សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
NEA បន្តរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យនៅខណ្ឌព្រែកព្នៅ
ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល​ស្ដីពី​ភាពជា​អ្នក​ដឹកនាំ​បរិវត្តកម្ម​ឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល”

2025/11/12 05:27:14 pm        375
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់​ស្ដី​ពី​ភាព​ជា​អ្នក​ដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ស​ម្រាប់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំ ក.ប.ទ. ប្រមាណ ៥០រូប។វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយសាស្រ្តាចារ្យចំនួន ២រូបមកពីស្ថាប័ន បណ្តុះ​បណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris ក្នុងគោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធ​នៃ​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ​សម្រាប់​អ្នក​ដឹកនាំ​ការងារ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​ក្នុង​វិស័យ​សាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការ​បញ្រ្ចាប និងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និង​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ផងដែរ។លើស​ពីនេះ ថ្នាក់ដឹកនាំ ក.ប.ទ. ក៏អាចស្វែង​យល់​បន្ថែម​អំពី​បច្ចេកទេស​នៃ​ការ​គ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​បរិវត្តកម្ម​ឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការ​ជឿទុកចិត្ត​លើ​ការ​ចាប់​យក​បច្ចេក​វិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕

ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យរងរបួស៥នាក់ ក្រោយយោធាថៃ​បើក​ការ​បាញ់​ប្រហា​រនៅល្ងាចថ្ងៃទី១២នេះ

2025/11/12 05:17:19 pm        592
ប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងតិច៥នាក់ បានរងរបួស ក្រោយយោធាថៃបានបើកការបាញ់ប្រហារមកលើពួកគាត់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះ​បង្ក​ការ​របួស​ជន​ស៊ីវិលចំ​នួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់​ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ភ្លាមៗក្រោយ​យោធា​ថៃ​បើក​ការបាញ់ប្រហារមកលើពលរដ្ឋខ្មែរ បណ្តាលឲ្យរងរបួសចំនួន៥នាក់នេះដែរ ក្រសួង​ការពារ​ជាតិ​​កម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវ​ឃោរ​ឃៅ​នេះ ​ខណៈទង្វើនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំង​ពីរ​បាន​ចុះហ​ត្ថលេ​ខា​កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង​ថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កម្ពុជាសូមអំពាវ​នាវ​ឱ្យសហគមន៍​អន្តរជាតិ​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា​ និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវ​ឱ្យ​ថៃបញ្ឈប់​រាល់​អរិភាព​ជា​ប​ន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជា​អំពាវ​នាវ​ឱ្យ​ភាគី​ថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយសុច្ឆន្ទៈពិតប្រាកដ។ជាមួយ​គ្នា​នេះដែរ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ​ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង​នឹង​ការ​គំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្របតាមច្បាប់អន្តរជាតិជាដើម៕

ក្រសួងការពារជាតិ៖ យោធាថៃបានបើកការបាញ់ប្រហារ​មកលើប្រជាពលរដ្ឋខ្មែរ​នៅ​ក្នុងភូមិព្រៃចាន់ បណ្ដាលឱ្យរងរបួស ៥នាក់

2025/11/12 04:59:28 pm        510
វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅ​ក្នុង​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោង​តាមព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ​ចំពោះ​ទង្វើ​អ​មនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃ​បាន​រំលោភ​បំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែល​ភាគី​ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយ​តបទៅនឹ​ង​តម្រូវ​ការ​ចាំ​បាច់​របស់​ពលរដ្ឋ

2025/11/12 04:46:39 pm        552
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាន​នឹង​កំពុង​ខិតខំ​បន្ត​ស្ថាបនា​ផ្លូវ​នៅទី​ជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​ដឹកនាំ​កសិផល​ទៅ​កាន់ទីផ្សារ និងការធ្វើដំណើរទៅទីកន្លែងផ្សេងៗកាន់តែងាយស្រួល និងឆាប់​រហ័ស​ជា​មុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុង​ឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​ការងារស្ថាបនាផ្លូវចំនួន ២គម្រោង ទី១. ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជាង ១ពាន់ ៦រយ​ម៉ែត្រ និងដាក់លូ ស្ថិតនៅក្នុងឃុំសូភាស និងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ទី២. ផ្លូវ១ខ្សែ មាន៣កំណាត់ (ផ្លូវក្រាលកៅស៊ូ និងចាក់បេតុង) និងដាក់លូ នៅឃុំព្រៃស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងកាពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការ​សម្រេច​ទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយ​ផ្លូវ​ជន​បទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូល​រួម​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោ​ល​ដៅនេះ។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​យុទ្ធសាស្ត្រ​សំខាន់របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវ​ដី​ល្បាយ​ក្រួស​ទៅ​ជាផ្លូវ​ក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។ក្នុងពេលទទួលបានសមិទ្ធផលផ្លូវថ្មី ពលរដ្ឋរស់នៅអមសងផ្លូវទាំងពីរខ្សែ បាន​សម្ដែង​នូវ​ការ​សប្បាយ​រីក​រាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ហើយជួយលើកកម្ពស់កម្រិតជីវភាព ។ ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ នូវ​ការ​ដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត់ ហើយអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានា​ថា​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង៕ អត្ថបទ បាន សុខរិទ្ធិ

BREAKING NEWS ទាហាន​ថៃ ​បើក​ការ​បាញ់​ប្រហារ​មកលើប្រជាពលរដ្ឋស៊ីវិល នៅភូមិព្រៃចាន់ បង្ក​ឱ្យ​មានរបួសពលរដ្ឋខ្មែរ ៥នាក់

2025/11/12 04:28:22 pm        948
នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាព​លរដ្ឋ​ស៊ីវិល​នៅ​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​មាន​ពលរដ្ឋខ្មែរ ៥នាក់​ បានរបួស។ នេះបើយើងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។  

អន្តរភាគីពិភាក្សា និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ “ក្តាមថ្មកោះកុង”

2025/11/12 04:27:05 pm        290
នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង”។កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង លោក លោកស្រីប្រធានមន្ទីរខេត្តពាក់ព័ន្ធ តំណាងសាខា ក.ប.ប ខេត្តកោះកុង អ្នកជំនាញការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោកមេស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប និងសមាជិក ក្នុងខេត្តកោះកុង ជាច្រើនរូប។ជាលទ្ធផល អង្គសិក្ខាសាលាបាន៖- ទី១. ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” រួមមាន៖ ការកំណត់ ពូជ ប្រភេទក្តាមថ្ម វិធីសាស្រ្ត និងរដូវប្រមូលផល តំបន់នេសាទ និងចិញ្ចឹមក្តាមថ្មកោះកុង ព្រមទាំងលក្ខណៈពិសេសរបស់ក្តាមថ្មកោះកុង- ទី២. បានពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម អំពីតួនាទី និងភារកិច្ចរបស់សមាគម និងការពិនិត្យលទ្ធភាពក្នុងការរួមបញ្ចូលគ្នារវាងសហគមន៍ក្នុងស្រុកចំនួន ៥ និងការរៀបចំបង្កើតទីស្នាក់ការដាច់ដោយឡែកមួយ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យគុណភាព និងអនុលោមភាពនៃសៀវភៅបន្ទុក និងលក្ខន្តិកៈរបស់ខ្លួន- ទី៣. កំណត់កិច្ចប្រជុំបន្ត ដើម្បីពិនិត្យ និងសម្រេចលើសៀវភៅបន្ទុក និងលក្ខន្តិកៈសមាគម និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍ទី ៣ នៃខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕

អន្តរក្រសួងសហការផ្សព្វផ្សាយពីហានិភ័យផ្នែកសុខភាពបង្កដោយការប្រើប្រាស់ និង​ចែកចាយ​បារី​អេឡិចត្រូនិក

2025/11/12 04:15:11 pm        385
ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការរីករាលដាល ការ​ប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោម កុមារ និងយុវជន នៅ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជា​ពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិក អប់រំ។ ដូចនេះដើម្បីបញ្ជ្រាបបន្ថែម ពីការ​ប៉ះ​ពាល់​ការ​ប្រើ​ប្រាស់​ផលិត​ផលទាំងនេះ ក្រសួងអធិការកិច្ច សហការជាមួយគណកម្មាធិការអន្តរក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសុខភាពផ្សព្វផ្សាយ ទប់ស្កាត់ហានិភ័យ ការ​ប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិចនិងសារធតុគីមីសម្រាប់ជក់ នៅ​ទីស្តី​ការ​ក្រសួង​អធិការកិច្ច​។ក្នុង​វេទិការនោះដែរ វាគ្មិនលោកវេជ្ជ.មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឡើង​ធ្វើ​បទ​បង្ហាញ ផលប៉ះពាល់នៃបារីអេឡិចត្រូនិកលើសុខភាព និងបង្ហាញរូបរាងច្រើន​បែប​ច្រើនទំហំជាទូទៅ ក្នុងបារីអេឡិចត្រូនិកមាន ថ្មអគ្គីសនី ប្រព័ន្ធកំដៅ និងកន្លែងផ្ទុក សូលុយ​ស្យុង​។ បារី​អេឡិច​ត្រូនិក​ដុត​កំដៅ​សូលុយ​ស្យុង​បង្កើត​ជា​ចំហាយ​សម្រាប់​អ្នក​ជក់​ស្រូប​ចូល​ទៅ​ក្នុង​សួត​។ មនុស្សនៅ ជុំវិញអ្នកជក់បារីអេឡិចត្រូនិក ក៏អាចស្រូប​ចំហាយ​ដែល​អ្នក​ជក់​បញ្ចេញ​មក​វិញ​ដែរ​។ បារីអេឡិចត្រូនិកត្រូវបានគេផលិតឱ្យមាន រូបរាង ដូចបារីធម្មតា ស៊ីហ្គា បំពង់ឡៅ ប៊ិច ផ្លាស់(USB) ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ បារីអេឡិចត្រូនិកត្រូវបានគេ ហៅថា​ Vape ផងដែរ។ក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត សូ ឆវីរត្ន អនុប្រធា​ន​លេខាដ្ឋាន​នៃ​គណៈកម្មាធិការ​អន្តរ​ក្រ​សួងស្តីពីសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់​ពី​ផលប៉ះ​ពាល់​នៃ​បារី​អេឡិច​ត្រូនិក ដែលត្រូវហាមឃាត់ក្នុងបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះមិន​មែន​ជា​ឧបករណ៍​សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុម​គ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើន​ហា​និ​ភ័យ​​ជំ​ងឺ​បេះដូង ធ្វើឱ្យខួរក្បាល​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេលប្រើ​ប្រាស់​ និង​ប៉ះ​ពាល់​យូរ​​អង្វែង​ដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាង​កាយ​។ លោក​ជំទាវ វង់ មយូរា រដ្ឋលេខាធិការ ប្រធានគណ:កម្មាធិការសុខភាពសិក្សា និង ជា​ប្រធាន​ក្រុម​ការ​ងារ​បញ្ជ្រាបយេនឌ័រ នៃក្រសួងអធិការកិច្ចមានប្រសាសន៍ថា ការកសាងមូលធនមនុស្ស គឺ​សំដៅ​ទៅ​លើ​ការ​ពង្រឹងសុខភាព ចំណេះដឹង និងបំណិន វេទិកាសុខភាពនា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពី សុខភាពសិក្សា សំដៅ​លើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងពីសុខភាព ស្រប​តាម​ការ​លូត​លាស់​រាង​កាយ និងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បង្ការជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងគ្រោះ​ថ្នាក់​ផ្សេង​ៗ។ជាមួយគ្នានោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ជឿជាក់ថាតាមរយៈវេទិការ សុខភាព ដែលសហការជាមួយ គណៈកម្មាធិការអន្តរក្រសួងពេលនេះ និងបានបន្ត​បញ្រ្ជាប​ដល់​ក្នុងចំណោម​កុមារ និងយុវជន សំដៅរួមចំណែក បង្ការនិងទប់ស្កាត់គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​បារី​អេឡិចត្រូនិច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និង ជួយផ្សព្វ​ផ្សាយ​បន្ត​នូវ​បទ​បញ្ជា​០០២​របស់​រាជ​រដ្ឋាភិបាល។ ព្រោះ​ការ​ប្រើប្រាស់​ផលិត​ផល​ទាំង​អស់​នេះ​អាច​ជា​ច្រកផ្លូ​វទៅកាន់ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទ​ឧបករណ៍​អេឡិច​ត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល HTP អាចប្រើសម្រាប់ជក់​គ្រឿង​ញៀន​ផ្សេង​ទៀត​បាន ដែលនាំអោយកុមារ និងយុវជនឈានទៅជក់បារីធម្មតាបាន នៅពេលដែល​ពួក​គេ​ញៀន ​នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជម្ងឺមិនឆ្លងនៅក្នុងសង្គម៕

វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម

2025/11/12 04:06:02 pm        130
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងក្នុងទិវាជាតិលើកទី១២ ក្រោមប្រធានបទ អារហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអារហាររូបត្ថម្ភ ថា «វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម» ដូចនេះគ្រប់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការផលិត និងចែកចាយស្របតាមស្ដង់ដារបច្ចេកទេស។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា៖ ទោះបីបច្ចុប្បន្ន ផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោយពហិកាមិនប្រើផលិតផលថៃក៏ដោយ ប៉ុន្តែឯកឧត្តម ចង់ឃើញការគាំទ្រនេះកាន់តែផុសផុលបន្ថែមទៀត ដែលទាមទារឱ្យគ្រប់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការផលិត និងចែកចាយស្របតាមស្ដង់ដារបច្ចេកទេស។ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប, រដ្ឋបាលថ្នាក់ក្រោមជាតិ, ម្ចាស់ក្រុមហ៊ុនសិប្បកម្ម, អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ, ផ្សារទំនើប, ភោជនីយដ្ឋាននានា, គ្រឹះស្ថានសិក្សា, រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងមានលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕ កាំង ហុងវាស្នា

សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងមកពិនិត្យសក្តានុពលកម្ពុជានៅខែធ្នូខាងមុខ

2025/11/12 03:42:49 pm        347
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិត នៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បន្ទាប់ពីជំនួបពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងឈ្វេងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។សូមបញ្ជាក់ជូនថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

កាកបាទក្រហមកម្ពុជា បន្ដចុះផ្សព្វផ្សាយដល់និស្សិតស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង​ផល​ប៉ះពាល់​ដោយ​ជំងឺ​មិនឆ្លង”

2025/11/12 03:33:12 pm        332
ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យក​ឈ្នះ​ការ​រំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ "Overcoming disruption, transforming the AIDS response" នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុម​ការ​ងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង​ផល​ប៉ះ​ពាល់ដោយជំងឺមិនឆ្លង” ជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក យុវជន ប្រមាណ ៣០០អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោម​អធិបតី​ភាព​​ឯកឧត្តម​បណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយ​ស​ក្លឹប​យុវជនកាកបាទក្រហមកម្ពុជា នៃសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា​ ផងដែរ។ក្នុងឱ​កាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកល​វិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងបញ្ជាក់គោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះ​ ក្នុង​នាមលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ "Overcoming disruption, transforming the AIDS response"។ ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​គោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ១៧ វិច្ឆិកា ២០០៦ និង​ជា​ឥស្សរជ​ន​ឆ្នើម​ថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិដើ​ម្បី​សុខ​ភាព​ស្ត្រី និង​កុមារ ២១ កុម្ភៈ ឆ្នាំ២០១១។លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ធ្វើបទបង្ហាញអំពីមូលបទ៖ យ​ក​ឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ ក្នុងដំណើរ​ឈាន​ឆ្ពោះ​ទៅ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍១ធ្នូ ដោយបានលើកជាសំណួរមួយចំនួនមានដូចជា៖ មូលបទ៖ យ​ក​ឈ្នះ​កា​ររំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ មានន័យដូចម្តេច? ធ្វើម្តេចអាចដឹងថា បុគ្គល​ម្នាក់​មាន​ផ្ទុក​មេរោគអេដស៍? តើមេរោគអេដស៍ឆ្លងតាមណា? ហេតុអ្វីបាន​ជា​អង្គការ​សហ​ប្រជាជាតិ​ជ្រើស​យក​ប្រធានបទនេះ? លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ក៏បានបង្ហាញផងដែរអំពីវឌ្ឍនភាព ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៤ គឺ៩៥ទី១ សម្រេចបាន៩២% ៩៥ទី២ សម្រេចបាន១០០% និង៩៥ទី៣ សម្រេច​បាន៩៨%, ព្រមទាំងបានលើកពីការឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមយុវវ័យ, ក្រុម​ប្រជា​ជន​គន្លឹះក្នុងសង្គម, ក្រុមប្រជាជនគន្លឹះ តាមខេត្ត និងអត្រាប្រេវ៉ាឡង់ នៃជំងឺកាមរោគ ក្នុង​ចំណោម​ក្រុម​ប្រឈម។ ជាបន្ថែមលោកបណ្ឌិតបានលើកសំណួរថា តើយើងគិតថា គួរប្រព្រឹត្ត​ដូច​ម្តេច​ដើម្បី​ធានាថា មិនប្រឈមនឹងមេរោគអេដស៍? និងតើធ្វើដូចម្តេច ទើបមានសុខភាពល្អ?ជា​មួយ​គ្នា​នេះ​ក្រុម​ការងារ​ក៏​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​រង្វាន់​ និង​វត្ថុ​អនុស្សវរីយ៍​មួយចំ​នួន​ជូន​ដល់​យុវ​និស្សិត​ចំនួន ១០រូបដែល ស្វាហាប់ឆ្លើយនឹងសំណួរក្រុមបច្ចេកទេសផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
06/04/2026 01:06 PM
NEA បន្តរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យនៅខណ្ឌព្រែកព្នៅ
06/04/2026 01:06 PM
ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម
06/04/2026 01:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
06/04/2026 01:06 PM
ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
06/04/2026 12:06 PM
ជនជាតិវៀតណាម ១៨០នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/04/2026 12:06 PM
Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ
06/04/2026 12:06 PM
មនុស្សរាប់ពាន់នាក់នៅអាហ្សង់ទីន តវ៉ាប្រឆាំងអំពើហិង្សាលើស្ត្រី ក្នុងពេលមានកំហឹងចំពោះការសម្លាប់ស្ត្រីជំទង់ម្នាក់
06/04/2026 12:06 PM
វត្ថុអនុស្សាវរីយ៍បាល់ទាត់ពិភពលោកតម្លៃជាង ២លានផោនត្រូវដាក់ដេញថ្លៃនៅទីក្រុងឡុងដ៍
06/04/2026 12:06 PM
នគរបាល បណ្តេញក្រុមអ្នកតវ៉ា ចេញពីរោងចក្រប្រេងនៅប្រទេសបូលីវី
06/04/2026 12:06 PM