ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងស្ថិតនៅឃុំអូរបីជាន់សម្រាប់ដំណើរការដោះមីនមនុស្សធម៌

2025/10/31 09:15:26 pm        213
នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំ ដោយបានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលមានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដែលការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ នេះបើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកនាំពាក្យក្រសួងការពារជាតិ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម

2025/10/31 08:28:52 pm        224
ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាទអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោបានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។នៅក្នុងឱកាសនោះលោកប្រធាន វិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ បានជួបសម្ដែងការគួរសម នឹងបានស្ដាប់នូវការចែករំលែកទស្សនៈរបស់សម្ដេចនាឱកាសនេះ។លោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការដឹកនាំរបស់សម្ដេចតេជោ រហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា កម្ពុជាបានចូលរួមចំណែកដ៏សកម្ម ទាំងការចូលរួមចំណែកក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ ទាក់ទងទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែក និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផងទាក់ទងទៅនឹងបរិស្ថាន។ សម្ដេចតេជោបានរំលេច និងចែករំលែកអំពីទស្សនវិស័យទាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក។ សម្ដេចតេជោបានលើកជាឧទាហរណ៍ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ កម្ពុជាបានចូលរួមចំណែកជាមួយ ពិភពលោក ដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំនោះទេ សុទ្ធតែមានចំណែកទទួលខុសត្រូវ នៅក្នុងការការពារបរិស្ថាន ដោយធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។សម្ដេចតេជោបានរំលេចអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់រថយន្ត ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ កម្ពុជាក៏បានធ្វើកិច្ចការងារជាច្រើនទៀត ក្នុងនាមជាសមាជិកអាស៊ានផង និងជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការជំរុញភាពបៃតងនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែក ដោយការចែករំលែកនេះ គឺពិតជាមានសារៈសំខាន់ ដែលអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវរបស់លោកយកទៅដាក់ក្នុងផែនការស្រាវជ្រាវ និងជាគំនិតយោបល់បន្ថែម ដើម្បីឲ្យក្រុមស្រាវជ្រាវរបស់លោកយកទៅបង្ហាញទៅដល់វេទិកាសាធារណៈផ្សេងៗ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យគណៈប្រតិភូទាំងអស់ ទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីសន្និសីទសភាអន្តរជាតិ លើកទី៣០ ប្រកបដោយលទ្ធផលជាផ្លែផ្កា

2025/10/31 07:58:32 pm        171
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រកបដោយលទ្ធផលជាផ្លែផ្កា។ ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ឯកឧត្តម វង សូត មិនត្រឹមតែបានចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាអាស៊ែប៊ៃហ្សង់ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា និងបានជួបសំណេះសំណាលជាមួយ ឯកឧត្តម Ahmed Aljarwan ប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន រួមទាំងគណៈប្រតិភូមួយចំនួនទៀតផងដែរ។ អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ ឯកឧត្តម វង សូត អនុប្រធានទី២ និងគណៈប្រតិភូដល់នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

ក្រសួងអប់រំ ប្រគល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ដល់សាលារៀនរងផលប៉ះពាល់ នៅខេត្តព្រះវិហារ

2025/10/31 07:23:11 pm        160
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ដល់សាលារៀនរងផលប៉ះពាល់ សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អភិបាលរងខេត្តព្រះវិហារ ប្រធានមន្ទីរខេត្តព្រះវិហារ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសួរសុខទុក្ខ និងបង្ហាញការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ដល់ចំពោះសុខុមាលភាព របស់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ជាពិសេស ជនភៀសសឹក និងអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយបានគូសបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសុខសន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជាតាមរយៈ កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រដល់សាលាដែលរងផលប៉ះពាល់ ដោយក្រសួងបានប្រើប្រាស់ថវិការផ្ទាល់ ដើម្បីជួសជុល និងសាងសង់អគារសិក្សាដែលខូចខាត ក៏ដូចជា សាងសង់អគារបណ្តោះអាសន្ន ដើម្បីធានាថាការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងការចូលរៀនអាចប្រព្រឹត្តទៅទាន់ពេលវេលា ដោយមិនឱ្យបាត់បង់ឱកាសសិក្សារបស់សិស្សានុសិស្ស។ ក្រសួងក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួន សម្រាប់ការរៀន និងបង្រៀន ហើយសូមយកឱកាសនេះដែរថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដោយបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះ ដោយគូសបញ្ជាក់ពី ស្មារតីស្នេហាជាតិក្នុងការជួយគាំទ្រឧបត្ថម្ភដល់ បងប្អូន ប្រជាពលរដ្ឋ គ្រប់រូបភាព និងគ្រប់កាលៈទេសៈ។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភដល់សាលាដែលរងផលប៉ះពាល់ និងបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះសំណល់សង្គ្រាមផ្សេងៗ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមាន និងសូមប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តព្រះវិហារចាប់ពីថ្ងៃស្អែកនេះតទៅ៕

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើ«ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា»ជាផ្លូវការ ដើម្បីជំរុញតម្លាភាពទីផ្សារកាបូន

2025/10/31 07:02:57 pm        237
ភ្នំពេញ ៖ ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry - CCR) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និង តំណាងអង្គការ ស្ថាប័នជាតិ អន្តជាតិ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ប្រមាណជិត ៣០០នាក់។ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា គឺជាការបង្កើតឃ្លាំងទិន្នន័យនៃឥណទានកាបូន (ឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយ) សម្រាប់បម្រើឱ្យសាធារណជនដោយឥតគិតថ្លៃនិងប្រកបដោយតម្លាភាព និងសុចរិតភាព ស្របតាមបញ្ចកោណយុទ្ធសាស្រ្តទី៥អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ប្រព័ន្ធនេះក៏នឹងបម្រើឱ្យការរាប់បញ្ចូលឥណទានកាបូន ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution – NDC) សំដៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ (Platform) ដែលកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋភាគីនីមួយៗរៀបចំឡើង ដើម្បីកត់ត្រានិងគ្រប់គ្រងទិន្នន័យឥណទានកាបូននៃគម្រោងនីមួយៗឱ្យបានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាពក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគក្រៅប្រទេសឱ្យមកដាក់ទុនវិនិយោគគម្រោងបៃតងក្នុងប្រទេស សំដៅសម្រេចបាននូវគោលដៅនៃNDCរបស់ប្រទេសរបស់ខ្លួនផង និងដើម្បីចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកលផង។

ធនាគារជាតិផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ

2025/10/31 06:54:34 pm        188
កំពត: ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ការរក្សា ស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងផ្លូវការស្របច្បាប់ ដើម្បីបង្កើន ទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី“ទិវាសន្សំអាស៊ាន”ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» នៅខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ការសន្សំប្រាក់ គឺជាវិធីការពារហិរញ្ញវត្ថុសំខាន់មួយ ដែលជួយឲ្យយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់។ ការសន្សំក៏ជាផ្នែកនៃការ គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាសុវត្ថិភាព បង្កើនទ្រព្យសម្បត្តិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យើងអាចសន្សំប្រាក់តាមរយៈវិធីផ្សេងៗ ដូចជា កូនជ្រូក ទូដែក ឬនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលមានសុវត្ថិភាព និងទុកចិត្តបាន។ ការដាក់ប្រាក់សន្សំនៅគ្រឹះ ស្ថានផ្លូវការមានអត្ថប្រយោជន៍ដូចជា៖ ផ្តល់សុវត្ថិភាពក្នុងការថែរក្សាប្រាក់ ទទួលបានការពារតាមផ្លូវច្បាប់ ទទួលបានការប្រាក់បន្ថែម និងអាចដកបានគ្រប់ពេលគ្រប់ទីកន្លែងតាមតម្រូវការ។ លើសពីនេះទៅទៀតការសន្សំជាមួយគ្រឹះស្ថានផ្លូវការ គឺអាចជួយគាំទ្រដល់ការ ប្រមូលផ្តុំមូលធនសម្រាប់វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ឯកឧត្តម បន្ថែមថា ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត-ក្រុងនានា ចំណែក ឆ្នាំ២០២៥នេះ បានជ្រើសរើសយកប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់» ដោយមានគោលដៅ សំខាន់ៗដូចជា៖ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងលើកទឹកចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ ស្មារតីសន្សំប្រាក់ដោយសេចក្ដីស្រឡាញ់ ដែលជាទំនួលខុសត្រូវសម្រាប់ថ្ងៃអនាគត និងលើកកម្ពស់ការប្រើ ប្រាស់សេវាហិរញ្ញវត្ថុឌីជីថលនិងផ្លូវការស្របច្បាប់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។ឯកឧត្តម លើកឡើងបន្តថា បញ្ហានេះធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងស្ថាបនជាតិ-អន្តរជាតិនានា ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ យ៉ាងប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ ជាពិសេសសម្រាប់កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅជនបទ។ ក្រៅពីនេះធនាគារជាតិ ដែលជា អាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក៏បានពង្រឹងការត្រួតពិនិត្យ លើការអនុវត្តបទប្បញ្ញត្តិ និងការពារអតិថិជន ដើម្បីរក្សាស្ថិរភាពប្រព័ន្ធ ធនាគារ និងបង្កើនទំនុកចិត្តសាធារណៈក្នុងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានផ្លូវការ ជៀសវាងការទុកប្រាក់នៅផ្ទះ ដែលអាចប្រឈម នឹងហានិភ័យដូចជា ការបាត់បង់ ចោរកម្ម ឬអគ្គិភ័យ។សូមបញ្ជាក់ថា ទិវាសន្សំអាស៊ាននេះ ត្រូវបានរៀបចំដោយគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុអាស៊ាននៅឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ វប្បធម៌សន្សំ និងការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ការផ្តួចផ្តើមនេះ ស្របតាមទិវាសន្សំពិភពលោក ដែលជាទស្សនៈរបស់អ្នកសេដ្ឋកិច្ចជនជាតិអ៊ីតាលី ឈ្មោះ Filippo Ravizza ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការសន្សំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជៀសវាងវិបត្តិហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

ការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ

2025/10/31 06:50:56 pm        149
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំ បាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការប្រកបមុខរបរផ្សេងៗជាដើម ដែលនេះជាការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែប្រសើរ។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាង សង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗជាដើម។  ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមតែងតែអញ្ជើញចុះពិនិត្យមើលជាប្រចាំ នៅលើការងារ ស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសបណ្តាញផ្លូវដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជាផ្លូវល្អ និងផ្លូវដែលមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋតាមជនបទ នៅទូទាំងប្រទេស។ ជុំវិញការថែទាំនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ ខិតខំប្រឹងប្រែងនាយកដ្ឋានផ្លូវលំជនបទ នៅលើការងារថែទាំផ្លូវខាងលើនេះផងដែរ។ជុំវិញការអភិវឌ្ឍនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បានលើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រ និងលើកកម្ពស់ដល់ការរស់នៅ របស់ប្រជាជននៅតាមជនបទពិតៗ។សូមបញ្ជាក់ថា ទាក់ទិនគម្រោងការងារថែទាំខួបចំនួន២គម្រោងនេះរួមមាន៖ គម្រោងទី១- ការងារថែទាំខួបផ្លូវចំនួន ១ កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងជាង ១០ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតលើផ្លូវកូនត្នោត-សណ្ដាន់-មានរិទ្ធ ឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ (១០០ ភាគរយ)។ គម្រោងទី២, ការងារថែទាំខួបផ្លូវចំនួន ៧កំណាត់ ប្រវែងសរុប ៤ គីឡូម៉ែត្រ ដោយក្រាលកៅស៊ូ DBST ចំនួន ៦ កំណាត់ ប្រវែងជាង ៤ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន១កំណាត់ ប្រវែង ២០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ព្រមទាំង គូសគំនូសចរាចរណ៍ទំហំ ៨៥៤ ម៉ែត្រការ៉េ ស្ថិតនៅឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ស្រុកកំពង់ ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ (បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ៕អត្ថបទ៖ សុន រ៉ាឌី

"ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា" លើកទី១៨ នឹងរៀបចំ ៤ថ្ងៃ នាសប្ដាហ៍ក្រោយ នៅ បុរីប៉េងហួត បឹងស្នោ

2025/10/31 06:42:34 pm        1122
ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ (The 18th Cambodia Trade Expo-CTExpo) ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងមានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្ដាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្ដាប្រទេសនានា ជាពិសេស មានការរៀបចំស្តង់/បញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន រួមមាន៖ វេទិកាធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្រ្តីជាដើម។ក្រសួង សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានកុះករ និងចាប់យកឱកាសដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ៕

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករាចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវលេខ១៥៦ ក្បែរបុរីកីឡា

2025/10/31 06:28:14 pm        324
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើកិច្ចសន្យាណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនដែលរំលោភចិញ្ជើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់និងកក់ស្ទះចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរ។ការចុះរៀបចំនេះបានធ្វើឡើងកាលពីនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់អាជីវកម្មមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលយកផ្លូវសាធារណៈប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សាធារណៈជន អ្នកធ្វើដំណើរ។លោក គ្រួច សុធន់ នាយករងរដ្ឋបាលនៃរដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថាអាជ្ញាធរខណ្ឌតែងចុះរៀបចំជាប្រចាំតាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ បានណែនាំដល់បងប្អូនម្ចាស់អាជីវកម្មសូមចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។លោកនាយករងរដ្ឋបាលបានបន្ថែមថា ពេលចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោកបានណែនាំនិងធ្វើកិច្ចសន្យា ដល់អ្នកគ្រប់គ្រងសាលារៀនឯកជន និងទីតាំងជួសជុលរថយន្ត ចូលរួមរក្សារសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណតបង្កការកក់ស្ទះ ត្រូវរក្សាសម្រាប់អ្នកធ្វើដំណើរ ។ លោកបញ្ជាក់ថា ក្នុងករណីមិនចូលរួម ឬមិនសហាការនោះអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល៕អត្ថបទ៖ កុម្ភៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវ​ត្ថិភាព និងសុខភាពការងារ»

2025/10/31 05:45:49 pm        150
(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ថ្លែងក្នុងឱកាសនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់នៃច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ»។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មីរបស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលរៀបចំដោយសមាគមផងដែរ។ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ជូនដល់អង្គសិក្ខាសាលាទាំងមូលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងមិនដាក់ជាបន្ទុកបន្ថែមថ្មីទៅដល់និយោជក ក្នុងការអនុវត្តនោះឡើយ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមនៅក្នុងការអនុវត្តលើគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ បាននឹងកំពុងអនុវត្តជាប្រចាំ។ ជាចុងក្រោយ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថាការរៀបចំសេចក្តីព្រាងច្បាប់នេះគឺជាសក្ខីភាពមួយដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតស្របតាមនិន្នាការសកល។#MLVT #HENGSour

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM