ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់

ព័ត៌មានជាតិ

បណ្តាប្រទេសនានា ប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ

2025/10/27 08:56:22 am        244
បណ្តាប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដោយពួកគេបានចាត់ទុកថា សេចក្តីថ្លែងការណ៍រួមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សន្តិភាព ហើយបណ្តាប្រទេសទាំងនោះ ក៏បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញផងដែរ។ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ប្រមុខការទូតជប៉ុនបានលើកឡើងថា «កិច្ចព្រមព្រៀងនេះគឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ»។ឯកឧត្តម Motegi Toshimitsu បានបញ្ជាក់ថា ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។ ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរយៈពេលមធ្យមនិងវែង។ដោយឡែកឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់ ហើយប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»។ទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកស្រី កាយ៉ា កាឡាស (Kaja Kallas) អនុប្រធាននៃគណៈកម្មការអឺរ៉ុប ក៏បានប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដែរ ដោយលោកស្រីបានមានប្រសាសន៍ថា«កិច្ចព្រមព្រៀងដែលប្រព្រឹត្តឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាព»។ជាមួយគ្នានោះដែរ លោកស្រី កាយ៉ា កាឡា ក៏បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។ លោកស្រីបានប្រកាសទៀតថា សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអនុវត្តន៍នេះ ដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែនផងដែរ។ក្រោយមានសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកជំទាវ Yvette Cooper MP រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ ប្រមុខការទូតអង់គ្លេសបានបញ្ជាក់ថា«ការអនុវត្តនៃកិច្ចព្រមព្រៀងនេះនឹងមានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់។ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar ក្នុងនាមជាប្រធានអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការសម្រេចបាននូវជំហាននេះ។«សន្តិភាពតាមរយៈភាពជាដៃគូ ASEAN»៕អត្ថបទបាន ចក់

រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចាត់ទុកសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់

2025/10/27 07:58:43 am        186
លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាង រាជរដ្ឋាភិបាលកម្ពុជា និងបារាំង ដោយលោកចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់៖ ប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញការវិនិយោគនិងទេសចរណ៍

2025/10/27 07:30:21 am        186
(ប៊ុយដាប៉ែស)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ក្នុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំដំណើរទស្សនកិច្ចពិសេសមួយ ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន អញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ភ្ជាប់ទំនាក់ទំនងទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃប្រទេសទំាងពីរ ក្នុងការឈានឆ្ពោះទៅការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការអប់រំ រវាងប្រទេសទំាងពីរឱ្យកាន់តែររីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។តំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចមាន Castle District of Buda ដែលមានប្រភពនៃ ការតាំងទីលំនៅ របស់រ៉ូម៉ាំង Aquincum ហើយក្លាយជារដ្ឋធានី ម៉ាហ្គារ (Magyar) នៅសតវត្សរ៍ទី១៣។ ភាពល្បីល្បាញ Castle District of Buda ជាបេតិកភណ្ឌមជ្ឈិមសម័យ និងស្ថាបត្យកម្មបែបអឺរ៉ុប សម័យបុរាណ ប៊ូដា មានកន្លែងប្រវត្តិសាស្ត្រជាច្រើន។ គណៈប្រតិភូ ក៏បានអញ្ជើញទស្សនា Freshman’s ដែល ជាសំណង់បែបអឺរ៉ុបសម័យបុរាណ និងបែបរ៉ូម៉ាំងថ្មី សាងសង់ពីឆ្នាំ ១៨៩៥ ដល់ ១៩០២ ដើម្បីអបអរខួប ១០០០ ឆ្នាំនៃរដ្ឋហុងគ្រី។ គណ:ប្រតិភូក៏បានអញ្ជើញទស្សនា Bastion Central Market Hall ដែលជាសំណង់បុរាណបានកែច្នៃជាទីផ្សារមានលក់របស់របរជាច្រើនពិសេសចំណីអាហារ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ទីផ្សារត្រូវបានខូចខាតយ៉ាងខ្លាំង។ ឆ្នាំ ១៩៩១ មានការជួសជុលដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធ្វើឲ្យសំណង់បុរាណនេះ វិលត្រលប់ទៅភាពរុងរឿងដូចដើម។ Freshman’s ផ្សារធំនេះបន្តក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៃទីក្រុងប៊ុយដាប៉ែស។ ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូបានអញ្ជើញទស្សនា Heroes’ Square និងព្រះមរបរាជវំាង Gödöllő ។ ព្រះបរមរាជវាំង Gödöllő គឺជាវិមានដ៏សំខាន់បំផុត និងធំបំផុតនៃស្ថាបត្យកម្មរាជវាំងហុងគ្រី។ វាជាអគារ ដ៏ចម្លែកមួយនៅលើផ្ទៃដី ១ ៧០០ ម៉ែត្រការ៉េជាមួយ នឹងឧទ្យានទំហំ ២៨ហិកតា។ ភាពល្បីល្បាញ របស់ព្រះបរមរាជវំាង ដោយសារ ជាកន្លែងពេញចិត្ត បំផុតរបស់ម្ចាស់ក្សត្រី Elisabeth នៃប្រទេសហុងគ្រី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍វាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ ការរីកចម្រើនដ៏អស្ចារ្យ នៃរដ្ឋធានីប៊ុយដាប៉ែស។ សម្តេចបានលើកឡើងថាទោះបីមានការរីកចម្រើនយ៉ាងណាក្តី ហុងគ្រីរក្សានូវអត្តសញ្ញាណ ប្រពៃណី វប្បធម៌ ជាពិសេសតម្លៃស្ថាបន្យកម្មអស្ចា្យ។ នៅក្នុងឱកាសនេះ សម្តេចបានស្នើភាគីហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្សារភ្ជាប់ វប្បធម៌ ទេសចរណ៍ប្រទេសទំាងពីរ ឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និងអន្តរជាតិ ។ លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ៕

មេដឹកនាំ កម្ពុជា វៀតណាម ឡាវ ជំនួបពិសារអាហារពេលព្រឹកការងារជាមួយគ្នា

2025/10/27 07:24:29 am        88
សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ តុលានេះ បានជួបជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ នៅព្រឹកថ្ងៃចន្ទ ទី២៧ តុលា ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។នេះជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារ ដើម្បីជួបជជែកពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

កម្ពុជាចាប់ផ្តើមសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញ

2025/10/26 09:40:24 pm        413
 នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា​ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញហើយ។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាក្នុងន័យបង្ហាញពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលមាន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩:០០នាទីយប់ ភាគីទាំងពីរបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ។ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។ការកែសម្រួលយុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។បន្ទាប់ពីមានភាពតានតឹង អស់រយៈពេលកន្លងមកនេះ ហើយផ្ទុះអាវុធរយៈពេល៥ថ្ងៃ កាលពីខែកក្កដាកន្លងទៅ នៅពេលនេះ កម្ពុជា-ថៃ បានឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសម្រេចកិច្ចព្រមព្រៀងមួយដែលឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាព ស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូ ទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនឹងនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/26 07:54:05 pm        357
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ឯកឧត្តមប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណជូនហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី លើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។ សម្ដេចបវរធិបតីបានជម្រាបជូនបន្ថែមថា កម្ពុជា និងថៃ នឹងចុះហត្ថលេខានៅលើសេចក្ដីថ្លែងការណ៍រួមមួយ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្តមនាយករដ្ឋមន្រី្ត ម៉ាឡេស៊ី Anwar Ibrahim ចូលរួមជាសាក្សី។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់រូបឯកឧត្តម នៅកម្ពុជា នាពេលថ្មីៗនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការ តាមសំណូមពររបស់កម្ពុជា សំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ ព្រមជាមួយគ្នានោះ, ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅប្រទេសកម្ពុជា នាខែកញ្ញា កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ៕

អតីតយុទ្ធជនពិការមួយគ្រួសារ នៅខេត្តកំពង់ធំទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន

2025/10/26 02:20:22 pm        194
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជាមួយអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ទើបសាងសង់លើដីកម្មសិទ្ធិរបស់អតីតយុទ្ធជនពិការដោយសារសង្គ្រាមមួយគ្រួសារ ដែលមានដីតែមានជម្រករស់នៅមិនសមរម្យ និងមានសមាជិកគ្រួសារច្រើននាក់ ស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អតីតយុទ្ធជនពិការខាងលើឈ្មោះ ព្រំ ធីន អាយុ ៥០ឆ្នាំ មានឋានន្តរសក្តិព្រឹន្ទបាលឯក បានរៀបរាប់ថា៖ «គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៦ នៅអង្គភាពកងវិស្វកម្ម វរសេនាតូចលេខ៧១៨នៃអគ្គបញ្ជាការ ហើយត្រូវរបួសពិការភ្នែកនៅក្នុងសមរភូមិក្នុងពេលបំពេញបេសកកម្ម នៅតំបន់ទំនប់ដាច់ ខេត្តឧត្ដរមានជ័យ នៅឆ្នាំ១៩៩៨។ លោកមានភរិយាឈ្មោះ ញ៉ុង ថន អាយុ ៤៨ឆ្នាំ មានកូន និងចៅតូចៗនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅក្នុងខ្ទមតូចចង្អៀត សាងសង់ផ្ទាល់ដី ដំបូល និងជញ្ជាំងប្រក់ស័ង្កសី និងស្លឹកត្នោត។ លោកប្រកបមុខរបរធ្វើស្រែចម្ការ ព្រមទាំង​មានជីវភាពលំបាកខ្វះខាត ទៀត​ផង​»។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង គ្រោងឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់។ អំណោយផ្ទះថ្មីនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត។ នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក ព្រំ ធីន សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​សម្រាប់​ប្រេីប្រាស​ក្រោយទទួលបានផ្ទះថ្មីនេះផងដែរ។លោក ព្រំ ធីន និងភរិយា គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់ផ្ទះមួយខ្នងជូនគាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីអាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី

2025/10/26 01:58:43 pm        65
នៅរសៀលថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ អញ្ជើញ ចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដេដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ នៅមណ្ឌលតេជោសន្តិភាព ក្នុងខេត្តបន្ទាយមានជ័យ

2025/10/26 01:38:50 pm        145
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះចំនួន ៤២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ស្ថិតនៅមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ការចុះពិនិត្យនេះ មានការចូលរួមអមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្ត, និងអាជ្ញាធរមូលដ្ឋាន។ក្នុងពេលចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពិនិត្យឃើញថា ដំណើរការសាងសង់ផ្ទះរបស់ក្រុមការងារការដ្ឋានសម្រេចបានលទ្ធផលគួរកត់សម្គាល់ស្របតាមផែនការយ៉ាងល្អប្រសើរ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដោះស្រាយដីសម្បទានសង្គមកិច្ច និងសហការសម្របសម្រួលក្នុងការសាងសង់ផ្ទះថ្មីបន្ថែមចំនួន ៤២ខ្នង ដើម្បីផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាក។ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក, ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើងស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដាំដំណាំ, ចិញ្ចឹមសត្វដើម្បីកសាងជីវភាពឲ្យបានល្អប្រសើរ ឆ្លើយតបចំពោះការខិតខំយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម ដែលសម្ដេចទាំងទ្វេបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបន្តជួយគាំទ្រដល់ជីវភាពរស់នៅបងប្អូនអតីតយុទ្ធជន និងនិវត្តជន៕

ប្រមុខការពារជាតិកម្ពុជា៖កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ

2025/10/26 01:25:02 pm        171
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី បទឈប់បាញ់មួយក៏បានចូលជាធរមាន ការពិភាក្សានិងការរៀបចំផែនការអនុវត្តជាច្រើនត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា កិច្ចព្រមព្រៀងសន្តិភាព ជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ រួមមានការពិភាក្សាអំពី៖ ការដាក់អាវុធចុះ និងស្ដារទំនាក់ទំនងសង្គម សិទ្ធិមនុស្ស ឆ្ពោះទៅរកសុខដុមនិងទំនាក់ទំនងល្អឡើងវិញ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា និងការជួយសម្របសម្រួលដោយបណ្តារប្រទេសជាមិត្ត បានពូនជ្រំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃនេះ។ នេះហើយជាតម្លៃសន្តិភាព នេះហើយអ្វីដែលកម្ពុជាតែងតែឱ្យតម្លៃជាទីបំផុត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM