សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/27 08:50:52 pm        178
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន៕

សហរដ្ឋអាមេរិកផ្តល់អត្រាពន្ធសូន្យភាគរយដល់ម៉ាឡេស៊ី រួមជាមួយកម្ពុជា និងថៃ លើមុខទំនិញមួយចំនួន

2025/10/27 08:30:29 pm        336
របាយការណ៍របស់សារព័ត៌មាន DetikFinance បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអនុម័តគម្រោងអត្រាពន្ធសូន្យភាគរយ (0%) សម្រាប់ទំនិញជាក់លាក់មួយចំនួនពីប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ជាចំណាត់ការដែលត្រូវបានធ្វើឲ្យផ្លូវការ ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងគូឡាឡាំពួរ។ នៅមុននេះ ប្រទេសអាស៊ីអាគ្នេយ៍ទាំង ៣នេះ ត្រូវប្រឈមនឹងពន្ធបដិការចំនួន ១៩ភាគរយ តែនៅក្រោមការរៀបចំថ្មីនេះ ផលិតផលជាច្រើន នឹងទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដោយមិនជាប់កាតព្វកិច្ចពន្ធ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បាននិយាយថា ការលើកលែងពន្ធ នឹងគ្របដណ្តប់លើឧបករណ៍អវកាស ឱសថ និងផលិតផលសំខាន់ៗ ដូចជាប្រេងដូង កាកាវ និងកៅស៊ូជាដើម។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំងនូវការប្រកួតប្រជែងការនាំចេញរបស់ម៉ាឡេស៊ី និងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន។សម្បទានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានពិពិធកម្មពាណិជ្ជកម្មកាន់តែច្រើនឡើង នៅទូទាំងតំបន់នេះ៕

រដ្ឋមន្រ្តីសុខាភិបាល ណែនាំជំរុញឱ្យការបម្រើសេវាសុខាភិបាលដល់ប្រជាជនប្រកបដោយគុណភាព

2025/10/27 07:52:03 pm        201
នាទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ត្រូវណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំនុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឱ្យថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ក្នុងការចុះពិនិត្យផ្ទៀតផ្ទាង និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល ដើម្បីធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងនៅកៀកនឹងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល៕

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

2025/10/27 07:32:43 pm        153
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលជួបស្វាគមន៍ជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម ព្រមទាំង គណៈប្រតិភូ ព្រះមន្រ្តីសង្ឃវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងធម្មការនិងសាសនា។ ​ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព យូរអង្វែង និង ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រវាងប្រទេស និងប្រជាជន កម្ពុជា-វៀតណាម ។ ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាម បានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី២ ទទួលបានជោគជ័យជាទីមោទនៈ ដែលបានផ្លាស់ប្តូរទស្សនៈអំពី តួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សន្តិភាព សុខដុមរមនា និងការការពារបរិស្ថាននៅក្នុងតំបន់ ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) និងគណៈប្រតិភូព្រះមន្រ្តីសង្ឃជាន់ខ្ពស់វៀតណាមទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន។ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើន ពិសេសលើវិស័យព្រះពុទ្ធសាសនា ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ពេលនេះ នឹងពិភាក្សាយ៉ាងផុលផុសដើម្បីឲ្យកិច្ចប្រជុំនាឱកាសនេះទទួលបានផ្លែផ្កាកាន់តែល្អប្រសើរឡើងថែមទៀត។ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ទទួល បាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។បន្ទាប់ពីទទួលសំណេះសំណាលជាមួយគណៈប្រតិភូវៀតណាម  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបន្តទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត  ខឿងខឹម កែវនូចាន់ (H.E. Dr. Kheungkham Keonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ព្រមទាំងគណៈប្រតិភូព្រះមន្រ្តីសង្ឃឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ។ព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត បានមានព្រះថេរដីការថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធឡើងនៅប្រទេសឡាវ ដោយមានការយាងចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់អំពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ជាកិច្ចស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី សម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលសម្រេចបាននូវភាពសុខដុមនីយកម្មនៅវិស័យព្រះពុទ្ធសាសនាផងដែរ ។ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា តាមរយៈ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” នាថ្ងៃស្អែកនេះ នឹងមានការជជែក ពិភាក្សាយ៉ាងផុសផុល ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានភាពរីកចម្រើន និងភាពសុខដុមនីយកម្មសាសនាកាន់តែទូលំទូលាយ ។នាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។សូមជប្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម។ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម នេះ មានការប្រារព្ធធ្វើឡើងរយៈពេល២ឆ្នាំម្តង ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធធ្វើនៅប្រទេសឡាវ លើកទី២នៅប្រទេសវៀតណាម និង នៅឆ្នាំ២០២៥នេះ ជាវេនរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕អត្ថបទ រដ្ឋា

សមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/27 06:29:27 pm        1877
សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ និងសូមសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលបានដឹកនាំកិច្ចចរចាប្រកបដោយភាពវៃឆ្លាត វាងវៃ និងជោគជ័យដ៏ត្រចះត្រចង់ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាប្រវត្តិសាស្រ្ត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ពិភាក្សាទ្វេភាគីជាមួយ អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយអាម៉េរិក

2025/10/27 06:15:57 pm        215
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាម៉េរិក ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ឈានទៅការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយហេតុថា សន្តិភាពគឺជាទ្រព្យដ៏ដែលមានតម្លៃបំផុត និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ។នៅឆ្នាំ២០២៥ នេះ ជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក ខណៈដែលកម្ពុជាកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ជាមួយគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដែលទើបទទួលបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ៕

ទីស្តីការគណៈរដ្ឋមន្តី ចេញញត្តិគាំទ្រ «សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ»

2025/10/27 05:34:18 pm        109
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ជាសារវន្ត នៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរ័ដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងបុត្យក្សបំផុតអំពី ឆន្ទៈដ៏មោះមុត ប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដំណើរការចរចាសន្តិភាពរវាងព្រះរាំជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែល មានជម្លោះឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ទន្ទឹមនេះ សមិទ្ធផលផ្លែផ្កាដ៏គួរឱ្យ ស្ញប់ស្ញែងនេះ បានបង្ហាញដល់សាធារណជន និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ នូវភាពថ្លៃថ្នូរ និងចាស់ទុំក្នុងនយោបាយ និងឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចៀសសង្គ្រាម និងការបង្ហូរឈាម ដើម្បីបុព្វហេតុសន្តិភាពទាំងក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ ប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ និងការគោរព អធិបតេយ្យគ្នាទៅវិញទៅមក។សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាបំណងប្រាថ្ន តែមួយគត់របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ក៏ដូចជាប្រជាជនក្នុងតំបន់និងជុំវិញពិភពលោក ពោលគឺ "មានសន្តិភាព គឺ មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ យ៉ាងស្មោះអស់ពីចិត្ត នូវគំរូវីរភាពរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីប្ដូរផ្តាច់ការពារដាច់ខាតនូវអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ សាធារណជនបន្តស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តការពារជាតិ និងសន្តិភាព សំដៅនាំនាវា កម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គូសបញ្ជាក់គម្រោងបន្តកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សកម្ពុជា

2025/10/27 04:58:17 pm        140
នៅព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពី ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និង គ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្ដាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេស សិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោង សហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលា ស្តីពី ការលើកកម្ពស់ការយល់ដឹង និងការ ចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្តី បានគូសបញ្ជាក់ពីការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កុំឱ្យមានការរើសអើង ឬប្រើអំពើហិង្សាលើជនជាតិថៃដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត លើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្តី បានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួល និងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍ មកប្រទេសកម្ពុជាវិញ។លោក Benjamin Moreau បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទី របស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មាន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាព និងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ៕

សមាជិករដ្ឋសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ១២គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

2025/10/27 04:53:20 pm        238
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការទី១ ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ សាវ៉ាត ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១២គ្រួសារ។ប្រជាពលរដ្ឋទាំងនោះ ជាជនរងគ្រោះដោយសារទាហានថៃ ព័ទ្ធលួសបន្លារំលោភយកដី និងផ្ទះរបស់ពួកគាត់ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវតំណាងរាស្ត្រ និងក្រុមការងារបានឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១លានរៀល ព្រមទាំងឧបត្ថម្ភមេភូមិព្រៃចាន់ ថវិកាចំនួន ១លានរៀល និងមេភូមិជោគជ័យ ថវិកាចំនួន ១លានរៀល៕

ឯកឧត្តម វង សូត អញ្ជើញ​ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/27 04:47:31 pm        270
ភ្នំពេញ​÷ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦)នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចាកចេញពីមាតុប្រទេស ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ តបតាមការអញ្ជើញរបស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា(Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ សន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រារព្ធធ្វើពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភា និងស្ថាប័នអន្តរសភា ប្រមាណ ២០ប្រទេស/ស្ថាប័ន អញ្ជើញចូលរួម។ ចូលរួមក្នុងសន្និសីទនេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នឹងថ្លែងសុន្ទរកថា ស្តីពី "រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ផងដែរ។ វត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងសន្និសីទសភាអន្តរជាតិនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការការទូតសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសដល់រដ្ឋសភាកម្ពុជាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងក្នុងតំបន់ និងសកលលោក។  អំឡុងពេលស្នាក់នៅក្នុងទីក្រុងបាគូ ឯកឧត្តម វង សូត គ្រោងនឹងជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសជាមិត្ត ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយថែមទៀត ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព។  អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនោះ មាន ឯកឧត្តម លោកជំទាវអនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ៕ អត្ថបទ​ ៖ បាន​ សុខរិទ្ធិ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ
06/06/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM