡើងដូច្នេះបន្ទាប់ពីបាន ទាក់ទងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) ដើម្បីពិភាក្សាអំពីការវិវឌ្ឍនានាក្នុងតំបន់ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពបន្ត។ក្នុងឱកាសនោះ ក្នុងនាមជាប្រធានអាស៊ាន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា ម៉ាឡេស៊ី នឹងបើកកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីវាយតម្លៃស្ថានភាពតំបន់ គាំទ្រការកាត់បន្ថយភាពតានតឹង និងការដាក់ចេញនូវវិធានការ និងពង្រឹងតួនាទីរួមរបស់អាស៊ានក្នុងការថែរក្សាសន្តិភាពតំបន់។ក្នុងនោះដែរ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាការចាប់ត្រីខុសច្បាប់ គ្មានការរាយការណ៍ និងគ្មានបទបញ្ញត្តិ (IUU) ។ឯកឧត្តមថ្លែងថា កិច្ចសហប្រតិបត្តិការនេះរួមមានការសម្របសម្រួលការអនុវត្ត ការចែករំលែកព័ត៌មាន និងវិធានការបង្ការ ហើយខ្ញុំមានទំនុកចិត្តថាតាមរយៈកិច្ចសន្ទនាកំពុងបន្ត និងយន្តការដែលមានស្រាប់ បញ្ហានេះអាចត្រូវបានដោះស្រាយដោយសម្ងាត់ ស្ងប់ស្ងាត់ និងការគោរពគ្នាទៅវិញទៅមក។

កម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស

2025/12/12 08:09:19 pm        257
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈប្រតិភូកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ក្នុងសម័យប្រជុំលើកទី២០ នៃគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋភាគីចំនួន ១៥0 ប្រទេស និងអ្នកចូលរួមចំនួន ១២៩០រូប។ សម័យប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៥ នៅបន្ទាយក្រហម (Red Fort) ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM
ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា
06/03/2026 02:06 PM
កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី
06/03/2026 02:06 PM
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
06/03/2026 01:06 PM
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
06/03/2026 01:06 PM
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
06/03/2026 01:06 PM
ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup
06/03/2026 01:06 PM
តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM