ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចធិបតីដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ចប់ជម្លោះទាំងស្រុង ដែលនេះនឹងអនុញ្ញាតអោយកងទ័ពអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព

2025/09/01 05:04:48 pm        176
ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលកំពុងរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូន​ក្រុមគ្រួសារកងទ័ព​នូវកិច្ចការនានាដែលថ្នាក់ដឹកនាំ ​និងរាជរដ្ឋាភិបាល បាន និងកំពុងដឹកនាំធ្វើប្រកបដោយការអត់ធ្មត់ខ្ពស់ ចៀសវាងនាំមកនូវការប៉ះទង្គិចសារជាថ្មី និងដើម្បីនាំមកនូវដំណោះស្រាយបញ្ចប់បញ្ហាទាំងស្រុងដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវសូមជឿជាក់មកលើរាជរដ្ឋាភិបាល និងអត់ធ្មត់ជាមួយគ្នា ក្នុងការស្វែងរកវិធីសាស្ត្រទាំងការចរចា ទាំងទំនាក់ទំនងការទូត និងកិច្ចការផ្លូវច្បាប់នានា ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហានៃជម្លោះនេះ បានបញ្ចប់ទាំងស្រុងប្រកបដោយសន្តិវិធី ជៀសវាងការប្រយុទ្ធ ឬការផ្ទុះសង្គ្រាមដែលធ្វើឱ្យខូចខាត និងប៉ះពាល់អាយុជីវិតទាំងសងខាង ហើយនេះក៏ដើម្បីឱ្យកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានត្រឡប់ជួបជុំក្រុមគ្រួសារដូចស្ថានភាពដើមវិញ។សូមជម្រាបថា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតជូនក្រុមគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០គ្រួសារ។

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ សញ្ជាតិ និងការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

2025/09/01 05:00:21 pm        106
ភ្នំពេញ ៖នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប។​មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អភិបាលខេត្តប៉ៃលិន ស្នើឱ្យប្រជាពលរដ្ឋ សហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវ

2025/09/01 04:50:49 pm        76
ប៉ៃលិន៖ មានប្រសាសន៍លើកឡើង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ នាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យប្រជាពលរដ្ឋ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ទូទាំងខេត្ត។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬសាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្តាលឱ្យខាតពេលវេលា និងថវិកា។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តទប់ស្កាត់ ការរំលោភលើដីសាធារណៈ ដូចជា៖ ដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ៕

រយៈពេល៨ខែឆ្នាំនេះកម្ពុជារកចំណូលបានជាង ៣១ លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

2025/09/01 04:48:16 pm        257
ភ្នំពេញ៖​ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេស ចំនួន៦៦៩ ៦១៩នាក់ កើនឡើង២.៧២%។គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២០៦ ៦៨៥ ដុល្លារ ​។​បន្ថែមពីនេះ ក្នុងរយៈពេល៨ខែនេះ ការ​លក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១០១ ៨៥០ដុល្លារ ពីភ្ញៀវចំនួន ១០ ០៨០នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ០៥០ដុល្លារ ពីភ្ញៀវ​​ចំនួន ៨១០នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤២៣ ៩២៦ដុល្លារ។សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ ​ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ៣៣៩ ២៣៨ដុល្លារ​៕

អគ្គលេខាធិការ UN ទទួលយកសំណើរបស់សម្ដេចធិបតីជំរុញឱ្យភាគីកម្ពុជា-ថៃជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច

2025/09/01 04:21:05 pm        88
ក្នុងឱកាសជំនួបទ្វេភាគី និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលយកសំណើរបស់សម្ដេចធិបតី ក្នុងការជំរុញឱ្យភាគីកម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ក្រសួងអប់រំ ចាប់ផ្ដើមពិនិត្យលើការសាងសង់ និងជួសជុល​អគារ​សិក្សា​ដែល​រង​ផល​ប៉ះពាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ

2025/09/01 03:44:32 pm        324
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ច​ប្រជុំស្តីពី​ការ​ពិនិត្យ​​លើ​ការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អ និងសម្រេចលើគម្រោងផែនការជួស​ជុល​អគារ​សិក្សា​ដែល​រង​ការ​ខូច​ខាត​ពី​ការ​វាយ​ប្រហារ​របស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏​ត្រៀម​សម្រាប់​ការ​សាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀន​អំឡុង​ពេល​សាង​សង់អគារសិក្សាស្តង់ដារឹងមាំ។ បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោង​សាង​សង់​អគារសិក្សាប​ណ្តោះ​អាសន្ន​ដែល​រង​ការ​ខូច​ខាត​ ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួច​មក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ (១) សូមក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និង​សិក្សា​ឱ្យ​បានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និង​សាងសង់ឆាប់រហ័សតាមការគ្រោងទុក, (២) សូមត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារ​សិក្សា​ស្តង់​ដា​ក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, (៣) រៀបចំ​ការ​ស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល (៤) ស្នើ​សុំការត្រួតពិនិត្យសុវត្ថិភាព និងការបោស​សំអាត​មីន​នៅ​តាម​សាលា​រៀន​ដែល​រង​ប៉ះពាល់ ​(៥) ក្នុងករណីដែលមិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​ស្ថាន​ភាព​នៅ​ព្រំដែន​មិន​ទាន់​មាន​ស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទួល​សុវត្ថិភាព​ដែល​អំណោយ​ផលដល់ការរៀន និងបង្រៀន,(៦) សូមរៀបចំរបាយការណ៍ស្តីពី ស្ថានភាព​សាលា​រៀន​ដែល​រងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់​ការ​បង្រៀន​ដែល​សម​ស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន (៧) សូម​រៀប​ចំ​ផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តី​ណែនាំ​សម្រាប់​ការ​បើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។ជាថ្មីម្តងទៀត សូម​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​អនុវត្ត​ការងារ​នេះ​ជា​អាទិភា​ព​ទៅតា​ម​ជំនាញ​រៀង​ៗ​ខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្ត​ការ​សិក្សា​នៅ​ឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦នេះ ដោយក្រសួងអប់រំ យុវជន និងកីឡា នៅតែ​បន្ត​យក​ចិត្ត​ទុ​កដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និង​ព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕

សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់

2025/09/01 03:10:42 pm        140
ភ្នំពេញ ៖ សិក្ខាកាមសុខាភិបាល ចំនួន៣០នាក់ មកពីក្រសួងសុខាភិបាល និងមនី្ទរពេទ្យបង្អែកខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់, ដែលមានរយៈពេល០៥ថ្ងៃ។​វគ្គនេះ មានរយៈពេលប្រាំថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២៥ នៅមនី្ទរពេទ្យព្រះអង្គឌួង ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កម្ពុជា សហការជាមួយក្រសួងសុខាភិបាល។ បើតាមលោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា បានលើកឡើងថា៖ ចំនុចសំខាន់នៃកម្មវិធីនេះគឺការចែករំលែកបទពិសោធន៍របស់សិក្ខាកាមសុខាភិបាល ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល IPC កាលពីឆ្នាំមុន នៅប្រទេសកូរ៉េ តាមរយៈការិយាល័យ KOICA ។ វេទិការការពិភាក្សា និងបទបង្ហាញរបស់ពួកគាត់បានផ្តល់ ការយល់ដឹង និងមេរៀនជាក់ស្តែងសម្រាប់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំនេះ។ កម្មវិធីប្រជុំបានបង្ហាញប្រធានបទជាច្រើន រួមទាំងសមិទ្ធិផល IPC ថ្មីៗនេះ និងផែនការសកម្មភាពនាពេលអនាគត ការអនុវត្តជាក់ស្តែងនៃការបង្ការ ការឆ្លងមេរោគនៅកម្រិតមន្ទីរពេទ្យ និងការអនុវត្តវិធានការណ៍ IPC កម្រិតខ្ពស់នៅមន្ទីរពេទ្យខេត្ត។ ទាំងនេះត្រូវបានបង្ហាញដោយលោកស្រី អៀ ដារ៉ាវី មកពីក្រសួងសុខាភិបាល រួមជាមួយនឹងតំណាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង។ ទិសដៅបន្ទាប់ អ្នកចូលរួមនៅឆ្នាំនេះ បានបង្ហាញពីការរំពឹងទុកក្នុងការរៀន ពីបទពិសោធន៍របស់អតីតសិក្ខាកាម និងដើម្បីអនុវត្តវិធានការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅតាមបណ្តាមន្ទីរពេទ្យរបស់សិក្ខាកាមដែលបម្រើការងារ ដើម្បីបង្កើនសុវត្ថិភាពអ្នកជំងឺ។វគ្គបណ្តុះបណ្តាលក្នុងរយៈពេល៥ថ្ងៃនេះ រួមមាន៖ ការអនុវត្តការការពារ និងកំចាត់មេរោគនៅមន្ទីរពេទ្យព្រះអង្គឌួង, ការអនុវត្តវិធានការបង្ការ និងកំចាត់មេរោគកម្រិតខ្ពស់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងការឆ្លងមេរោគ និងការគ្រប់គ្រងថ្នាំសំលាប់មេរោគ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៃបរិស្ថានបរិក្ខារ, ទិដ្ឋភាពទូទៅនៃកម្មវិធីបង្ការ និងកំចាត់មេរោគ អនាម័យដៃ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) យុទ្ធសាស្រ្តការពារ និងកំចាត់មេរោគ ករណីសិក្សា និងការធ្វើបទបង្ហាញពាក់កណ្តាលអាណត្តិ និងការត្រួតពិនិត្យផែនការសកម្មភាព ព្រមទាំងយុទ្ធនាការ IPC និងបទបង្ហាញផែនការសកម្មភាព។លោកស្រី CHOI Moon Jung សង្កត់ធ្ងន់ថា កម្មវិធីបណ្តុះបណ្តាលឆ្នាំនេះ ដែលដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា មានគោលបំណងពង្រឹងសម្ថភាពអ្នកជំនាញផ្នែក IPC ចំនួន ៣០នាក់កម្រិតខ្ពស់ ថែមទាំងមានសមត្ថភាពជាគ្រូបង្គោលសម្រាប់ផ្តល់ការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគេផងដែរ។ វេទិកានេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ KOICA ក្នុងការពង្រឹងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់សមត្ថភាព និងការអផិវឌ្ឍន៍សម្រាប់អនាគត់ (CIAT) ។សូមរំលេចឡើងវិញថា វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីមកពី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តសរុបប្រមាណ១០០នាក់, កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥៕អត្ថបទ រដ្ឋា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០

2025/09/01 03:01:03 pm        105
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។​ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១,២៥០នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានលើកឡើងអំពីការអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការ និងសាសនា ដោយពេលកន្លងមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង បានខិតខំបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ហើយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង។ ទន្ទឹមនឹងនេះ ក្រសួង បានកំពុងផ្សព្វផ្សាយកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីវិបត្តិអាចារ្យ។ គិតមកដល់បច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ បានចំនួន៥០វគ្គ សរុបសិក្ខាកាមចំនួន ១៣,៦០៦អង្គ/នាក់ ក្នុងគោលដៅតម្រង់ទិសទៅលើការដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធីអាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈឯកភាពគ្នា។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះឯកឧត្តម លោកជំទាវ លោកគ្រូឧទ្ទេសាចារ្យ  អាចារ្យ អាចារិនី លោក លោកស្រី និងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ដែលជានិច្ចកាល សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រយៈពេលជាងមួយខែ កន្លងមកនេះ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១០ នាឱកាសនេះ និងបានខិតខំពង្រីងតួនាទី ភារកិច្ច និងក្រមសីលធម៌ ដល់អាចារ្យ អាចារិនីខ្មែរ តាមគ្រប់រូបភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយ ទាំងខាងទស្សនៈ ទាំងគោលជំហរ ទាំងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំ ពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ ដែលពិតជាបានផ្តល់ឱកាសសម្រាប់ អាចារ្យ អាចារិនីគ្រប់រូប បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធល្អៗរវាងគ្នានឹងគ្នា សំដៅចូលរួមចំណែកដល់ការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិយើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖១-អាចារ្យ អាចារិនីទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនឹងគណៈកម្មការវត្ត ចៅអធិការវត្ត មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ក្រុង និងពុទ្ធបរិស័ទ ដោយមិនត្រូវប្រកាន់បក្សពួក ឬបង្កើតអធិករណ៍នៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។២-សូមចូលរួមរៀបចំវត្តអារាម ឱ្យមានសោភណភាពល្អ ស័ក្តិសមជាទីកន្លែងគោរពសក្ការៈស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ ១.វត្តស្អាត ២.វត្តស្វាង និង៣.វត្តស្ងប់។៣-សូមខិតខំថែរក្សានិងអភិរក្សនូវកេរមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានថ្កុំថ្កើងរុងរឿង។៤-សូមអាចារ្យ អាចារិនីទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឱ្យបានខ្ជាប់ខ្ជួន។៥- អាចារ្យ អាចារិនីទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងពិធីបុណ្យផ្សេងៗ ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការនិងសាសនា។៦-អាចារ្យ អាចារិនីទាំងអស់ ត្រូវដើរតួនាទីជាគំរូល្អ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ទម្លាប់ សីលធម៌ សុជីវធម៌ ចរិយាធម៌ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងចូលរួមចំណែកអភិវឌ្ឍសង្គម។៧-អាចារ្យ អាចារិនី គឺជាមរតកមនុស្សរស់ និងជាអ្នកអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឱ្យស្ថិតស្ថេរគង់វង្ស៕អត្ថបទ រដ្ឋា

ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២

2025/09/01 02:45:15 pm        248
នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើក​សម័យ​ប្រជុំ​ព្រឹទ្ធ​សភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធា​នស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប។មុននឹង​ចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់​សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នក​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ក្រោក​ឈរ​ស្មិងស្មាធិ៍​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​វីរ​យុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖របៀបវារៈទី១៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី២៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ក្រសួងការងារសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខា ប.ស.ស និងមណ្ឌល​ការងារ​នៅ​ផ្សារ​ទំនើប​អ៊ីអន ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ

2025/09/01 02:32:18 pm        259
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារចំនួន ៣ទីតាំងធំៗនៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ដើម្បី​បង្ខិត​សេវា​សាធារណៈកាន់តែជិតប្រជាពលរដ្ឋ ក៏ដូចជាឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិ​ត្ត​ដ៏​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បី​បំពេញ​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងពិធីសម្ពោធ កាល​ពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញ​មក​ទទួល​សេវារបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ក៏ដូចជាចុះឈ្មោះស្វែងរកការងារ និង​ប្រឹក្សា​ឱកាសការងារនៅគ្រប់ផ្សារទំនើបអ៊ីអនទាំង ៣សាខា ដែលនៅជិត​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ មានដូចជា៖ ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ, អ៊ីអន ម៉ល ភ្នំពេញ និងអ៊ីអន ម៉ល សែន​សុខ​ស៊ីធី ដែលចាប់ផ្តើមបម្រើការងារជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ លើកលែងតែថ្ងៃបុណ្យជាតិប៉ុណ្ណោះ។សូមជម្រាបជូនថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារនេះ ក្នុង​នោះ ចំពោះ ប.ស.ស. ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន សិស្ស និស្សិត និង​សមាជិក​ ប.ស.ស. កន្លែងតែមួយ និងចំណាយពេលខ្លី ដែលមានផ្តល់សេវាដូចជា៖ ការធ្វើប័ណ្ណ​សមាជិក ​ប.ស.ស. , ការដាក់របាយការណ៍គ្រោះថ្នាក់ការងារ , ស្នើសុំលិខិតព្យាបាលបន្ត , ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ , ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ និង​ប្រាក់​បំណាច់​លំហែមាតុភាព និងស្នើសុំប្រាក់សោធន។ ដោយឡែក មជ្ឈមណ្ឌលការងារ សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅទាំងអស់ គឺ​អាច​មកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារពីមជ្ឈមណ្ឌលនេះ ដែលមាន​ផ្តល់​សេវា​ដូច​ជា៖​ ចុះឈ្មោះស្វែងរកការងារ, ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក, ប្រឹ​ក្សាយោបល់អំពីការងារ និងអាជីព និងផ្តល់ព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM