រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា

ព័ត៌មានជាតិ

សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល

2025/10/27 04:28:42 pm        821
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកលើកទី១៣ ថ្នាក់ដឹកនាំអាស៊ាន បានត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាទិសដៅទៅមុខ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់ អាស៊ាន និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែខ្លាំងក្លា សុវត្ថិភាព និងវិបុលភាព ហើយទន្ទឹងរង់ចាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ស្របតាមអាស៊ាន ឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង និងផែនការយុទ្ធសាស្ត្រ។ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ២០២៤-២០២៧ សម្តេចធិបតី បានអះអាងយកថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្ទុះវិជ្ជមានបច្ចុប្បន្ន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក និងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុណ្យភាព ក្នុងតំបន់។អាស្រ័យដោយ សហរដ្ឋអាម៉េរិកជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចធិបតី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្មឌីជីថល ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការពង្រឹងការអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន ទាន់ពេលវេលា និងការកសាងសមត្ថភាព។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ បានសម្តែងនូវក្តីរីករាយ និងកិត្តិយសក្នុងការធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយអបអរសាទរថ្នាក់ដឹកនាំទាំងពីរចំពោះការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រលើសន្តិភាពជានិរន្តរ៍។ ឯកឧត្តមប្រធានាធិបតី ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូ ជាមួយអាស៊ាន និងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាង សហរដ្ឋអាមេរិក និងតំបន់ សម្រាប់ជំនាន់ក្រោយៗទៀត។សម្ដេចធិបតីក៏បានឆ្លៀតឱកាសសម្តែងការដឹងគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការដឹកនាំដ៏មោះមុត និងតួនាទីដ៏មានតម្លៃក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការបន្តការចូលរួមដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបញ្ជាក់ពីការ ប្តេជ្ញាចិត្តពិតប្រាកដរបស់ឯកឧត្តម ចំពោះសន្តិភាព និងស្ថិរភាព ក្នុងតំបន់៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរគមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២

2025/10/27 04:13:00 pm        742
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិត​ទូរ​គមនាគមន៍​កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរ​គមនាគមន៍​កម្ពុជា ប្រមាណ ១០០រូប។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ឆ្នាំ (២០២១-២០២៤) មកនេះ ទូរគមនាគមន៍កម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែមលើការកសាងនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាតបែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេស និយោជិតនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង។ ចំពោះទិសដៅទៅមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស ជាអាទិ៍។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវផ្តោតការយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ទូរគមនាគមន៍កម្ពុជា៕

សម្ដេចធិបតី៖ អាស៊ានកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់

2025/10/27 04:03:45 pm        356
នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រសួងាការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុង នាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរទៅទៅមុខ ជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។ សម្ដេចធិបតី បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំដោយផ្ទាល់ និង ការប្តេជ្ញាចិត្តជួយកម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ម៉ាឡេស៊ី ចំពោះសន្តិភាពនិងស្ថិរភាពតំបន់ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចាចតុភាគី ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលបានស្នើឡើងដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងដែលបានឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ។សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចូលជា សមាជិកអាស៊ានទី១១ របស់ទីម័រឡេស្តេ ដែលបង្ហាញថា អាស៊ានជាអង្គការតំបន់ដ៏ជោគជ័យបំផុត មួយ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា សមិទ្ធផលទាំងនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាក ររបស់អាស៊ានចំពោះសមាហរណកម្មតំបន់ពេញលេញ ហើយនឹងបញ្ចូលបន្ថែមនូវថាមពល និង ថាមវន្តថ្មី ទៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការកសាងសហគមន៍អាស៊ាន។ដើម្បីធានាថា អាស៊ាននៅតែមានភាពធន់ និងសម្លឹងឆ្ពោះទៅមុខជានិច្ច សម្ដេចធិបតី បាន លើកឡើងនូវអាទិភាពចំនួន៣៖ ១) ពង្រឹងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការ កាត់បន្ថយរបាំងនានា ការពង្រឹងការតភ្ជាប់ និងការគាំទ្រដល់សហគ្រាសធុនមីក្រូធុនតូចនិងមធ្យម ២) ទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន និង ៣) ជំរុញកំណើនដ៏លឿននិងប្រកបដោយចីរភាព និងរបៀបវារៈ បៃតង ដោយពង្រីកកិច្ចសហប្រតិបត្តិការស្ដីពីថាមពលកកើតឡើងវិញ និងពន្លឿនការអភិវឌ្ឍបណ្ដាញថាមពលអាស៊ាន។សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹង ការងើបឡើងវិញនៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព និងស្ថិរភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ និងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការ ប្រើប្រាស់កម្លាំង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មូលធនមនុស្ស ត្រូវមានចំណេះដឹង មានសុខភាព អត្តចរិតថ្លៃថ្នូរ និងការទទួលខុសត្រូវ

2025/10/27 03:52:32 pm        1134
ឆ្លៀតនៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​​សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សា​នៅក្នុង​ប្រទេស​ហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយ​ក្តី​នឹក​រលឹក​បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ក្មួយសិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទំាងអស់ដែលកំពុងរស់នៅ ប្រកប​ការងារ នៅក្នុងប្រទេសហុងគ្រី ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់យើងទំាងអស់ តែង​តែ​យកចិត្តទុកដាក់ នឹករលឹក​ដល់ពលរដ្ឋនៅ​គ្រប់ទីកន្លែង​មិនថានៅ​ក្នុងឬ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជា​អគ្គ​មគ្គទេស​ក៍ និងប្រតិបត្តិករសន្តិភាព ដែលបានយកអាយុជីវិតជាដើមទុន ដើម្បីសន្តិភាព និង​ការ​ផ្សះ​ផ្សារ​ជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។ កម្ពុជាពិតជាមានសំណាងដែលបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឆ្ពោះមកកាន់វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា៕

ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ទៅរដ្ឋសភាពិនិត្យ និងអនុម័ត

2025/10/27 03:45:57 pm        878
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥​នេះ​ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥នៅព្រឹកនេះ បានរៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា, បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា ​បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តតាមការគួរ។សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ​បាន​អនុវត្ត​តាម​ការចង្អុលបង្ហាញដ៏ខ្ពស់ខ្បស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែល​បាន​ណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភា ឱ្យមាន​ទម្រង់​ដូច​ទៅ​នឹង​ប្រព័ន្ធ​បោះឆ្នោ​តរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រ​តាម​មណ្ឌល​រាជ​ធានី​ខេត្ត​ទាំង​២៥ជំនួសវិញ។ដោយ​មានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា។ ក្រោយបានពិនិត្យ និង​ពិភាក្សា​លើ​របាយ​ការណ៍​ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំង​ការ​រៀបចំ​សិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួង-ស្ថាប័ន​ជំនាញ​នោះ​គណៈ​កម្មការពិសេសដឹកនាំរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បាន​សម្រេច​ជា​ឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយ​កែ​សម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភានាពេលនេះ។អ្នក​នាំ​ពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ធ្លាប់បានប្រាប់ថា គោល​ដៅ​ចម្បង​នៃ​សេចក្តី​ស្នើច្បា​ប់​នេះត្រូ​វ​បានលើកឡើងដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុស​ត្រូវ​របស់​សមាជិក​ព្រឹទ្ធ​សភា​ជាមួយ​អង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់​ធ្វើយ៉ាង​ណា​ឱ្យ​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​ចុះ​ជាប់​ជា​ប្រចាំ​នៅ​មូល​ដ្ឋានរបស់ខ្លួន៕

គណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ និង​វឌ្ឍនភាពនៅខេត្តកោះកុង

2025/10/27 03:39:28 pm        1004
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំស្តីពីវិស័យយុត្តិធម៌ ជាមួយលោកជំទាវ ឈី វ៉ា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុ​ង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក លោកស្រី ជាប្រធាន អនុ​ប្រធានមន្ទីរពាក់ព័ន្ធ។ កិច្ចប្រជុំ បានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅ សាលាខេត្តកោះកុង។ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមាន ប្រសាសន៍ថា គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញចុះមកខេត្តកោះកុងនាពេលនេះក្នុងគោលបំណងមកសិក្សាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ របស់ប្រធានតុលាការ សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ស្តាប់នូវរបាយការណ៍ និងសំណូមពរផ្សេងៗពីរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធខេត្តកោះកុងដើម្បីរួមគ្នាដោះស្រាយឱ្យប្រសើរតទៅ មុខទៀត។លោកជំទាវ ឈី វ៉ា បានមានប្រសា សន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃដោយគិតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទទួលបានសន្តិភាព និងស្ថិរភាពទូទាំងប្រទេស ប្រជាពលរដ្ឋទាំងអស់មានសេចក្តីក្រេតអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ដោយឡែកខេត្តកោះកុងទទួលបានការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តហើយជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។លោកជំទាវបានបន្តថា ទន្ទឹម​នឹង នោះរដ្ឋបាលខេត្តកោះកុងបាន បន្តពង្រឹងការអនុវត្ត តួនាទីនិងភារកិច្ចស្របតាមច្បាប់ និងអនុក្រិត្យគោលនយោបាយ និងលិខិតបទដ្ឋាននានាដែលមានជាធរមានឱ្យកាន់តែមានការវិវត្តន៍រីកចម្រើនជាលំដាប់។លោកជំទាវ បានបន្ថែមថា ខេត្តកោះកុងទន្ទឹមនឹងមានការរីកច្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជាការចុះបញ្ជីដីធ្លីនៅមិនទាន់ចប់និងការអនុវត្តច្បាប់នៅមានការ លំបាកដោយប្រជាពលរដ្ឋយល់ដឹងមានកម្រិត។ដោយឡែកឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង បានជម្រាបជូនពីសមិទ្ធិផលធំចំនួនពីរដែលតុលាការេខត្តកោះកុងសម្រេចបាន ទី១ ការដោះស្រាយការកកស្ទះសំណុំរឿងបាន ៩៥% មុនឆ្នាំ២០២៤ និងទី២៖សំណុំរឿងឆ្នាំ២០២៥ ដោះស្រាយបាន៩២%។ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ជូនរដ្ឋបាលខេត្តកោះកុង និង ឯក ឧត្តម ប្រធានសាលាដំបូងខេត្តកោះកុងចូលរួមអនុវត្តច្បាប់និងវិស័យយុត្តិធម៌បានល្អប្រសើរជាបណ្តើៗ និងកាន់តែល្អនាថ្ងៃអនាគត។ទន្ទឹមនឹងនោះ ឯកឧត្តម បានសំណូមពរ ឱ្យរដ្ឋបាលខេត្តក៏ដូចជាសាលា ដំបូងខេត្តខិតខំចូលរួមផ្សព្វផ្សាយច្បាប់បន្ថែមទៀតដល់ប្រជាពរដ្ឋដើម្បីឱ្យគាត់បានយល់និងចូលរួមអនុវត្តច្បាប់ និងគោរពច្បាប់៕

វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជី ច.ប.ផ ដល់ឧស្សាហករ និងសិប្បករនានា

2025/10/27 03:32:55 pm        703
ភ្នំពេញ ៖ វិទ្យាស្ថានស្តង់ដារកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ដល់ម្ចាស់សហគ្រាស និងសិប្បកម្មកែច្នៃនានា ស្វែងយល់បន្ថែម អំពីគុណតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗ ដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូល សម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។​វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥នេះ បាន បើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ម្ចាស់ឧស្សាហកម្ម សហគ្រាស និងសិប្បកម្មនានា លើការងារអភិវឌ្ឍន៍វិស័យ ស្តង់ដារលើការចុះបញ្ជីផលិតផល ដែលជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបង្កើននូវប្រសិទ្ធភាព ផលិតកម្ម គុណភាព សុវត្ថិភាពផលិតផល សេវាកម្ម និងការប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្របសម្រួលការធ្វើពាណិជ្ជកម្ម ទំនិញ និងផលិតផលនៅក្នុងនិងក្រៅប្រទេស។នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះ, ឧស្សាហករ និងសិប្បករ ថ្លែងលើកឡើងស្រដៀងគ្នាថា កម្មវិធីផ្សព្វផ្សាយអំពីការចុះបញ្ជីផលិត ផល (ច.ប.ផ) នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែម ពីរៀបរបបលើការរៀបចំខ្សែច្រវាក់ ផលិតកម្ម និងនីតិវិធីផ្សេងៗនៃការចុះបញ្ជីឱ្យស្របតាមលក្ខខណ្ឌតម្រូវ ដើម្បីឱ្យឧស្សាហកម្ម សហគ្រាស ជាពិសេសសិប្បកម្មនានា ដែលមិនទាន់ចុះបញ្ជី អាចឈានទៅចុះបញ្ជីផលិតផល (ច.ប.ផ) ដោយអនុលោមទៅតាមផលិតផលរបស់ខ្លួន។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថានស្តង់ដាកម្ពុជា បានចេញអាជ្ញាបណ្ណសរុបចំនួន ៤.៣៣៧ អាជ្ញាបណ្ណ ក្នុងនោះមានអាជ្ញា បណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីចំនួន ៧០៣ អាជ្ញាបណ្ណ,, ការប្រើប្រាស់ និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៣១៩ អាជ្ញាបណ្ណ, ចុះបញ្ជីផលិតផល ច.ប.ផ ចំនួន ២.០៥២ អាជ្ញាបណ្ណ បញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និង អេឡិច ត្រូនិកចំនួន ៩១៨ អាជ្ញាបណ្ណ, បញ្ជាក់សុវត្ថិភាពផលិតផលយានយន្តចំនួន ៦៤, និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពទោចក្រ និងត្រីចក្រ យានយន្ត (ម៉ូតូ) ចំនួន ៣ អាជ្ញាបណ្ណ, និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពរោងចក្រម្សៅដំឡូងមីក្នុងស្រុកបារាយណ៍

2025/10/27 02:56:05 pm        617
ឯកឧត្តម ឃឹង នុភាព សមាជិកគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំងលទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រកែច្នៃដំឡូងមីនេះ មានផ្ទៃដីទំហំ២២ហិកតា និងបានដំណើរការកែច្នៃចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដោយមានសមត្ថភាពផលិតជំហានដំបូងក្នុងដំណាក់កាលសាកល្បងប្រមាណ ៤០០០តោន ប៉ុន្តែបានផ្អាកដំណើរការទៅវិញរហូតមកទល់ពេលនេះ ដោយសារបញ្ហាទីផ្សារ។បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឃឹង នុភាព បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តចុះពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលជាគម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា។ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារអាម៉េរិក លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ ហើយគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រតិភូ ក៏បានបន្តចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍ កៅស៊ូ ឯ.ក និងក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន ឯ.ក ក្នុងភូមិសាស្ត្រស្រុកស្ទោង។ ក្រុមហ៊ុនទាំងពីរ បានវិនិយោគលើការដាំដុះនិងកែច្នៃកៅស៊ូ ដោយដាំដុះលើផ្ទៃដី១៦ ២៦៨,៦៨ហិកតា ប្រើទុនវិនិយោគសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងមានកម្មករសរុប ៣ ៦០០នាក់ ហើយក្នុងឆ្នាំ២០២៥នេះ បរិមាណជ័រកៅស៊ូកែច្នៃមានចំនួន ៤៨ ០០០តោន។ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ធ្វើការសិក្សាពីការអនុវត្តល្អៗពីរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការឡូជីស្ទិក និងការប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។គួរបញ្ជាក់ដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដង្ហែអង្គកឋិនទានទៅកាន់វត្ត សិរីវង្ស ខេត្តព្រៃវែង

2025/10/27 02:35:25 pm        327
នាឱកាសរដូវកាលបុណ្យកឋិនទាននេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បាន​ផ្តួច​ផ្តើម​ប្រារ​ព្ធពិ​ធី​បុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិត​នៅ​ភូមិ​កំពង់​ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​កាលត្រីមាស ព្រមទាំងប្រគេនបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និង​សម្រាប់​កសាង​សមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ។ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន សខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួម​ទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត។ឯកឧត្តម​ ជា សុមេធី មានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បី​បង្កើនចំណងសាមគ្គីភាពរវាងមន្ត្រីរាជការ ក្រុមគ្រួសារ និងសង្គម និងបានជួយ​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនាឱ្យចម្រើនរុងរឿងគង់វង្សយូរអង្វែង។ឯកឧត្តម បញ្ជាក់ទៀតថា ប្រទេសជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ នឹង​ការ​អភិវឌ្ឍន៍​គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរ ប្រកបមុខ​រប​រក​ស៊ី​បាន​ដោយ​សេរី នឹងធ្វើបុណ្យទាន បានគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈ​បុណ្យ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​នាពេលនេះ ឯកឧត្តម សូមឧទ្ទិសកុសល​ផល​បុណ្យ​នេះ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​លោក​អ្នក​មានគុណ បុព្វការីជន បុព្វបុរសខ្មែរ និងញាតិកាទាំង៧សណ្តាន ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។ក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ រួមទាំង​បច្ច័យ​មួយ​ចំនួន សម្រាប់កសាងដំបូងសាលាឆាន់១ខ្នង ដែលមានទទឹងប្រវែង ២០,៣០ម៉ែត្រ និង​បណ្តោយ​ប្រវែង ៤៥,៣០ម៉ែត្រ រួមទាំងសមិទ្ធផលនានា ក៏ដូចជាតម្រូវ​ការ​ប្រើ​ប្រាស់​ផ្សេងៗ​ក្នុង​អារាម​វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី៕

កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ

2025/10/27 02:20:48 pm        627
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ជាមួយនឹងប្រទេសឡាវ សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាម សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ៣៧០នាក់ ជាចំនួនសរុបទាំងសងខាង
06/06/2026 01:06 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
06/06/2026 01:06 PM
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
06/06/2026 01:06 PM
សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM
ប្រជាជនគុយបា តវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនី ខណៈទណ្ឌកម្មថ្មីរបស់អាមេរិកដាក់ទៅលើកោះនេះ
06/06/2026 12:06 PM
រុស្ស៊ី ចោទអ៊ុយក្រែនពីការសម្លាប់ពលរដ្ឋអាស៊ែបៃហ្សង់ ក្នុងការវាយប្រហារដោយយានដ្រូនទៅលើនាវា
06/06/2026 12:06 PM
បង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់លីបង់ដល់ជិត៦៤០លានដុល្លារ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល
06/06/2026 12:06 PM
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
06/06/2026 12:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
06/06/2026 12:06 PM
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM