អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក

2025/12/17 12:38:01 pm        253
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ​ស្នង​ការ​សមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញរៀបចំបំផុសស្មារតីសមាជិកកាយឫទ្ធិនារីកម្ពុជា នាំ​គ្នា​ដាំ​បន្លែ ដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា កំពុង​ប្រយុទ្ធ​ការពារ​ទឹក​ដី​ពី​សត្រូវ​សៀមឈ្លា​ន​ពាន​ និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពី​សំណាក់​កង​ទ័ពថៃ។លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោក​ជំទាវ​បាន​រៀប​ចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុល​សមាជិកា​សកម្ម​ភាព​ធ្វើ​ការ​ចាប់​ផ្តើម​ដាំ​បន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និង​ជួយ​គាំទ្រដល់ជនភៀសសឹកបានមួយចំនួន” ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​បានបន្តថា “សូមដាំបន្លែណាដែលឆាប់បានទទួលផល គឺចាប់ផ្តើមពីតូច តែ លោក​ជំទាវ​ ចង់ឱ្យសិស្សសាលាមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ព” ។យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្ត​អារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ៕

ស.ស.យ.ក នឹង​រៀបចំកម្ម​វិធី​ដើរ​ដើម្បី​សន្ដិភាព​ស្អែកនេះ ដើម្បី​បង្ហា​ញ​ស្មារតី​ស្រឡាញ់​សន្ដិភាព​របស់​កម្ពុជា

2025/12/17 12:10:37 pm        294
នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹង​រៀប​ចំ​កម្ម​វិធី​ដើរ ដើម្បីសន្ដិភាព (March for Peace) ក្នុងគោល​បំណង​ដើម្បី​បង្ហាញ​ស្មារតី​ស្រឡាញ់​​សន្ដិភាព​របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។តាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក. កម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ធ្វើ​ឡើង​​ក្នុងគោលបំណងបង្ហាញ​ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជា​ពិសេស​ជំរុញ​ឱ្យ​មាន​ការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅ​សម្រេច​បាន​សន្តិភាព​រវាង​ព្រះរាជា​ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​សួន​ច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​នេះ សូមសមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. អ្នកសារ​ព័ត៌មាន​ជាតិ​-អន្តរជាតិ និងសាធារណជន ជ្រាបជាព័ត៌មាន និងត្រៀមអញ្ជើញចូលរួមតាមការគួរ។សូម​បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ ស.ស.យ.ក. ក៏បានរៀបចំ ព្រឹត្តិការណ៍ «ព្យុហ​យាត្រា​សាមគ្គីភាព» ដើរថ្មើជើង ឬ Solidarity March ដែលបង្ហាញពីស្មារតី​រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃ​ការ​គាំទ្រ​របស់​មហា​គ្រួសារ​ខ្មែរ​ដែល​ជា​កម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ខណៈ​ពិធីនេះមានអ្នកចូលរួមប្រមាណជាង ១០ម៉ឺននាក់៕

ជនភៀសសឹកនៅខេត្តព្រះវិហារមានទឹកប្រើប្រាស់ស្របពេល​ ស.ស.យ.ក​ ផ្តល់​អំណោយ​ធុង​ទឹក​ជាង​ ១ម៉ឺនធុង

2025/12/17 11:19:29 am        276
ជនភៀសសឹកនៅខេត្តព្រះវិហារមានជាង ១ម៉ឺនគ្រួសារ​ បានទទួលនូវធុងទឹក​ ដើម្បី​សម្រួល​ដល់​ការ​លំបាក​អំឡុង​ពេល​រស់នៅក្នុងជំរុំ។ ធុងទឹក​ទាំង​នេះ​ជា​អំណោយ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ តាមរយៈ​ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកងកម្លាំងយោធាថៃបន្តការ បាញ់​ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥

2025/12/17 11:09:29 am        283
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១១ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:៣៣នាទី យោធាថៃបានធ្វើការវាយសម្រុកខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំគ្រប់ ប្រភេទនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ - ម៉ោង ១៧:៣៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន     អធិបតេយ្យកម្ពុជានៅភូមិសាស្ត្រប្រាសាទតាក្របី។ - ម៉ោង ១៩:៣៤នាទី យោធាថៃធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់, ថ្មដូន។- ម៉ោង ៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៨:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជាខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១៨:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុក ដំរី។- ម៉ោង ២០:០៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច១។ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៦:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិជោគជ័យ។- ម៉ោង ៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។- ម៉ោង ៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមក ខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ៦:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៦:៥៦នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:១១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។- ម៉ោង ៧:២១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៧នាក់ (ទារក១នាក់) និងរបួសចំនួន ៧៧នាក់ គិតត្រឹមថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច។ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖• បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន • បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ • បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល• បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល• បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនពលរដ្ឋភៀសសឹកខ្វះខាត

2025/12/17 10:39:30 am        377
ដោយមើលឃើញពីស្ថានភាពប្រទេសស្ថិតក្នុងការលំបាក ព្រម​ទាំង​កំណើន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​កើន​ឡើង​ នា​រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនតង់ចំនួន ១០,០០០តង់ ប្រគល់​ជូន​ឯកឧត្ត​ម​កិត្តិ​សង្គហ​បណ្ឌិ​ត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីចែកជូនបងប្អូនភៀសសឹក ដែលកំពុង​ស្នាក់​នៅ​តាម​បណ្តា​មណ្ឌល​សុវត្ថិភាព ដោយក្នុងនោះខេត្តបាត់ដំបងទទួលបាន ២,០០០តង់។បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានចាត់តាំងក្រុមការងារ នៃ​គណៈក​​ម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តបែងចែក​តាម​មណ្ឌល​សុវត្ថិភាព​ជូន​បង​ប្អូន​ភៀស​សឹក​សម្រា​ប់ប្រើប្រាស់ទៅតាមតម្រូវការ។

អ្នកនាំពាក្យ៖ ពលរដ្ឋខ្មែរ១៧នាក់ហើយបានស្លាប់ ខណៈ៧៧នាក់រងរបួសដោយសារគ្រាប់ផ្លោងរបស់ទាហានឈ្លានពានថៃ

2025/12/17 10:30:32 am        656
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនស៊ីវិលស្លូតត្រង់កម្ពុជាចំនួន១៧នាក់ហើយបានបាត់បង់ជី វិត និង៧៧នាក់បានរងរបួស ខណៈជាងបួនសែននាក់បានកំពុងរត់ភៀសសឹកពីការឈ្លានពានរបស់ថៃ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងដោយអាវុធធុនធ្ងន់ និងប្រើ យន្តហោះចម្ងាំង F-16 ដ្រូន និងគ្រាប់បែកផ្សែងចូលផ្ទះប្រជាពលរដ្ឋស៊ីវិល នៅភូមិព្រៃចាន់, ជោគជ័យ នៅស្រុកអូរជ្រៅ និងភូមិករពលរដ្ឋមួយចំនួនទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមទាំងបាញ់ផ្លោងយ៉ាងកំរោលជាច្រើនកន្លែងទៀតនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥កម្ពុជា។លោកជំទាវម៉ាលី សុជាតា បានលើកឡើងជាថ្មីម្តងទៀតផងដែរថា ការប្រើប្រាស់យន្តហោះចម្ងាំងF-16 ដ្រូនពាំគ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងផ្សែងពុល និងការដាក់ពង្រាយទាហានរបស់ខ្លួនយ៉ាង ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជានោះ គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រលែតចំពោះធម្ម នុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាដើម។អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឲ្យទាហានឈ្លានពានថៃបញ្ឈប់ជាបន្ទាន់ បាញ់ផ្លោងមកលើជនស៊ីវិលកម្ពុជា បាញ់ផ្លោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបូរាណខ្មែរជាបន្ទាន់ផងដែរ ហើយទាមទារឲ្យភាគីថៃទទួលខុសត្រូវចំពោះឧក្រិដ្ឋ កម្មសង្រ្គាមដែលបង្ករឡើងដោយទាហានថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ សម្ពាធ និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ទាហានថៃនេះផងដែរ៕អត្ថបទ បាន ចក់

១១ថ្ងៃហើយទាហានឈ្លានពានថៃរំលោភដែនអធិបតេយ្យកម្ពុជា ប៉ុន្តែវីរកងទ័ពកម្ពុជាបន្តឈរជើងទប់ស្កាត់បានយ៉ាងរឹងមាំ

2025/12/17 09:28:55 am        413
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈ ពេល១១ថ្ងៃហើយ ដែលទាហានឈ្លានពានថៃ បានរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានប្រើប្រាស់ យន្តហោះចម្ងាំងF-16 ដ្រូនពាំគ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងផ្សែងពុលជាដើម ប៉ុន្តែត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាទប់ស្កាត់ និងបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វាហាប់បំផុតដើម្បីការពារនូវបូរណ ភាពទឹកដីកម្ពុជា។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះស្តីពីស្ថានការណ៍ របស់ទាហានឈ្លានពានថៃលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ពេលនេះទាហានឈ្លានពានថៃបានមនឹងកំពុងបន្តបាញ់ផ្លោងយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែទោះបីជាការបាញ់ផ្លោងយ៉ាងគំហុក និងព្រៃផ្សៃឃោរឃៅពីសំណាក់ទាហានឈ្លានពានថៃយ៉ាងណាក្តីក៏វីរកងទ័ព និងវីរនគរបាលកម្ពុជានៅតែបន្តឈរជើងបានយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតទប់ស្កាត់សត្រូវឈ្លានពានគ្រប់ទីតាំង និងគ្រប់គោលដៅទាំងអស់។ ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបញ្ជាក់ឡើងវិញផងដែរថា វីរកងទ័ព និងវីរនគរបាលកម្ពុជា បាញ់តបតទៅលើតែទាហានឈ្លានបានថៃប៉ុណ្ណោះ មិនសំដៅកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានថៃប៉ុណ្ណោះ ដែលបើកការបាញ់ប្រហារយ៉ាងឃោរឃៅ និងអមនុស្សធម៌បំផុតដោយមិនរើសគោលដៅ បាញ់ចូលផ្ទះប្រជាជនស៊ីវិល មន្ទីរពេទ្យ វត្តអារាម សាលា រៀន និងប្រសាទបូរាណខ្មែរ ដោយគិតមកដល់ថ្ងៃទី១៧នេះ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា ចំ នួន១៧បានស្លាប់ ៧៧នាក់រងរបួស ខណៈជាងបួនសែននាក់បានកំពុងរត់ភៀសសឹកយ៉ាងភិតភ័យ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការជាតិកម្ពុជារូបនេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព និងវីរនគរបាលកម្ពុជា ក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនឹងមិនឲ្យបាត់បង់នោះឡើយ៕អត្ថបទបាន ចក់

អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងរៀបចំឲ្យកុមារភៀសសឹកបានរៀនបណ្ដោះអាសន្ន ខណៈ​សិស្ស​ក្នុង​ខេត្ត​នេះជិត ៧ម៉ឺននាក់បាត់បង់ការសិក្សា

2025/12/17 08:46:15 am        291
ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ កំពុង​រៀបចំ​ឲ្យ​កុមារ​ភៀសសឹកដែលបាត់បង់ការសិក្សានៅសាលារៀន បង្ក​ដោយ​សង្គ្រាម​ឈ្លាន​ពាន​រប​ស់ថៃ ដើម្បីឲ្យពួកគេបានរៀនបណ្ដោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាព។លោក​ ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ មានសាលារៀនប្រមាណ ២៦០ទីតាំង និងមានសិស្សប្រមាណជាង ៦ម៉ឺន ៨​ពាន់​នាក់​ ហើយបច្ចុប្បន្នសាលាទាំងអស់នេះ បានបិទអស់ហើយ ខណៈសាលាមួយចំនួន ក៏​ត្រូវ​រង​គ្រោះ​ដោយ​សារ​ការ​ផ្លោងគ្រាប់ របស់កងទ័ពថៃបានត្រូវ និងរង​ការ​ខូច​ខាត​អគារ​សិក្សា​មួយ​ចំនួន​។លោកបានបន្តថា ជុំវិញការបាត់បង់ការសិក្សាដោយសារសង្គ្រាម បង្កឡើងដោយកងទ័ពថៃនេះ សិស្ស​ទាំងអស់នោះ គឺបានភៀសសឹកទៅតាមម្ដាយឪពុក និងគ្រួសាររបស់ពួកគេ ទៅ​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព និងតំបន់ផ្សេងៗ ។លោក​ប្រធានមន្ទីរ បានបន្ថែមថា ទន្ទឹមនឹងការមិនបានរៀនសូត្រនេះ សិស្សមួយចំនួន ដែល​ទៅ​ស្នាក់​នៅ​ខេត្ត​ផ្សេង ក៏បានចុះឈ្មោះចូលរៀនបណ្ដោះអាសន្ន នៅសាលាដែល​ជិត​កន្លែង​គេ​ស្នាក់​នៅ​ហើយអ្នកនៅតាមជំរំភៀសសឹក អាជ្ញាធរ និងមន្ទីរអប់រំខេត្តកំពុងឲ្យពួកគេរៀនបណ្ដោះអាសន្ន ដោយ​ផ្ដោកទៅលើភាសាខ្មែរ និងគណិតវិទ្យា ។ជាមួយគ្នានេះ លោក ប៉ិច រតនា តំណាងឲ្យបុគ្គលិកអប់រំ នៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ សូម​ធ្វើ​ការ​ថ្កោលទោសនូវអំពើឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជានេះ ហើយ​ក៏​សូម​អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងដាក់សម្ពាធទៅរដ្ឋាភិបាលថៃ ឲ្យ​បញ្ឈប់​អំពើ​ឈ្លានពានមកលើទឹកដីកម្ពុជា ព្រោះប្រទេសកម្ពុជាត្រូវការតែសុខសន្តិភាពប៉ុណ្ណោះ ដើម្បី​បន្តដំណើរអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយ​គ្មាន​បំណង​ឈ្លាន​ពាន​ប្រទេស​ណានោះ​ទេ។គួរបញ្ជាក់ថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១១ថ្ងៃហើយ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និង​កុមារ​រាប់​សិប​ម៉ឺន​នាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និង​រ​ស់​នៅ​ទាំង​ការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ បាន សុខរិទ្ធិ

BREAKING NEWS I ព្រឹកនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់

2025/12/17 07:07:32 am        511
ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥  -ម៉ោង០៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

អភិបាលខេត្តពោធិ៍សាត់ ចុះជួបគ្រួសារវីរកងទ័ពជួរមុខ និងពិនិត្យវឌ្ឍនភាព វាយតម្លៃគម្រោងមូលនិធិឃុំ ក្នុងស្រុកក្រគរ

2025/12/16 09:32:39 pm        118
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួរមុខ ទូទាំងស្រុកក្រគរ ចំនួន ៥៥គ្រួសារ ពិធីសំណេះសំណាលត្រូវបានធ្វើឡើង នៅបរិវេណសាលាឃុំអន្លង់ត្នោត ស្រុកក្រគរ ដោយបានការចូលរួមពី ឯកឧត្តម ង៉ែត សុខន អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្តៀង, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។សម្រាប់គ្រួសារវីរកងទ័ពជួរមុខ ដែលមានមូលដ្ឋានក្នុងស្រុកក្រគរ ចំនួន៥៥គ្រួសារ ត្រូវបានទទួលវត្ថុកំដរដៃ ដែលរៀបចំដោយក្រុមការងារអគ្គិសនីកម្ពុជា ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, បន្ថែត្រីសាច់១កញ្ចប់ និងថវិកា ១លានរៀល។ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគម្រោងមូលនិធិឃុំ នៅឃុំក្បាលត្រាច និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្តេជ្ញាចិត្ត ជំរុញដល់បណ្តាក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង ពង្រីក និងថែទាំ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យមានគុណភាព ជៀសវាងខូចខាត ដែលនាំឱ្យខាតបង់ថវិកាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM