ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសវៀតណាម ដោយសុវត្ថិភាព

2025/09/01 01:31:28 pm        257
នៅវេលាម៉ោង ១០.១៥ នាទី ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណយ បៃ នៃទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី២ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងដំណើរអញ្ជើញដល់របស់ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីសំណាក់ ឯកឧត្តម Bui Thanh Son សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម Ngyuen Manh Cuong សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេស, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំវៀតណាមជាច្រើនរូបទៀត។

ធនាគារពិភពលោកផ្តល់ជំនួយ ១០០លានដុល្លារ សម្រាប់កែលម្អការអប់រំ​សម្រាប់កុមារតូច​នៅ​កម្ពុជា

2025/09/01 12:42:42 pm        488
ភ្នំពេញ៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នក​ទទួល​បាន​ប្រយោជន៍​ពី​ការ​កែ​លម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បាន​អនុម័ត​គម្រោង​កែ​លម្អការអប់រំកម្រិតមូលដ្ឋាន នៅ​​ប្រទេស​កម្ពុជានៅថ្ងៃនេះ​។ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់ធនាគារពិភពលោក។ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃ ការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មាន ប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើ មូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។សកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានា បានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការ បន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិត មូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការ ចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការ ជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជា សម្រាប់ការងារនាពេលខាងមុខ»។គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សា ថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែម លើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពី ការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មត្តេយ្យសិក្សា។ ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូង នៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការ បង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយ ឡែកពីគ្នា ផងដែរ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការ UN នៅប្រទេសចិន

2025/09/01 12:03:48 pm        247
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋ ប្រជាមានិតចិន។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមា​និត​ចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ នៅប្រទេសចិន

2025/09/01 11:59:02 am        230
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្ដី​នៃ​កម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមា​និត​ចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕ 

រដ្ឋមន្រ្ដីក្រសួងការងារ៖ គិតត្រឹមចុងខែសីហានេះ​ពលករ​វិលត្រឡប់​មកពីថៃ​ទទួល​បាន​ការងារ​ធ្វើ​ជិត ២០ម៉ឺននាក់

2025/09/01 11:48:59 am        199
រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមានចំនួនជិត ២០ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួង និងវិស័យឯកជន បន្ទាប់ពីក្រសួង និង​ភាគី​ពាក់ព័ន្ធ​បានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។នៅក្រោយចប់ពិធីសម្ពោធដាក់ឱ្យដំណើរការសាខា ប.ស.ស និងមណ្ឌលស្វែងរកការងារ នៅ​ក្នុង​ផ្សារ​ទំនើប អ៊ីអន មានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតចាប់​តាំង​ពី​ដើម​ទី​មក ឱកាសការងារនៅទូទាំងប្រទេសមានចំនួនជាង ៣៥ម៉ឺនកន្លែង ក្នុងនោះវិស័យ​ធំៗ​ចំនួ​ន​២ ​គឺឧស្សាហកម្ម និងកសិកម្ម កំពុងមានតំរូវការកម្លាំងពលកម្មច្រើនជាងគេ ខណៈ​គម្រោង​វិនិយោគ​ថ្មី​ៗ​ជាច្រើនថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័ត ដើម្បីបង្កើតរោង​ចក្រ ​សហគ្រាសនៅប្រទេសកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ចំណាក​ស្រុក​ហើយ​ខុស​ច្បាប់​ថែម​ទៀត គួរពិចារណាឱ្យបានម៉ត់ចត់​មុន​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើការងារ​នៅ​ស្រុក​គេព្រោះថា ក្រៅពីប្រាក់ឈ្នួលដែលមិនលើសគ្នានៅក្នុងស្រុក ក៏មិនមាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​។ ដូចជារបបសន្តិសុខសង្គម (ប.ស.ស.) ជាដើម។ ឯកឧត្តម បានបន្ថែមថា នៅពេល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ហើយទៅធ្វើការនៅស្រុកគេ បងប្អូនពលករប្រឈមការធ្វើបាបពីគេផង ហើយ​បងប្អូនក៏អត់អាចទទួលបានសេវាសុខាភិបាលពីគេ អញ្ចឹងនៅ​ពេល​ឈឺ​ហើយ​ទុក​យូរ​ធ្វើ​ឱ្យ​សុខ​ភាព​កាន់តែលំបាក ដល់ពេលចាស់ត្រឡប់មកស្រុកកំណើតវិញ គឺថាមិនមានអ្វីទីពឹងទេ ព្រោះ​ថា​ប្រាក់ដែលរកបានកន្លងមកគឺចាយអស់តែម្តង ហើយពេល​ខ្លះ​អាច​ក្លាយ​ជា​បន្ទុក​របស់​កូន​ចៅ​ ឬសាច់ញាតិក៏មានដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើធ្វើការក្នុងស្រុកយើងវិញ ក្រៅពីប្រាក់ឈ្នួល គឺ​ទទួល​បាន ប.ស.ស. តាំងពីពេលចូលធ្វើការ ហើយប្រសិនដល់អាយុច្រើន ៦០ឆ្នាំចូលនិវត្តន៍ទៅ ក៏ ប.ស.ស. ចិញ្ចឹមទៅវិញដែរ ហើយនៅពេលមានបញ្ហាសុខភាព ទៅពេទ្យក៏មិនអស់លុយដែរ។ពាក់​ព័ន្ធការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្រ្តី អតីតពលករទើបត្រឡប់មកពីថៃ គឺលោក ជា វ៉េង និងលោក ឡុង គឹមហួត បច្ចុប្បន្នជាកម្មកររោងចក្រស្បែកជើង ស្ថិតនៅស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថា​នៅក្នុង​ស្រុក​មាន​ការ​ងារសម្បូរបែបនេះ ទើបបង្ខំចិត្តទៅធ្វើការនៅស្រុកគេ។ ពួកគាត់ បានឱ្យ​ដឹង​ស្រដៀង​គ្នា​ទៀត​ថា ទៅថ្ងៃអនាគតខាងមុខ ប្រសិនបើស្ថានភាព​ព្រំដែន​វិលមកប្រក្រតីឡើងវិញ ក៏មិន​វិល​ត្រឡប់​ទៅ​ធ្វើការនៅថៃវិញទេ ដោយសារនៅកម្ពុជាមានការងារល្អៗជាច្រើនធ្វើ ប្រាក់​ឈ្នួល​ក៏​សមរ​ម្យ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដែលនៅស្រុកគេមិនមានផ្តល់ឱ្យ។ ជា​ពិសេស អាចរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិដោយភាពសប្បាយរីករាយ និង​សុវត្ថិភាព​ក្នុង​ការ​រស់​នៅដោយគ្មានការរើសអើងជាតិសាសន៍ជាដើម។ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ រួមទាំងអតីតពលករខាងលើ ក៏បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ និងពលករដទៃផ្សេងទៀត ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដោយឥតគិតថ្លៃ ដើម្បីសួរព័ត៌មានអំពីឱកាសការងារ ខណៈដែលសព្វថ្ងៃនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន បានកំពុង​ប្រកាស​ជ្រើស​រើស​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មកពិនិត្យសិក្សា

2025/09/01 11:39:06 am        113
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទីនៃរដ្ឋសភា ដើម្បីពិនិត្យសំណើរបស់រាជរដ្ឋាភិបាល ដែល​បាន​ស្នើ​ជូន​រដ្ឋសភា ពិនិត្យ អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​បន្ថែម​ទៅលើ​​សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា សហការ​ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន​នៃ​រដ្ឋសភា​ ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

កុមារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម មានអារម្មណ៍​ធុញថប់​ព្រោះ​នៅភ័យខ្លាច​សង្គ្រាម

2025/09/01 11:30:05 am        157
កុមារភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ទាំងសុវត្ថិភាព សុខមាលភាព និង ស្បៀងអាហារ។ ប៉ុន្តែកុមារភាគច្រើន បង្ហាញការធុញ​ថប់​អារម្មណ៍​ព្រោះ​តែ​ពួក​គេ​នៅ​ភ័យ​ខ្លាច​សំឡេង​​គ្រាប់ នៅបារម្ភខ្លាចកើតសង្គ្រាម ទើបពួក​គេមិន​ហ៊ាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នៅ​ឡើយ​។កុមារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ទទួល​បាន​ការ​យកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងអង្គការដៃគូតាមរយៈពេលផ្តល់នូវអាហារ ការ​ស្នាក់នៅ និងការការពារសុវត្ថិភាព។ បន្ថែមលើសពីនេះ អង្គការដៃគូ និង អាជ្ញាធរ បានរៀប​ចំ​ទីតាំង​ដើម្បី​អោយ​កុមារអាចអានសៀវភៅ រត់លេង និង ធ្វើសម្មាធិ ដើម្បីសម្រួល​ផ្លូវ​ចិត្ត​ដល់​កុមារ​។ ​បើទោះជាយ៉ាងនេះក្តី តំណាងកុមារភៀសសឹក បានបង្ហាញអារម្មណ៍ធុញថប់ ព្រោះពួក​គេ​នៅ​មាន​អារម្មណ៍​ភ័យខ្លាច បាក់ស្បាត ខ្លាចមានសង្រ្គាមជាថ្មី។លោកស្រី ឡាន សុម៉ាលី មន្ត្រីក្រុមប្រឹក្សាឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល​ស្ម័គ្រ​ចិត្ត​សម្រប​សម្រួល មើលថែកុមារនៅទីតាំងបណ្ណាល័យ បានអោយដឹងថា បើតាមការអង្កេតផ្ទាល់ កុមារ​ភាគ​ច្រើន មានអារម្មណ៍ធុញថប់ ភ័យខ្លាច ព្រោះពួកគេភាគច្រើន បានឆ្លងកាត់​សំឡេង​គ្រាប់​ផ្លោង អំឡុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះការរៀបចំអោយមានទីតាំងរត់លេង ការ​ធ្វើ​សម្មាធិ គឺជាចំនុចសំខាន់ ជួយសម្រួលផ្លូវចិត្តដល់កុមារ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ជនភៀសសឹកជិត២៥០០គ្រួសារ ស្មើ​នឹង ៨៣៦៣នាក់ដែលបន្តរស់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ​ក្នុង​ចំណោម​នោះ​មាន​កុមារ​២៨៥២​នាក់​ដែល​កំពុង​ទទួល​បាន​ការ​យក​ចិត្តទុកដាក់ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់ពួកគេ៕ អត្ថបទ ៖សូដាវណ្ណ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា រំលឹកភាគីថៃគោរពស្មារតី នៃកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា

2025/09/01 11:23:04 am        300
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានរំលឹកឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរនូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃGBCទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀតនៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBCជាដើមនោះ រួមទាំងធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ ឲ្យមកកម្ពុជាវិញផងដែរ ខណៈក្រុមគ្រួសាររបស់ពួកគេរងចាំទាំងយប់ទាំងថ្ងៃ។តាមរយៈសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា ក្នុងរយៈពេលជាង៣០ថ្ងៃនេះកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។លោកជំទាវម៉ាលី សុជាតា បានលើកឡើងផងដែរថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។នៅក្នុងសន្និសីទសារព័ត៌មាននោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨ នាក់មកម្ពុជាវិញស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈគិតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៤ថ្ងៃហើយបន្ទាប់ពីថៃ បានចាប់ពួកគេទៅដោយខុសច្បាប់ និងកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់៕អត្ថបទបាន ចក់

កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

2025/09/01 11:16:45 am        479
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល ផ្សព្វ​ផ្សាយអំ​ពី​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨ ដើម្បី​លើក​កម្ពស់​ការយល់ដឹង និងជំរុញឱ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់ តួអង្គសង្គមពាក់ព័ន្ធ ក្នុង​ការ​អនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន ​អ.ស.ហ. នៅថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ​ចូលរួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង វិស័យហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ ២០២៤-២០២៨, សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ ផែនការយុទ្ធសាស្ត្រខាងលើ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ា​ង​ផុសផុលពីគ្រប់តួអង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស្របតាមអាទិភាពគន្លឹះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បាន​កំណត់​ក្នុង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។ សូម​បញ្ជាក់ថា ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ, បច្ចេក​វិទ្យា​បាន​ក្លាយ​ជា​កាតាលីករ​ថ្មី​ដ៏​មាន​សារៈ​សំខាន់ នៃការអភិវឌ្ឍសេដ្ឋ- កិច្ចនិងសង្គមឌីជីថល។ ស្របតាមចលនា​ការណ៍​នៃ​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្មនិងបរិវត្តកម្មឌីជីថល ក្នុងតំបន់និងពិភពលោក, ការ ប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​សេដ្ឋកិច្ច និងសង្គម មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស​ក្នុង​អំឡុង​ និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការណ៍នេះផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់តួអង្គសង្គម ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូច ជាតម្រូវការក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ច និង​សង្គមកម្ពុជា, បច្ចេកវិទ្យាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពគន្លឹះ១ ក្នុង ចំណោម​អាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ក្នុង​ដំណើរ​នៃ​ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការ​ប្រែក្លា​យ​កម្ពុជា​ជា​ប្រទេស​មានចំណូលខ្ពស់, រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាង “ម៉ូដែលកំណើនថ្មី” គឺ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះក៏មានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឆ្លើយ​តបទៅ នឹងក្របខណ្ឌគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ "គោល​នយោ​បាយ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅ​រួម​ចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដ៏រស់រវើក៕ អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់សិប្បកម្មជាស្រ្តី៖ ការផលិតក្នុងស្រុកកើនឡើងខ្លាំង បើធៀប​មុន​ពេល​ផ្ទុះ​ឡើង​នៃ​ជម្លោះ​ព្រំដែន

2025/09/01 11:03:31 am        285
ម្ចាស់​សិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៃ​កិច្ច​ដំណើរ​ការ​ផលិត និងវេចខ្ចប់ ដោយមាន សម្ទុះកើនឡើងចំនួន៣ដង បើធៀបមុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដើម្បីផលិតរុញចូលទីផ្សារគាំទ្រ និងឆ្លើយតបដល់ការប្រើ ប្រាស់របស់​ប្រជាពលរដ្ឋ​។   លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែល​កម្ពុជា​មាន​ដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ជាពិសេស​នៅ​លើ​គុណ​ភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវា​នុវត្តន៍​ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និង បច្ចេកវិទ្យាផ្សេងៗ ដើម្បីត្រួសត្រាយផ្លូវ ផ្តល់​ឱកាស​ដល់​សហ​គ្រិនជាស្រ្តីផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួន សម្រាប់​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស។លោកជំទាវ លើកឡើងបន្តថា ជុំវិញការខិតខំប្រឹងប្រែងខាងលើនេះ ស្របពេលការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដែលបង្កឡើង ដោយប្រទេសជិតខាងរបស់កម្ពុជា គឺបានកំពុងប្រែក្លាយ​បញ្ហា​ប្រឈម​ឲ្យ​ក្លាយ​ទៅជាកា​លានុវត្តភាព ដល់ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុង​កិច្ច​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ​ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រ ដល់​ការ​ប្រើ​ប្រាស់​ផលិត​ផល​ក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើង៣ដង បើ​ធៀប​ទៅ​រយៈ​ពេល​មុនវិបត្តិ ខណៈដែលស្មារតីសេ្នហាជាតិ និងចលនា​រួបរួម​ជាតិ​កំពុង​មាន​សម្ទុះ​ខ្លាំង​ក្លា​។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីមហាសន្និបាតរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា ថ្មីៗនេះថា ទាក់​ទិន​ការ​ផ្ទុះឡើងនូវជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលកំពុងតាមដាន និង​វាយ​តម្លៃ​ស្ថាន​ការណ៍​ជាក់​ស្តែង ​ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់​ចេញ​នូវ​វិធាន​ការ​ឆ្លើយ​តប​មុត​ស្រួច ​លើគ្រប់វិស័យទាំងឡាយសំដៅ រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បី​ប្រែ​ក្លា​​យ​បញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជា កាលានុវត្តភាព, ជាពិសេស​សម្រាប់​ការ​លើក​កម្ពស់​សហ​គ្រាស​ធុនតូច និងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ឡើ​ង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM