អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ

2025/12/18 09:02:31 pm        519
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចប្រជុំហ្រ្វង់កូហ្វូនី និងកិច្ចសហប្រតិបតិ្តការទ្វេភាគី, នៅទីសី្តការក្រសួង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើវិស័យវប្បធម៌នៅកម្ពុជា។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Christian DesRoches សូមចូលរួមអបអរសាទរ និងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ និងគ្រោងរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦។ ដោយហេតុថាប្រទេសកាណាដា ជាប្រទេសហ្វ្រង់កូហ្វូនី ដូចគ្នាជាមួយនឹងកម្ពុជាផងដែរ។ ដូច្នេះកាណាដា រីករាយនឹងចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ក្នុងសកម្មភាពផ្សេងៗនាឆ្នាំ២០២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។កិច្ចប្រជុំ ហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំកំពូល ដែលគ្រប់ប្រទេសជាច្រើន និយាយភាសាបារាំង ស្ថិតនៅក្នុងទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអ៊ឺរ៉ុប សម្រាប់កម្ពុជា គឺជាលើកទី១ ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសនិយាយភាសាបារាំងផងដែរ។ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន គឺមានតែ៣ប្រទេសប៉ុណ្ណោះ ជាប្រទេសហ្វ្រង់កូហ្វូនី គឺប្រទេសកម្ពុជា វៀតណាម និងឡាវ។ ចាប់តាំងពីមានកិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺមានតែវៀតណាម ដែលបានរៀបចំបើកកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី។ ដូច្នេះ កម្ពុជា គឺជាប្រទេសទី២ហើយ ដែលបានរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនីនេះ ៕ អត្ថបទ រដ្ឋា 

កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ

2025/12/18 08:49:08 pm        31
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងទទួលសារតាំងពីលោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាសជំនួប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក Montani អំពីបច្ចុប្បន្នភាព និងការវិវត្តនៃ ជម្លោះកម្ពុជា-ថៃ និងបានបញ្ជាក់បន្ថែមថា ការវាយប្រហារដោយទ័ពថៃមកលើកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានពង្រីកតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ជាមួយនឹងអាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 និងឧស្ម័នពុល បានបណ្ដាលឱ្យបាត់បង់ជីវិត និងរបួសដល់ប្រជាជនស្លូតត្រង់ ជាច្រើននាក់ ព្រមទាំងជនភៀសសឹករាប់សែននាក់ ហើយក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទ និងសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Montani ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការចូលជា សមាជិកនៃគំនិតផ្តួចផ្តើមសកល "Global Initiative to Galvanize Political Commitment to IHL- និងចូលរួមក្នុងយន្តការការងារ (Work Stream) របស់ ICRC ផងដែរ។ព័ត៌មានពិស្តារ៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិនសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ

2025/12/18 08:09:26 pm        196
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រេីប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមលើកទឹកចិត្ត និងសូមជូនពរដល់យោធិនដែលរងរបួសទាំងអស់ឱ្យមានសុខភាពល្អមាំទាំ សូមឱ្យខិតខំថែរក្សាសុខភាពឱ្យបានមាំមួន ខណៈថ្នាក់ដឹកនាំនៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ពនោះទេ។

រដ្ឋមន្រ្តីសុខាភិបាល «ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ប្រៀបដូចបេះដូងសុខាភិបាល ដែលជាសសរស្តម្ភ»

2025/12/18 08:01:06 pm        110
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនកាអភិវឌ្ឍន៍ ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ នេះ មានចក្ខុវិស័យច្បាស់លាស់លើ «ធនធានមនុស្សសុខាភិបាលសមស្របសម្រាប់អនាគត ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសុខុមាលភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប» និងមានគោលបំណងឈានដល់ការសម្រេចឱ្យបាននូវ «ប្រព័ន្ធសុខាភិបាលមានធនធានមនុស្សគ្រប់គ្រាន់ មានជំនាញចម្រុះ ទឹកចិត្តមុះមុត អនុវត្តតាមនិយ័តកម្មត្រឹមត្រូវ និងដោយសមធម៌ ដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងក្រមសីលធម៌ ដោយផ្តោតលើប្រជាជនជាស្នូល»។ ផែនការនេះនឹងការបង្កើនវឌ្ឍនភាព និងពន្លឿនដំណើរការ ប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ ជាមួយបុគ្គលិកសុខាភិបាល ដែលមានការបណ្តុះ បណ្តាលសមស្រប ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការផ្តល់សិទ្ធិសម្រេច ក្នុងការបម្រើសេវាសុខភាពគ្រប់ជ្រុងជ្រោយ ដែលប្រជាជនត្រូវការ។ ដើម្បីសម្រេចបានចក្ខុវិស័យ និងផែនការនេះ ត្រូវដាក់ចេញនូវសកម្មភាព និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីពង្រឹងនិយ័តកម្ម និងអភិបាលកិច្ចធនធានមនុស្សសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនៈទានមួយចំនួនដូចខាងក្រោម៖ ទី១. ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការសម្រាប់អនាគត ដែលឆ្លើយតបទៅនឹងការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាល និងតម្រូវការវិវត្តនៃសុខភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះនឹងមិនអាចក្លាយជាផែនការពិតប្រាកដទេ ប្រសិនបើផែនការនេះ មិនត្រូវបានប្រែក្លាយឱ្យជាការអនុវត្ត។ ទី២. ក្របខ័ណ្ឌបច្ចេកទេសសម្រាប់ការតាមដាន និងវាយតម្លៃលទ្ធផលនៃផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ជាមគ្គុទេសក៍ សម្រាប់ជួយដល់ការសម្រេចចិត្តផ្នែកគោលនយោបាយ និងផែនការសកម្មភាព ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍ តាមរយៈការតាមដានវឌ្ឍនភាព និងការវាយតម្លៃលទ្ធផលទៀងទាត់នៃការអនុវត្តផែនការ។ ទី៣. អង្គភាពសុខាភិបាលថ្នាក់កណ្តាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤នេះ ឱ្យបានទូលំទូលាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមអង្គភាពរបស់ខ្លួន ឬតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ច្បាស់ ដើម្បីចូលរួមអនុវត្តឱ្យបានពេលលេញ សម្រេចបានចក្ខុវិស័យ និងគោលបំណងនៃផែនការនេះ។ទី៤. ដើម្បីសម្រេចចក្ខុវិស័យខាងលើ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតម្កល់ការខិតខំបំពេញតួនាទី និងភារកិច្ចខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍ប្រតិបត្តិ សកលភាពជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ។ សាររបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដល់មន្រ្តីសុខាភិបាលទាំងអស់ «ត្រូវតម្កល់ការខិតខំបំពេញភារកិច្ចខ្លួនប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍ប្រតិបត្តិសកលភាព ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ»។ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសដល់បុគ្គលិកសុខាភិបាល ដែលមានស្នាដៃ ដើម្បីជាការលើកទឹកចិត្ត និងខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អន្តរក្រសួង និងលោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា តំណាងដៃគូអភិវឌ្ឍ និងលោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសាធារណៈ-ឯកជន និងដៃគូអភិវឌ្ឍន៍ សរុបចំនួន១៤២រូប៕អត្ថបទ រដ្ឋា 

TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់

2025/12/18 07:16:01 pm        459
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះបានផ្ញើសារថ្លែងអំណរគុណសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» (March for Peace ) នៅរសៀលនេះ ខណៈសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា «កម្ពុជាត្រូវការសន្តិភាព» (Cambodia Needs Peace) សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សម្លេងតែមួយបានស្រែកឡើងដូចគ្នា គឺកម្ពុជាត្រូវការសន្តិភាព សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។ សម្ដេចធិបតីបានបន្តថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ»។សម្ដេចធិបតីបានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា និង អរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ដើម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម និងសម្តែងមតិក្នុងការចង់បានសន្តិភាព៕

ឯកឧត្តម ហ៊ុន ម៉ានី៖«សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស»

2025/12/18 06:57:12 pm        177
នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសួនច្បារវិមានឯករាជ្យ។ឯកឧត្តមបានគូសបញ្ជាក់ថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរ ថាកម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន។ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់វិនាទី ពីស្ថានភាពនៅសមរភូមិ ព្រមទាំងផ្ដល់ភាពកក់ក្ដៅជូនជនភៀសសឹក និងគោរពនូវវីភាពរបស់កងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជាខែលការពារជាតិកម្ពុជាដ៏រឹងមាំ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង បន្តផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលយើង ក្នុងការការពារអធិបតេយ្យភាពជាតិ និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។

មហាជនរាប់ម៉ឺននាក់ ចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព៖ ទាំងអស់គ្នាដើម្បីសន្តិភាព» (March for Peace: Together for Peace)

2025/12/18 06:53:08 pm        261
ភ្នំពេញ៖ មហាជនរាប់ម៉ឺននាក់ អញ្ជើញចូលរួមកម្មវិធី “ដើរដើម្បីសន្តិភាព៖ ទាំងអស់គ្នាដើម្បីសន្តិភាព” (March for Peace: Together for Peace) ដោយដើរចេញពីបរិវេណផ្សាររាត្រី ឆ្ពោះទៅសួនច្បារវិមានឯករាជ្យ មានចម្ងាយបីគីឡូម៉ែត្រ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។កម្មវិធីនេះត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាតិខ្មែរ និងការស្រលាញ់នូវសុខសន្តិភាព ព្រមទាំងគាំទ្រវីរកងទ័ពជួរមុខ ដែលបាននិងកំពុងប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពានថៃ។ព្រឹត្តិការនេះ ជាសំឡេងឆន្ទៈរបស់ប្រជាជាតិខ្មែរកំពុងបន្លឺឡើង។ ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ ជំហានរបស់មហាគ្រួសារខ្មែរគឺជាជំហានដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា យើងមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។សំឡេងរបស់មហាគ្រួសារខ្មែរគឺជាសំឡេងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់៕

ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាស នៅតាមជនបទ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល

2025/12/18 06:44:10 pm        139
ក្រសួងពាណិជ្ជកម្ម បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ។ ក្រសួងពាណិជ្ជកម្ម និងមូលនិធិពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (Regional Trade for Development- RT4D) បានអនុវត្តគម្រោង "ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ” ( Rural Empowerment Project - REEP) ក្រោមជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បី "ជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចូលរួមទៅក្នុងពាណិជ្ជកម្មឌីជីថល និងទីផ្សារដែលអនុវត្តចាប់ពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈគម្រោង REEP ក្រសួងពាណិជ្ជកម្មនឹង ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្ដល់ ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រដ (cambodiatrade.com)។គោលបំណងចម្បងរបស់គម្រោង REEP គឺដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសហគ្រាសដែល ដំណើរការដោយស្រី្ត យុវជន និងសិប្បករខ្នាតតូច ឱ្យក្លាយជាតួអង្គសំខាន់ក្នុងផ្សារអេឡិចត្រូនិក។ សហគ្រាស ដែលបានជ្រើសរើស នឹងទទួលបានការបណ្ដុះបណ្តាល ការជ្រោមជ្រែងលើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ និង ការចូលទៅក្នុងទីផ្សារ ដើម្បីឱ្យផលិតផលជនបទដែលមានគុណភាព អាចដាក់លក់នៅលើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។ព័ត៌មានពិស្ដារ៖

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/18 06:15:46 pm        232
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់គគីរ។- ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺមក រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ៨:១០នាទី យោធាថៃបានចល័តកម្លាំងនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។- ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។- ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។- ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។- ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។- ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករា។- ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្រ្តភ្នំខ្មោច- ម៉ោង១៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងត្បាល់, រថក្រោះបាញ់បំបុក និងកាំភ្លើងធំចូលក្នុងភូមិសាស្រ្តភ្នំខ្មោច ។- គិតត្រឹមម៉ោង ១៧:០០នាទី សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។- ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។- ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។- ម៉ោង ១៣:៤២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ១៤:៣២នាទី និងម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៤:៤៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងដៃបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ១៥:៣៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១៦:៣៦នាទី ដល់ម៉ោង១៦:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងពីនាវាចម្បាំងមកលើកម្ពុជាប្រមាណ ៤០គ្រាប់ចូលក្នុងភូមិសាស្រ្តឃុំថ្មដា។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ 

មកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា

2025/12/18 05:40:31 pm        283
ភ្នំពេញ ៖ គិតមកទល់ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលយោធាថៃបានបើកការបាញ់ប្រហារ ចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន វត្តអារាម ជាពិសេសប្រាងប្រាសាទបុរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។ ​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះថា មកទល់ល្ងាចនេះ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ» បានបាញ់ប្រហារមកលើដែនដីកម្ពុជា លើមូលដ្ឋានជនស៊ីវិល ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃបានចល័ត និងវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក ហើយបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច និងពាក់ស្បែក។ យោធាថៃក៏បានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករាផងដែរ។  សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។ចំណែក ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាចាប់តាំងពីព្រឹករហូតដល់ល្ងាចនេះផងដែរ ក្នុងនោះ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ និងភូមិព្រៃចាន់។ យោធាថៃក៏បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត និងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យផងដែរ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបគិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ អ្នកនាំពាក្យបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM