ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

ទីស្តីការគណៈរដ្ឋមន្តី ចេញញត្តិគាំទ្រ «សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ»

2025/10/27 05:34:18 pm        109
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ជាសារវន្ត នៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរ័ដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងបុត្យក្សបំផុតអំពី ឆន្ទៈដ៏មោះមុត ប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដំណើរការចរចាសន្តិភាពរវាងព្រះរាំជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែល មានជម្លោះឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ទន្ទឹមនេះ សមិទ្ធផលផ្លែផ្កាដ៏គួរឱ្យ ស្ញប់ស្ញែងនេះ បានបង្ហាញដល់សាធារណជន និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ នូវភាពថ្លៃថ្នូរ និងចាស់ទុំក្នុងនយោបាយ និងឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចៀសសង្គ្រាម និងការបង្ហូរឈាម ដើម្បីបុព្វហេតុសន្តិភាពទាំងក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ ប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ និងការគោរព អធិបតេយ្យគ្នាទៅវិញទៅមក។សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាបំណងប្រាថ្ន តែមួយគត់របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ក៏ដូចជាប្រជាជនក្នុងតំបន់និងជុំវិញពិភពលោក ពោលគឺ "មានសន្តិភាព គឺ មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ យ៉ាងស្មោះអស់ពីចិត្ត នូវគំរូវីរភាពរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីប្ដូរផ្តាច់ការពារដាច់ខាតនូវអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ សាធារណជនបន្តស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តការពារជាតិ និងសន្តិភាព សំដៅនាំនាវា កម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គូសបញ្ជាក់គម្រោងបន្តកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សកម្ពុជា

2025/10/27 04:58:17 pm        140
នៅព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Benjamin Moreau តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា (OHCHR) ចូលជួបពិភាក្សាការងារ នៅសាលប្រជុំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង គ.ស.ម.ក. និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះ លោក Benjamin Moreau និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេសការសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ ដែលទទួលបានមកពី ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ ក្នុងកិច្ចជំនួបនេះ លោក Benjamin Moreau បានគូសបញ្ជាក់ពីគម្រោងក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង OHCHR ប្រចាំប្រទេសកម្ពុជា និង គ.ស.ម.ក. ដូចជា កិច្ចសហការរៀបចំការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជារបាយការណ៍ពាក់កណ្ដាលអាណត្តិក្នុងការអនុវត្តអនុសាសន៍ UPR ជុំទី៤ ជាដើម។ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វាគមន៍នូវគម្រោងកិច្ចសហប្រតិបត្តិការនេះ ជាពិសេស សិក្ខាសាលាក្នុងការលើកកម្ពស់ការយល់ដឹង ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ពីគម្រោង សហការជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការរៀបចំសិក្ខាសាលា ស្តីពី ការលើកកម្ពស់ការយល់ដឹង និងការ ចែករំលែកការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្តី បានគូសបញ្ជាក់ពីការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កុំឱ្យមានការរើសអើង ឬប្រើអំពើហិង្សាលើជនជាតិថៃដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត លើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្តី បានលើកឡើងពីការដាក់ចេញនូវវិធានការ និងការប្រើប្រាស់យន្តការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្នុងការសម្របសម្រួល និងគាំទ្រការវិលត្រឡប់របស់ពលករទេសន្តប្រវេសន៍ មកប្រទេសកម្ពុជាវិញ។លោក Benjamin Moreau បានគូសបញ្ជាក់ពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទី របស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មាន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាព និងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ៕

សមាជិករដ្ឋសភា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ១២គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

2025/10/27 04:53:20 pm        238
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការទី១ ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ សាវ៉ាត ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១២គ្រួសារ។ប្រជាពលរដ្ឋទាំងនោះ ជាជនរងគ្រោះដោយសារទាហានថៃ ព័ទ្ធលួសបន្លារំលោភយកដី និងផ្ទះរបស់ពួកគាត់ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវតំណាងរាស្ត្រ និងក្រុមការងារបានឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១លានរៀល ព្រមទាំងឧបត្ថម្ភមេភូមិព្រៃចាន់ ថវិកាចំនួន ១លានរៀល និងមេភូមិជោគជ័យ ថវិកាចំនួន ១លានរៀល៕

ឯកឧត្តម វង សូត អញ្ជើញ​ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/27 04:47:31 pm        270
ភ្នំពេញ​÷ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦)នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចាកចេញពីមាតុប្រទេស ទៅចូលរួមសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ តបតាមការអញ្ជើញរបស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា(Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ សន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រារព្ធធ្វើពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភា និងស្ថាប័នអន្តរសភា ប្រមាណ ២០ប្រទេស/ស្ថាប័ន អញ្ជើញចូលរួម។ ចូលរួមក្នុងសន្និសីទនេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នឹងថ្លែងសុន្ទរកថា ស្តីពី "រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ផងដែរ។ វត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងសន្និសីទសភាអន្តរជាតិនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការការទូតសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសដល់រដ្ឋសភាកម្ពុជាដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងក្នុងតំបន់ និងសកលលោក។  អំឡុងពេលស្នាក់នៅក្នុងទីក្រុងបាគូ ឯកឧត្តម វង សូត គ្រោងនឹងជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសជាមិត្ត ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយថែមទៀត ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព។  អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនោះ មាន ឯកឧត្តម លោកជំទាវអនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ៕ អត្ថបទ​ ៖ បាន​ សុខរិទ្ធិ​

សម្តេចធិបតី បញ្ជាក់សារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន

2025/10/27 04:33:03 pm        211
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ ថ្នាក់ដឹកនាំ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃចក្ខុវិស័យរួមសម្រាប់និម្មាបនកម្មតំបន់ដែល បើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន និងផ្អែកលើច្បាប់ ហើយបានអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៨ ស្តីពី ការជំរុញបន្ថែម និងការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ សម្តេចធិបតីក៏បានគូសបញ្ជាក់បន្ថែមអំពី កិច្ចសហប្រតិបត្តិការក្នុងការជំរុញបរិវត្តកម្មឌីជីថល តាមរយៈផែនការការងារឌីជីថលអាស៊ាន-ជប៉ុនឆ្នាំ២០២៥ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់ការកសាងសមត្ថភាពសន្តិសុខសាយប័រ ព្រមទាំង តួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការគាំទ្របរិវត្តកម្មថាមពលប្រកបដោយចីរភាព។ ភាគីទាំងពីរទន្ទឹងរង់ចាំដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលបៃតង និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីកសាងអនាគតរួមគ្នាមួយដែលកាន់តែមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព។នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៨ នោះដែរ ថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ក្នុងនាមជាដៃគូដែលជឿជាក់គ្នា ចំពោះកិច្ចសហប្រតិបត្តិការក្រោម សសរស្តម្ភទាំងបី រួមមាន ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់, ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត និងដៃគូសម្រាប់សន្តិភាព និងស្ថិរភាព ដើម្បីអនាគតកាន់តែមានសុវត្ថិភាព ចីរភាព និងវិបុលភាព សម្រាប់ប្រជាជនទាំងសងខាង៕

សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល

2025/10/27 04:28:42 pm        821
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ថ្នាក់ដឹកនាំអាស៊ាន បានត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាទិសដៅទៅមុខ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់ អាស៊ាន និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែខ្លាំងក្លា សុវត្ថិភាព និងវិបុលភាព ហើយទន្ទឹងរង់ចាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ស្របតាមអាស៊ាន ឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង និងផែនការយុទ្ធសាស្ត្រ។ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ២០២៤-២០២៧ សម្តេចធិបតី បានអះអាងយកថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្ទុះវិជ្ជមានបច្ចុប្បន្ន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក និងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុណ្យភាព ក្នុងតំបន់។អាស្រ័យដោយ សហរដ្ឋអាម៉េរិកជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការពង្រឹងការអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន ទាន់ពេលវេលា និងការកសាងសមត្ថភាព។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ បានសម្តែងនូវក្តីរីករាយ និងកិត្តិយសក្នុងការធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយអបអរសាទរថ្នាក់ដឹកនាំទាំងពីរចំពោះការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រលើសន្តិភាពជានិរន្តរ៍។ ឯកឧត្តមប្រធានាធិបតី ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូ ជាមួយអាស៊ាន និងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាង សហរដ្ឋអាមេរិក និងតំបន់ សម្រាប់ជំនាន់ក្រោយៗទៀត។សម្ដេចធិបតីក៏បានឆ្លៀតឱកាសសម្តែងការដឹងគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការដឹកនាំដ៏មោះមុត និងតួនាទីដ៏មានតម្លៃក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការបន្តការចូលរួមដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបញ្ជាក់ពីការ ប្តេជ្ញាចិត្តពិតប្រាកដរបស់ឯកឧត្តម ចំពោះសន្តិភាព និងស្ថិរភាព ក្នុងតំបន់៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរគមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២

2025/10/27 04:13:00 pm        742
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរ​គមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរ​គមនាគមន៍​កម្ពុជា ប្រមាណ ១០០រូប។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ឆ្នាំ (២០២១-២០២៤) មកនេះ ទូរគមនាគមន៍កម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែមលើការកសាងនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាតបែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេស និយោជិតនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង។ ចំពោះទិសដៅទៅមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស ជាអាទិ៍។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវផ្តោតការយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ទូរគមនាគមន៍កម្ពុជា៕

សម្ដេចធិបតី៖ អាស៊ានកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់

2025/10/27 04:03:45 pm        356
នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុង នាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។ សម្ដេចធិបតី បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំដោយផ្ទាល់ និង ការប្តេជ្ញាចិត្តជួយកម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ម៉ាឡេស៊ី ចំពោះសន្តិភាពនិងស្ថិរភាពតំបន់ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចាចតុភាគី ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលបានស្នើឡើងដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងដែលបានឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ។សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចូលជា សមាជិកអាស៊ានទី១១ របស់ទីម័រឡេស្តេ ដែលបង្ហាញថា អាស៊ានជាអង្គការតំបន់ដ៏ជោគជ័យបំផុត មួយ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា សមិទ្ធផលទាំងនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាក ររបស់អាស៊ានចំពោះសមាហរណកម្មតំបន់ពេញលេញ ហើយនឹងបញ្ចូលបន្ថែមនូវថាមពល និង ថាមវន្តថ្មី ទៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការកសាងសហគមន៍អាស៊ាន។ដើម្បីធានាថា អាស៊ាននៅតែមានភាពធន់ និងសម្លឹងឆ្ពោះទៅមុខជានិច្ច សម្ដេចធិបតី បាន លើកឡើងនូវអាទិភាពចំនួន៣៖ ១) ពង្រឹងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការ កាត់បន្ថយរបាំងនានា ការពង្រឹងការតភ្ជាប់ និងការគាំទ្រដល់សហគ្រាសធុនមីក្រូធុនតូចនិងមធ្យម ២) ទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន និង ៣) ជំរុញកំណើនដ៏លឿននិងប្រកបដោយចីរភាព និងរបៀបវារៈ បៃតង ដោយពង្រីកកិច្ចសហប្រតិបត្តិការស្ដីពីថាមពលកកើតឡើងវិញ និងពន្លឿនការអភិវឌ្ឍបណ្ដាញថាមពលអាស៊ាន។សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹង ការងើបឡើងវិញនៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព និងស្ថិរភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ និងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការ ប្រើប្រាស់កម្លាំង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មូលធនមនុស្ស ត្រូវមានចំណេះដឹង មានសុខភាព អត្តចរិតថ្លៃថ្នូរ និងការទទួលខុសត្រូវ

2025/10/27 03:52:32 pm        1134
ឆ្លៀតនៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​​សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សា​នៅក្នុង​ប្រទេស​ហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយ​ក្តី​នឹក​រលឹក​បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ក្មួយសិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទំាងអស់ដែលកំពុងរស់នៅ ប្រកប​ការងារ នៅក្នុងប្រទេសហុងគ្រី ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់យើងទំាងអស់ តែង​តែ​យកចិត្តទុកដាក់ នឹករលឹក​ដល់ពលរដ្ឋនៅ​គ្រប់ទីកន្លែង​មិនថានៅ​ក្នុងឬ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជា​អគ្គ​មគ្គទេស​ក៍ និងប្រតិបត្តិករសន្តិភាព ដែលបានយកអាយុជីវិតជាដើមទុន ដើម្បីសន្តិភាព និង​ការ​ផ្សះ​ផ្សារ​ជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។ កម្ពុជាពិតជាមានសំណាងដែលបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឆ្ពោះមកកាន់វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា៕

ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ទៅរដ្ឋសភាពិនិត្យ និងអនុម័ត

2025/10/27 03:45:57 pm        878
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥​នេះ​ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥នៅព្រឹកនេះ បានរៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា, បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា ​បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តតាមការគួរ។សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ​បាន​អនុវត្ត​តាម​ការចង្អុលបង្ហាញដ៏ខ្ពស់ខ្បស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែល​បាន​ណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា ឱ្យមាន​ទម្រង់​ដូច​ទៅ​នឹង​ប្រព័ន្ធ​បោះឆ្នោ​តរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រ​តាម​មណ្ឌល​រាជ​ធានី​ខេត្ត​ទាំង​២៥ជំនួសវិញ។ដោយ​មានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា។ ក្រោយបានពិនិត្យ និង​ពិភាក្សា​លើ​របាយ​ការណ៍​ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំង​ការ​រៀបចំ​សិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួង-ស្ថាប័ន​ជំនាញ​នោះ​គណៈ​កម្មការពិសេសដឹកនាំរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បាន​សម្រេច​ជា​ឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយ​កែ​សម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភានាពេលនេះ។អ្នក​នាំ​ពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ធ្លាប់បានប្រាប់ថា គោល​ដៅ​ចម្បង​នៃ​សេចក្តី​ស្នើច្បា​ប់​នេះត្រូ​វ​បានលើកឡើងដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុស​ត្រូវ​របស់​សមាជិក​ព្រឹទ្ធ​សភា​ជាមួយ​អង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់​ធ្វើយ៉ាង​ណា​ឱ្យ​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​ចុះ​ជាប់​ជា​ប្រចាំ​នៅ​មូល​ដ្ឋានរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
សហគ្រិនធុនតូច និងមធ្យម​បង្កើនការផលិត​ជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង​
06/06/2026 10:06 AM
​ អាមេរិក វាយប្រហារទីតាំងឆ្នេរនៅអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បង្ហោះយានដ្រូនក្នុងការបំផ្ទុះចុងក្រោយ
06/06/2026 10:06 AM
ចៅក្រមអាមេរិក លុបសុពលភាពគោលនយោបាយរបស់លោក Trump ដែលផ្តោតលើជនអន្តោប្រវេសន៍មកពី៣៩ប្រទេស
06/06/2026 10:06 AM
ការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅបន្ត ខណៈលោកTrump បញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនអាចប្រញាប់ទេ
06/06/2026 10:06 AM
អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា ខណៈកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយស្ថិតក្នុងមន្ទិលសង្ស័យ
06/06/2026 10:06 AM
«ក្រុងកោះរ៉ុង» ក្នុងខេត្តព្រះសីហនុ នឹងក្លាយ​ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកនាពេលអនាគត
06/06/2026 10:06 AM