យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នឹងដាក់ឱ្យដំណើរការយន្តហោះដឹកអ្នកដំណើរ C909 របស់ចិន នៅឆ្នាំក្រោយ

2025/10/31 05:30:37 pm        224
ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល SSCA និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន ហៅកាត់ COMAC ដែ លមានទីតាំងនៅទីក្រុងសៀងហៃ។​តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Air Cambodia នឹងដាក់បញ្ចូលយន្តហោះដែលផលិតដោយក្រុមហ៊ុន COMAC របស់ចិនប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ ការដាក់ឱ្យដំណើរការយន្តហោះប្រភេទថ្មីនេះ គឺជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើទំនើបកម្មកងយន្តហោះ(fleet)របស់ក្រុមហ៊ុន សម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សារអាកាសចរណ៍នៅក្នុងតំបន់។កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន និងជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(BRI), ក្របខ ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(LMC) និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ២០៣០។ នេះក៏ជាតម្លៃបន្ថែមដល់ការពង្រឹង និងពង្រីកការតភ្ជាប់ផ្លូវអាកាស, លំហូរពាណិជ្ជកម្ម, ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។លោក ហើ ដុងហ្វេង ប្រធានក្រុមហ៊ុនផលិតយន្តហោះ COMAC របស់ចិន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន Air Cambodia និងជួយកម្ពុជាក្នុងការព ង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ជា តិកម្ពុជា Air Cambodia ទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលឈានមុខគេ ក្នុងការប្រើប្រាស់យន្តហោះប្រភេទ C909។ លោកបន្តថា ដើម្បីធានាបាននូវភាពល្អឥតខ្ចោះក្នុងប្រតិបត្តិការជាបន្ត, ក្រុមហ៊ុន COMAC បានបញ្ជាក់អំពីការអនុវត្តម៉ូដែល, សេវាគាំទ្រដែលទទួលស្គាល់ជាអន្តរជាតិ(6S Service Support Model) សម្រាប់ក្រុមហ៊ុន Air Cambodia ផងដែរ ក្នុងនោះមានដូចជា ប្រព័ន្ធសេវាកម្ម, ការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងធានាដល់ការថែទាំគ្រប់ជ្រុងជ្រោយ, ការគាំទ្រផ្នែកផ្គត់ផ្គង់, ការផ្តល់សេវាឡូជីស្ទិក និងការផ្កត់ផ្គង់គ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាព, ការគាំទ្រឯកទេស, ការគាំទ្រស្តង់ដា និងការគាំទ្រជំនាញជាដើម។កម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឈិនចូវ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានយល់ព្រមទិញយន្តហោះ C909 ចំនួន២០គ្រឿង។ យន្តហោះប្រភេទ C909 ដែលទិញពីចិននេះ, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៦ ខាងមុខ៕​ដោយ៖ គង់ ឌិន

ស្រូវវស្សាជាង២០០ហិចតានៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងការខូចខាតដោយជំនន់ទឹកភ្លៀង

2025/10/31 05:24:35 pm        2266
ស្វាយរៀង ៖ លោកឡឹក សំអុន​មេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ BTVឲ្យដឹងថាគិតត្រឹមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន នៅទូទាំងឃុំ ទឹកជនលិចស្រូវពលរដ្ឋក្នុងឃុំទាំងមូល មានចំនួន ២៥៤.៩០ ហិចតា  និងផលប៉ះពាល់មានចំនួន ១៩៤.១០ហិចតា អញ្ចឹងរហូតមកដល់ថ្ងៃនេះ ផលប៉ះពាល់ស្រូវខូចខាតមានការកើន ខណះដែលអាកាសធាតុ​ភ្លៀងនៅតែបន្តបង្អុរ ធ្វើអោយ​ ទន្លរ ព្រែក ទឹកមានការហកឡើងរាល់ថ្ងៃ ។ ​  តាមរបាយការណ៏របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្វាយរៀងមានស្រុកចំនួន២ រួមមានស្រុកកំពង់រោទ៏ និងស្រុកស្វាយជ្រំ បានរងជំនន់ទឹកភ្លៀងជនលិច ប៉ះពាល់ស្រូវចំនួន៦២៣ហិចតា ក្នុងនោះខូចខាងទាំងស្រុងចំនួន២១៤ហិចតា ឯភូមិក ដំណាំ សត្វពាហានៈ ប្រពន្ធ័គមនាគមន៏  និងអគ្គីសនី ពុំទាន់ប្រឈមនិងជំនន់ទឹកភ្លៀងនៅឡើយទេ ។ ដោយ ៖ ភា សារិត

កិច្ចប្រជុំ RBC យោធភូមិភាគទី៤កម្ពុជា និងទី២ថៃ នៅថ្ងៃនេះ សម្រេចឯកភាព ចំនួន ១០ចំណុច

2025/10/31 05:19:51 pm        289
កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង យោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានសហប្រធានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបាន ចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្ត និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នាចំនួន ១០ ចំណុច មានដូចខាងក្រោម៖ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖-ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី ០២ (ពីរ) ឡើងទៅ។-ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។-ប្រភេទ គ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។ខ. ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថ (GBC) និងគោលការណ៍ដែលមានចែងក្នុង សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។គ. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកែសម្រួលជាដំណាក់កាលនូវអាវុធទាំងបីប្រភេទ (ប្រភេទ ក ប្រភេទ ខ និងប្រភេទ គ) ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា។ឃ. ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេតការណ៍ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ង. ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និង ការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត។ច. ភាគីទាំងពីរឯកភាពគ្នាថា នៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថាជា ការកង្វះភាពស្មោះត្រង់ក្នុងការស្ដារប្រក្រតីភាព ស្ថេរភាព និង ទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ឆ. ដំណើរការ នៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ជ. កិច្ចប្រជុំមួយរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពី ការរៀបចំផែនការ និងការអនុវត្តលម្អិតនៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ឈ. កិច្ចប្រជុំរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពី ការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិត ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

រដ្ឋមន្រ្តីសុខាភិបាល៖ «សូមឱ្យអគារសម្ពោធនេះ ដែលប្រកបដោយក្តីស្រឡាញ់ ស្មារតីមនុស្សធម៌ ក្តីសង្ឃឹម បម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសកុមារកម្ពុជា និងក្រុមគ្រួសារកាន់តែបានទូលំទូលាយ»

2025/10/31 05:03:08 pm        165
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល។​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ក្នុងការ ១) ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ២) បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍ និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ៣) ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធន៍ ៤) តាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ដូចខាងក្រោម៖១- រួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។២- បន្តអភិវឌ្ឍជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។៣- បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។៤- លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។៥- បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ម៉ោង។៦- ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ។៧- បន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យប្រកបដោយសមត្ថភាព និងមានគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិក នៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។ សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥,០០០ម៉ែត្រការ៉េ និងអគារកម្ពស់ ៣ ជាន់ មានផ្ទៃសរុបស្មើ ១៣,១៥៥ម៉ែត្រការ៉េ មានចំនួនបន្ទប់ ១០០ បន្ទប់ និងលទ្ធភាពផ្ទុកគ្រែចំនួន២០០គ្រែ ដែលជាជំនួយថវិកាមកពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធានមន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិកមន្ទីរសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ស្ថាបនិកនិង បុគ្គលិកនៃអង្គការបេះដូងជប៉ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់៕អត្ថបទ រដ្ឋា

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់DBST១ខ្សែប្រវែង៧ពាន់ម៉ែត្រនៅខេត្តស្វាយរៀង

2025/10/31 04:58:03 pm        1643
ស្វាយរៀង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មានរៀបចំបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទDBST ១ខ្សែ ២កំណាត់ ប្រវែង៧ពាន់ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយគ្រួសម្ខាងៗ១ម៉ែត្រ កម្រាស់២តឹក ស្ថិតនៅសង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត និងឃុំមេ សរ ថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ  និង លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីរលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងលោកអភិបាលអភិបាលរងស្រុកចន្ទ្រា និងក្រុងបាវិត លោកមេឃុំ មេភូមិ និងបងប្អូនពលរដ្ឋប្រមាណជាង ១០០នាក់ផងដែរ។ ​តំណាងឲក្រុមហ៊ុន លឹមមេង បានបញ្ជាក់ថា ផ្លូវមួយខ្សែរនេះ ចែកចេញជាពីរកំណាត់ គឺ កំណាត់ទី១មានប្រវែង១គីឡូ.៧០០ម៉ែត្រ កំណាត់ទី២មាន ៥គីឡូ៣០០ម៉ែត្រ ហើយផ្លូវក្រាលកៅស៊ូពីរស្រទាប់DBSTហើយសងខាងផ្លូវក្រាលល្បាយគ្រួសមួយម៉ែត្រៗ សងខាង សាងសងតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវត្ត ហើយរយៈពេលសាងសង់១ឆ្នាំ ប្រើប្រាស់កញ្ចប់ថវិការដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវត្តជនបទ ។ ​ថ្លៃងមានប្រសាសន៍នាឱកាសនោះក្នុងនាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាព នៃនយោបាយបញ្ជាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការពលរដ្ឋ នៅខេត្តស្វាយរៀងបានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត សម្រាប់ប្រើប្រាស់ជំនួស ផ្លូវចាស់ហើយមានភាពទ្រុតទ្រោម។ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចបានផ្ដល់ប្រព័ន្ធ គមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតបានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ។ស្ថិតក្នុងពេលចូលរួមបើកការដ្ឋាន នាឪកាសនោះតំណាងពលរដ្ឋភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បានមានចំណាប់អារម្មណ៏ដោយគោរពសំដែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលបញ្ចុះគ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកប្រឈមកង្វះផ្លូវប្រើប្រាស់និងដឹកជញ្ជូន ។ ​សូមបញ្ជាក់ថា​បាទី ជាសង្កាត់១របស់ក្រុងបាវិត បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតក្រុង រួមនិងរោងចក្រសហគ្រាស សង្កាត់ត្រូវបានប្រជាពលរដ្ឋពិសេសកម្មករ កម្មករិនីចូលមកប្រកបរបប និងបំរើតាមរោងចក្រយ៉ាងគម្ហុក ធ្វើអោយប្រពន្ធ័គមនាគមន៏រាំងស្ទះក្នុងការធ្វើដំណើរគួរអោយចាប់អារម្មណ៏ ។អត្ថបទ៖ ភា សារិទ្ធ    

យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ឯកភាពគ្នាលើការសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់

2025/10/31 04:31:22 pm        247
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ បើតាមលោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ។  អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។បើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៥:៤៧នាទី ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

ក្រសួងអប់រំ និង ធនាគារពិភពលោក វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ នៃ គម្រោងកែលម្អការអប់រំឧត្តមសិក្សា

2025/10/31 04:24:12 pm        144
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ វាយតម្លៃកិច្ចសន្យា និងវឌ្ឍនភាពការងារសំណង់ដែលកំពុងដំណើរការ ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក (World Bank) និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពគម្រោង និងរបាយការណ៍ពីការអនុវត្តកិច្ចសន្យា (MOEYS-HEIP-ICB-W-001 Lot2-RUA-RUPP) និង (MoEYS-HEIP-ICB-W-002-ITC) និងការផ្តល់យោបល់បច្ចេកទេស ពីខាងធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) និងយោបល់បច្ចេកទេសពីក្រុមការងារជំនាញក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនាក្នុងឆ្នាំ២០១៨ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គិតចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៨ និងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៤។ អ្នកទទួលផលបឋមនៃគម្រោងនេះ រួមមាន គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមួយចំនួន និងនាយកដ្ឋានពាក់ព័ន្ធនានាក្រោមក្រសួងអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលត្រូវបានជ្រើសរើស មានចំនួន ៥ ក្នុងនោះមាន ៣ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)និង ចំនួន ២ ស្ថិតនៅតាមបណ្ដាខេត្ត គឺសាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យបាត់ដំបង (NUBB)។ គម្រោងនេះត្រូវបានបែងចែកជាកញ្ចប់ការងារសាងសង់ធំៗមួយចំនួន ដូចជា កញ្ចប់ការងារតូច (Small Work Packages) ចំនួន ២៥ ដែលបច្ចុប្បន្ន គម្រោងខ្លះត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង ខណៈគម្រោងសាងសង់មួយចំនួនកំពុងដំណើរការ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃធនគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះការបន្តគាំទ្រ និងសហការអនុវត្តគម្រោង HEIP ប្រកបដោយការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោងក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានផ្តល់អនុសាសន៍ សូមបន្តរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពគម្រោងឱ្យបានទៀងទាត់ និងរៀបចំរបាយការណ៍វឌ្ឍនភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាទាន់ពេលវេលា សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោងឆ្លើយតបនឹងគោលដៅនៃការវិនិយោគ៕

កិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានបញ្ចប់ ជំហានបន្ទាប់នឹងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

2025/10/31 04:22:40 pm        253
កិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានបញ្ចប់ ហើយនៅរសៀលថ្ងៃនេះ ជាជំហានបន្ទាប់នឹងមានការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ។នៅវេលាម៉ោងជាង១៥រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបប្រជុំពិភាក្សាក្នុងការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់ដោយក្រុមមអ្នកសង្កេតការណ៍អាស៊ាន AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។  កិច្ចប្រជុំថ្នាក់ RBC នេះ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ឯភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២។ ជាលទ្ធផលកិច្ចប្រជុំបានបញ្ចប់នៅតសៀលថ្ងៃដដែល និងមានការចុះហត្ថាលេខារួមគ្នាដោយមេយោធភូមិភាគនៃប្រទេសទាំង២។កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីវេលាម៉ោង ០៩:០០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕អត្ថបទ ៖ វ៉ាន់ដា 

យោធភូមិភាគ កម្ពុជា-ថៃ បន្តជួបប្រជុំគ្នាលើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញ ពីតំបន់ជម្លោះ ក្រោមវត្តមាន AOT សង្កេតការណ៍

2025/10/31 03:42:11 pm        514
ឧត្តរមានជ័យ៖ នៅវេលាម៉ោងជាង១៥រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបប្រជុំពិភាក្សាក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្តុមអ្នកសង្កេតការណ៍អាស៊ាន AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ឯភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២។កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។

គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព

2025/10/31 03:37:53 pm        332
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាកម្ពុជា បានលើកឡើងថា ក្នុងចំណោមទម្រង់នៃភាពជាដៃគូនានា ការកសាងសមត្ថភាពស្ត្រី គឺជាកត្តាដ៏មានតម្លៃបំផុតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្ស ជាពិសេសស្ត្រី គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយ និងហិរញ្ញវត្ថុទៅជាលទ្ធផលជាក់ស្តែង។ថ្លែងក្នុងបទអន្តរាគមន៍នៅកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុង វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង, លោកជំទាវ ឡោក ខេង បានឆ្លើយតបទៅនឹងសំណួរ ស្តីពី ភាពជាដៃគូដែលមានតម្លៃបំផុត (ការវិនិយោគហិរញ្ញវត្ថុ អាណត្តិគោលនយោបាយ ឬការកសាងសមត្ថភាព) ដោយបញ្ជាក់យ៉ាងមុតមាំពីជម្រើសនៃ «ការកសាងសមត្ថភាព»។លោកជំទាវបានពន្យល់យ៉ាងច្បាស់ថា៖ «ការវិនិយោគហិរញ្ញវត្ថុ និងអាណត្តិគោលនយោបាយសុទ្ធតែមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែផលប្រយោជន៍យូរអង្វែងអាចកើតមានឡើង លុះត្រាតែមានមនុស្សដែលមានជំនាញ ទំនុកចិត្ត និងការយល់ដឹង ដើម្បីអនុវត្តការផ្លាស់ប្ដូរទាំងនោះទៅមុខ។ ការកសាងសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយទៅជាវឌ្ឍនភាព និងប្រែក្លាយធនធានទៅជាលទ្ធផល»។លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលជាភាពជោគជ័យនៃការកសាងសមត្ថភាពនេះ ជាអាទិ៍រួមមាន៖ទី១. យុទ្ធនាការ Girl2Leader និងកម្មវិធីសភាត្រាប់៖ តាមរយៈការណែនាំតម្រង់ទិស និងការរៀនសូត្រជាក់ស្ដែង ក្មេងស្រីវិទ្យាល័យអាចផ្លាស់ប្ដូរការគិត ថាភាពជាអ្នកដឹកនាំគឺជាអ្វីដែលពួកគេក៏អាចសម្រេចបានដូចក្មេងប្រុសដែរ។ទី២. ការពង្រឹងសមត្ថភាពសមាជិកសភាស្ត្រី៖ ការបណ្តុះបណ្តាលសម្រាប់សមាជិកសភាស្ត្រី និងមន្ត្រីសភាស្ត្រី បានពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ទិន្នន័យ ទំនាក់ទំនងភស្តុតាង និងជះឥទ្ធិពលដល់លទ្ធផលគោលនយោបាយដែលធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង។ទី៣. ការផ្សព្វផ្សាយរបៀបវារៈសកល៖ ក្នុងខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) សម្រាប់សមាជិកសភានៅទូទាំងអាស៊ាន ដើម្បីបង្កើនការយល់ដឹងពីរបៀបវារៈដ៏សំខាន់នេះ។ជារួម ការវិនិយោគលើសមត្ថភាពស្ត្រីត្រូវបាន លោកជំទាវ ឡោក ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបានការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងយូរអង្វែង ការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលយើងអាចធ្វើបាន គឺការវិនិយោគលើការកសាងសមត្ថភាព ជាពិសេសលើការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំ ចែករំលែកបទពិសោធន៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យដើម្បីជំរុញដំណោះស្រាយគោលនយោបាយប្រកបដោយបរិយាបន្ន»។គួររំលឹកដែរថា កិច្ចពិភាក្សាតុមូលនៅថ្ងៃនេះ ក៏បានឯកភាពគ្នាផងដែរថា ទិន្នន័យ ការនិទានរឿង និងភាពជាអ្នកដឹកនាំ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាងនេះទៅទៀត ការសម្រេចបាននូវសន្តិភាពយូរអង្វែងទាមទារការចូលរួមពីបុរសកាន់តែសកម្ម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់រូប។ បទអន្តរាគមន៍របស់លោកជំទាវ ឡោក ខេង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យសភា នយោបាយ និងការកសាងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពចីរភាពផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
06/15/2026 04:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
06/15/2026 03:06 PM
Real Madrid ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Marc Cucurella ពី Chelsea ក្នុងតម្លៃជាង ៥១ លានផោន
06/15/2026 03:06 PM
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
06/15/2026 03:06 PM
អង់គ្លេសបានឃាត់ទុកនាវាដឹកប្រេង Smyrtosរបស់កងនាវាស្រមោលរុស្ស៊ី នៅច្រកសមុទ្រ English Channel
06/15/2026 03:06 PM
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
06/15/2026 03:06 PM
ប្រទេសស្លូវ៉ាគីនឹងទាមទារសំណងពីEUសម្រាប់អាវុធដែលបានផ្តល់ឲ្យអ៊ុយក្រែន
06/15/2026 03:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តរកឃើញឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ក្នុងខណ្ឌច្បារអំពៅ ដែលនាំទំនិញចូលពីប្រទេសថៃ និងមានទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់
06/15/2026 03:06 PM
អាជ្ញាធររាជធានីបន្តការងារស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងក្នុងខណ្ឌចំនួន ៥ ត្រៀមរំដោះជំនន់ទឹកភ្លៀង
06/15/2026 03:06 PM
កម្ពុជាដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ
06/15/2026 03:06 PM