សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ

ក្រសួងធម្មការ៖ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់វត្តអារាមបើទទួលបានទេយ្យទានលើសពីសេចក្តីត្រូវការគួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត

2025/09/07 10:33:39 am        447
ភ្នំពេញ៖ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនាបានចេញសេចក្ដីណែនាំដល់គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។យោងតាមសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់។ អ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីរដីកាមួយចំនួនដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទិដ្ឋានុគតិសម្រាប់ ដំណើរជីវិតរបស់មនុស្សគ្រប់រូប។ គម្ពីរទាំងនេះមានខ្លឹមសារស្របទៅនឹងបុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយ ផ្នត់គំនិតសម្រាប់អប់រំ កុំឱ្យមនុស្សគ្រប់រូបប្រមាទធ្វើអំពើអាក្រក់ ជាហេតុធ្វើឱ្យខ្លួនភ្លាំងភ្លាត់កំណើតទៅកើតក្នុង អបាយភូមិមាននរក ប្រេត តិរច្ឆាន ជាដើម។ក្រសួងធម្មការបានឱ្យដឹងថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗដូចជា បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ, ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា, សម្តែងនូវភាពកតញ្ញូកតវេទី, ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា, ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ, សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន, បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៥ គជបអ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ដើម្បីឱ្យការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្រសួងធម្មការ និងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អ ប្រសើរជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំងរៀបចំបង្សុកូលឧទ្ទិសមហាកុសលជូន ដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព បុព្វបុរស ជនរួមជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាម ប្រពៃណីព្រះពុទ្ធសាសនាក្រសួងធម្មការបញ្ជាក់ថា៖«ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត»៕

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសចិនសម្រាប់​ការគាំទ្រមនុស្សធម៌

2025/09/07 09:56:29 am        307
ក្នុងអំឡុងពេលនៃកិច្ចប្រ​ជុំកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធានអាជ្ញាធរមីន បានទទួលការធានាយ៉ាងមុតមាំអំពីការគាំទ្រពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិន​ចំពោះការអភិវឌ្ឍ ភាពរឹងមាំ និងអធិបតេយ្យភាពជាតិ របស់កម្ពុជា។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ២០ លានយ៉ន់ចិន (ប្រហែល ២,៨ លានដុល្លារអាមេរិក) ដើម្បីជួយស្តារការខូចខាត និងកាត់បន្ថយទុក្ខលំបាក​របស់​ប្រជាជនរបស់យើង ​ដែលរងផលប៉ះពាល់ដោយ​ជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា សម្តេចធិបតី តែងចាត់ទុកសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជា​បេះដូងនៃភាពជាអ្នក​ដឹកនាំ​របស់សម្តេច ហើយ សម្តេច ផ្តល់តម្លៃដល់គ្រប់ជីវិតមនុស្ស ដោយធានាថា​មនុស្សគ្រប់រូប​មាន​សិទ្ធិរស់នៅ និងរស់នៅប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមលើកឡើងថា “ការរួមចំណែកដ៏សប្បុរសរបស់ចិន មិនត្រឹម​តែ​ឆ្លុះ​បញ្ចាំង​​ពី​មិត្តភាព​ដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំ​ង​ជាការទទួលស្គាល់ ភាពជា​អ្នកដឹកនាំប្រកបដោយមេត្តាធម៌ របស់សម្តេចធិបតី និង និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​របស់សម្តេច ចំពោះប្រជាជនកម្ពុជាផងដែរ។”ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ទាន់ពេលវេលា របស់ចិនដល់កម្ពុជា ក្នុង​អំឡុង​ពេល​ដ៏លំបាកនេះ និងបានសង្កត់ធ្ងន់ថា ទង្វើសប្បុរសធម៌នេះ មិនត្រឹមតែជួយបន្ធូរបន្ថយ​ទុក្ខលំបាក​ របស់ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែជាគំរូនៃតួនាទីដ៏គួរឱ្យកោតសរសើររបស់ចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និង​ភាពរុងរឿងរួមគ្នា នៅទូទាំងពិភពលោក។ឆ្ពោះបន្តទៅមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសហគមន៍របស់ឡើងវិញ ត្រូវ​ចាប់​ផ្តើម​​ជាមួយ​នឹង​ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាដំណើរការ​នៃការ​កសាង​ឡើងវិញ មានសុវត្ថិភាព និង​និរន្តរភាព​ ហើយជាមួយគ្នានេះ ចាំបាច់ត្រូវគាំទ្រដល់ជនរងគ្រោះ ជាពិសេស​អ្នកដែល​រងផលប៉ះពាល់ ដោយសារសង្គ្រាមថ្មីៗនេះ ដើម្បីឱ្យពួកគេអាច​ស្តារសេចក្តី​ថ្លៃថ្នូរ​របស់ពួកគេ និងកសាង​ជីវិត​របស់ពួកគេ​ឡើងវិញ​ប្រកប​ដោយក្តីសង្ឃឹម។ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានលើកឡើងផងដែរថា​ អាជ្ញាធរមីន ត្រៀមខ្លួនជាស្រេច ក្នុងការសហការ​ជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់កិច្ចការស្តារ និងកសាងឡើងវិញនេះ។

កូនឈើចម្រុះជាង៨ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកជូនដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងពលរដ្ឋយកទៅដាំដុះកាលពីចុងខែសីហា

2025/09/07 09:30:21 am        317
សៀមរាប៖ កូនឈើចម្រុះចំនួន៨,២៧០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកជូនដោយឥតគិតថ្លៃពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅដើម្បីយកទៅដាំដុះបង្កើតភាពបៃតនៅតាមវត្តអារាម សាលារៀន និងផ្ទះសម្បែង។ ក្នុងនោះបានប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម និងឈើទាល៣០០ដើម។ផ្តល់កូនឈើចម្រុះជូនតំណាងរដ្ឋបាលក្រុងសៀមរាប និងតំណាងរដ្ឋបាលស្រុកប្រាសាទបាគង ចំនួន២,១៩០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវក្នុងឃុំ សង្កាត់ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៩០ដើម គគីរ៦០០ដើម ឈើទាល៤០០ដើម និងក្ងោក៥០០ដើម។ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីបញ្ជាការមុខយោធភូមិភាគទី៤ ប្រចាំទិសទី១ (ខេត្តព្រះវិហារ)។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងលឿងរាជ៥០០ដើម។ផ្តល់កូនឈើចម្រុះជូនលោក លី ម៉ឹង តំណាងក្លឹបធនធានមនុស្សខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអតាមផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងឥន្ទនេល២០០ដើម។ផ្តល់កូនឈើចម្រុះ ចំនួន៣,២០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅបរិវេណស្នាក់ការមបព ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប នៅស្រុកបន្ទាយស្រី និងនៅតាមផ្លូវពីខ្លោងទ្វារដីឆ្នាំងដល់ខាងជើងប្រាសាទព្រះខ័ននៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,០០០ដើម គ្រញូង២០០ដើម បេង២០០ដើម ចាមរី៦០០ដើម ក្ងោក១,១០០ដើម និងក្ងោកតូច១០០ដើម ។ផ្តល់កូនឈើចម្រុះជូនលោក ឡុច តុញ លោកស្រី ព្រំ សុវណ្ណរ័ត្នន៍ លោក ហ៊ុល ហឹស និងលោក ឆាន គាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៦៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥ដើម បេង១៥ដើម ពពេល២៥០ដើម ក្ងោក៥០ដើម ព្កុល៥០ដើម ត្របែកព្រៃ៥០ដើម និងរាំងទឹក២០០ដើម។ ។ផ្តល់កូនឈើចម្រុះជូនលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម គគីរ៥០ដើម ឈើទាល៥០ដើម កកោះ៥០ដើម និងរំដួល៥០ដើម៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ

2025/09/07 09:22:53 am        423
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំជានគរបាលដើរទារលុយពលរដ្ឋ នៅខណ្ឌច្បាអំពៅ ។ តាមរយះការផ្តល់ព័ត៌មានពីពលរដ្ឋ ​មកកាន់សមត្ថកិច្ចរាជធានីភ្នំពេញ តាមរយះប្រអប់​សារនៅ​លើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា៖ ថ្មីៗនេះ មាន​បុរសម្នាក់បានពាក់​ឯកសណ្ឋាន​នគរបាល បានដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះ និងសុំស្រាបៀរទឹកក្រូច នាឱកាស​បុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ ។ ក្រោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯកស្នងការ កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ ក៏បានស្រាវជ្រាវ និងរកឃើញថា ជនខាងលើនេះ គឺជាជនស៊ីវិលក្លែងបន្លំ ពុំមែន​ជា​សមត្ថកិច្ចចំណុះអធិការខណ្ឌច្បារអំពៅនោះឡើយ ។ បច្ចុប្បន្ននេះ កម្លាំងនគរបាល កំពុងស្រាវជ្រាវបន្តតាមជំនាញតាមចាប់ខ្លួន ​ជនក្លែងបន្លំជានគរបាល ទៅធ្វើសកម្មភាពខុសច្បាប់ បង្កប៉ះពាល់កិត្តិយសនគរបាលជាតិ ដើម្បីយកមកផ្តន្ទាទោសទៅ​តាមផ្លូវច្បាប់ ៕ តារាវុទ្ធី

អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

2025/09/07 08:36:25 am        219
ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមនបានឃាត់អប់រំណែនាំ យុវជនមានចំនួន ៦៧នាក់ នឹង ម៉ូតូ៣៤គ្រឿង ដែលបានមកប្រមូលផ្តុំគ្នា ក្នុងតំបន់កោះពេជ្រ ។ ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រភពពីមន្រ្តីជំនាញ បានឱ្យដឹងថា ការចុះមកឃាត់អប់រំនេះដែរ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ចុះល្បាត ក្នុងមូលដ្ឋាន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តចុងសប្តាហ៍ ។ ខណៈកម្លាំងកំពុងល្បាត ក៏បានប្រទះឃើញ​មានយុវជនចំនួន ៦៧នាក់ នឹងម៉ូតូ ៣៤គ្រឿង បានមកអង្គុយប្រមូលផ្តុំគ្នា ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ ភ្លាមៗ សមត្ថកិច្ច បានស្ទាក់ឃាត់ក្រុមទាំងនោះ សួរនាំ ធានាការពារក្រែងមានហេតុការណ៍ណាមួយកើតឡើង ជាយថាហេតុ ។ក្រោយពេលធ្វើការណែនាំអប់រំរួចរាល់ ​សមត្ថកិច្ចបានអោយត្រឡប់ទៅផ្ទះវិញ មិនអោយប្រមូល​ផ្តុំបន្តនោះឡើយ ប្រសិនជាមានលើកក្រោយមិនរាងចាល សមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី ៕ អត្ថបទ ៖ កុម្ភៈ

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រើនរំលឹកដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ

2025/09/07 08:28:02 am        315
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ជនរួមជាតិទាំងអស់ គប្បីគោរព នូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយជាមួយគ្នានេះសម្តេច ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់គប្បីធានានូវសុវត្ថិភាព និង​ញាំង​ភាព​សប្បាយរីករាយជូនដល់ពុទ្ធបរិស័ទ​ ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណី​ជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែកញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែល​កាន់ព្រះពុទ្ធ​សាសនា​ប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាម​ទូទាំង​រាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ​ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិ​ទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និង​ចូលរួម​គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន»។សម្តេចធិបតី​នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណៈកម្មាធិការរៀបចំ​ពិធីបុណ្យ​នៅ​តាមទីវត្តអារាម​ទាំងអស់ ​សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណី​ដោយរលូន​ជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕អត្ថបទបាន ចក់ 

កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង

2025/09/06 07:03:55 pm        250
កោះកុង ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំប្រជុំកងជួរប្រគល់ភារកិច្ចការងារ ដល់កម្លាំងពាក់ព័ន្ធ ដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ

2025/09/06 04:02:17 pm        178
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ រួមដំណើរដោយឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការខុទ្ទការល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោក ត្រាក់ សូបញ្ញាវ័ន្ត ប្រធានស្ថាបត្យករ បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២ ០០០លានដុល្លារ ដំណាក់កាលទី១ និងជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងនឹងបើកឱ្យប្រតិបត្តិការ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕

ស្អែកនេះ ប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលបីថ្ងៃ

2025/09/06 03:53:56 pm        253
តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញ ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព។ ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ។ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ៕

ស្អែកនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅខេត្តកោះកុង

2025/09/06 03:34:49 pm        373
កោះកុង៖ នៅថ្ងៃស្អែកនេះ ខេត្តកោះកុង នឹងមានកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដើម្បីការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមលេខាធិការគណៈកម្មាធិការទូទៅកម្ពុជា-ថៃ សហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលជាកិច្ចប្រជុំលើកដំបូងក្នុងខេត្តកោះកុង និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ មានព្រំដែនជាប់នឹងប្រទេសថៃ។តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី៧ ខែកញ្ញា ស្អែកនេះ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ (GBC) និងប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅភាគីថៃ នឹងបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។សូមជម្រាបថា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានជួបពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍ (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ក្នុងនោះ ភាគីទាំងពីរ ក៏បានឯកភាពរៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញGBCនេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM