និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
ក្នុងកិច្ចប្រជុំ JBC កម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី

ព័ត៌មានជាតិ

ប្រជានេសាទសប្បាយចិត្ត ខណៈរដូវត្រីត្រូវចាប់ផ្តើមសំបូរនៅដើមខែធ្នូនេះ

2024/12/08 12:01:44 pm        111
កំពង់ឆ្នាំង ៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមានប្រជានេសាទជាច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជានេសាទអាចរកបានចាប់ពី៨០ទៅ១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។​ ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនិងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង បានបង្ក្រាបបទល្មើសនេសាទទាន់ពេលវេលា និងបន្តបន្ទាប់គ្មានឈប់ ទើបធ្វើអោយត្រីសំបូរឡើងវិញ។ នៅល្ងាចថ្ងៃម្សិលមិញ ត្រីដែលត្រូវមងប្រជានេសាទ មានដូចជាប្រភេទត្រីច្រកែង ត្រីឆ្កោកត្រូវមួយៗ និងត្រីមួយចំនួនទៀតបានត្រូវផងដែរ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួង មន្ទីរកសិកម្ម និងកម្លាំងជលផល ដែលបានជួយអោយមានត្រីឡើងវិញ ហើយពួកគាត់សង្ឃឹមថា ឆ្នាំក្រោយនេះ ត្រីនឹងត្រូវច្រើនជាងឆ្នាំនេះ។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ត្រីឆ្នាំនេះ ត្រូវច្រើនជាងឆ្នាំទៅ បើគិតពេលវេលាដូចគ្នា ហើយត្រីឆ្កោកដែលមិនសូវឃើញនៅឆ្នាំកន្លងទៅ តែឆ្នាំនេះឃើញវត្តមានត្រីប្រភេទនេះច្រើនជាងឆ្នាំកន្លងទៅ។ ដោយឡែកកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង តែងសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្ក្រាបជាបន្តបន្ទាប់ នាំអោយត្រីបានសំបូរនៅរដូវខ្នើតក្នុងខែ១២នេះ៕ កាំង ហុងវាស្នា

សកម្មជន និងសមាជិកថ្មី១៥នាក់នៅខេត្តស្វាយរៀងត្រូវបានប្រកាសបញ្ចូលជាមួយគណបក្សប្រជាជនកម្ពុជា

2024/12/08 11:55:51 am        104
ភ្នំពេញ ៖ សកម្មជន និងសមាជិក នៃគណបក្សភ្លើងទៀន សង្គ្រោះជាតិ និងគណបក្សខ្មែររូបរួមជាតិ ចំនួន១៥នាក់ស្ថិតនៅក្នុងភូមិតាកោ ស៊ីការ និងភូមិចំការចេក ឃុំស្វាយ (យា)ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រូវបានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រកាសទទួលស្គាល់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសកម្មជន និងសមាជិកគណបក្សទាំងនោះបានលះបង់ពីគណបក្សដើម ដែលពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការភូមិតាកោ ឃុំស្វាយ(យា) ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន លោក សុទ្ធ គឹម ចន្ធ័ សមាជិកគណៈគណកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណះកម្មាធិការគណបក្សស្រុកស្វាយជ្រំ ។​ក្រោយពីតំណាងសកម្មជន និងសមាជិក គណបក្ស អានពាក្យស្នើសុំចូលជាសមាជិកគណបក្ស និងគណៈអធិបតីប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជារួចមក លោកសុទ្ធ គឹមចន្ធ័ បានមានប្រសាសន៍សំណេះសំណាលដោយសម្ដែងអបអរសាទរចំពោះសកម្មជន និងសមាជិកនៃគណបក្សទាំងអស់ ដែលបានលះបង់ពីគណបក្សដើមមករួមជីវភាពនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនបានរួមរក្សានិងការពារ សន្តិភាពនិងអភិវឌ្ឍន៍ជាតិជាមួយនឹងគណបក្សដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ក្នុងនាមថ្នាក់ដឹកនាំបក្សលោកប្រធានគណះកម្មាធិការគណបក្សស្រុក ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស ដែលទើបនឹងប្រកាសទទួលស្គាល់នៅថ្ងៃនេះត្រូវបន្តសិក្សារៀនសូត្របង្កើតចំណេះដឹងចំណេះធ្វើដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ជាតិទៅតាមសមត្ថភាពដែលបងប្អូនមាននិងមានចំណង់ចំណូលចូលរួមអភិវឌ្ឍន៏ជាតិជាមួយនឹងគណបក្ស ពីព្រោះគណបក្សប្រជាជនកម្ពុជាធ្វើអ្វីៗដើម្បីជាតិនិងពលរដ្ឋ។ក្នុងពិធីប្រកាសបញ្ចូលនិងទទួលស្គាល់សកម្មជននិងសមាជិកដែលចាកចេញពីគណបក្សដើមមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា តំណាងសកម្មជននិងសមាជិកបក្សទាំង១៥ នាក់បានគោរពថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជាដែល បានសន្ដោស ដោយផ្សារភ្ជាប់បញ្ចូលពួកគាត់ទៅជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះគឺជាឱកាសល្អបំផុតដែលដែលពួកគាត់ស្វែងរកការដឹកនាំដ៏ត្រឹមត្រូវ ខណៈដែលថ្នាក់ដឹកនាំគណបក្សដើមគ្មានការទទួលខុសត្រូវមានបញ្ហាប្រឈមក្នុងការរស់នៅនិងជីវភាពប្រចាំថ្ងៃ។ តំណាងបានបន្តថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលល្អគ្មានពីរពោលគឺរកសន្តិភាព និងអភិវឌ្ឍន៍ជាតិដូនេះពួកគាត់ប្ដេជ្ញាចូលរួមការពារគណបក្ស ឲ្យបានរឹងមាំបន្ថែមទៀតជ្រកក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អរគុណសន្តិភាព ។សូមបញ្ជាក់ថាចលនាកសាងកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជាខេត្តបានអនុវត្តតាមរយៈប្រាស្រ័យទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំបក្សចុះទំនាក់ទំនងល្អធ្វើឲ្យចលនាកសាងកម្លាំងពិតមានភាពល្អប្រសើរជាក់ស្ដែងថ្ងៃនេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលស្គាល់សមាជិកថ្មីបន្ថែមបន្ទាប់ពីមន្ត្រីគណបក្សមូលដ្ឋានបានចុះចលនាអប់រំឱ្យពលរដ្ឋបានយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺគណបក្សធ្វើអ្វីៗដើម្បីពលរដ្ឋនិងប្រទេសជាតិ ៕

សិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅជាង៥០០នាក់ទទួលបានសៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ»

2024/12/08 11:49:18 am        91
ភ្នំពេញ ៖ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ជាង៥០០នាក់ បានទទួលសៀវភៅ “រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ម្នាក់ៗមួយក្បាល ដើម្បីយកទៅសិក្សា និងបានយកសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត។​ប្រាប់ទូរទស្សន៍ BTV លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ថា សៀវភៅ រៀនពីហ៊ុនសែន ដើម្បីជោគជ័យមួយនេះ នឹងជួយឱ្យសិស្សានុសិស្សរបស់លោក មានមូលដ្ឋានគ្រឹះ ក្នុងការសិក្សារៀនសូត្រ ពិសេសគឺការតស៊ូ ដោយសិស្សនុសិស្សទំាងអស់ នឹងចងចាំសម្តេចតេជោ ហើយសិស្សានុសិស្សទំាងអស់ នឹងជ្រើសរើសសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត ក្នុងនេះលោកចង់ឱ្យសិស្សានុសិស្សរបស់លោក បានអានសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ឱ្យបានគ្រប់ៗគ្នា ព្រោះសម្តេចតេជោ ជាវីរជនដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា បានរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន។ ចំណែកឯកឧត្តម ហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រាប់ដែរថា ការអានអំណាន ជាគន្លឹះសំខាន់បំផុតសម្រាប់អ្នកសិក្សា ហើយតាមរយៈសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” គឺជាសៀវភៅសំខាន់ ដែលសិស្សានុសិស្សគួរតែអានឱ្យចប់ ដើម្បីស្វែងយល់ពីការតស៊ូគ្រប់បែបយ៉ាងរបស់មេដឹកនាំកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន ពិសេសដើម្បីឱ្យយុវជនបានយកគំរូវីរៈភាពមួយនេះ ឯកឧត្តមនឹងបន្តចែកសៀវភៅនេះនៅតាមវិទ្យាល័យផ្សេងៗទៀត ដើម្បីឱ្យសិស្សានុសិស្សបានដើមទុនប្រចាំជីវិត និងជាពន្លឺឆ្ពោះទៅរកភាពជោគជ័យ។គួរបញ្ជាក់ថា សៀវភៅ ’ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ ’ នេះ មាន១២៧ទំព័រ ដោយផ្តោតសំខាន់ពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងបានផ្តោតសំខាន់លើ៣ចំណុចសំខាន់ ទី១ និយាយពីសម្តេចតេជោជា បិតាស្ថានិកសន្តិភាពបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ ឈ្នះ ទី២និយាយពីសម្តេចតេជោជា អគ្គមគ្គុទេសន៍ស្តារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តសម្រាប់ប្រទេសជាតិ និងទី៣សម្តេចតេជោជា អគ្គមគ្គុទេសន៍រក្សាស្ថេរភាពសេដ្ឋកិច្ច រក្សាលំនឹងជីវភាពប្រជាជន និងសង្គម ហើយសៀវភៅនេះស្រាវជ្រាវ និងនិពន្ធ ដោយ លោក ទូច សុឃៈ បច្ចុប្បន្នអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕ដោយ ៖ គង់ រ៉េន

កីឡាករអាមេរិក និងរុស្ស៊ី ស្រឡាញ់គុនខ្មែរកាន់តែខ្លាំងក្រោយចូលរួមប្រកួតជើងឯកពិភពលោកនៅអង្គរ

2024/12/08 11:41:20 am        107
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) ថ្ងៃទី២ ត្រូវនឹងល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង តាំងពីក្បាលព្រលប់ រហូតដល់យប់រំលងអាធ្រាត្យ ជាមួយការប្រកួតរហូតដល់ ២៤គូ ដោយមានអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ។​ទន្ទឹមជាមួយការប្រកួតដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនេះដែរ បានធ្វើឲ្យអត្តពលិកជាតិ និងអន្ដរជាតិ មានការសប្បាយរីករាយ និងកម្លាំងចិត្តប្រកួតប្រជែងកាន់តែខ្លាំង ពិសេសកីឡាករគុនខ្មែរ មកពីសហរដ្ឋអាមេរិក និងកីឡាករគុនខ្មែរមកពីរុស្ស៊ី ដែលបានបង្ហាញនូវការស្រលាញ់ចូលចិត្តគុនខ្មែរ ហើយនឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាមួយក្បាច់គុនដ៏អស្ចារ្យនេះ ។សម្រាប់កីឡាករអាមេរិក Andrew Connor Arruda Livereira បានសម្ដែងក្ដីរីករាយ ក្រោយយកឈ្នះកីឡាករកម្ពុជា សេក គឹមថុល ក្នុងវិញ្ញាសាស្ម័គ្រចិត្ដបុរសទម្ងន់ ៧៥គីឡូក្រាម ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែធ្នូនេះ ។ អ្វីដែលសំខាន់ គឺគេបានទទួលនូវការស្រលាញ់ និងរាក់ទាក់ពីប្រជាពលរដ្ឋខ្មែរ ។ សិស្សគុន នៃក្លិបប្រដាល់របស់កូនខ្មែរ ដែលបានបង្កើតលើទឹកដីអាមេរិកដដែល បន្ដថា គុនខ្មែរ ពិតជាអស្ចារ្យដែលអាចប្រើប្រាស់ពេញមួយដងខ្លួន ហើយគេនឹងបន្ដហ្វឹកហាត់បន្ថែមទៀត ទាំងនៅអាមេរិក ឬអាចមកហាត់ផ្ទាល់នៅកម្ពុជា បន្ទាប់ពីចប់បេសកកម្មនេះ ។ចំណែកកីឡាកររុស្ស៊ី Peregudov Ilya ក្រោយយកឈ្នះកីឡាករអាហ្វហ្គានីស្ថានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងទម្ងន់ ៧១គីឡូក្រាម គឺពិតជារីករាយជាមួយការប្រកួត និងជាការគាំទ្រ ។ អ្វីដែលពិសេស គឺបានហ្វឹកហាត់ និងស្គាល់កាន់តែច្បាស់ពីគុនខ្មែរ ដូចដែលប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន បានចាប់ផ្ដើមស្គាល់ពីភាពល្បីល្បាញរបស់ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះដែរ ។គួរដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាសមាជិកថ្មី នៃសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលទើបចូលជាសមាជិក ហើយក៏ជាលើកដំបូង ដែលប្រទេសទាំងពីរ បានចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោកលើទឹកដីកម្ពុជាផងដែរ ។សម្រាប់លទ្ធផលការប្រកួតថ្ងៃទី២ នេះដែរ ក្នុងចំណោម ២៤គូ មានការប្រកួតរបស់អត្តពលិកកម្ពុជា ១៥គូ ក្នុងនោះទទួលបានជ័យជម្នះ ៧រូប និងបរាជ័យ ៨រូប ដោយវិញ្ញាសាស្ម័គ្រចិត្តកម្រិតយុវជន និងពេញវ័យ កីឡាករ-កីឡាការិនីកម្ពុជា ឈ្នះ ៣ និងចាញ់, វិញ្ញាសារពាក់កណ្ដាលអាជីព ឈ្នះ ១ និងចាញ់ ២ និងវិញ្ញាសាអាជីព កីឡាករកម្ពុជា ៣រូបទទួលបានជ័យជម្នះទាំងអស់គ្នា ហើយមានអត្តពលិកមួយចំនួន ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ៕អត្ថបទ លី ឈុនឡា

រមណីយដ្ឋានភ្នំកំពង់ត្រាចមានទេសចរទៅលេងច្រើន ខណៈថ្ងៃបុណ្យសមុទ្រនៅកំពតខិតជិតមកដល់

2024/12/08 11:36:25 am        114
ភ្នំពេញ​ ៖ ភ្ញៀវទេសចរមកលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាចបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្រោយពេលបានដើរទស្សនា និងជិះរទេះសេះកម្សាន្ត។ ហើយថាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងខាងក្នុង និងក្រៅ រៀបចំបានល្អ និងស្នើសុំឲ្យខិតខំបន្តទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន។ ចំណែកអ្នកផ្តល់សេវា ថាចំនួនភ្ញៀវមានការកើនឡើងជាងមុន ស្របពេលដែលថ្ងៃរៀបចំពីបុណ្យសមុទ្រខិតជិតមកដល់។ ​កញ្ញា ផៃ ច័ន្ទមករា ជាមន្ត្រីមកពីក្រសួងកិច្ចការនារី បានបញ្ជាក់ថា បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាគម្រោងអនុវត្តសាកល្បងរបស់មេគង្គ-ឡានឆាង នៅស្រុកអង្គជ័យ ដែលដឹកនាំលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចនារី  លោកជំទាវបាននាំប្រតិភូមេគង្គ-ឡានឆាង មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច ដើម្បីបានដឹងអំពីសម្បត្តិធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿផ្សេងៗរបស់ពលរដ្ឋកម្ពុជា។ កញ្ញាព្រមទាំងថ្នាក់ដឹកនាំក្រសួង និងប្រទិភូមេគង្គ- ឡានឆាងផង មានក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានដើរទស្សនា និងជិះរទេះសេះកម្សាន្តជុំវិញភ្នំ ។ កញ្ញាបានបន្ថែមថា ការៀបចំអនាម័យបរិស្ថានផ្សេងៗបានស្អាតល្អ សណ្តាប់ធ្នាប់ ការលក់ដូរមានរបៀបរៀបរយ។ តែយ៉ាងណាក៏ដោយ កញ្ញាស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមអាជីវករ ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ រៀបចំឲ្យកាន់តែស្អាតជាងនេះ ដើម្បីត្រៀមទទួលទេសចរ ក្នុងពេលបុណ្យសមុទ្រខាងមុខនេះ។  ចំណែកអ្នកបររទេះសេះដឹកភ្ញៀវទេសចរ និងអាជីវករលក់គ្រឿងសក្ការបូជា និងនំចំណី បានបញ្ជាក់ដែរថារយៈពេលចុងក្រោយនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច មានភ្ញៀវមកលេងច្រើនជាងមុន ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកពេលបុណ្យទាន។ ហើយសម្រាប់ឱកាសបុណ្យសមុទ្រខាងមុខនេះ ពួកគាត់រំពឹងថាទេសចរនឹងកាន់តែមកលេងច្រើន ខណៈដែលសេវាកម្មផ្សេងៗគ្មានការដំឡើងថ្លៃនោះទេ។ សូមបញ្ជាក់ថា ខេត្តកំពតមានរៀបចំកម្មវិធីជាច្រើនដើម្បីទាក់ទាញទេសចរឲ្យមកកម្សាន្ត ក្នុងនោះរដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូកង នៅថ្ងៃទី១១ និង១២ខែធ្នូ ហើយបុណ្យសមុទ្រនឹងធ្វើនៅថ្ងៃទី១៣ដល់១៥ ខែធ្នូ ដោយកម្មវិធីបើកជាផ្លូវការ នៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕

​​ ខេត្តបាត់ដំបងធ្វើព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ អបអរទិវាសិទ្ធិមនុស្សអន្តរជាតិ

2024/12/08 11:13:06 am        145
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។​ក្នុងពិធីបើកព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ដោយមានអត្តពលិកចូលរួមប្រមាណ១ ៥០០នាក់ ធ្វើឡើងនាបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងដើម្បីបានជួបជុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការជួបជុំគ្នានេះបានបង្ហាញពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋានដើម្បីសិទ្ធិមនុស្ស។សម្ដេចក្រឡាហោម ថ្លែងបន្ថែមថា ការរត់គឺជានិមិត្តរូបនៃសេរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយនៃការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិសុខភាព និងសិទ្ធិមានសេវារបស់យើងផងដែរ។ស្របជាមួយគ្នានេះការរួមវិភាគទានក្នុងកិច្ចការមនុស្សធម៌ គឺជាកាយវិកាដ៏ប្រពៃក្នុងការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពោលគឺជាការជួយដល់អ្នកដទៃឱ្យមានឱកាសទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេប្រកបដោយសមភាព និងសមធម៌។  សម្ដេចក្រឡាហោម ថ្លែងទៀតថា ថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ផ្ដល់ការឧបត្ថម្ភទ្រទ្រង់ដល់អង្គការមនុស្សចាស់ក្នុងខេត្តបាត់ដំបង អង្គភាពកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។សម្ដេច ថ្លែងបន្តថា កត្តាសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាស្របតាមខ្លឹមសារនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពី៧៦ឆ្នាំមុនគឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ក្នុងនាមជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់បាននូវសិទ្ធិសេរីភាពពេញលេញ យើងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានជាដាច់ខាត ហើយត្រូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗទៀតប្រកបដោយមនសិការ និងការទទួលខុសត្រូវ៕

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន

2024/12/08 10:23:31 am        100
ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន។ជាក់ស្ដែងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំផ្ទាល់ កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់និងដើម្បីបង្កើនភាពសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំចុះផ្ទាល់បានឲ្យដឹងថាការចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍នេះយោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំនិងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសជាពិសេសគឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃមួយថ្ងៃជាច្រើនករណី បណ្ដាលឱ្យមានមនុស្សរងរបួសនិងស្លាប់ជាប់ជាប្រចាំផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាសូមចូលរួមគោរពច្បាប់ចរាចរណ៍កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ជាប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕អត្ថបទ៖ កុម្ភះ

ផ្ទះទេវតា១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូន លោកយាយ លោកតា នៅខេត្តកំពង់ឆ្នាំង

2024/12/08 09:24:30 am        112
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ បានអញ្ជើញចុះទៅប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនពលរដ្ឋខ្វះខាតជីវភាព១គ្រួសារ នៅខេត្តកំពង់ឆ្នាំង។ អំណោយផ្ទះទេវតានេះ ត្រូវបានប្រគល់ជូនលោកតា ព្រុំ ដែន អាយុ ៦៩ឆ្នាំ (យោធិនពិការភ្នែកម្ខាង និងជើងម្ខាងខាងឆ្វេង​) និងលោកយាយជាប្រពន្ធ ឈ្មោះ​ ទ្បឹក អាត អាយុ ៦៧ឆ្នាំ ដែលមានជីវភាពខ្វះខាត រស់ភូមិសំបុកគ្រៀល ឃុំក្រាំងល្វែ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល។ជាមួយគ្នានោះផងដែរ លោកជំទាវក៏បាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនប្រជាពលរដ្ឋ ចំនួន១៦០កញ្ចប់ ព្រមទាំងបានចែកជូននូវកាតាបដាក់សៀវភៅ សម្រាប់ប្អូនៗសិស្សានុសិស្ស ចំនួន១៦០កាតាប ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

2024/12/08 08:47:19 am        116
ភ្នំពេញ ÷ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា។នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយ៉េ និងជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយ៉េផងដែរ។ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

បើករថយន្តក្នុងល្បឿនលឿន បុកម៉ូតូពីរគ្រឿង កំពុងឆ្លងស្តុបណ្ដាលឲ្យមនុស្ស ស្លាប់ម្នាក់ របួសធ្ងន់២នាក់

2024/12/08 08:38:30 am        272
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដើមឈើមួយដើមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចស្តុបសំណង់១២ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ។ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនមនុស្សរងរបួសទៅមន្ទីរពេទ្យភ្លាមៗ ចំពោះសពត្រូវបានប្រគល់ជូនដាច់ញាតិមកទទួលធ្វើបុណនយតាមប្រពៃណី។ ចំណែកម្ចាស់របស់បង្កនិងរថយន្ត បានឃាត់ខ្លួន បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
06/15/2025 06:06 PM
ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
06/15/2025 06:06 PM
មនុស្សជាច្រើននាក់ស្លាប់ នៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រោះបំណាក់ដីពីព្យុះទីហ្វុង Wutip
06/15/2025 05:06 PM
អ៊ីស្រាអែល ព្រមានបង្កើនការវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ខណៈជម្លោះនៅតែបន្តយ៉ាងក្ដៅគគុក
06/15/2025 05:06 PM
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
06/15/2025 04:06 PM
ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅភាគខាងជើងឥណ្ឌា សម្លាប់មនុស្ស ៧នាក់ តាមផ្លូវទៅធម្មយាត្រាហិណ្ឌូ
06/15/2025 04:06 PM
[UPDATE] យោធាអ៊ីស្រាអែល ចេញការព្រមានជម្លៀសដល់ប្រជាជនអ៊ីរ៉ង់ នៅក្បែរមូលដ្ឋានផលិតអាវុធ
06/15/2025 04:06 PM
ក្នុងកិច្ចប្រជុំ JBC កម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី
06/15/2025 04:06 PM
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
06/15/2025 04:06 PM
[BREAKING NEWS] យោធា​អ៊ីស្រាអែល ​ចេញ​ការ​ព្រមានឱ្យ​ជម្លៀស​ប្រជាជន​អ៊ីរ៉ង់ ​នៅ​ក្បែរមូលដ្ឋានសព្វាវុធ
06/15/2025 03:06 PM