លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពត
និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ

ព័ត៌មានជាតិ

បើករថយន្តក្នុងល្បឿនលឿន បុកម៉ូតូពីរគ្រឿង កំពុងឆ្លងស្តុបណ្ដាលឲ្យមនុស្ស ស្លាប់ម្នាក់ របួសធ្ងន់២នាក់

2024/12/08 08:38:30 am        272
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដើមឈើមួយដើមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចស្តុបសំណង់១២ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ។ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនមនុស្សរងរបួសទៅមន្ទីរពេទ្យភ្លាមៗ ចំពោះសពត្រូវបានប្រគល់ជូនដាច់ញាតិមកទទួលធ្វើបុណនយតាមប្រពៃណី។ ចំណែកម្ចាស់របស់បង្កនិងរថយន្ត បានឃាត់ខ្លួន បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

កម្ពុជា-ឥណ្ឌាប្តេជ្ញាចិត្តរួមគ្នា ពង្រឹងភាពអងអាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌

2024/12/07 06:36:23 pm        38
ភ្នំពេញ ÷ កម្ពុជា-ឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហការ លើការអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ ដើម្បី ផ្តល់ឱកាសថ្មីដល់ស្ត្រី ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ Dr. Devyani UttamKhobragade, អគ្គរាជទូតប្រទេសឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែ ធ្នូ ម្សិលមិញនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផលរហ័សលើគម្រោង «ការពង្រឹងកាលានុវត្តភាពមរតកដូនតាសម្រាប់ ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់)» សម្រាប់ស្រ្តីនៅសង្គាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងនៅឃុំពុកឬស្សី ក្នុងស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល នេះជាការប្តេជ្ញាចិត្តរួមគ្នា ចំពោះការពង្រឹងភាពអងអាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងក្នុងពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ និងទិសដៅប្រហាក់ប្រហែលគ្នា ដោយ ផ្តល់ឱកាសថ្មីដល់ស្ត្រី និងរក្សាខ្លឹមសារនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការលើកកម្ពស់ភាពអង់ អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។ គម្រោងនៃការពង្រឹងកាលានុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) បានគាំទ្រសំភារៈ និងបរិក្ខា និង ជំនាញវិជ្ជាជីវៈ និងកែច្នៃមួយចំនួនដូចជា៖ ជំនាញតម្បាញកម្រិតខ្ពស់សម្រាប់ក្រុមស្រ្តីរើសគោមផ្កាប្រមាណ ១០០នាក់ នៅស្រុកខ្សាច់ កណ្តាល, ណែនាំឧបករណ៍ឌីជីថល និងការបណ្តុះបណ្តាលអាជីវកម្មដែលអាចឱ្យស្ត្រីទាំងនេះ ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារកាន់តែ ទូលំទូលាយនិងបំពេញតម្រូវការអ្នកប្រើប្រាស់ទំនើប។ លើកកំពស់គុណភាពនិងភាពច្នៃប្រឌិតនៃការតម្បាញ (ចរបាប់) ប្រែក្លាយវា ទៅជានិមិត្តសញ្ញានៃប្រពៃណី និងការច្នៃប្រឌិត, ផ្តល់ការបង្ហាត់បង្រៀន និងការបង្វឹកធានាឱ្យស្ត្រីមិនត្រឹមតែរៀនប៉ុណ្ណោះទេ ប៉ុន្តែមាន ភាពរីកចម្រើនសហគ្រិននិងអ្នកដឹកនាំសហគមន៍។ដោយស្ថានទូតឥណ្ឌា មានការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងខាងលើនេះ និងបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពយូរ អង្វែង និងតម្លៃរួមគ្នា រវាងប្រជាជាតិយើងទាំងពីរតាំងពីឆ្នាំ២០១៦។ ប្រទេសឥណ្ឌា ដូចជាប្រទេសកម្ពុជា ផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីរបស់ស្ត្រី ក្នុងការកែទម្រង់សង្គម និងទទួលស្គាល់អំណាចនៃមរតក ជាកត្តាជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម។ ស្ត្រីនៅពេលដែលបានផ្តល់ឱកាស អាចដឹកនាំគ្រួសារ និងសហគមន៍របស់ពួកគេ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង និងរួមបញ្ចូលកាន់ តែច្រើន។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែវិនិយោគលើគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីកម្ពុជាក្នុងសក្តានុពល របស់ពួកគេ និងក្នុងក្តីស្រមៃរបស់ពួកគេ។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មិនមែនគ្រាន់តែជាគោលដៅមួយនោះទេ វាគឺជាដំណោះ ស្រាយចំពោះបញ្ហាប្រឈមនានា ចាប់ពីការកាត់បន្ថយភាពក្រីក្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌាប្តេជ្ញាចិត្តរួមគ្នាពង្រឹងភាពអង់អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌

2024/12/07 05:58:31 pm        299
កម្ពុជា-ឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហការ លើការអនុវត្តន៍​គម្រោងដែលមានចក្ខុវិស័យ ដើម្បី ផ្តល់ឱកាសថ្មីដល់ស្ត្រី ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់​តែរឹងមាំ និងសេដ្ឋកិច្ច​រីកចម្រើន។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ Dr. Devyani UttamKhobragade, អគ្គរាជទូតប្រទេសឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែ ធ្នូ ម្សិលមិញនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នា សម្រាប់ការអនុវត្ត​គម្រោង​​ឆាប់ទទួល​បានផលរហ័សលើគម្រោង «ការពង្រឹងកាលានុវត្តភាពមរតកដូនតាសម្រាប់ ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់)» សម្រាប់ស្រ្តីនៅសង្គាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងនៅឃុំ​ពុកឫស្សី ក្នុងស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល នេះជាការប្តេជ្ញាចិត្តរួមគ្នា ចំពោះការពង្រឹងភាព​អង់អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងក្នុងពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលប្រទេសឥណ្ឌា ដើម្បីអនុវត្តន៍គម្រោងដែលមានចក្ខុវិស័យ និងទិសដៅប្រហាក់ប្រហែលគ្នា ដោយ ផ្តល់ឱកាសថ្មីដល់ស្ត្រី និងរក្សាខ្លឹមសារនៃអត្តសញ្ញាណវប្បធម៌របស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការលើកកម្ពស់ភាពអង់ អាចរបស់ស្ត្រី និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកស្ទួយគ្រួសារក្នុងសហគមន៍កាន់តែរឹងមាំនិងសេដ្ឋកិច្ចរីកចម្រើន។គម្រោងនៃការពង្រឹងកាលានុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) បានគាំទ្រសំភារៈ និងបរិក្ខា និង ជំនាញវិជ្ជាជីវៈ និងកែច្នៃមួយចំនួនដូចជា៖ ជំនាញតម្បាញកម្រិតខ្ពស់សម្រាប់ក្រុមស្រ្តីរើសគោមផ្កាប្រមាណ ១០០នាក់ នៅស្រុកខ្សាច់ កណ្តាល, ណែនាំឧបករណ៍ឌីជីថល និងការបណ្តុះបណ្តាលអាជីវកម្មដែលអាចឱ្យស្ត្រីទាំងនេះ ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារកាន់តែ ទូលំទូលាយនិងបំពេញតម្រូវការអ្នកប្រើប្រាស់ទំនើប។ លើកកំពស់គុណភាពនិងភាពច្នៃប្រឌិតនៃការតម្បាញ (ចរបាប់) ប្រែក្លាយវា ទៅជានិមិត្តសញ្ញានៃប្រពៃណី និងការច្នៃប្រឌិត, ផ្តល់ការបង្ហាត់បង្រៀន និងការបង្វឹកធានាឱ្យស្ត្រីមិនត្រឹមតែរៀនប៉ុណ្ណោះទេ ប៉ុន្តែមាន ភាពរីកចម្រើនសហគ្រិននិងអ្នកដឹកនាំសហគមន៍។ដោយស្ថានទូតឥណ្ឌា មានការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងខាងលើនេះ និងបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពយូរ អង្វែង និងតម្លៃរួមគ្នា រវាងប្រជាជាតិយើងទាំងពីរតាំងពីឆ្នាំ២០១៦។ ប្រទេសឥណ្ឌា ដូចជាប្រទេសកម្ពុជា ផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ ចំពោះតួនាទីរបស់ស្ត្រី ក្នុងការកែទម្រង់សង្គម និងទទួលស្គាល់អំណាចនៃមរតក ជាកត្តាជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម។ ស្ត្រីនៅពេលដែលបានផ្តល់ឱកាស អាចដឹកនាំគ្រួសារ និងសហគមន៍របស់ពួកគេ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង និងរួមបញ្ចូលកាន់ តែច្រើន។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែវិនិយោគលើគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ស្ត្រីកម្ពុជាក្នុងសក្តានុពល របស់ពួកគេ និងក្នុងក្តីស្រមៃរបស់ពួកគេ។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី មិនមែនគ្រាន់តែជាគោលដៅមួយនោះទេ វាគឺជាដំណោះ ស្រាយចំពោះបញ្ហាប្រឈមនានា ចាប់ពីការកាត់បន្ថយភាពក្រីក្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទ៖ សុន រ៉ាឌី

សមាគមក្នុងស្រុកមួយ សហការជាមួយសមាគមចិន ដើម្បីស្វែងរកដៃគូវិនិយោគ និងជំរុញការ​នាំចេញ​ទំនិញកម្ពុជា

2024/12/07 05:09:44 pm        442
សមាគមក្នុងស្រុកមួយ ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមចិន ដើម្បីជំរុញ​ការ​ផ្លាស់​ប្តូរ​​បទបិសោធន៍ ការបណ្តុះ បណ្តាល ការស្វែងរកដៃគូវិនិយោគ ជាពិសេសលើក​កម្ពស់​ជំរុញ​ដល់​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជា ដើម្បីរួមចំណែកដល់កំណើននៃការ នាំចេញជាមួយ​រាជរដ្ឋាភិបាល​។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការ​ផ្គូរផ្គង​អាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា និងការចុះ​អនុស្សារណៈ​យោគ​យល់​គ្នា រវាងសមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជកម្ម និង ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) នៅថ្ងៃនេះថា មកដល់ពេលនេះ សមាគមមានសមាជិកជាសហគ្រិនជាច្រើន ដែល​កំពុង​ធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួប​អាជីវកម្ម​ជា​បន្ត​បន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការ ផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការ​ផ្គូរ​ផ្គង​ពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញ ការធ្វើអាជីវកម្ម​ឱ្យ​កាន់​តែ​ប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ​ការងារ​ជាមួយ​រាជ​រដ្ឋាភិបាល​។  លោក បន្តថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ សមាគមបានចុះអនុស្សារណៈជាមួយសមាគមពាណិជ្ជកម្ម និង​ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) ដោយមានគោលដៅសំខាន់ៗជាច្រើន ជុំវិញលើក​កម្ពស់​សហគ្រិន​នៅ​កម្ពុជា ឱ្យមាននំនាក់ទំនង និងមានកិច្ចសហ- ប្រតិបត្តិការលើអាជីវកម្មកាន់តែច្រើន ដើម្បី​លើកក​ម្ពស់ដល់ខ្សែច្រវាក់ផលិតកម្ម ជុំវិញការប្រកួតប្រជែង ជាពិសេសការនាំចេញទំនិញ គាំទ្រ​ដល់​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន​កំពុង​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​ទាំង​​​នេះ​។ជុំវិញកិច្ចសហការនេះដែរ, លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​កម្ពុជា-​ចិន (ក្វាងទុង) លើកឡើងផងដែរថា បច្ចុប្បន្នសមាគម​បាន​កំពុង​អនុវត្ត​ផែន​ការ​លើស​កម្មភាព​ការងារជាច្រើន ជាពិសេសការសម្របសម្រួលដល់ វិនិយោគិនចិន ក្នុងការស្វែង​រក​ទីតាំង​លើ​ការវិ​និយោគនៅកម្ពុជាជាដើម។ ជាក់ស្តែងតាមរយៈនេះដែរ សមាគមបានចុះអនុស្សារណៈ ជា​មួយ​សមាគម​សហគ្រិនវីម៉ូកម្ពុជា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា​ពិសេស​គាំទ្រ​ដល់​ការ​ប្រកួត​ប្រជែង និងជំរុញដល់ ការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។ជុំវិញបញ្ហានេះដែរ, ឯកឧត្តម ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា លើក​ឡើង​ថា កម្ពុជាដែលស្ថិតនៅក្រោម ដំបូលនៃសន្តិភាព បានធ្វើឱ្យ​កម្ពុជា​មាន​ឱកាស​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍ ជាពិសេសការបើកចំហរស្វាគមន៍ ដល់ការវិនិយោគជាតិ និងអន្តរជាតិ ក្នុង​នោះ​វិស័យឯកជនក៏ទទួលបាននូវឱកាសក្នុងការធ្វើអាជីវកម្ម លើការរកស៊ីទទួលទានផ្សេងៗ ជាក់​ស្តែងសកម្មភាព ដែលសហគមបានកំពុងធ្វើនៅពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយ​ជ្រោម​ជ្រែង​ដល់ការពង្រឹង និងពង្រីកខ្លួនរបស់សហគ្រិន ដែលម្ចាស់សហគ្រាស និងអាជីវកម្ម​ឱ្យ​កាន់​តែ​រីកចម្រើនថែមទៀត ជាក់ស្តែងនៅពេលនេះ សមាគមបានកំពុងពង្រីកដៃគូនៅក្រៅ ប្រទេស ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ការស្វែងរកដៃគូវិនិយោគ ដើម្បីជំរុញ​សកម្មភាព​អាជីវកម្មឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី

​ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឆាយ ថន អញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ គណបក្សខេត្តកំពង់ស្ពឺ ខែវិច្ឆិកា និងលើកទិសដៅបន្តខែបន្ទាប់

2024/12/07 04:47:01 pm        404
​កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែវិច្ឆិកា និងលើកទិសដៅការងារ ខែបន្ទាប់ នៅមន្ទីរគណបក្សខេត្ត។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត-ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប ៤៥០ នាក់, កាលពីព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លទ្ធផល ក៏ដូចជាវឌ្ឍនភាពការងារមួយចំនួន របស់គណបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ របស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត-ស្រុក-ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គោលជំហរ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប្រចាំ ជាពិសេសជំរុញទៅដល់សាខា និងអនុសាខា ឱ្យបន្តសកម្មភាពជាប្រចាំ ដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។ សូមបញ្ជាក់ផងដែរថា ក្រុមការងារគណបក្សចុះជួយខេត្ត និងគណបក្សតែងរៀបចំកិច្ចប្រជុំប្រចាំខែ ជាទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ ក៏ដូចជាក្ដាប់សភាពការណ៍ជាក់ស្ដែងរបស់សមាជិកបក្ស ជាពិសេសស្ដាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរៀបចំទិសដៅការងារសម្រាប់ខែបន្ទាប់៕ អត្ថបទ ៖ រដ្ឋា

យុវជនកម្ពុជា មានមោទនភាពយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

2024/12/07 04:19:59 pm        403
យុវជន-យុវនារីកម្ពុជាយ៉ាងច្រើនកុះករ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និង​មាន​មោទន​ភាព​ យ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវ​បាន​អង្គការ​យូណេស្កូ​(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ។យុវជន ង៉ែត រក្សា សិក្សានៅវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស(​NTTI ) នៅ​ភ្នំពេញ​បាន​និយាយ​ថា៖«ខ្ញុំពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយមានមោទនភាព​ចំពោះ​ក្រមាខ្មែរ​ដែល​មាន​អាយុកា​លរា​ប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទី​៧រ​បស់​កម្ពុ​ជាសម្រាប់មនុស្សជាតិ។ និស្សិតរូបនេះបន្តថា៖«សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តដាក់យ៉ាង​ខ្លាំង​ក្នុង​ការ​ថែ​រ​ក្សា​កេរ​តំណែល​ដូនតាយើង ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយនឹងមាន​ដាក់​បញ្ចូ​ល​នូវ​មរតក​ដូន​តាយើ​ង​បន្ថែម​ទៀត»។កញ្ញា ដន សុខអន ជាសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)បាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រមាខ្មែរយើង ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ហើយនេះជាសកម្មមួយបង្ហាញពីការយកចិត្តទុកដាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំប្រទេសយើង ហើយសម្ដេចពិតជាមានជាតិនិយម និងស្មារតីសាមគ្គីជាតិ ហើយខ្ញុំនាមជាយុវជនខ្ញុំសូមគាំទ្ររាជរដ្ឋាភិបាល»។កញ្ញា លាក់ ស្រីរ័ត្ន ជានិស្សិតសិក្សានៅវិទ្យាស្ថានស៊ីតិច (SETEC) បាននិយាយថា៖«ក្រមាខ្មែរពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា»។កញ្ញាបន្តថា៖«ខ្ញុំពិតមានមោទនភាពដែលពិភពលោកបានស្គាល់ក្រមាខ្មែរ ហើយវាជាសម្បត្តិវប្បធម៌ជាតិយើងដែលត្រូវថែរក្សាការពារដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីផ្សេងៗជាច្រើនទៀតដែលបានចុះបញ្ជីនាពេលកន្លងមក»។ក្រមា ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។មកដល់ពេលនេះ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕

យុវជនសង្គមស៊ីវិល និងក្រសួងបរិស្ថាន ធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម ដើម្បី​ការអប់រំ និងបរិស្ថានលើកទី១៦

2024/12/07 03:54:29 pm        249
ព្រៃវែង៖ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ប្រចាំខេត្តព្រៃវែង សហការ​ជាមួយ ប្រធានការិយាល័យអបរំ យុវជន និងកីឡាស្រុកស្វាយអន្ទរ ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោម​ប្រធាន​បទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ពិធីនេះបានរៀបចំឡើងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយវត្តមានចូលរួមពីឯកឧត្តម ខ្វៃ អាទិត្យា អនុ​រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ហេង សំណាង ប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល លោក ពៅ សុជាតិ ប្រធានសមាគមយុវជន ខ្មែរមហានគរប្រចាំខេត្តព្រៃវែង និងលោក​ស្រី ចេង វន្នី ប្រធានអបរំ យុវជន និងកីឡា រួមទាំងវត្តមានអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ក្រសួង​បរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារ ជា​អាទិភាព គឺ​ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និង​ទម្លាប់​ការ​រស់នៅក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។ឯកឧតុ្តម អនុរដ្ឋលេខាធិការ បានវាយ​តម្លៃ​ខ្ពស់ចំ​ពោះ​ការ​ចូលរួម​របស់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និងអង្គកាដៃគូក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ​ពិធី​ដាំ​កូន​ឈើ នៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើត​សកម្មភាព​មេត្រី​បរិស្ថាន ដែលជាការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺផ្តោត​សំខាន់​លើ​មុំយុទ្ធ​សាស្រ្ត​៣សំខាន់ ភាពស្អាត ភាពបៃតង និងចីរភាព។នៅក្នុងឱកាសនោះ ឯកឧត្តម បាន​លើក​ឡើង​ពី​យុទ្ធនាការកា​ត់​បន្ថយ​ការ​ប្រើ​ប្រា​ស់​ប្លាស្ទិក​នៅ​កម្ពុជា​ ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ពិតជាមានសារៈសំខាន់ និងបាន​បំផុស​នៅ​ចលនា​ចូលរួមរបស់ក្មេងៗ ជំនាន់ក្រោយនៅតាមសាលរៀនទូទាំងប្រទេស ប្រមាណជាង​៣​លាន​៤​សែននាក់ ឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទី​សាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មាន​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក និងមានភាពបៃតង មានដើមឈើ មានម្លប់ និងមានខ្យល់អាកាសល្អ ហើយបាន​ចូល​រួ​ម​ជា​មួយ​រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមាន​គម្រប​ព្រៃ៦០% នៅឆ្នាំ២០៥០៕

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ករណីបាញ់បោះសេរី៧១គ្រាប់ផ្អើលទាំងយប់នៅស្រុកបាទី

2024/12/07 03:38:51 pm        281
កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយ​បាញ់​បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​ ។នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer ។ ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ ដោយសារ​ជនសង្ស័យខឹងសង្សារបែកចិត្ត ។ នគរបាលស្រុកបាទីបញ្ជាក់ថា ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕ តារាវុទ្ធី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ក្នុងបរិវេណ វត្តស្វាយពពែ

2024/12/07 02:40:22 pm        115
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់ជាតិដែលជាថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងរាជវង្សានុវង្សជាច្រើនអង្គនិងនាក់ និងមានវត្តមាននិមន្តចូលរួមពីសំណាក់ព្រះសង្ឃ លោកតាជី យាយជី មន្រ្តីរាជការ កងម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលប្រគេន ព្រះថេរានុថេរគ្រប់ព្រះអង្គ និងជូនបងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ និងមកពីទីជិតឆ្ងាយនានាផងដែរ៕

សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវ​បាន​ចុះ​បញ្ជី​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

2024/12/07 01:43:54 pm        135
សហជីព កម្មករ និងប្រជាពលរដ្ឋ មានមោទនភាព និងរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរ​ដែល​មាន​អាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបីទី៧ របស់កម្ពុជាសម្រាប់មនុស្សជាតិ ខណៈអំពាវនាវឱ្យមហាជន​ជួយ​គាំទ្រ​ផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។លោក សំ សឿន ប្រធានសហជី​ពលកម្ម​ជាតិ​កម្ពុជា​(NLC)​បាន​ថ្លែង​ថា «បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ដំណឹង​នេះ ខ្ញុំសប្បាយរីករាយ ហើយរំភើបគ្មានអ្វីប្រៀប ហើយពិតជាអរគុណ​ខ្លាំង​ណាស់​ចំពោះ​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ដែល​បាន​ខ្នាស់​ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។លោកបន្តថា ក្រមាគឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទប់វណ្ណៈ។ ក្នុងសង្គមខ្មែរ ក្រមាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ហើយស្ទើរតែគ្រប់ពេល និងនៅគ្រប់ទីកន្លែង។លោក សំ សឿន បន្ថែមថា ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។លោក ឡេវ សំអាន អាយុ ៣៨ឆ្នាំជាកម្មកររោងចក្រនៅភ្នំពេញបាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំរបស់យើងបានគិតគូ យកចិត្តទុកដាក់ទៅលើការថែទាំសម្បត្តិវប្បធម៌ជាតិរបស់យើង»។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតជួយគាំទ្រក្រមាខ្មែរដែលជាផលិតផលកេរតំណែលវប្បធម៌បន្សល់ពីដូនតាខ្មែររាប់ពាន់ឆ្នាំ ហើយឥឡូវកំពុងល្បីដល់បរទេស ព្រោះមានការទទួលស្គាល់ពីអង្គការយូណេស្កូ។លោក ឈឺន គង្គា អាយុ ២៣ឆ្នាំជាប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«នៅពេលខ្ញុំទៅស្រុកម្ដងៗ គឺអាកាសធាតុត្រជាក់ ជាទូទៅខ្ញុំក៏ប្រើក្រមាដែរ ជំនួសឱ្យការប្រើកន្សែង។ សម្រាប់ខ្ញុំ ពេលប្រើក្រមាក៏ជាគ្រឿងលម្អដែរ មើលទៅសមជាខ្មែរ ដែលក្រមាជាអត្តសញ្ញាណ និងជាមរតកវប្បធម៌ខ្មែរយើង។ ខ្ញុំប្រើក្រមា ដើម្បីជូតខ្លួនជំនួសការប្រើកន្សែងពោះគោ ទោះជានៅទីណា ក៏ខ្ញុំដាក់ក្រមាទៅតាមដែរ ព្រោះសម្រាប់ពេលងូចទឹកតាមផ្លូវ»។ក្នុងនាមលោកជាប្រជាជនកម្ពុជាដែលជាអ្នកនិយមប្រើប្រាស់ក្រមាខ្មែរផងនោះបានបង្ហាញពីមោទនភាព ដែលជាវត្ថុប្រពៃណី វប្បធម៌ដ៏ផូផង់របស់កម្ពុជា ហើយថែមទាំងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិផងដែរ។លោក ទុយ កុសល អាយុ ៤៣ឆ្នាំបាននិយាយថា៖«ខ្ញុំបានប្រើប្រាស់ក្រមាខ្មែរជាយូរមកហើយមិនថា ខ្ញុំនៅស្រុកកំណើត ឬក៏មករស់នៅភ្នំពេញនោះទេ ហើយពេលខ្ញុំទៅចូលពិធីបង្គលការមិត្តភក្ដិ ក៏មានខាងដើមការគេចែកឱ្យយើងដែរ។ ខ្ញុំគិតថា ល្អណាស់ យើងរួមគ្នាគាំទ្រផលិតផល ព្រោះបើយើងគាំទ្រ បងប្អូនយើងអ្នកតម្បាញក្រមា ក៏ពួកគាត់មានការងារធ្វើដែរ»។ការដាក់បញ្ជូលក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូនាពេលនេះ លោកថា វាពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា ដើម្បីឱ្យពិភពលោកស្គាល់ និងជាសម្បត្តិដែលត្រូវថែរក្សាការពារ ដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលបានចុះបញ្ជីនាពេលកន្លងមក។ «ក្រមា» ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។ដោយឡែក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពត
06/15/2025 08:06 PM
និស្សិតមកពីសាលា TVET រីករាយយ៉ាងខ្លាំងនៅពេលបានបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធី TVET Day លើកទី៨
06/15/2025 06:06 PM
ក្រសួងការងារនាំយកឱកាសការងារ២៣ម៉ឺនកន្លែង ទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករខ្មែរ
06/15/2025 06:06 PM
មនុស្សជាច្រើននាក់ស្លាប់ នៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រោះបំណាក់ដីពីព្យុះទីហ្វុង Wutip
06/15/2025 05:06 PM
អ៊ីស្រាអែល ព្រមានបង្កើនការវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់ ខណៈជម្លោះនៅតែបន្តយ៉ាងក្ដៅគគុក
06/15/2025 05:06 PM
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
06/15/2025 04:06 PM
ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅភាគខាងជើងឥណ្ឌា សម្លាប់មនុស្ស ៧នាក់ តាមផ្លូវទៅធម្មយាត្រាហិណ្ឌូ
06/15/2025 04:06 PM
[UPDATE] យោធាអ៊ីស្រាអែល ចេញការព្រមានជម្លៀសដល់ប្រជាជនអ៊ីរ៉ង់ នៅក្បែរមូលដ្ឋានផលិតអាវុធ
06/15/2025 04:06 PM
ក្នុងកិច្ចប្រជុំ JBC កម្ពុជាបានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី
06/15/2025 04:06 PM
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
06/15/2025 04:06 PM