កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ «សូមឱ្យអគារសម្ពោធនេះ ដែលប្រកបដោយក្តីស្រឡាញ់ ស្មារតីមនុស្សធម៌ ក្តីសង្ឃឹម បម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសកុមារកម្ពុជា និងក្រុមគ្រួសារកាន់តែបានទូលំទូលាយ»

2025/10/31 05:03:08 pm        165
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល។​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ក្នុងការ ១) ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ២) បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍ និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ៣) ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធន៍ ៤) តាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ដូចខាងក្រោម៖១- រួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។២- បន្តអភិវឌ្ឍជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។៣- បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។៤- លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។៥- បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ម៉ោង។៦- ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ។៧- បន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យប្រកបដោយសមត្ថភាព និងមានគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិក នៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។ សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥,០០០ម៉ែត្រការ៉េ និងអគារកម្ពស់ ៣ ជាន់ មានផ្ទៃសរុបស្មើ ១៣,១៥៥ម៉ែត្រការ៉េ មានចំនួនបន្ទប់ ១០០ បន្ទប់ និងលទ្ធភាពផ្ទុកគ្រែចំនួន២០០គ្រែ ដែលជាជំនួយថវិកាមកពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធានមន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិកមន្ទីរសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ស្ថាបនិកនិង បុគ្គលិកនៃអង្គការបេះដូងជប៉ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់៕អត្ថបទ រដ្ឋា

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់DBST១ខ្សែប្រវែង៧ពាន់ម៉ែត្រនៅខេត្តស្វាយរៀង

2025/10/31 04:58:03 pm        1643
ស្វាយរៀង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មានរៀបចំបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទDBST ១ខ្សែ ២កំណាត់ ប្រវែង៧ពាន់ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយគ្រួសម្ខាងៗ១ម៉ែត្រ កម្រាស់២តឹក ស្ថិតនៅសង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត និងឃុំមេ សរ ថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ  និង លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីរលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងលោកអភិបាលអភិបាលរងស្រុកចន្ទ្រា និងក្រុងបាវិត លោកមេឃុំ មេភូមិ និងបងប្អូនពលរដ្ឋប្រមាណជាង ១០០នាក់ផងដែរ។ ​តំណាងឲក្រុមហ៊ុន លឹមមេង បានបញ្ជាក់ថា ផ្លូវមួយខ្សែរនេះ ចែកចេញជាពីរកំណាត់ គឺ កំណាត់ទី១មានប្រវែង១គីឡូ.៧០០ម៉ែត្រ កំណាត់ទី២មាន ៥គីឡូ៣០០ម៉ែត្រ ហើយផ្លូវក្រាលកៅស៊ូពីរស្រទាប់DBSTហើយសងខាងផ្លូវក្រាលល្បាយគ្រួសមួយម៉ែត្រៗ សងខាង សាងសងតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវត្ត ហើយរយៈពេលសាងសង់១ឆ្នាំ ប្រើប្រាស់កញ្ចប់ថវិការដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវត្តជនបទ ។ ​ថ្លៃងមានប្រសាសន៍នាឱកាសនោះក្នុងនាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាព នៃនយោបាយបញ្ជាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការពលរដ្ឋ នៅខេត្តស្វាយរៀងបានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត សម្រាប់ប្រើប្រាស់ជំនួស ផ្លូវចាស់ហើយមានភាពទ្រុតទ្រោម។ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចបានផ្ដល់ប្រព័ន្ធ គមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតបានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ។ស្ថិតក្នុងពេលចូលរួមបើកការដ្ឋាន នាឪកាសនោះតំណាងពលរដ្ឋភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បានមានចំណាប់អារម្មណ៏ដោយគោរពសំដែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលបញ្ចុះគ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកប្រឈមកង្វះផ្លូវប្រើប្រាស់និងដឹកជញ្ជូន ។ ​សូមបញ្ជាក់ថា​បាទី ជាសង្កាត់១របស់ក្រុងបាវិត បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតក្រុង រួមនិងរោងចក្រសហគ្រាស សង្កាត់ត្រូវបានប្រជាពលរដ្ឋពិសេសកម្មករ កម្មករិនីចូលមកប្រកបរបប និងបំរើតាមរោងចក្រយ៉ាងគម្ហុក ធ្វើអោយប្រពន្ធ័គមនាគមន៏រាំងស្ទះក្នុងការធ្វើដំណើរគួរអោយចាប់អារម្មណ៏ ។អត្ថបទ៖ ភា សារិទ្ធ    

យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ឯកភាពគ្នាលើការសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់

2025/10/31 04:31:22 pm        247
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ បើតាមលោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ។  អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។បើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៥:៤៧នាទី ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

ក្រសួងអប់រំ និង ធនាគារពិភពលោក វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ នៃ គម្រោងកែលម្អការអប់រំឧត្តមសិក្សា

2025/10/31 04:24:12 pm        144
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ដែលកំពុងដំណើរការ ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក (World Bank) និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពគម្រោង និងរបាយការណ៍ពីការអនុវត្តកិច្ចសន្យា (MOEYS-HEIP-ICB-W-001 Lot2-RUA-RUPP) និង (MoEYS-HEIP-ICB-W-002-ITC) និងការផ្តល់យោបល់បច្ចេកទេស ពីខាងធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) និងយោបល់បច្ចេកទេសពីក្រុមការងារជំនាញក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនាក្នុងឆ្នាំ២០១៨ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គិតចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៨ និងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៤។ អ្នកទទួលផលបឋមនៃគម្រោងនេះ រួមមាន គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមួយចំនួន និងនាយកដ្ឋានពាក់ព័ន្ធនានាក្រោមក្រសួងអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលត្រូវបានជ្រើសរើស មានចំនួន ៥ ក្នុងនោះមាន ៣ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)និង ចំនួន ២ ស្ថិតនៅតាមបណ្ដាខេត្ត គឺសាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យបាត់ដំបង (NUBB)។ គម្រោងនេះត្រូវបានបែងចែកជាកញ្ចប់ការងារសាងសង់ធំៗមួយចំនួន ដូចជា កញ្ចប់ការងារតូច (Small Work Packages) ចំនួន ២៥ ដែលបច្ចុប្បន្ន គម្រោងខ្លះត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង ខណៈគម្រោងសាងសង់មួយចំនួនកំពុងដំណើរការ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃធនគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការបន្តគាំទ្រ និងសហការអនុវត្តគម្រោង HEIP ប្រកបដោយការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោងក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានផ្តល់អនុសាសន៍ សូមបន្តរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពគម្រោងឱ្យបានទៀងទាត់ និងរៀបចំរបាយការណ៍វឌ្ឍនភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាទាន់ពេលវេលា សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងឆ្លើយតបនឹងគោលដៅនៃការវិនិយោគ៕

កិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានបញ្ចប់ ជំហានបន្ទាប់នឹងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

2025/10/31 04:22:40 pm        253
កិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានបញ្ចប់ ហើយនៅរសៀលថ្ងៃនេះ ជាជំហានបន្ទាប់នឹងមានការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ។នៅវេលាម៉ោងជាង១៥រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបប្រជុំពិភាក្សាក្នុងការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់ដោយក្រុមមអ្នកសង្កេតការណ៍អាស៊ាន AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។  កិច្ចប្រជុំថ្នាក់ RBC នេះ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ឯភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២។ ជាលទ្ធផលកិច្ចប្រជុំបានបញ្ចប់នៅតសៀលថ្ងៃដដែល និងមានការចុះហត្ថាលេខារួមគ្នាដោយមេយោធភូមិភាគនៃប្រទេសទាំង២។កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីវេលាម៉ោង ០៩:០០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕អត្ថបទ ៖ វ៉ាន់ដា 

យោធភូមិភាគ កម្ពុជា-ថៃ បន្តជួបប្រជុំគ្នាលើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញ ពីតំបន់ជម្លោះ ក្រោមវត្តមាន AOT សង្កេតការណ៍

2025/10/31 03:42:11 pm        514
ឧត្តរមានជ័យ៖ នៅវេលាម៉ោងជាង១៥រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបប្រជុំពិភាក្សាក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្តុមអ្នកសង្កេតការណ៍អាស៊ាន AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ឯភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២។កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។

គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព

2025/10/31 03:37:53 pm        332
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាកម្ពុជា បានលើកឡើងថា ក្នុងចំណោមទម្រង់នៃភាពជាដៃគូនានា ការកសាងសមត្ថភាពស្ត្រី គឺជាកត្តាដ៏មានតម្លៃបំផុតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្ស ជាពិសេសស្ត្រី គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយ និងហិរញ្ញវត្ថុទៅជាលទ្ធផលជាក់ស្តែង។ថ្លែងក្នុងបទអន្តរាគមន៍នៅកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុង វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង, លោកជំទាវ ឡោក ខេង បានឆ្លើយតបទៅនឹងសំណួរ ស្តីពី ភាពជាដៃគូដែលមានតម្លៃបំផុត (ការវិនិយោគហិរញ្ញវត្ថុ អាណត្តិគោលនយោបាយ ឬការកសាងសមត្ថភាព) ដោយបញ្ជាក់យ៉ាងមុតមាំពីជម្រើសនៃ «ការកសាងសមត្ថភាព»។លោកជំទាវបានពន្យល់យ៉ាងច្បាស់ថា៖ «ការវិនិយោគហិរញ្ញវត្ថុ និងអាណត្តិគោលនយោបាយសុទ្ធតែមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែផលប្រយោជន៍យូរអង្វែងអាចកើតមានឡើង លុះត្រាតែមានមនុស្សដែលមានជំនាញ ទំនុកចិត្ត និងការយល់ដឹង ដើម្បីអនុវត្តការផ្លាស់ប្ដូរទាំងនោះទៅមុខ។ ការកសាងសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយទៅជាវឌ្ឍនភាព និងប្រែក្លាយធនធានទៅជាលទ្ធផល»។លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលជាភាពជោគជ័យនៃការកសាងសមត្ថភាពនេះ ជាអាទិ៍រួមមាន៖ទី១. យុទ្ធនាការ Girl2Leader និងកម្មវិធីសភាត្រាប់៖ តាមរយៈការណែនាំតម្រង់ទិស និងការរៀនសូត្រជាក់ស្ដែង ក្មេងស្រីវិទ្យាល័យអាចផ្លាស់ប្ដូរការគិត ថាភាពជាអ្នកដឹកនាំគឺជាអ្វីដែលពួកគេក៏អាចសម្រេចបានដូចក្មេងប្រុសដែរ។ទី២. ការពង្រឹងសមត្ថភាពសមាជិកសភាស្ត្រី៖ ការបណ្តុះបណ្តាលសម្រាប់សមាជិកសភាស្ត្រី និងមន្ត្រីសភាស្ត្រី បានពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ទិន្នន័យ ទំនាក់ទំនងភស្តុតាង និងជះឥទ្ធិពលដល់លទ្ធផលគោលនយោបាយដែលធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង។ទី៣. ការផ្សព្វផ្សាយរបៀបវារៈសកល៖ ក្នុងខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) សម្រាប់សមាជិកសភានៅទូទាំងអាស៊ាន ដើម្បីបង្កើនការយល់ដឹងពីរបៀបវារៈដ៏សំខាន់នេះ។ជារួម ការវិនិយោគលើសមត្ថភាពស្ត្រីត្រូវបាន លោកជំទាវ ឡោក ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបានការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងយូរអង្វែង ការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលយើងអាចធ្វើបាន គឺការវិនិយោគលើការកសាងសមត្ថភាព ជាពិសេសលើការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំ ចែករំលែកបទពិសោធន៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យដើម្បីជំរុញដំណោះស្រាយគោលនយោបាយប្រកបដោយបរិយាបន្ន»។គួររំលឹកដែរថា កិច្ចពិភាក្សាតុមូលនៅថ្ងៃនេះ ក៏បានឯកភាពគ្នាផងដែរថា ទិន្នន័យ ការនិទានរឿង និងភាពជាអ្នកដឹកនាំ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាងនេះទៅទៀត ការសម្រេចបាននូវសន្តិភាពយូរអង្វែងទាមទារការចូលរួមពីបុរសកាន់តែសកម្ម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់រូប។ បទអន្តរាគមន៍របស់លោកជំទាវ ឡោក ខេង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យសភា នយោបាយ និងការកសាងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពចីរភាពផងដែរ៕

ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ ប្រជុំគ្នាកំណត់តំបន់សាកល្បង ក្នុងតំបន់អាទិភាពនៅព្រំដែនលើការងារដោះមីនមនុស្សធម៌

2025/10/31 03:27:51 pm        400
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ បើតមអ្នកនាំពាក្យ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។

រដ្ឋសភា ពិភាក្សា លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ រវាងកម្ពុជាជាមួយ ឡាវ ហ្វីលីពីន សិង្ហបុរី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា

2025/10/31 03:16:31 pm        330
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ដេីម្បីពិនិត្យសិក្សា និងផ្តល់យោបល់ទៅលេី សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ និង សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។កិច្ចប្រជុំក៏បានពិនិត្យ និងផ្តល់យោបល់ទៅលេី សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធ​លើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។- និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពិព័រណ៍ផលិតផលសហគមន៍ អោយប្រជាជនបានស្គាល់ពីផលិតផលស្នាដៃខ្មែរ

2025/10/31 03:10:01 pm        156
កំពង់ឆ្នាំង៖ ពិព័រណ៍ផលិតផលតម្បាញ ចម្លាក់ សូនរូប បន្លែសុវត្ថិភាព ម្អូបអាហារ និងផលិផលកែច្នៃពីធនធាន ក្នុងសហគមន៍ ជិត៤០ស្តង់ មកពីតាមបណ្តាខេត្ត បានដាក់បង្ហាញជូនសាធារណៈជន ទសន្សនានៅថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៥នេះ នៅតារាងបាល់ទាត់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្តក្រុង និងកសិករតាមសហគមន៍ផងដែរ ។កសិករតាមសហគមន៍បានអោយដឹងថា៖ ការដាក់តាំងបង្ហាញផលិតផលជាស្នាដៃខ្មែរនាពេលនេះ គឺកសិករតាមសហគមន៍ទាំងអស់ បានទទួលនូវផលប្រយោជន៍ជាច្រើន និងបានបង្ហាញដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង បានស្គាល់ពីផលិតផលខ្មែរតាមសហគមន៍ទាំងអស់ក្នុងប្រទេស។ ការផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលកសិករទាំងអស់ បាន និងកំពុងអនុវត្ត និងអភិវឌ្ឍន៍, តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗ របស់កសិករទៅកាន់សាធារណៈជន, ការបង្កើតឱកាសដល់កសិករក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់និងទីផ្សារ, ចូលរួម និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋសហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍នេះ។ឯកឧត្តម ឆាយ រិទ្ធិសែន បានអោយដឹងថា៖ ពិព័រណ៍ផលិតផលសហគមន៍នាពេលនេះ រៀបចំឡើងពេលនេះ ក្នុងគោលបំណង ដើម្បីបង្ហាញពីគំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ផលិតផលសហគមន៍ ការផ្សាភ្ជាប់កសិករជាមួយសហគមន៍មូលដ្ឋាន ការបង្កើនការយល់ដឹងពីការអភិវឌ្ឍ សហគមន៍ដោយមាននិរន្តភាព ទំនាក់ទំនងរវាងការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជាមួយផលិតផលសហគមន៍ ដល់យុវជន ប្រជាជនកម្ពុជា ការលើកទឹកចិត្តឲ្យកសិករ អោយចេះរៀបចំព្រឹត្តិការណ៍នានា នៅសហគមន៍របស់ពួកគេនាពេលអនាគត៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM