អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណី​យោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥

2025/12/18 11:37:55 am        189
ក្រសួងការពារជាតិកម្ពុជា បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធ​ករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា ​នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំផ្លោង និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់ គគីរ។ - ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។ សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៨:១០នាទី យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។ - ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។ - ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។ - ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច។- ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។- ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ ចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។- ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត និងរងរបួសមានការកើនឡើង។ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕

BREAKING NEWS | នៅម៉ោងជាង១១ព្រឹកនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ២គ្រាប់ចូលភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

2025/12/18 11:33:20 am        518
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ក្រសួងការពារជាតិកម្ពុជាបានបញ្ជាកថ់ា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥, ក្នុងនោះនៅម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រសួងការពារជាតិបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

BREAKING NEWS | ព្រឹកនេះយោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា

2025/12/18 10:44:02 am        196
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បាបឱ្យដឹងថា នៅម៉ោងប្រមាណ ១០ព្រឹកនេះ យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា។ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖- ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា។ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

BREAKING NEWS | ព្រឹកនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក

2025/12/18 10:40:03 am        380
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បាបឱ្យដឹងថា នៅម៉ោងប្រមាណ ១០ព្រឹកនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក។ ក្រសួងករពារជាតិបានបញ្ជាក់ថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។- ម៉ោង ០៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច។- ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក ។ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ ។

មកដល់ម៉ោងនេះ វីរកងទ័ពកម្ពុជា បានកំពុងបន្តឈរជើងយ៉ាងរឹងមាំបំផុត ប្រឆាំងសត្រូវឈ្លានពានគ្រប់គោលដៅទាំងអស់

2025/12/18 09:30:02 am        543
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាស អះអាងថា រហូមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ព និងវីរនគរបាលជាតិកម្ពុជា បានបន្តឈរ ជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតនៅគ្រប់គោលដៅទាំងអស់ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃទាហានឈ្លានពានថៃមកលើកម្ពុជានៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា បើគិតមកដល់ថ្ងៃនេះគឺមានរយៈ ពេល១២ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបន្តរំលោភបំពាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ច ព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់បែក អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងបាញ់ផ្សែងពុលជាដើម។ ដោយរហូតមកដល់ពេលនេះ ទាហានឈ្លានពានថៃនៅបន្តបាញ់មកលើកម្ពុជាដដែល។តែទោះជាទង្វើបាញ់ប្រហាររបស់ទាហានឈ្លានពានថៃមកលើដែនអាធិបតេយ្យភាព កម្ពុជាយ៉ាងគំហុក និងកំរោលយ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលជាតិកម្ពុជាបន្តតតាំង និងតស៊ូយ៉ាងស្វាហាបបំផុត ដោយធ្វើការបាញ់តបតទៅសត្រូវឈ្លានពានវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារនូវបូរណភាពទឹកដីរបស់ខ្លួននោះ។នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិកម្ពុជាដ៏ក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់ជាមួយសត្រូវឈ្លានពាន ហើយរាជរដ្ឋាភិបាល កងទ័ព និងបងប្អូនប្រជាពលរដ្ឋយើង ក៏បានកំពុងរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់យើងដ៏អង់អាចក្លាហាន ដោយមិនងាករេទោះក្នុងកាលៈទេសៈណាក៏ដោយ។ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីថៃ ក៏ដូចជាអន្តរជាតិផងដែរថា ទាហានកម្ពុជាធ្វើការបាញ់ឆើ្លយតបទៅលើតែទាហានឈ្លានថៃប៉ុណ្ណោះ មិនបាញ់សំដៅលើជនស៊ីវិលនោះឡើយ។ ផ្ទុយទៅវិញមានតែទាហានឈ្លានពានថៃទេ ដែលបើកការបាញ់ប្រហារមិនរើសទីតាំង ហើយបានបាញ់ចូលទីប្រជុំជនស៊ីវិល បាញ់ចូលភូមិករប្រជាជនយ៉ាងឃោរឃៅ អមនុស្សធម៌បំផុត ដោយបានបណ្តាលឲ្យប្រជាជនស្លូតត្រង់ ខ្មែរស្លាប់ និងរងរបួសជិតមួយរយនាក់ ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹកយ៉ាងភិតភ័យនោះ៕ អត្ថបទបាន ចក់

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអនុវត្តជំរឿនមន្ត្រីជាក់ស្តែង រួមចំណែកនៅក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ដើម្បីធានាឱ្យកម្ពុជា បន្តឈានមុខ និងលើកកម្ពស់ការអភិវឌ្ឍសង្គមកម្ពុជា

2025/12/18 09:18:54 am        258
នៅក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីផលប៉ះពាល់មកលើវិស័យអប់រំ ពីការវាយប្រហាររបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យសាលារៀន ១,០៤២កន្លែងត្រូវបានបិទទ្វារ និងប៉ះពាលដល់គ្រូ ៩,៨៦៥នាក់ ព្រមទាំងសិស្សានុសិស្ស ២៤៥,០០១នាក់។ស្ថិតក្នុងបរិការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការវាយប្រហាររបស់យោធាថៃ ទាំងកំរោលមកលើអធិបតេយ្យភាពកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាមានការគំរាម កំហែង ពីយោធាថៃ មកលើកម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងបន្តផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជា និងខិតខំប្រឹងប្រែងពួតដៃគ្នាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីជម្នះការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាផងដែរ។"ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ នឹងត្រូវលើកកម្ពស់ឱ្យមានភាពប្រសើរឡើង ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្ល ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។" ឯកឧត្តមបានបន្ថែម។ជាមួយគ្នាផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការតាំងចិត្ត និងប្តេជ្ញាចិត្ត បន្តការអនុវត្តជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន​ ដែលរួមចំណែកនៅក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ដើម្បីធានាឱ្យកម្ពុជា បន្តឈានមុខ និងលើកកម្ពស់ការអភិវឌ្ឍសង្គមកម្ពុជា។

ក្រសួងបរិស្ថានប្រគល់រថយន្ត១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ

2025/12/18 08:22:13 am        206
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តប្រមូលសំរាម ចំនួន១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារអន្តរាគមន៍ប្រមូលសំរាម លើកកម្ពស់សុខភាព អនាម័យបរិស្ថាន និងធានាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹកនានា។ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ព្រមទាំងអ្នកពាក់ព័ន្ធ រួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលចុះប្រចាំការជួយគាំទ្រលើកិច្ចគាំពារបរិស្ថាន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់រថយន្តដឹកសំរាម មធ្យោបាយដឹកជញ្ជូនសំរាម និងធុងសំរាម សម្រាប់ប្រើប្រាស់ ដើម្បីជួសសម្រួលការទុក ដាក់សំរាម របស់បងប្អូនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព។  សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ ខណៈពេលដែលកម្ពុជាត្រូវបានសត្រូវឈ្លានពានទឹកដី និងមានជនភៀសសឹកជាច្រើន នៅតាមមណ្ឌលសុវត្ថិភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាមនិងសម្ភារៈដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្ត ដែលទទួលរងគ្រោះ ដោយសង្រ្គាមឈ្លានពាន របស់ប្រទេសថៃ ដើម្បីចែកជូនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ម៉ូតូដឹកសំរាមចំនួន ២៥ គ្រឿងដល់ខេត្តមានជំរំជនភាសិក។  លើសពីនេះ ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តគោលដៅ ធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ទឹក​ និងអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ជាប្រចាំ ជំរុញឱ្យមានការទុកដាក់សំរាម ការញែកសំរាមឲ្យបានត្រឹមត្រូវ ទប់ស្កាត់ការដុតសំរាម និងសំណល់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ជនភៀសសឹក។  នៅក្នុងដំណាក់កាលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា យើងបានមើលឃើញយ៉ាងច្បាស់ ពីការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ប្រឆាំងសត្រូវឈ្លានពាន។

កម្ពុជាស្វាគមន៍ការប្រគល់មកវិញវត្ថុបុរាណខ្មែរ ចំនួន១៣រូបពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក

2025/12/18 08:09:08 am        407
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយស សូមជម្រាបជូនសាធារណជនជ្រាបថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាOKស៊ី។

ក្រសួងការងារ និងវិទ្យាស្ថាន ITE សិង្ហបុរី គ្រោងចុះ MoU ជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/12/17 09:21:23 pm        126
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Chong Leong Fatt នាយករងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និងសហការី នៅទីស្តីការក្រសួង។ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Chong Leong Fatt ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ITE ។ កិច្ចសហការនេះបានផ្តល់នូវលទ្ធផលជាផ្លែផ្កានាពេលកន្លងមកសម្រាប់បណ្តុះបណ្តាល កសាងសមត្ថភាពជាក់ស្តែងដល់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការជឿជាក់ថា ជំនួបនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITE ឱ្យកាន់តែត្រូវបានពង្រឹងនិងពង្រីក សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញបន្ថែមទៀតនាពេលខាងមុខ។ជាការឆ្លើយតប លោក Chong Leong Fatt បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញរបស់កម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ ទន្ទឹមនិងនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទកភាពដែលបានឃើញការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស ស្តង់ដាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែពង្រឹងនិងពង្រីកថែមទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយនៅដើមឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕

កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក

2025/12/17 08:16:35 pm        190
នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសមានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព ដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM