ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា

2025/10/30 07:29:00 pm        177
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាជួយលើកិច្ចសហប្រតិបត្តិការរៀបចំផែនកាត់បន្ថយគ្រោះមហន្តរាយទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអនុញាតិឱ្យ លោកស្រី យ៉ុង ណានផាក នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា (WFP) ដើម្បីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជំនួបសម្តែងគួរសមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ (គ.ជ.គ.ម), ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា (គ.ជ.គ.ម), ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម) និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម) និងសហការពី (WFP)។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមស្វាគមន៍ចំពោះវត្តមាននៃការចាប់ផ្តើមបេសកកម្មថ្មីរបស់លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើសកម្មភាពនៃផែនការដែលអនុវត្តកន្លងមករួមគ្នា។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងសហការី ដែលតែងតែសហការជាមួយមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការសិក្សាពីផែនការលើការងារគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះបញ្ហាប្រឈមជារៀងរាល់ឆ្នាំ។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុលើដំណើរការការរៀបចំកសាង ផែនការនានាដែលរួមមាន ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយ តបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ ប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា។ឯកឧត្តម បញ្ជាក់ទៀតថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានសហការគាំទ្រលើដំណើរការពង្រឹងសមត្ថភាពការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការធ្វើលំហាត់ សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ តាមរាជធានីខេត្ត ដែលនេះជាសកម្មភាពដ៏សំខាន់រួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចសហប្រតិបត្តិការបន្តទៅមុខដែលត្រូវរួបរួមគ្នានោះ គឺការគាំទ្រពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក លើផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, បណ្តុះបណ្តាលឡើងវិញដល់មន្ត្រីថ្នាក់ក្រោមជាតិលើការអនុវត្តប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ នៅទូទាំង ២៥ រាជធានីខេត្ត និងរៀបចំលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីធានាការអនុវត្ថការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយអនុឡោមតាមនីតិវិធីស្តង់ដាររបស់រាជធានី-ខេត្ត។ជាការឆ្លើយតប លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានគាំទ្រពេញទំហឹងចំពោះសកម្មភាពកន្លងមក ដែលធ្វើឱ្យការងារគ្រោះមហន្តរាយកាន់តែឆ្លើយតបទាន់សភាពការណ៍ដែលប្រែប្រួលឥតឈប់ឈរ។ លើសពីនេះ លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានសន្យាថានឹងរួមចំណែកជួយដល់កម្ពុជាលើផែនការសកម្មភាពកាត់បន្ថយបញ្ហាគ្រោះមហន្តរាយ ទាំងរាំងស្ងួត និងទឹកជំ់នន់តាមបណ្តាខេត្ត នាពេលខាងមុខ។ បន្ថែមលើនេះ លោកស្រីនាយិកា បន្ថែមថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក៏បានពិនិត្យឃើញថាការប្រើប្រាស់បច្ចេកវិទ្យា គឺមានសារៈសំខាន់ដល់ផែនការសកម្មភាពពាក់ព័ន្ធនានា ក្នុងការការកាត់បន្ថយបញ្ហាគ្រោះមហន្តរាយដែលតែងកើតឡើងទាំងសកលលោក និងតំបន់៕ ដោយ ៖ ឧត្ដម

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ

2025/10/30 07:17:58 pm        297
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនា និងថែទាំផ្លូវចំនួន ៣ ខ្សែ ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប បានល្អប្រសើរ ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅជនបទ។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពផ្លូវចំនួន៣គម្រោង ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ ឃើញថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននានានៅតាមនៅជនបទ ក្នុងគោលដៅលើកកម្ពស់ការស់នៅ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ច ជនបទ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហាផ្លូវនេះ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងការជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ ជាក់ស្តែងផ្លូវនៅក្នុងខេត្តទាំង៣ខាងលើនេះ បានកំពុងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមក កាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនជាដើម។ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងការថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ បម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។ សូមបញ្ជាក់ថា ផ្លូវដែលគណៈកម្មការចុះពិនិត្យ និងវាយតម្លៃរួមមាន៖ គម្រោងទី១, ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ៥០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងទី២, ការងារស្ថាបនា ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ, ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យ ផ្សេងៗ ស្ថិតនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (បញ្ចប់សុពលភាព)៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំ ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨

2025/10/30 06:43:01 pm        263
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨ សិក្សានៅវិទ្យាស្ថានជាតិអប់រំ។ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និង បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈនាយកសាលារៀនជំនាន់ទី៨ សម្រាប់ថ្នាក់ អាហារូបករណ៍ចំនួន ២០នាក់ និងសម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន ៤០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាល រយៈពេល ២ឆ្នាំ។ កាលបរិច្ឆេទនៃការចូលរៀន គឺរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។ព័ត៌មានពិស្ដារ៖

អគ្គនាយក CMAC បង្ហាញរបាយការណ៍ ប្រភេទគ្រាប់បែកចង្កោមដែលបានបង្កគ្រោះថ្នាក់ថ្មីៗនេះ

2025/10/30 06:31:28 pm        526
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក អំពី ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឱ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន) បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ (ឪពុក)រងរបួសធ្ងន់។ឯកឧត្ដម ហេង រតនា បានបញ្ជាក់បន្ថែមថា ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ របស់អង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លាប់ និងរបួសនេះ ជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមជំនាញអង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្រ្ដចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។ ការសន្និដ្ឋានខាងលើ ដោយផ្អែកលើលទ្ធផល នៃការធ្វើវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងការរៀបរាប់លម្អិតរបស់ អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ឯកឧត្ដម ហេង រតនា បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ដ្រីអង្គភាព CMAC ទិសខេត្ដឧត្ដរមានជ័យ ០៩៧ ២០០ ១១ ៤១ និងទិសខេត្ដព្រះវិហារ ០៩៧ ២២២២ ៧៣៥ ៕

តម្លៃមាសនឹងស្រុតចុះ បន្ទាប់ពីប្រមុខធនាគារកណ្តាលអាម៉េរិក បង្ហាញគោលជំហរមិនបន្តកាត់អត្រាការប្រាក់

2025/10/30 04:59:30 pm        335
ភ្នំពេញ ៖ អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះ ខណៈដែលប្រមុខ នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បង្ហាញគោលជំហរនឹងមិនកាត់អត្រាការប្រាក់រហូតដល់ចុងឆ្នាំនេះ នឹងការរំពឹងទុក នៃការចរចារ ទំនាស់ពាណិជ្ជកម្មរវាងមេដឹកចិននិងអាម៉េរិក ដែលបានកំពុងធ្វើឡើងនៅប្រទេសចិន។​លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន នេះថា នាពេលកន្លងមក តម្លៃហាងឆេងមាសនៅលើទីផ្សារពិភពលោក បានហក់ឡើងខ្ពស់ ដល់ ៤.៣៧៧ ដុល្លារ ក្នុងមួយអោន ឬ ៥.២៧១ ដុល្លារ ក្នុងមួយតម្លឹង, មកដល់បច្ចុប្បន្ន តម្លៃមាសបានធ្លាក់ចុះដល់ប្រមាណ ៣.៩៣៧ ក្នុងមួយ អោន ឬ ៤.៧៤៣ ដុល្លារ ក្នុងមួយតម្លឹងវិញ។  លោក បន្តឱ្យដឹងថា ចំពោះការប្រែប្រួលនៃតម្លៃហាងឆេងមាសនេះ គឺដោយសារកត្តានយោបាយ និងកត្តារូបិយវត្ថុរបស់ ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ជាក់ស្តែងការប្រកាសកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ពីប្រមាណ ៤.២៥ ភាគរយ មកនៅត្រឹម ៤ ភាគរយ នៅថ្ងៃទី៣០ ខែតុលានេះ ជាទូទៅ, នៅពេលមានការប្រកាសកាត់អត្រាការប្រាក់ម្តងៗ គឺធ្វើឱ្យលុយ ដុល្លារធ្លាក់ថ្លៃ ហើយមាសនឹងឡើងថ្លៃ តែជាក់ស្តែងតម្លៃមាសនៅតែបន្តធ្លាក់ចុះ ដោយសារប្រមុខនៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានថ្លែងនៅក្នុងការកាត់អត្រាការប្រាក់នេះថា គោលជំហររបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក នឹងមិនកាត់អត្រាការប្រាក់នៅក្នុង ខែ១២ នេះឡើយ។ ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកវិនិយោគធំៗ មើលឃើញថា ប្រាក់ដុល្លារនៅលើទីផ្សារនឹងអាចឡើងថ្លៃ ពីឥឡូវរហូតដល់ចុងឆ្នាំ, ដែលបញ្ហានេះ បានធ្វើឱ្យអ្នកវិនិយោគលក់មាសចេញ និងទិញប្រាក់ដុល្លារចូល។ លោក បន្ថែមឱ្យដឹងទៀតថា អ្វីដែលយើងនៅទន្ទឹងរង់ចាំបន្ថែមទៀតនោះ គឺការចរចារទំនាស់ពាណិជ្ជកម្ម រវាងសហរដ្ឋអា មេរិក និងប្រទេសចិន បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលានេះ ក្នុងជំនួបរវាងឯកឧត្តម ដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម ស៊ីជីងពីង ប្រធានាធិបតីប្រទេសចិន មុនកិច្ចប្រជុំនៅកូរ៉េខាងត្បូង ដើម្បីចរចារពីការធ្វើពាណិជ្ជកម្ម ជាពិសេសពន្ធបដិកា ដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិន។ បញ្ហានេះប្រសិនបើការចរចារ រវាងប្រទេសមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា តម្លៃហាង ឆេងមាសសកល នឹងអាចដាំដូងចុះបន្ថែមទៀត។លោក ឈា ឆាយហេង បញ្ជាក់បន្ថែមថា អ្វីដែលហាងឆេងមាសកំពុងរងសម្ពាធ ដោយសារពិភពលោកបានកំពុងវិវត្តន៍ទៅរក ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល ដូច្នេះដុំមាសដែលវិនិយោគិនទិញទុកគរពីមុន បាននិងកំពុងបញ្ចេញនៅលើទីផ្សារ ពោលគឺបានបញ្ចេញដុំមាស ទិញដុល្លារ ឬការបញ្ចេញដុំមាស ទិញបណ្ណបំណុល ឬភាគហ៊ុនជាដើម។ សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារអន្តជាតិ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៧៧ ដុល្លារ, មួយអោន ៣.៩៦១ ដុល្លារ, មួយតម្លឹង ៤.៧៧២ ដុល្លារ និងមួយគីឡូមាស មានតម្លៃជាង ១២៧ ពាន់ដុល្លារ អាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យ​ចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ​

2025/10/30 04:40:52 pm        219
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ។អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លើលិខិតលេខ ១០៣៤៨ សហវ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបាន សម្រេចពន្យារពេលនៃការអនុវត្តប្រកាសលេខ ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើ ចំណេញមូលធន រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។​ពន្ធលើចំណេញមូលធនចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ​៕

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយជនបទទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន

2025/10/30 04:31:56 pm        368
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បីលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ ឱ្យមានការអភិវឌ្ឍរីកចម្រើន។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ១២០ ម៉ែត្រ, ទទឹង ៧,៥ ម៉ែត្រ, សាង សង់លូប្រអប់មុខពីរ ចំនួន ២កន្លែង, ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤, គំនូសទ្រូងផ្លូវចំនួន ១៥០ម៉ែត្រ និងបង្គោលសុវត្ថិភាពបេតុងចំនួន ៥០៥ដើម ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ទៅភូមិព្រែកខ្សោយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមការ អនុវត្តគម្រោងដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជុំវិញផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបាន ស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានរាប់ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ថែមទៀត ក្រោមគម្រោង វិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះសម្រាប់ខេត្តព្រវែង ក៏មានគម្រោងជាច្រើនបានអនុវត្តកន្លងមក និងកំពុងអនុវត្តគម្រោង ថ្មីៗបន្ថែម ដើម្បីជំរុញបង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលនេះជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងរីកចម្រើន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាស្របតាមផែនការ, ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួង អភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារអភិវឌ្ឍនេះ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ និង មានភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សម្រាប់ ផ្តល់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

2025/10/30 04:20:12 pm        263
សៀមរាប៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខាងមុខនេះ។ពិធីក្រុងពាលីនេះបានធ្វើឡើងរួមមាន៖ ពិធីថ្វាយនូវគ្រឿងសក្ការៈ ប្រកាសឧទ្ទិសបួងសួង និងប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្ដិសិទ្ធិ។ ក្រៅពីនេះ ក៏មានការបូជាព្រះភូមិ, បូជាថ្វាយស្ដេចក្រុងពាលី និងសុំព្រះម៉ែគង្គា ដើម្បីសុំនូវសេចក្ដី ក្នុងការរៀបចំដំណើរការកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត ឱ្យប្រព្រឹត្តទៅដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ។គិតមកទល់ពេលនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើការអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការរៀបចំសោភ័ណភាពក្រុងប្រវត្តិសាស្ត្រឱ្យមានភាពស្រស់ត្រកាល នៅតាមដងផ្លូវ និងវិថីនានា ដើម្បីត្រៀមស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើនដូចជា៖ កម្មវិធីជិះទូកកម្សាន្ត និងប្រណាំងក្រឡោ កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្ដង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារបណ្ដែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកជាដើម ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងចូលរួមស្ដារសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”៕

ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបាឋកថា ពន្យល់ឱ្យយុវជនមានស្មារតីរួបរួមគ្នាទើបប្រទេសជាតិរឹងមាំ

2025/10/30 04:12:55 pm        1453
ពាក់ព័ន្ធនឹង វេទិកាយុវជនកម្ពុជាប្រចាំឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានអញ្ជើញឱ្យធ្វើបាឋកថាមួយក្រោមប្រធានបទ Nation and People First ក្នុងនោះឯកឧត្តមបានពន្យល់ឱ្យយុវជនត្រូវមានស្មរតីរួបរួមគ្នា ទើបប្រទេសជាតិរឹងមាំ។ពេលធ្វើបាឋកាថពិសេសពីប្រធានបទ Nation and People First ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រធានបទ Nation and People First គឺ ប្រទេសជាតិ និងប្រជាជនជាចម្បង ក្នុងន័យនេះឯកឧត្តមបានពន្យល់ថា បើប្រជាជនបែកបាក់ នោះនឹងធ្វើឱ្យប្រទេសជាតិចុះខ្សោយ ហើយការបែកបាក់ផ្ទៃក្នុង នឹងត្រូវគេឈ្លានពាន ហើយនឹងមាកងាយទៀតផង ដូចនេះត្រូវមានស្មារតីរួបរួម ជាមួយរាជរដ្ឋាភិបាល ជឿជាក់លើកូនខ្មែរ ទើបធ្វើឱ្យខ្មែរខ្លួនឯងរឹងមាំ គ្រួសាររឹងមាំ ប្រទេសជាតិរឹងមាំ ហើយប្រទេសជាតិ ក៏នឹងរីកចម្រើនឈប់ទទួលរងគ្រោះទៀតដែរ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានថ្លែងប្រាប់យុវជនដែរថា យុវជនក្នុងសម័យនេះត្រូវចាប់យកបញ្ញាសិប្បនិមិ្មត និងបំណិនផ្សេងៗ ដើម្បីសម្របសម្រួលខ្លួនទៅនឹងស្ថានភាពថ្មីរួមនឹងជំនាញថ្មីៗដែលបានកើតឡើងដើម្បីឱ្យយុជនទំាងអស់ត្រូវតាមឱ្យទាន់ ដើម្បីបំពេញសេចក្តីត្រូវការហើយយុវជនត្រូវមានសារយ៉ាងមុតមាំចំពោះជាតិ ត្រូវរួបរួមជាធ្លុងមួយ និងក្រោកឈរឡើងដោយភាពក្លាហានដើម្បីការពារសច្ចធម៌ ភាពត្រឹមត្រូវ និងកសាងអ្វីដែលល្អសម្រាប់ជាតិ និងសកលលោក។  ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានបញ្ជាក់ដែរថាវេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ឆ្នាំនេះមានគោលបំណងដូចជាលើកកម្ពស់ស្មារតីស្នេហាជាតិ ឱ្យយុវជនយល់ដឹងពីតម្លៃ និងទំនួលខុសត្រូវជាពលរដ្ឋល្អ ដើម្បីរួមចំណែករក្សាសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រទេសជាតិ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ ថែរក្សា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ផ្ដល់ឱកាសដល់យុវជនបានចែករំលែកឧត្តមានុវត្ត ទាំងចំណេះដឹង និងបទពិសោធ ដើម្បីពង្រឹងការចូលរួមរបស់ពួកគេ ក្នុងការកសាងចំណេះដល់យុវជនកម្ពុជាក្នុ ងបរិបទថ្មីនៃយុគសម័យឌីជីថលនិងជំនាញ ដែលជាសក្តានុពល ផ្តល់ជាវេទិកាដល់យុវជន ដើម្បីពង្រឹងបណ្ដាញទំនាក់ទំនង រវាងយុវជន និងថ្នាក់ដឹកនាំ ជាពិសេសអ្នកបង្កើតគោលនយោបាយ៕

រដ្ឋមន្រ្ដីក្រសួងកសិកម្ម លើកទឹកចិត្តកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើបដើម្បីទទួលផលចំណេញច្រើនជាងមុន

2025/10/30 03:47:13 pm        113
បន្ទាប់ពីជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅខេត្តពោធិ៍សាត់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០រៀល ក្នុងមួយគីឡូក្រាម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៥នេះ បានសសេរឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករនៅខេត្តបាត់ដំបងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃស្រូវស្រងែស្រាលនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ឯកត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM