ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃសម្រេចចាត់តាំងនគរបាលជាន់ខ្ពស់១២រូប ឱ្យចូលរួមអនុវត្តផែនការសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនគរបាលភូមិន្ទថៃ

2025/11/01 12:25:13 pm        315
ភ្នំពេញ៖ ក្រសួងមហាផ្ទៃសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន១២រូបចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ។ នេះបើតាមការបញ្ជាក់នៅក្នុង សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែវិច្ឆិកានេះ។អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន ១២រូប ដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិ ០១រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហ ប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។សេចក្តីសម្រេចនេះរៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាព ចំណុចទី៨ ស្តីពី “ក្រុមការងារ ដើម្បីអនុវត្តផែនការសកម្មភាព” និងបានផ្ញើជូន ឯកឧត្តម នាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការ ព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក លើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាម គោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។ ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងជាផ្លូវការឱ្យគ្នា ទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ៕

ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

2025/11/01 12:02:18 pm        128
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញដោយមានកិច្ច សម្របសម្រួលពីព្រះរាជអាជ្ញារង បាន ចុះត្រួតពិនិត្យទីតាំងសង្ស័យស្ថិតនៅ អគារសម្រាប់ជួលមាន ទីតាំងផ្ទះ លេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយ ឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុង នោះជនជាតិ ឥណ្ឌូណេស៊ី ១០៦នាក់(ស្ត្រី ៣៦នាក់)និង បុរសជនជាតិ ខ្មែរ០៥នាក់។ប្រតិបត្តិការ បង្ក្រាបនោះសមត្ថកិច្ច ជំនាញបានដកហូតសម្ភារៈជាវត្ថុតាង រួម មាន ៖ រថយន្ត០២ គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CB-5952 និង ម៉ាក HYUNDAI STARIA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921។ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ ជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ច ចម្រុះទូទាំងប្រទេស នឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង បំផុតចំពោះ មេខ្លោងទាំងឡាយដែល ជាប់ពាក់ព័ន្ធ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែង ឡើយ៕ អត្ថបទ៖ កុម្ភៈ

រាជរដ្ឋាភិបាលជប៉ុនបានចូលចំណែកយ៉ាងសំខាន់ គាំទ្រដល់គម្រោងទឹកស្អាតនៅកម្ពុជា

2025/11/01 11:54:32 am        222
រាជរដ្ឋាភិបាលជប៉ុន បានចូលចំណែក និងដើរតួយ៉ាងដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងទឹកស្អាតរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ គាំទ្រដល់ការពង្រឹងសមត្ថភាព ប្រតិបត្តិការអាជីវកម្ម និងការផ្លាស់ប្តូរកំណើននៃការផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋកម្ពុជា។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ម្សិលនេះ បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ប្រតិភូជប៉ុន មកពីទីក្រុង Kitakyushu ប្រទេសជប៉ុន ដឹកនាំដោយលោក TAKEUCHI Kazuhisa អភិបាលក្រុង Kitakyushu។ តាមរយៈនៃដំណើរទស្សនកិច្ចនាពេលនេះ បានបង្ហាញឱ្យឃើញអំពីការ រឹតចំណងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យទឹកស្អាតនៅកម្ពុជា។ឯកឧត្តម បន្តឱ្យដឹងថា នៅឆ្នាំ១៩៩៩ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង Kitakyushu បានចាប់ផ្តើមជាផ្លូវការ តាមសំណើរបស់ JICA ក្នុងនោះអ្នកជំនាញមកពីទីក្រុង Kitakyushu ត្រូវបានបញ្ជូនមកកម្ពុជា តាមរយៈការ នូវជំនួយបច្ចេកទេសដ៏ទូលំទូលាយ ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង គាំទ្រដោយយកចិត្តទុកដាក់ ជាពិសេសបាន ពង្រឹងនូវសមត្ថភាពជូនដល់ស្ថាប័នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការលើកកម្ពស់ស្តង់ដារប្រតិបត្តិការ និងផ្តល់សិទ្ធិអំណាចដល់ ក្រុមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការផ្តល់នូវសេវាកម្មជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។ឯកឧត្តមប្រតិភូ ថ្លែងឱ្យដឹងទៀតថា ជាក់ស្តែងក្នុងរយៈពេលជិតបីទស្សវត្សរ៍កន្លងមកនេះ នៅក្នុងវិស័យទឹកស្អាតឃើញថា រដ្ឋាភិបាលជប៉ុនបានពង្រីកជំនួយដ៏មានតម្លៃបំផុតរបស់ខ្លួន ជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រហូតមកដល់នេះបានលេចចេញជា អង្គភាពដ៏ជោគជ័យមួយ បាននិងកំពុងប្រតិបត្តិការអាជីវកម្ម លើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដោយមាននិរន្តរភាពមកដល់សព្វថ្ងៃ។នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូជប៉ុននាពេលនេះ, ឯកឧត្តម ឡុង ណារ៉ូ ឯក ស៊ុនចាន់ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត អស់ពីដួងចិត្ត ចំពោះទីក្រុង Kitakyushu សម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការមានតម្លៃ និងបានបង្ហាញឱ្យឃើញនូវ ចំណងពីមិត្តភាពដ៏យូរអង្វែង និងមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកយ៉ាងជ្រាលជ្រៅ និងបានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ ប្តូរកំណើនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការបន្តពង្រឹងសមត្ថភាពជាដើម ដើម្បីបម្រើទឹកស្អាតជូនប្រជាជននៅទីក្រុងភ្នំពេញ ដោយមោទនភាព និងប្រកបដោយការយកចិត្តទុកដាក់៕ អត្ថបទ៖ សុន រ៉ាឌី,

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ

2025/11/01 11:03:43 am        482
នាព្រឹកថ្ងៃសៅរ៍ ទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងការជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់ ។មានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនជ័យលាភីទាំងអស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងអំពី «តម្លាភាព និងយុត្តិធម៌» ក្នុងការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចអំពី “បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់”។ ឯកឧត្តម ក៏បានរំលេចបន្ថែមថា “នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ”។ក្នុងកម្មវិធីថ្ងៃនេះ ចែកចេញជា ៣វេន ដោយឡែកៗពីគ្នាដូចជា៖ វេនទី១៖ ចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ ១០:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តតាកែវ និងខេត្តកំពង់ចាមវេនទី២៖ ចាប់ផ្តើមពីម៉ោង ១០:៣០នាទី ដល់ ១២:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំវេនទី៣៖ ចាប់ផ្តើមពីម៉ោង ១៤:០០នាទី ដល់ ១៥:៤៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តព្រៃវែង។

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ ខេត្តជាំងស៊ូ

2025/11/01 09:25:24 am        230
ចិន៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងសុន្ទកថា បង្ហាញពីសក្តានុពលទេសចរណ៍ សម្បត្តិវប្បធម៌ដ៏សប្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន។នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដោយមានការចូលរួមពីឯកឧត្តម Wu Qingwen អភិបាលក្រុងស៊ូចូវ, តំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិ ប្រមាណជាង ៣០០នាក់ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអ្នកចូលរួមពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សប្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា

2025/11/01 09:10:57 am        130
(គូឡាឡាំពួ) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូគ្នាដ៏យូរអង្វែង និងដើម្បីស្វែងយល់ពីមធ្យោបាយថ្មីៗនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដែលផ្តល់នូវផលប្រយោជន៍រួម និងផ្តោតទៅលើអនាគត។

ឯកឧត្តម វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

2025/11/01 08:52:10 am        129
 នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមជាកិត្តិយស និងថ្លែងសុន្ទរកថាក្នុងកម្មវិធីអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនទីម័រឡេស្តេ និងការចូលជាសមាជិកទី១១របស់ប្រទេសទីម័រឡេស្តេក្នុងគ្រួសារអាស៊ាន។ ការចូលជារដ្ឋសមាជិកផ្លូវការរបស់ប្រទេសទីម័រឡេស្តេក្នុងសហគមន៍អាស៊ាននៅពេលនេះ បានចារទុកក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបានខិតខំតស៊ូ និងព្យាយាមអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ពិតណាស់ ការណ៍ដែលប្រទេសទីម័រឡេស្តេក្លាយជារដ្ឋសមាជិកអាស៊ាន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់អាស៊ានផងដែរ ព្រោះការចូលជាសមាជិកថ្មីនេះ នឹងនាំមកនូវអត្តសញ្ញាណថ្មី, គុណតម្លៃ, ភាពរស់រវើក, និងកម្លាំងថ្មីដល់សហគមន៍របស់យើង។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេទាំងអស់ ក៏ដូចជាសូមអបអរសាទរផ្ទាល់ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Marcos Dos Reis Da Costa សម្រាប់ថ្ងៃដ៏មានអត្ថន័យ និងរីករាយបំផុតនេះ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ និងបានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនត្រឹមតែជាដំណើរដ៏គួរឱ្យកោតសរសើររបស់ទីម័រឡេស្តេក្នុងការតស៊ូ, ការកសាងជាតិ, និងការប្តេជ្ញាចិត្តចំពោះសន្តិភាព, ស្ថិរភាព, វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ និងឥតរង្គោះរង្គើរបស់អាស៊ាន ឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មតំបន់ឱ្យបានពេញលេញ — ហើយនេះក៏បានសរបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការបន្តក្លាយជាគ្រួសារមួយដែលពោរពេញដោយបរិយាបន្ន, ភាពរស់រវើក, ចក្ខុវិស័យវែងឆ្ងាយ, និងឯកភាពគ្នាក្នុងសហគមន៍តែមួយ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរលឹកឡើងវិញថា យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញសក្ខីភាពនៃចំណុចរបត់ដ៏សំខាន់នេះ — ដែលជាចំណុចមួយអាចពង្រឹងស្មារតីសាមគ្គីភាពរបស់សហគមន៍អាស៊ាន និងការវិវត្តជាបន្តបន្ទាប់ ទៅជាសហគមន៍មួយដែលពោរពេញដោយមិត្តភាព, ការគោរពគ្នាទៅវិញទៅមក, ផលប្រយោជន៍រួម និងបំណងប្រាថ្នារួមគ្នា ស្របតាមពាក្យស្លោក «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។ ទន្ទឹមនេះ អាស៊ានក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការសម្របសម្រួលលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការចូលជារដ្ឋសមាជិករបស់ប្រទេសទីម័រឡេស្តេនឹងជួយបង្កើននូវថាមពល និងភាពរស់រវើកថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមគ្នា និងពង្រឹងបន្ថែមទៀតនូវតួនាទីរបស់អាស៊ានដើម្បីក្លាយជាស្ថាប័នតំបន់ដែលមានភាពជោគជ័យបំផុតក្នុងពិភពលោក។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តលើកឡើងថា ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តមានសេចក្តីសោមន្សរីករាយចំពោះមិត្តភាព និងទំនាក់ទំនងដ៏កក់ក្តៅ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០០២ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយចំណងមិត្តភាពនេះ បាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងវេទិកាទ្វេភាគី និងពហុភាគី។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចសន្ទនាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិតជាបានជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក។ ចំណងមិត្តភាពដ៏ជិតស្និទ្ធនេះ បានសរបញ្ជាក់កាន់តែច្បាស់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសទីម័រឡេស្តេ កាលពីដើមខែឧសភា ឆ្នាំនេះ ដែលក្នុងអំឡុងពេលនោះ សម្ដេចតេជោ បានទទួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតពីសំណាក់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដូចបងប្អូន។ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់សារជាថ្មីថា ប្រទេសកម្ពុជានឹងនៅតែបន្តគាំទ្រទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន ហើយបំណងប្រាថ្នារួមគ្នារបស់យើង គឺសម្រេចឱ្យបាននូវតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែមានការតភ្ជាប់, ឯកភាព, ភាពធន់, និងវិបុលភាព។ សូមឱ្យជំពូកថ្មីនេះនាំមកនូវឱកាសកាន់តែច្រើនសម្រាប់ប្រជាជនរបស់យើង ហើយចំណងមិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅរវាងប្រទេសយើងទាំងពីរ និងអាចលើសពីនេះទៀត។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានជូនពរដល់ប្រទេសទីម័រឡេស្តេ និងគ្រួសារអាស៊ានទាំងមូល សូមមានតែចំណងមិត្តភាព និងឯកភាពគ្នា ដែលជាចំណងដ៏រឹងមាំចងភ្ជាប់មិត្តភាពរបស់យើង៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំការពិភាក្សា និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ និងកិច្ចការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សាធារណៈគំរូ អង្គភាពអប់រំ និងសុខាភិបាល​

2025/11/01 08:41:01 am        133
ខេត្តកំពត ៖ បន្ទាប់ពីបានរៀបចំកម្មវិធីនិងកិច្ចប្រជុំរយៈពេល ២ថ្ងៃកន្លង វិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំបទបង្ហាញជូនទៅដល់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត។នារសៀលនោះ ក្រុមការងារ បានរាយការណ៍ពីរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៧ឆ្នាំកន្លងមក ក៏ដូចជាផ្តួចផ្តើមនូវគំនិតថ្មីៗ មួយចំនួនបន្ថែមទៀត ក្នុងគោលដៅផ្តល់នូវអត្ថប្រយោជន៍ជូនទៅដល់អង្គភាពអប់រំ និងសុខាភិបាល ក្នុងគោលដៅជំរុញលទ្ធភាពទាំងបច្ចេកទេស និងថវិកា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឈានមួយកម្រិតទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃគណៈកម្មការគ្រប់ៗរូប ដែលបានសហការ និងអនុវត្តការងារយ៉ាងរឹងមាំស្វាហាប់ និងសម្រេចបានជោគជ័យ គួរជាទីមោទនៈ សម្រាប់ជាតិ និងប្រជាជនរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា "រយៈពេលជាង៧ ឆ្នាំក្រោយកន្លងមក ទោះសមាសភាពមិនមានចំនួនច្រើន តែគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ. សម្រេចបានសមិទ្ធផលជាច្រើន និងទូលំទូលាយជូនប្រជាជនទូទាំងប្រទេស តាមរយៈការផ្តល់សេវាអប់រំ និងសុខាភិបាលកាន់តែល្អប្រសើរ។"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា "តាមរយៈវិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ នៅខេត្តកំពត នាថ្ងៃនេះ យើងបានស្តាប់របាយការណ៍ និងបានពិភាក្សាបន្ថែម លើការរំពឹងទុក និងគំនិតផ្តួចផ្តើមមួយចំនួន ដែលនឹងអាចនាំមកនូវការចូលរួមជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាជូនអង្គភាពផ្តល់សេវាសាធារណៈទាំងអប់រំ និងសុខាភិបាល ដើម្បីមានលទ្ធភាពបានបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាប់ចិត្តកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។"

កម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» បានចាប់ផ្តើមដំណើរការដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

2025/11/01 07:22:27 am        168
ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងមានការចូលរួមសហការឧបត្ថម របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានរៀបចំកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» ដែលប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន៣)។កម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន៣) ដែលរៀបចំឡើងដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ដោយផ្តល់សិទ្ធិអំណាចដល់បុគ្គល និងអង្គការនានាដើម្បីធ្វើសកម្មភាពរួមគ្នាសម្រាប់អនាគតដ៏ល្អប្រសើរទៅដល់មនុស្សជំនាន់ក្រោយ។ ជាពិសេស ដើម្បីបង្កើតវេទិកាមួយសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍ ដើម្បីចូលរួមសកម្មភាពដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅពេលអនាគត។  នេះជាលើកទី៣ហើយ ដែលរៀបចំព្រឹត្តការណ៍នេះឡើង ក្នុងគោលបំណងបង្កើនមិត្តភាព រវាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថាប័នអប់រំ ក្រុមហ៊ុនធុរជន យុវជន និងសហគម ដើម្បីជម្រុញវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។មាតិកាសំខាន់ៗនៃកម្មវិធីនេះ មានដូចជា បរិយាបន្នសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកន្លែងធ្វើការ, ការអប់រំសម្រាប់អនាគត ផ្តោតលើជំនាញសំខាន់ៗ និងសម្លៀកបំពាក់សម្រាប់អនាគត ដែលផ្តោតទៅលើ តើស្ទីលសម្លៀកបំពាក់អាចមានចីរភាពទ?។ ក្រៅពីនេះ ក៏មានរៀបចំជាវេទិកាស្តីអំពី អេស ឌី ជី ការសម្តែងសិល្បៈ ស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ

2025/10/31 09:51:53 pm        2641
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣១ ខែតុលានេះ ទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកហើយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ។សម្ដេចធិបតី បានថ្លែងថា សម្ដេចធិបតី និងនាយក FBIបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សម្ដេចបសនបន្តថា ជាជំហានបន្ទាប់ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយេីងទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM