សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

ផ្លូវជនបទនៅក្នុងស្រុកក្រូចឆ្មារ កំពុងផ្តល់អត្ថប្រយោជន៍ដល់កសិករដែលប្រកបរបរកសិកម្ម

2025/12/12 07:21:46 pm        124
ផ្លូវជនបទនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ កសិករក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈកសិកម្មទៅកាន់ស្រែ-ចម្ការ និងការដឹកជញ្ជូនកសិផលពីចម្ការមកលំនៅឋាន ឬទៅកាន់ ទីផ្សារ ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើវិស័យកសិកម្ម។ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ១០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវ ចំនួន ២ កន្លែង ស្ថិតនៅភូមិស្វាយដំណាក់ និងភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គម្រោងអនុវត្តដោយនាយកដ្ឋាន ស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។ ដោយឡែកបណ្តាញផ្លូវខាងលើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវទាំងនេះបានបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ ព្រោះស្រុកក្រូចឆ្មារ គឺជាតំបន់ផលិតកម្មលើវិស័យកសិកម្ម ដោយកសិកផលមួយចំនួនដែលចេញពីស្រុកនេះ បានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ក៏ដូច ជាការនាំចេញផងដែរ, ជាក់ស្តែងផ្លូវខាងលើនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈ កសិកម្មទៅកាន់ស្រែ-ចម្ការ និងការដឹកជញ្ជូនកសិផលពីចម្ការមកលំនៅឋាន និងទៅកាន់ទីផ្សារ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវ១ ខ្សែនេះ និងថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ ពោលគឺបានអនុវត្តស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ដែលកំពុងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

ផលប៉ះពាល់លើកម្ពុជា ពីអំពើឈ្លានពានរបស់ថៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ ម៉ោង ១រសៀល ថ្ងៃនេះ

2025/12/12 06:38:25 pm        188
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៍មាន ឱ្យដឹងថា គិតចាប់ពី ម៉ោង៧ព្រឹក រហូតដល់ ម៉ោង១ រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់មកលើដែន អធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មី កាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដូចខាងក្រោម៖១- ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន ១១នាក់ និងរបួសចំនួន ៥៩នាក់។២- ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប មានជនភៀសសឹកសរុប ចំនួន ៨៩ ៦៨៧គ្រួសារ ស្មើនឹងមនុស្ស ចំនួន ៣០៣ ២១៣នាក់។ ករណីនេះ ពុំបានរាប់បញ្ចូលប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាង២០០នាក់ ដែលបានភៀសខ្លួនចេញ ដោយភ័យខ្លាចការបង្ហោះដ្រូនរបស់ភាគីថៃ។៣- ករណ៍បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ តាមការវាយតម្លៃជាបឋម មានផ្ទះសំបែង និង សម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល។ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារ ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ហាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្ដេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត

2025/12/12 06:24:45 pm        151
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខ បងប្អូនវីរៈកងទ័ពសមរភូមិជួរមុខឈរជើងនៅថ្មដា ស្រុកវាលវែង ព្រំដែនកម្ពុជា-ថៃ ដែលមានរបួស កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ។ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្តែងក្តីសោកស្តាយចំពោះបងប្អូនវីរៈកងទ័ពដែលបានរងរបួស ហើយសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនវីរៈកងទ័ពដែលមានលះបង់ពលីដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឲ្យបងប្អូនវីរៈកងទ័ពឆាប់បានជាសះស្បើយឡើងវិញ ។ ជាមួយគ្នានោះ ឯកឧត្តម ស៊ុយ សែម បានប្រគល់ជូនថវិកាមួយចំនួនលើទឹកចិត្តដល់បងប្អូនវីរៈកងទ័ពដែលកំពុងសម្រាកព្យាលផងដែរ ។ បើតាមតំណាងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានបងប្អូនវីរៈកងទ័ពមកពីថ្មដា ស្រុកវាលវែង ចំនួន១១នាក់កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្ត និងចំនួន៥រូបបញ្ជូនបន្តទៅរាជធានីភ្នំពេញ ។បើតាមការសាកសួរ បងប្អូនវីរៈកងទ័ព ទោះជាពេលនេះពួកគាត់កំពុងសម្រាកព្យាលបាលរបួសក៏ពិតមែន តែបេះដូងរបស់ពួកគាត់គឺនៅសមរភូមិជួរមុខជានិច្ច ឲ្យតែបានជាសះស្បើយពេលណាពួកគាត់ប្តជ្ញានឹងត្រឡប់ទៅចូលរួមការពារទឹកដីជូនជាតិវិញភ្លាម ៗ ។

មន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា សម្រាប់ចែកជូនជនភៀសសឹក ស្ថិតក្នុងស្រុកចុងកាល់

2025/12/12 05:44:30 pm        404
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតនៅទីតាំងវត្តបាត់ថ្កៅ នូវស៊ុតទាចំនួន ១ ២០០គ្រាប់។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគមកផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងខេត្តឧត្តរមានជ័យសរុបចំនួន២លើករួមមាន៖ ស៊ុតទាចំនួន ២ ២២០គ្រាប់៕

អាជីវករ៖ តម្លៃទំនិញសំខាន់ៗលើទីផ្សាររក្សានៅដដែល បើទោះបីកំពុងជួបបញ្ហាបិទព្រំដែនកម្ពុជា-ថៃ

2025/12/12 05:40:10 pm        175
ភ្នំពេញ ៖ ក្រុមអាជីវករផ្សារនៅរាជធានីភ្នំពេញ បាននិយាយឲ្យដឹងថា សព្វថ្ងៃនេះ មុខទំនិញសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធទៅនឹងការហូបចុក និងប្រើប្រាស់ប្រចាំថ្ងៃ មិនមានការដំឡើងថ្លៃនោះទេ ជាពិសេសបន្ទាប់ពីថៃបិទព្រំដែន ខណៈការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក៏ពុំមានបញ្ហាដូចគ្នា។​នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារធំថ្មី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងនាមជាអាជីករផង និងក្នុងនាមជាស្រី្តមេផ្ទះផង ជាការកត់សម្គាល់តម្លៃទំនិញទូទៅលើទីផ្សារសព្វថ្ងៃនេះ មិនមានការប្រែប្រួលទេ ប៉ុន្តែបើនិយាយដល់បន្លែបង្ការ ត្រីសាច់ក្នុងស្រុក ពិតជាមានការឡើងចុះជាធម្មតាទៅតាមរដូវកាល ដោយសារអាស្រ័យតាមអាកាសធាតុ និងរដូវការប្រមូលផលជាដើម។ ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា បើនិយាយចំពោះការលក់ដូរសព្វថ្ងៃនេះវិញ គឺមានសកម្មភាពជាធម្មតា ពេលខ្លះក៏ដាច់អស់ច្រើន និងពេលខ្លះទៀតលក់ដាច់មួយៗ ដោយសារបច្ចុប្បន្ននេះ អ្នកទិញមានភាពមមាញឹកច្រើនក្នុងការងារ និងមួយវិញទៀត ផ្សារក៏មានច្រើនជាមុន ទាំងផ្សារធម្មតា និងផ្សារទំនើបនានា។ជុំវិញតម្លៃទំនិញនេះដែរ ប្រជាពលរដ្ឋដែលអ្នកទិញ បាននិយាយឱ្យដឹងដែរថា ជាធម្មតានិងជារៀងរាល់ឆ្នាំ តម្លៃទំនិញតែងតែមានឡើងចុះ ទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែការតម្លើងថ្លៃមុខទំនិញសំខាន់ៗមួយចំនួន គឺអាចទទួលយកបាន។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋក៏បានអំពាវនាវ ទាំងអាជីវករ និងអ្នកទិញទាំងអស់ បន្តចូលរួមគាំទ្រប្រើប្រាស់ផលិតផលរបស់ខ្មែរ ដើម្បីស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។យោងតាមរបាយការណ៍ថ្លៃទំនិញសំខាន់ៗរបស់រដ្ឋាករស្វយ័តផ្សារធំថ្មី សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នមាន់ស្រែ ថ្លៃ ២៨ ០០០រៀល, សាច់ជ្រូក ២២ ០០០រៀល, សាច់គោ ៤២ ០០០រៀល, ស្ពៃតឿ ៧ ០០០រៀល , ស្ពៃបូកគោ ៥ ០០០រៀល, ផ្កាខាត់ណា ១០ ០០០រៀល, ដើមខាត់ណា ១២ ០០០រៀល, ខ្ទឹមបារំាង ៤ ០០០រៀល និងការ៉ុត ៥ ០០០រៀល ក្នុង១គីឡូ។ល៕អត្ថបទ៖ ឈិត បូរ៉ាវី 

មកទល់ថ្ងៃនេះទង្វើឈ្លានពានរបស់យោធាថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់១១នាក់ របួស៥៩ នាក់

2025/12/12 05:34:36 pm        155
មកទល់រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅបន្តសកម្មភាពឈ្លានពានមកលើជនស៊ីវិលកម្ពុជា បានឱ្យបាត់បង់ជីវិតកើនឡើងដល់១១នាក់ ក្នុងនោះមានកុមារមួយនាក់ផងដែរ។ ក្រៅពីនេះមានពលរដ្ឋស៊ីវិលរងរបួសចំនួន ៥៩ នាក់ផងដែរ។​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលនេះថា ទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាព មិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់របស់ខ្លួន។ សូមបញ្ជាក់ថា ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជាគិតត្រឹមរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ មានពលរដ្ឋស្លាប់សរុបចំនួន១១នាក់ និងរងរបួសចំនួន៥៩នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ។

មកទល់រសៀលនេះយោធាថៃនៅបន្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាមិនរើសទីតាំង

2025/12/12 05:25:20 pm        329
ភ្នំពេញ ៖ មកទល់រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅបន្តសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងនោះយោធាថៃបានបាញ់ស្រោចមកលើភូមិសាស្រ្ដជាច្រើននៅភូមិជោគជ័យ និងភូមិព្រៃចាន់។ ​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលនេះថា ការបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ដល់រសៀលថ្ងៃទី១២ខែធ្នូនេះ យោធាថៃបន្តបាញ់ប្លោងយ៉ាងសន្ធឹក ជាមួយនឹងការបាញ់ផ្សែងពុល និងប្រើដ្រូនស៊ើបការណ៍នៅលើតំបន់ភូមិព្រៃចាន់ ខណៈកម្លាំងថ្មើរជើងរបស់ថៃ អមដោយរថក្រោះរុលចូលតំបន់បឹងត្រកួន។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា សកម្មភាពរបស់យោធាថៃនេះ បានរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធា។ គួរឱ្យកត់សម្គាល់ផងដែរថា សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទី សក្ការៈ របស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ដែល បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតក មនុស្សជាតិជា ពិសេស មរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕

សមាគមមិត្តយើងចុះ MOU ជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

2025/12/12 05:03:50 pm        124
(ភ្នំពេញ)៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់គ្នាជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែមជំនាញ និងស្វែងរកការជួយគាំទ្របន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្សដល់សមាជិកនៃសមាគម។ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិក និងដៃគូសរុបចំនួនប្រមាណ ២៥០នាក់ ដើម្បីរឹតបន្តឹងសាមគ្គីភាព ពង្រីកបណ្ដាញទំនាក់ ទំនងថ្មី ចូលរួមចែករំលែកចំណេះដឹង ជជែកពិភាក្សាពីឱកាសក្នុងការផ្ដល់ការបណ្តុះបណ្តាលសមត្ថភាព និងគ្រោងបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ ។គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការបង្កើតសមាគមមិត្តយើងជិត ៥ឆ្នាំមកនេះ សមាគមបានធ្វើសកម្មភាពជាច្រើន ដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង កម្មវិធីជិះដើម្បីមិត្តយើង ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន វិទ្យាស្ថាន សមាគម និងស្ថាប័នផ្សេងៗ ក្នុងគោលបំណងផ្ដល់ជំនួយដល់ជនខ្វះខាត ផ្តល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពតាមតម្រូវការជាក់ស្ដែងក្នុងសង្គម ព្រមទាំងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក រវាងសមាជិក និងដៃគូ៕

សហភាពពលកម្មជាតិកម្ពុជា ផ្តួចផ្តើមរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក និងអំពាវនាវឱ្យម្ចាស់រោងចក្រ និងកម្មករទូទាំងប្រទេសចូលរួម

2025/12/12 04:58:47 pm        107
(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព។ សេចក្ដីអំពាវនាវរបស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) "មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)" នឹងចុះទៅសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ព្រំដែន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ក្នុងស្មារតីនេះ សហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ជួយឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា និងគាំទ្រសកម្មភាពនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញអំពីការលំបាករបស់បងប្អូនជនភៀសសឹក ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះ, សហជីពរបស់លោក ក៏បានសម្រេចបង្កើត "មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)" នេះឡើង ដើម្បីជួយរួមចំណែកសម្រួលការលំបាកខ្លះរបស់ពួកគាត់ ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែមដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ លោកបន្ថែមថា «ដូចនេះ ក្នុងនាមសហជីព ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករ-និយោជិត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រជាមួយមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីទ្រទ្រង់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក៏ដូចចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងការពារដែនអធិបតេយ្យភាព ការពារទឹកដីកម្ពុជាយ៉ាងរឹងមាំរបស់យើង»។ ជាមួយគ្នានេះ លោក សំ សឿន បានបន្តថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើដ៏ឃោរឃៅរបស់យោធាថៃ ដែលបានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី ដោយបានបណ្ដាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព។ នៅក្នុងសេចក្ដីអំពាវនាវដដែល សហភាពពលកម្មជាតិកម្ពុជា (NLC) សង្ឃឹមជឿថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត នឹងគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ព្រំដែន៕

អាជ្ញាធរសង្កាត់ចោមចៅ គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ រួមគ្នាផ្ដល់ជំនួយដល់សមរភូមិមុខ ដើម្បីជួយទៅដល់វីរៈកងទ័ព និងជនភៀសសឹក

2025/12/12 04:11:46 pm        137
គណៈកម្មការផ្សារជម្ពូវ័ន២ និងក្រុមអាជីវករ សម្ដែងអារម្មក្តុកក្តួល ចំពោះទង្វើសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងធ្វើឲ្យជនស៊ីវិលជាច្រើននាក់បានរងរបួស ។ពួកគាត់ក៏ដូចពលរដ្ឋខ្មែរទាំងអស់ដែរ គឺមានការក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីឃើញទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា ព្រោះថៃមិនបានគោរពអ្វីទាំងអស់ និងបំផ្លិចផ្លាញគ្មានរើសមុខឡើយ ដែលសូម្បីតែកុមារ ឬជនស៊ីវិលក៏ពួកគេមិនខ្វល់ដែរ ។ ដូច្នេះហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និងថវិការជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែលកំពុងនៅសមរភូមិមុខ ។ហើយពួកគាត់ បានស្នើដល់សប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ភម្ភគាំទ្រដល់ជនភៀសសឹក និងវីរកងទ័ព រួមទាំងស្នើដល់អន្តរជាតិសូមបន្តជួយដល់កម្ពុជាផងដែរ ។ចំណែក អាជ្ញាធរសង្កាត់ចោមចៅ ក៏បានសម្តែងគាំទ្រដល់ការអំពាវនាវរបស់សម្តេចតេជោដែរ ព្រោះនេះជាការគិតគូរដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការជួយដល់កងទ័ព និងជនភៀសរបស់យើង។ រីឯពួកគាត់ ក្នុងនាមជាជ្ញាធរមូលដ្ឋាន គឺកំពុងចូលរួមអំពាវនាវ រួមទាំងកៀគរឱ្យប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ចូលរួមបរិច្ចាគឱ្យបានច្រើន រួមទាំងការចូលរួមបុកអំបុកស្រូវថ្មីដើម្បីវាយខ្មាំងឈ្លានពាន ឱ្យបានច្រើនផុសផុលផងដែរ។ដោយសារតែឃើញទង្វើឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងបំពានច្បាស់ អមនុស្សធម៌ និងព្រៃផ្សៃបំផុតនោះ អាជ្ញាធរសង្កាត់ចោមចៅ គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ បានបន្តការបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរទាំងអស់ សូមតាមជួយថែរក្សាឃុំគ្រងដល់វីរកងទ័ព និងទឹកដីរបស់ដូនតា យើងឱ្យបានជ័យជម្នះ និងគង់វង់ជារៀងរហូត។អត្ថបទ ៖ ពៅយី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM
FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas
06/03/2026 02:06 PM
ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM
មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព
06/03/2026 02:06 PM
UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់
06/03/2026 02:06 PM
ស្ត្រីមានផ្ទៃពោះ ១៣.៥០០នាក់ នៅលីបង់ តស៊ូស្វែងរកការថែទាំដែលមានសុវត្ថិភាព ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
06/03/2026 02:06 PM
រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM