ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន

2025/09/01 10:44:52 pm        102
រសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។ ឯកឧត្តមបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម តូ ឡឹម ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសវៀតណាមនាឱកាសនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន។ ឯកឧត្តមបានឯកភាពទាំងស្រុងចំពោះទំនាក់ទំនងរវាងគណបក្សនិងគណបក្សនៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈជំនួបកំពូលនាពេលកន្លងមកនៃ មេដឹកនាំគណបក្សនៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។ ឯកឧត្តម តូច ឡឹម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។សម្តេចតេជោ ក៏បានមានប្រសាសន៍ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេសលើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ។ សម្ដេចបានបញ្ជាក់ថា រយៈពេល៧ខែក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះកម្ពុជានាំទៅកាន់វៀតណាមគឺមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាគឺប្រមាណ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជាជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។ ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ

2025/09/01 09:40:20 pm        127
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន រសៀល​ ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ក្នុងកិច្ចប្រជុំក្នុងកាលៈទេសៈដ៏សំខាន់នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកនូវការយល់ឃើញសំខាន់ៗ អំពី មធ្យោបាយក្នុងការជម្រុញនូវគោលការណ៍ និងសេចក្ដីប្រាថ្នារួម បន្ថែមទៀត ដែល ចំណុចទី១គឺ ការអនុវត្តពហុភាគីនិយម ទាមទារនូវការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្នភាព។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការអំពាវនាវដ៏ម៉ឺងម៉ាត់ ឱ្យមានការចាត់វិធានការនៅចំពោះមុខតថភាពភូមិសាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ ការកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវជ្រើសរើសយក កិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ការអត់ធ្មត់ជាជាងការបង្កើនកម្ដៅ កិច្ចសហប្រតិបត្តិការជាជាងជម្លោះ និង វិបុលភាពរួមជាជាងការកេងចំណេញជាឯកតោភាគី”។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មធ្យោបាយចំណុចទី២ គឺ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា សន្តិភាព និងស្ថិរភាព គឺជាសមាសភាគដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។ សម្រាប់កម្ពុជា ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សន្តិភាព ខ្ញុំមើលឃើញពីសហថាមពលដ៏អស្ចារ្យរវាង SCO និងអាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាព តាមរយៈការទូត កុងសង់ស៊ីស និងកិច្ចសន្ទនា។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ជាចុងក្រោយ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន និងស្ថិរភាពរយៈពេលវែង។ កម្ពុជាគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើវិស័យគន្លឹះៗរួមមាន៖ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍបន្ថែមទៀតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ”។ គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

រដ្ឋមន្រ្តីសុខាភិបាល «ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាល ធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក»

2025/09/01 08:45:15 pm        85
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក និងគ្រប់កម្រិតទាំងអស់យកទៅអនុវត្តការងារ ដោយការច្នៃប្រឌិតបន្ថែម ដើម្បីសម្រេចបានជាលទ្ធផលល្អប្រសើរ និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសកម្មភាពការងាររបស់មន្រ្តីសុខាភិបាល នៅតាមព្រំដែន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងស្នើសុំថ្នាក់ដឹកនាំទទួលបន្ទុក មន្ទីរពេទ្យជាតិ បន្តការគាំទ្រ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបញ្ជាក់ ថ្នាក់ដឹកនាំគ្រប់កម្រិតទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តពង្រឹងការបម្រើសេវា និងការគ្រប់គ្រង នៅតាមមន្ទីរពេទ្យបង្អែកស្រុក ឱ្យកាន់តែល្អប្រសើជាងនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក ពង្រឹងការយកចិត្តទុកដាក់លើកិច្ចការងារជំងឺមិនឆ្លង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹង អំពីការថែទាំសុខភាពដែលជាកត្តាសំខាន់ជាងគេ។ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរពេទ្យជាតិ រៀបចំវគ្គបណ្តុះបណ្តាលបន្តឱ្យបានញឹកញាប់ ដែលអាចជួយបង្កើននូវចំណេះជំនាញ ពិសេសការយល់ដឹងអំពីស្ថានភាពនៃការវិវត្តន៍ នៃផ្នែកវេជ្ជសាស្រ្ត ជូនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តឱ្យថ្នាក់ដឹកនាំពង្រឹងការងារមួយចំនួនដូចជា៖ សុខភាពបន្តពូជ និងសុខភាពយុវវ័យ សុខភាពជនគ្មានទីពឹង សុខភាពផ្លូវចិត្ត និងសុខភាពភ្នែក៕អត្ថបទ រដ្ឋា

«បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»

2025/09/01 08:42:07 pm        123
ភ្នំពេញ ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៖- ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ។- សិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក (Antibiotics)។- បន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោមមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ។- បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ Antimicrobials Stewardship (AMS) ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ Infection Prevention and Control (IPC) និងការធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវដោយផ្អែកលើភ័ស្តុតាងពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាល។- បន្តកិច្ចសហការឱ្យជិតស្អិតជាមួយផ្នែកមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តរកមេរោគបង្កជំងឺដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការប្រមូល ការវិភាគ និងការចែករំលែកទិន្នន័យ ដើម្បីជួយដល់ការធ្វើបច្ចុប្បន្នភាពនិយាមនៃការព្យាបាលដោយឱសថប្រឆាំងមេរោគក្នុងប្រទេសកម្ពុជា។- លើកទឹកចិត្តក្រុមការងារសុខាភិបាល ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា បន្តស្រាវជ្រាវរួមគ្នាអំពីបញ្ហាជំងឺឆ្លង និងបញ្ហាភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគ ដើម្បីប្រមូលបានជាធាតុផ្សំបន្ថែមទៀត ជាគុណប្រយោជន៍ទៅដល់ការអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃ។- ក្នុងនាមជាគ្រូពេទ្យ ត្រូវគិតគូឱ្យបានច្បាស់លាស់មុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងនោះអាចទប់ស្កាត់ការរាតត្បាតជំងឺជាសកលមួយ។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលអន្តរជាតិ ICARS និងកិច្ចសហការគាំទ្ររបស់អង្គការសុខភាពពិភពលោក ព្រមទាំងក្រុមការងារដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្របពេលដែលក្រសួងសុខាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងការគម្រាមកំហែងពីការកើនឡើង នៃភាពស៊ាំនៃមេរោគជាមួយនឹងឱសថប្រឆាំងមេរោគ។ សិក្ខាសាលានេះ រៀបចំរយៈពេល២ថ្ងៃ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌលអន្តរជាតិ ICARS អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត ស្រុក និង ភ្ញៀវជាតិ និងអន្តរជាតិ និងតាមប្រព័ន្ធ Zoom នូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារ AMS៕អត្ថបទ រដ្ឋា

កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលរបស់ចិន ក្នុងការពង្រឹងសណ្ដាប់ធ្នាប់សកលដែលមាន អង្គការសហប្រជាជាតិជាស្នូល

2025/09/01 08:14:11 pm        196
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សកលមួយដេលមាន អង្គការសហប្រជាជាតិជាស្នូល។ការគាំទ្រនេះ ធ្វើឡើង ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះតនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ “ស្មារីសៀងហៃ” និងការត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍថ្មី របស់ SCO។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់បន្ថែមពីតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញសកម្មភាពនៃការដោះស្រាយបញ្ហាប្រឈមសកល។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សកលមួយដេលមាន អង្គការសហប្រជាជាតិជាស្នូល ប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាន នៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្ុរជាជនជាធំ និងលទ្ធផលជាក់ស្ដែង។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ”។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគគន្លឹះ ដោយមាន “ស្មារតីសៀងហៃ” ជាមគ្គុទ្ទេសក៍ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យ)ភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងផ្ដល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ ក្នុងស្មារតីនេះ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានផ្ដល់សារៈសំខាន់ខ្ពស់ ដល់ការជម្រុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនា នៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ដែលអាចនឹងអញ្ជើញមកដល់កម្ពុជា កំឡុងម៉ោង ១២យប់នេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម និងពិធីលៀងសាយភោជន៍

2025/09/01 08:00:52 pm        20
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ជំនួប នាល្ងាចថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍ពីទីក្រុងធានជីន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក

2025/09/01 07:42:48 pm        19
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅទីក្រុងធានជីន

2025/09/01 07:15:54 pm        184
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាមេដឹកនាំនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ននេះ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

2025/09/01 07:10:05 pm        23
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវកុំឱ្យឆ្លងដែនទៅថៃខុសច្បាប់ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរព័ត៌មានការងារពីអាជ្ញាធរមូលដ្ឋាន

2025/09/01 06:43:03 pm        162
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋានទើបជាការប្រសើរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។  បន្ថែមលើនេះ បម្រើការងារក្នុងស្រុក ក៏អាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចរស់នៅជួបជុំក្រុមគ្រួសារ គ្មានការវាយធ្វើបាប ឬអំពើហិង្សា និងមិនចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃបន្ថែមទៀតដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកនេះដែរ លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារ កំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងវិស័យក្រៅប្រព័ន្ធ។ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា មានឱកាសការងារសរុបជាង ៩ម៉ឺននាក់។ ជាមួយគ្នានេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជានៅមានឱកាសការងារប្រមាណជាង ៣០ម៉ឺនកន្លែងបន្ថែមទៀត តាមរយៈគម្រោងវិនិយោគជាង ៤០០ ដែលមាននៅកម្ពុជា។ ដូច្នេះ ចំណុចសំខាន់បំផុត បងប្អូនគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ ឬអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានប្រាក់ខែសមរម្យ, អត្ថប្រយោជន៍នានាដែលច្រើនជាងនៅក្រៅប្រទេស ខណៈដែលការធ្វើចំណាកស្រុកដោយគ្មានឯកសារ នឹងជួបប្រទះការចំណាយលុយលើមេខ្យល់ បញ្ហាសុវត្ថិភាពដោយសារមានការរើសអើង ការកេងប្រវ័ញ្ច និងអាចប្រឈមនឹងជាប់ពន្ធនាគារ ជាដើម។ នេះបើតាមលោក ស៊ុន មេសា ដដែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM