ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅគូឡាឡាំពួ

2025/10/26 09:21:24 am        245
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ជំនួបក្រៅផ្លូវការនេះត្រូវបានធ្វើឡើងក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយបំផុត ហើយរដ្ឋមន្ត្រីការបរទេសទាំងពីរបានឆ្លៀតឱកាស ផ្លាស់ប្តូរនូវការជូនពរ និងការស្វាគមន៍រវាងគ្នាយ៉ាងកក់ក្តៅ ក្រោយពីជំនួបទ្វេភាគី នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែកក្កដា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដោយជោគជ័យ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង លោកជំទាវទីមួយ Louise Araneta-Marcos ដើម្បីបន្តពង្រឹងទំនាក់ទំនង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធរវាងកម្ពុជា និង ហ្វីលីពីន។

ស.ស.យ.ក. ទទួលបានពានរង្វាន់អាស៊ាន បញ្ជាក់ពីការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន

2025/10/26 09:07:29 am        21
ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារ៉ានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។ ការផ្តល់នូវពានរង្វាន់នេះ ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសហុងគ្រី ដោយសុវត្ថិភាព

2025/10/26 07:07:31 am        181
ក្រោយពីការធ្វើដំណើរប្រមាណជា២៤ម៉ោង នៅរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៥ វេលា ម៉ោង១៦:៤៥នាទី ម៉ោងនៅក្នុងប្រទេសហុងគ្រី ដែលត្រូវម៉ោង២១:៤៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៤ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី។នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងប៊ុយដាប៉ែស គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឯកឧត្តម Krisztián KOVÁCS ប្រធានគណៈកម្មការទំនាក់ទំនងបរទេសនៃរដ្ឋសភាហុងគ្រី ឯកឧត្តម Tibor BALOGHDI  ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រី និងសហការី។  ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានៅក្នុងឱកាសនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ស្របពេលឆ្នាំ២០២៦ខាងមុខនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងផ្លូវការប្រទេសទំាងពីរ។អំឡុងពេលដំណើរទស្សនកិច្ចបួនថ្ងៃនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបសម្តែងការគួរសម ជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រីនិងថ្នាក់ដឹកនាំ ប្រទេសហុងគ្រីដទៃទៀត។ សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភានិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភានិងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ហុងគ្រី ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិតក្នុងការនាំមកនូវ ផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។ក្រៅពីនេះរដ្ឋសភាប្រទេសហុងគ្រី នឹងរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម សំខាន់ៗនៅក្នុងទីក្រុង ប៊ុយដាប៉ែស ក្នុងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន ក៏ដូចជាវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាដើម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូ​កម្ពុជា​បាន​អញ្ជើញ​ដល់ប្រទេស​ម៉ាឡេស៊ី​ហើយ ប្រកបដោយសុវត្ថិភាព​

2025/10/25 06:00:33 pm        1776
​នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព និង​ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់ ​ឯកឧត្តមបណ្ឌិត Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នៃប្រទេសម៉ាឡេស៊ី។ សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រី​នៃប្រ​ទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ​២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នេះ ធ្វើឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ច​ប្រជុំ​កំពូល​នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ច​ប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជា​មួយ​បណ្តាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភព​លោក​ឆ្ពោះទៅ​រក​គោល​ដៅរួ​មនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹក​នាំ​អាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវ​ទំនាក់ទំនងទ្វេភាគីលើបញ្ហានានាដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រក​អូរស្មាច់ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា

2025/10/25 05:34:58 pm        680
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីកាលពីព្រឹកមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បាន​ជួប​ពិភាក្សា​ការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ​កង​ទ័ព​ភូមិ​ភាគ​ទី២​ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​លោក​​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួប​ណែនាំឱ្យ​ភា​គី​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោយ​​ពេល​ដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំ​នេះ​ផង​ដែរ ​ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើន​ទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែ​ល​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និង​កង​ទ័ព​ភូមិ​ភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕

ក្រសួងរៀបចំដែនដី៖ ការរំលំអគារអង្គរមានជ័យ ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការដោះស្រាយសំណងតាមទីផ្សារ

2025/10/25 04:57:00 pm        2499
ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំង ខណៈការដោះស្រាយសំណងវិញ គឺធ្វើតាមតម្លៃទីផ្សារ។ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្ដួលរំលំអគារអង្គរមានជ័យ ស្ថិតក្នុងខណ្ឌ៧មករា និងទាំងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារដ៏ចាស់ទ្រុធទ្រោមនេះ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ បូរិន បានមានប្រសាសន៍ថា អគារអង្គរមានជ័យ ជាអគារសហកម្មសិទ្ធ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរស់នៅតែមិនផ្តល់កម្មសិទ្ធលើដីនោះទេ ដោយក្រសួងរៀបចំដែនដី បានចាប់ផ្តើមដំណើរការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំង ៦៥គ្រួសារ អស់រយៈពេល ១៤ខែហើយ ដែលជាលទ្ធផល ៦២គ្រួសារ បានឯកភាពទទួលយកសំណងចាកចេញ ទៅរស់នៅទីកន្លែងថ្មី មានសុវត្ថិភាព ១គ្រួសារ ស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង២គ្រួសារ រួមទាំងគ្រួសារស្ត្រីឈ្មោះ លីវ សុផាមិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយនេះ ។ ឯកឧត្តមបន្តថា ក្រសួងបានដោះស្រាយគ្រួសារទាំង៦៥ ដោយផ្អែកលើគោលការណ៍ចំនួន ៣៖ ទី១. សុវត្ថិភាពបងប្អូនដែលរស់នៅក្នុងអគារទ្រុឌទ្រោមពុកផុយវ័យចំណាស់ ៧៥ឆ្នាំនេះជាចម្បង ហើយក្រសួងបានសិក្សាវាយតម្លៃអគារនេះ ជាសំណង់ដែលអាចដួលរលំភ្លាមៗដោយមិនផ្តល់សញ្ញាណជាមុន, ទី២. ក្រសួងបានយកតម្លៃទីផ្សារជាគោល (ក្រុមហ៊ុន Phnom Penh Real Estate 2023, ក្រុមហ៊ុន De Grand Reality 2024 និងបានជួលក្រុមហ៊ុន Asia Pacific ឆ្នាំ 2025) និងទី៣. បានបើកចរចា និងពិភាក្សា ដោយទុកពេលវេលា ១៤ខែ ឱ្យគ្រួសារទាំង ៦៥ ធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ក្រសួងក៏បានសិក្សាវាយតម្លៃទៅលើស្ថានភាពគ្រួសារទាំង៦៥ ទៅលើជីវភាពរបស់ពួកគាត់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន ៥ ក្រសួងបានផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់រស់នៅ ។ ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានច្រានចោល ការចោទប្រកាន់របស់ស្ត្រីម្នាក់ ឈ្មោះ លីវ សុផា ដែលរស់នៅក្នុងអគារនេះ ដែលថាមន្ត្រីក្រសួងបានកាត់សោរ ចូលទៅរុះរើសម្ភារផ្សេងៗរបស់គាត់នោះ គឺជារឿងមិនពិត ។ឯកឧត្តម ខៀវ បូរិន បានគូសបញ្ជាក់ថា សូមឱ្យសាធារណៈមតិជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័នទទួលខុសត្រូវ ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំណង់អគារទ្រុឌទ្រោមនេះ ដោយគោរពតាមក្រមសិលធម៌វិជ្ជាជីវៈ យុត្តិធម៌សង្គម និងសុខមាលភាពសង្គម ៕អត្ថបទ បាន សុខរិទ្ធិ

គណៈប្រតិភូសភាកម្ពុជានិយាយភាសាបារាំង ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសឡាវ

2025/10/25 04:43:40 pm        2019
ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាប្រធានក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF), ឯកឧត្ដម អ៊ុ សារិទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃព្រឹទ្ធសភា, លោកជំទាវ មុំ សណ្ដាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ យស ថានារី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយនិស្សិតខ្មែរ កំពុងសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ឯកឧត្តម ឈាង វុន បានផ្តាំផ្ញើការសាកសួរទុក្ខពីថ្នាក់ដឹកនាំសភា និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់ដល់និស្សិតទាំងអស់ដែលកំពុងសិក្សានៅបរទេស។ ឯកឧត្តមបានណែនាំដល់និស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំណេះ និងជំនាញ ត្រឡប់ទៅបម្រើសង្គមជាតិ និងជួយអភិវឌ្ឍប្រទេសឱ្យរីកចម្រើនឡើង។ក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងវៀងចន្ទន៍ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងចូលរួមក្នុងពីធីសំណេះសំណាល និងពិសាអាហារពេលល្ងាចរួមគ្នា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្រូវប៉ះពាល់ដោយជំនន់ពីទន្លេសាបកើនឡើង ខណៈស្រូវប៉ះពាល់ជាង១ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង

2025/10/25 04:18:42 pm        1699
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ ដែលប៉ះពាល់ដោយសារកម្ពស់ទឹកទន្លេសាបហក់ឡើង បណ្តាលឱ្យដំណាំកសិកម្ម ពិសេសស្រូវរបស់ប្រជាពលរដ្ឋប៉ះពាល់ ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្ត, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពិនិត្យឃើញថា ផ្អែកតាមទឹកជំនន់បណ្តាលមកពីទន្លេសាបនេះ អាចនឹងបន្តអូសបន្លាយដោយសារទឹកស្រកមានស្ថានភាពយឺត ដែលនឹងធ្វើឱ្យដំណាំស្រូវបន្តប៉ះពាល់ និងរងការខូចខាតបន្ថែមទៀត។ ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីតាមដាន និងចុះប្រមូលទិន្នន័យឱ្យបានច្បាស់លាស់គ្រប់ទីតាំងដែលមានស្រូវខូចខាត ក្នុងការអន្តរាគមន៍ឆ្លើយតបចំពោះការខូចខាត។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងវិញ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា កាលពីពេលកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសហការគ្នា អនុវត្តភារកិច្ចតាមទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញ ដោយហេតុថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានដំណាំស្រូវប៉ះពាលល់ក្នុងស្រុកចំនួន៤ ដូចជា ស្រុកថ្មគោល, ស្រុកសង្កែ, ស្រុកមោងឬស្សី និងស្រុកឯកភ្នំ។ ក្នុងនោះ ដំណាំស្រូវប៉ះពាល់មានចំនួន ១៤,៨៦៦ហិកតា និងខូចខាតចំនួន ៦,៩២៦ហិកតា៕

អ្នកនាំពាក្យ៖ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាកិច្ចប្រជុំពិសេស និងជាប្រវត្តិសាស្ត្រ​របស់​អាស៊ាន

2025/10/25 03:44:05 pm        1252
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅរសៀលថ្ងៃនេះបានឱ្យដឹងថា ប្រតិភូ​កម្ពុជាដែល​អញ្ជើញ​ទៅ​ចូល​រួម​កិច្ចប្រជុំកំពូលអាស៊ានលើកនេះ មានចំនួនច្រើនជាងសព្វដង ដោយសារតែប្រតិភូកម្ពុជា ទាំង​អស់នឹងត្រូវចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ថ្លែង​នៅអាកាសយានដ្ឋានអន្តរជាតិតេជោនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មុន​ចេញ​ដំណើរ​អម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅចូ​លរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៧ នៅប្រទេ សម៉ាឡេស៊ី, ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូ​អមនាយក​រដ្ឋ​មន្ដ្រី​បាន​ឱ្យ​ដឹង​ថា នៅក្នុងបេសក កម្មអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ប្រតិភូ​កម្ពុជា​មាន​ចំនួន​សមាជិក​ច្រើន​ដោយសារត្រូវចូលរួមធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និងថៃ ដែលមានប្រ ធានាធិបតីអាម៉េរិក, ភាគីចិន, ម៉ាឡេស៊ី និងប្រទេស​នានា​ជា​ច្រើន​ទៀត​អញ្ជើញធ្វើជាសាក្សីផងដែរ។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវវេនម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនេះមានកិច្ចប្រជុំកំពូលជាច្រើនក្នុងនោះមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលចង្អៀត, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន, អាស៊ាន-ឥណ្ឌា, អាស៊ាន-កូរ៉េខាងត្បូង, អាស៊ានបូក៣, អាស៊ាន-អាស៊ីបូព៌ា, អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ាន-ចិន, អាស៊ាន-អូស្ត្រាលី និងអាស៊ាន-នូវែលសេឡង់ ជាដើម។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួន ២ ដែលត្រូវរៀបចំធ្វើនៅអំឡុងកិច្ចប្រជុំនេះដែរ ក្នុងនោះមានដូចជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងការទទួលស្គាល់ប្រទេសទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ានជាដើម៕ ដោយ៖ គង់ ឌិន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

2025/10/25 03:33:20 pm        785
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ធ្វើឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានាដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM