ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និង វិទ្យាល័យហ៊ុនសែនជាំក្សាន្ត ក្នុងស្រុកជាំក្សាន្ត

2025/11/01 06:05:47 pm        2904
នៅព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និងវិទ្យាល័យហ៊ុនសែនជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំបណ្តាអង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សប្រមាណជាង ១០០០នាក់។ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបំពេញតួនាទីជាអ្នកដឹកនាំ អ្នកផ្ទេរចំណេះដឹង និងជាគំរូដ៏ល្អដល់សិស្សានុសិស្ស។ ជាមួយនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវិស័យអប់រំក្នុងខេត្ត ដោយបានគូស​បញ្ជាក់​អំពីការកើនឡើងនៃចំនួនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនាពេលកន្លងទៅ។ឯកឧត្តម បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការស្វែងរកកិច្ចចរចាតាមរយៈការទូត រហូតសម្រេចបាននូវសេចក្តីថ្លែងការណ៍​រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដូចជាការអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាអាទិភាពចម្បងបំផុត ជាពិសេសគឺគ្រាប់បែកចង្កោម ដែលនៅសេសសល់ក្នុងតំបន់ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កុំប៉ះពាល់ វត្ថុសង្ស័យ និងត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យបន្តការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការពង្រឹង​ការអប់រំ​ផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនសម្រាប់​សេដ្ឋកិច្ច​ឌីជីថល។ ចំពោះកំណែទម្រង់សាលារៀន និងសុខភាពសិក្សា គឺត្រូវពង្រឹងសាលារៀនគំរូ សុខភាពសិក្សា ហើយលោកគ្រូ អ្នកគ្រូ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនឯងបន្ថែមទៀត ដើម្បីធានាបាននូវគុណភាពអប់រំកាន់តែល្អប្រសើរ៕

អភិបាលខេត្តកំពង់ស្ពឺ ជំរុញមន្ទីរអប់រំពង្រឹងគុណភាពគ្រូបង្រៀន ដើម្បីបង្កើនគុណភាពមូលធនមនុស្ស

2025/11/01 05:46:27 pm        2405
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងគុណភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាពីទីប្រជុំជនដល់ទីជនបទ ដើម្បីបង្កើនគុណភាពមូលធនមនុស្ស ។ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត ស្ថិតក្នុងភូមិតាំងទន្លេ សង្កាត់រការធំ ក្រុងច្បារមន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការបើកបវេសនកាល ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំឬ ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស ។ឯកឧត្តមបានបន្តថា ដូច្នេះលោកគ្រូ អ្នកគ្រូត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបង្រៀន តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាព ចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការណ៍ចំនួន៤ រួមមាន ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤. ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ក្នុងស្មារតីនេះ ក្រសួងអប់រំ ក៏បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម “ស្តង់ដាសាលារៀនគំរូ” ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ ក្នុងនោះក៏មានសាលារៀន ស្ថិតក្នុងក្របខណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺផងដែរ។សូមបញ្ជាក់ថា កបវេសនកាលឆ្នាំ២០២៥-២០២៦ ខេត្តកំពង់ស្ពឺ មានអាគារសិក្សាចំនួន១ ១១០ខ្នង ស្មើនិង៥ ០០១បន្ទប់ មានសិស្សានុសិស្សជិត ១៥ម៉ឺននាក់ និងមានសាលារៀនជំនាន់ថ្មី១ វិទ្យាល័យធនធានចំនួន២ វិទ្យាស្ថានចំនួន៤ និងសកលវិទ្យាល័យឯកជនចំនួន២ ៕ 

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ -២០២៦ នៅអនុវិទ្យាល័យត្បែង

2025/11/01 03:50:33 pm        1047
កណ្តាល៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទ្រី ដាលុច ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ -២០២៦ នៅអនុវិទ្យាល័យត្បែង ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ កម្មវិធីនេះ ក៏មានការនិមន្ត និងចូលរួមផងដែរពីព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មន្ត្រីថ្នាក់ស្រុក-ភូមិ ព្រមទាំងលោកគ្រូនាយក-នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជិត ១១៨០ អង្គ/នាក់។ថ្លែងក្នុងឱកាសនេះឯកឧត្តម ទ្រីដាលុច បានសម្តែងនូវអំណរសាទរដល់ប្អូនៗដែលបានបន្តឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ឯកឧត្ដមបានរំលេចអំពីអត្ថប្រយោជន៍ដ៏មហាសាលនៃការអប់រំល្អដែលនឹងនាំមកនូវការផលិតធនធានមនុស្ស និងកម្លាំងពលកម្ម ប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈដែលអាចឆ្លើយតបបានទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច-សង្គមជាតិ។អាស្រ័យហេតុនេះទើបរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពគន្លឹះជានិច្ច ដោយផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត វប្បធម៌ជ្រៅជ្រះ និងក្រមសីលធម៌ល្អ សំដៅរួមចំណែកដល់ការឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ក្នុងស្មារតីនេះ ឯកឧត្ដមបានបន្តលើកឡើងអំពីកត្តាមូលធនមនុស្សដែលអាចចាត់ទុកជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហារបស់ប្រទេសជាតិ។ ជាក់ស្តែងស្ថិតក្នុងសភាពការណ៍ប៉ុន្មានខែមុនមកនេះដែលប្រទេសយើងមានភាពតានតឹងព្រំដែនជាមួយប្រទេសជិតខាង យើងមិនអាចប្រកែកបានទេថាមូលធនមនុស្សគឺជាធនធានដែលមិនអាចខ្វះបានរបស់សង្គមជាតិ ព្រោះក្រៅពីវីរៈកងទ័ពរបស់យើងដែលបានឈរជើងនិងបានបូជាសាច់ស្រស់ ឈាមស្រស់នៅសមរភូមិមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យុវជនដែលមានចំណេះដឹង សមត្ថភាព និងក្រមសីលធម៌ខ្ពស់នេះហើយគឺជាកម្លាំងសមរភូមិក្រោយក្នុងការកសាងភាពធន់របស់ប្រទេសជាតិ និងការឯកភាពជាតិ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធកម្មវិធីបើកបវេសនកាលនាថ្ងៃនេះនឹងជួយដាស់ស្មារតីប្អូនៗសិស្សានុសិស្សឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រជានិច្ច ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញនាពេលអនាគតបន្តទៀតដោយគ្មានទីបញ្ចប់ ស្របនឹងមតិមួយតែងលើកឡើងថា “ការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សរ៍ទី២១”។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈនាយក លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់នៃអនុវិទ្យាល័យត្បែង ដែលបានខិតខំក្នុងការបន្តរួមចំណែកកសាងធនធានមនុស្សរបស់សង្គមជាតិ ដើម្បីសិស្សានុសិស្សអាចអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងសក្តានុពលនាពេលអនាគត។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាពប្រគេន និងប្រគល់ជូន ព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មន្ត្រីថ្នាក់ស្រុក-ភូមិ ព្រមទាំងគណៈនាយក-នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សរុបជាទឹកប្រាក់ប្រមាណ ៤៨ លានរៀល៕

កម្ពុជាត្រៀមចាប់ផ្តើមដកអាវុធធុនធ្ងន់ តាមព្រំដែនជាមួយថៃ ក្រោមការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT)

2025/11/01 02:41:44 pm        844
បន្ទាយមានជ័យ៖ នៅម៉ោង១៨ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃជាផ្លូវការ បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ការដក និងកែសម្រួលអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែននេះ មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវបានចាត់ទុកថា ជាជំហានវិវត្តន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ការកែសម្រួលអាវុធធុនធ្ងន់រួមមាន៣ ប្រភេទ នឹងប្រព្រឹត្តទៅជាដំណាក់កាល ដែលចាប់ផ្តើមដំណើរការ នឹងមានរយៈពេលចំនួន ៣ដំណាក់កាល មានរយៈពេលសរុប ៩សប្តាហ៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់ដំណាក់កាលសុទ្ធត្រូវមានអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេត និងផ្ទៀងផ្ទាត់ ដើម្បីធានានូវតម្លាភាព។សូមរំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសហប្រធានមាន ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមរយៈស្មារតី និងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំងបួន ក្នុងការជំរុញឱ្យមានតម្លាភាព ការកសាងទំនុកចិត្ត និងការគ្រប់គ្រងជំហរយោធាក្នុងតំបន់ដែលប្រកបដោយទំនួលខុសត្រូវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អភិបាលខេត្តអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងស្រុកទឹកផុស

2025/11/01 02:25:34 pm        209
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ សិ្ថតនៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ និងមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យ យ៉ាងច្រើនកុះករ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។ ថ្ងៃនេះជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សា២០២៥-២០២៦។ បវេសន កាលថ្មីនេះ ក្នុងគោល បំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងវិស័យអប់រំដែលមានគោល ដៅលើកកម្ពស់គុណភាពអប់រំ។ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤៖ ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកលើសុខភាពរបស់សិស្សតាមរយៈសារលិខិតសម្តេចមហាបវរធិបតី កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ កាំង ហុងវាស្នា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ

2025/11/01 02:16:34 pm        346
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងសិស្សានុសិស្សសរុបប្រមាណ ១៣០០នាក់។បន្ទាប់ពីអានសារលិខិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ ជាឆ្នាំទី៣ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងមានគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ នៅក្នុងឱកាសនោះ ដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោលនិងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាងដោយក្នុងនោះមានការប្រគល់ជូនបន្ទប់សិក្សាឌីជីថល ជូនដល់វិទ្យាល័យ ហ៊ុនសែន ចុងកាល់ផងដែរ។ ក្រសួងក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រ ដោយសូមយកឱកាសនេះដែរ ថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ជាហេតុធ្វើឱ្យការអភិវឌ្ឍវិស័យអប់រំស្ថិតនៅគន្លងត្រឹមត្រូវ ទាំងការងារគោលនយោបាយ ការងារគ្រប់គ្រង និងការផ្តល់សេវាបង្រៀន និងរៀន។ ជាក់ស្តែង លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ទទួលបាននូវភាគរយប្រឡងជាប់ ៨៤.៥៦%និងសិស្សនិទ្ទេស A ចំនួន ៣០២០ នាក់។ លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានភាគរយប្រឡងជាប់ ៩៤.៣៤%។ នៅក្នុងរង្វាយតម្លៃសិក្សារបស់សិស្សកម្ពុជាមានការកែលម្អគួរឱ្យចាប់អារម្មណ៍ ក្នុងនោះ ពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ និងពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាកើនឡើង ១៣ពិន្ទុ។ថ្មីៗនេះនៅខេត្តឧត្តរមានជ័យ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលបានធ្វើឱ្យសាលារៀន ជាប់ព្រំដែនប្រមាណ ៦០៥កន្លែងបានផ្អាកដំណើរការជាបណ្តោះអាសន្ន សិស្សប្រមាណ ១៥ម៉ឺននាក់ និងគ្រូបង្រៀន ៦៣០០ នាក់ ត្រូវភៀសសឹក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការលើកទឹកចិត្ត ឱ្យមានការចងសម្ព័ន្ធភាពរវាងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ជាមួយនឹងខេត្ត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដើម្បីផ្តល់ការគាំទ្រ និងស្តារហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបានរងខ្ទេចខ្ទាំពីសង្គ្រាម ក៏ដូចជាការអភិវឌ្ឍសាលារៀន នៅតាមជាយដែនឱ្យមានភាពគត់មត់នៅក្នុងរយៈពេលខ្លីខាងមុខ និងក្នុងរយៈពេលវែង។ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី នយោបាយស្ងាត់ ប៉ុន្តែមិនស្ងៀម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាម គ្រប់រូបភាព ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយក​សុខ​សន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាព ដែលបាន​ចុះហត្ថលេខា​នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ ដែលបានផ្តល់ជា​បច្ច័យ​ដ៏ល្អប្រសើរ ដើម្បីឱ្យសាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន ៩៥៤១ មានលទ្ធភាពចាប់ផ្តើម​បវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុក។ ដោយឡែក សាលារៀនចំនួន ៥ ដោយ ១សាលានៅខេត្តបន្ទាយមានជ័យ ២សាលានៅខេត្តឧត្តរមានជ័យ និង២សាលាទៀត​នៅខេត្តព្រះវិហារ មិនទាន់អាចដំណើរការបាននៅឡើយ ដោយសារសាលារៀន​នៅមានគ្រាប់មិនទាន់ផ្ទុះដែលមិនទាន់បានរំដោះចេញ។ ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀន​បណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ ជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ.) ដោយឈរលើគោលការណ៍​មិន​ពង្រីក​ចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គវអ. នៅតាមសាលាបឋមសិក្សាគោលដៅទាំង ១៦១ ដែល មានស្រាប់, បន្តជំរុញចលនាសាលារៀនល្អ នាយកសាលាល្អគ្រូបង្រៀនល្អ បរិស្ថាន សាលារៀនល្អ និងការចូលរួមរបស់សហគមន៍ មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ,បន្តផ្តោតលើការរៀន និងបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ដំបូងនៅកម្រិតបឋមសិក្សា ការបង្កើនការចូលរៀន និងការពង្រឹងការសិក្សាមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាបរទេស នៅកម្រិតមធ្យមសិក្សាចំណេះទូទៅរួមទាំង​ការអនុវត្តវិធី​សាស្ត្របង្រៀនថ្មី។តាមរយៈកិច្ចសហការរវាងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសដោយទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងដាក់អនុវត្តសាកល្បងគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមសាលាមធ្យមសិក្សាចំនួន ៤៩ ដូចជា វិទ្យាល័យមានអគារធនធាន វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស វិទ្យាល័យ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដោយផ្តោតលើ៖ ១).ការតម្រង់ទិសការសិក្សា របស់សិស្សចាប់ពីថ្នាក់ទី៧ និង២).ការញែកសិស្សជាបីគន្លង ចាប់ពីថ្នាក់ទី១០។ មុខជំនាញ វិជ្ជាជីវៈចំនួន២ ដែលនឹងដាក់ឱ្យបង្រៀន និងរៀននៅក្នុងការសាកល្បងនេះ រួមមាន គណនេយ្យ និងឌីជីថល។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រង សាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបាន​យកអស់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងធនធានក្នុងការដឹកនាំ​និងដំណើរការសាលារៀន និងការបង្រៀនក្នុងថ្នាក់ ព្រមទាំងការបំពេញ​ការងារដទៃទៀត តាមគ្រប់រូបភាពប្រកបដោយ​ប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព និងស្នើស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសមាតាបិតា និង អ្នកឤណាព្យាបាលទាំងអស់ នៅទូទាំង ប្រទេស សូមបន្តចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយ​ដល់សិស្សានុសិស្សឱ្យក្លាយ​ជាបុគ្គលមានសមត្ថភាពពេញលេញ និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មាន​សក្តានុពល ក្នុងការចូលរួមការពារអភិរក្ស និងអភិវឌ្ឍជាតិ៕

ក្រុមការងារអន្តោប្រវេសន៍ក្រុមប្រតិបត្តិការទី៤ បន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសនៅមូលដ្ឋាន

2025/11/01 01:49:04 pm        161
នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤) ព្រមទាំងសមាជិក្រុមប្រតិបត្តិការទី៤ខេត្តកែប បានចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងខេត្ត លោកនាយការិយាល័យទាំង២ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមប្រតិបត្តិការខេត្ត សរុបចំនួន ៤៥នាក់ (ស្រី ២នាក់)។ក្នុងកម្មវិធីនេះ ឯកឧត្តម បានគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ​ក្នុងការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តកែប និងអំពីនិយាមប្រតិបត្តិលេខ ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណ:បញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមាន​ជនបរទេស​នៅតាមសណ្ឋាគារ ព្រមទាំងគោរពស្នើសុំគោលការណ៍អនុញ្ញាតិបន្តសហការ​ជាមួយក្រុម​ប្រតិបត្តិការខេត្ត ដើម្បីបន្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស​តាមបណ្តាសណ្ឋាគារ ​និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្ត ។

ឯកឧត្តម វ៉ី សំណាង អញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្ត «គម្រោងភូមិតេជោ១០០» សម្រេចបាន ៧៥% នៅស្រុកអង្គរបូរី

2025/11/01 01:31:04 pm        122
តាកែវ៖ បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយដល់ពលរដ្ឋ រងគ្រោះដោយសាខ្យល់កន្រ្តាក់ និងរងផលប៉ះ ពាល់ដោយសារ ទឹកជំនន់ ចំនួន ២៦៤គ្រួសារ នៅស្រុកអង្គរបូរី។ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបន្តដឹកនាំក្រុមការងារ ព្រមទាំងសហការី បានចុះពិនិត្យនៃការ ស្ថាបនា អនុវត្ត «គម្រោងភូមិតេជោ១០០» សម្រេចបាន ៧៥% នៅបរិវេណសាលាស្រុកអង្គរបូរី ខេត្តតាកែវ។

លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងកិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម និងសមាគមសណ្ឋាគារនៅកម្ពុជា

2025/11/01 01:13:59 pm        202
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួប កិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត ដោយមានការផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ ២៥០ នាក់ ក្នុងនោះ មានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០ ។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងនិងតំណាងពីវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចជំនួបនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនថា កិច្ចជំនួបផ្គូផ្គងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជាដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។ លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើការងារមួយចំនួន រួមមាន ការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផលដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានាបង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល លើការងារលើកកម្ពស់និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់លើការថ្លឹងថ្លែងរវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុលផុសបន្ថែមទៀតនិងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាពក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕

នាវាទេសចរណ៍ឈ្មោះ VIKING ORION នាំភ្ញៀវទេសចរ ៨១៤ នាក់ ចូលចតនៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីទស្សនា ប្រទេសកម្ពុជារយៈពេល២ថ្ងៃ

2025/11/01 12:55:51 pm        273
ព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ក.ស.ស. ) ដោយសុវត្ថិភាព ក្នុងគោល បំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៧១ នាក់ (ស្រី ១១៣ នាក់) មាន ៤១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨១៤ នាក់ (ស្រី ៤២៨ នាក់) មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦០៧ នាក់) និងកាណាដា (៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៤:០០ នាទី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM