ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

ទឹកកខ្វក់ចំនួន១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់រយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ មិនឲ្យហូរចូលបំពុលតំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ

2025/09/02 10:57:16 am        240
ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ដំនាច់ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ មានប្រមាណ ១,៩ លានម៉ែត្រគីប ក្នុងខែ។ លើសពីនេះ លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រនិងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ«ភាពស្អាត» និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដោយផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងបន្ថែមថា សម្រាប់កិច្ចការការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស ក្រសួងបានអនុវត្តច្បាប់១០០% ដោយត្រូវឱ្យប្រភពបំពុលដែលមានហានិភ័យការបំពុលខ្លាំង ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់។ សូមបញ្ចាក់ថា ម្ចាស់ទីតាំងនិងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬ សារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ធនាគារជាតិដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់នៅប្រទេសអូស្រ្តាលី

2025/09/02 10:49:07 am        129
ធនាគារជាតិនៃកម្ពុជា កំពុងជំរុញលើកកម្ពស់ប្រាក់រៀល តាមរយៈការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរ ប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួល នឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។លោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡាធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញចូលរួមសម្ពោធដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុង មែលប៊ន ប្រទេសអូស្រ្តាលី ដែលមានការចូលរួមពីលោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ ប្រចាំ ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ នៃក្រុមហ៊ុន Travelex។ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex នៃការដាក់ឱ្យមានការជួញដូរប្រាក់រៀល នៅប្រទេសអូស្រ្តាលី នេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលី ដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅ ប្រទេសអូស្រ្តាលី អាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួម ចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ទន្ទឹមនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរ ក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការ រក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។គួររំលេចថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋាន អន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិនៃកម្ពុជា នឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី,

នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់

2025/09/02 10:42:37 am        95
បាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន​ នៅថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ២០២៥​បានដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន​២នាក់នៅឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង។ ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាលមានទម្ងន់ ៣០៣១,៣៧​ក្រាម(ថ្នាំសុទ្ធ),ទូរស័ព្ទដៃចំនួន ០២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់ប្លាស្ទិកតូចៗពណ៌សមួយចំនួននិងម៉ូតូចំនួន០២គ្រឿង។ ពេលនេះ ជនសង្ស័យ ​និងវត្ថុតាងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕

បេសកកម្មរបស់សម្តេចធិបតីនៅប្រទេសចិន សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចដើម្បីឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

2025/09/02 10:36:34 am        289
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥ នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក(SCO)៖ សម្ដេចធិបតី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាក្រោមមូលបទ «ការអនុវត្តពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងសុន្ទរកថានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ «ស្មារតីសៀងហៃ» (Shanghai Spirit)និងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO។ កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមានអង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃសមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំនិងលទ្ធផលជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះ ដោយមាន «ស្មារតីសៀងហៃ» ជាមគ្គុទេសក៍ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានផ្តល់សារៈសំខាន់ខ្ពស់ដល់ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក SCO រដ្ឋសង្កេតការណ៍ និងដៃគូសន្ទនានៅក្នុងវិស័យជាច្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។សម្តេចធិបតី បានចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយ ក្នុងការជំរុញនូវគោលការណ៍ និងសេចក្តីប្រាថ្នារួមក្នុងការអនុវត្តពហុភាគីនិយមទាមទារនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាបន្នភាព។ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ធានាសន្តិភាព និងស្ថិរភាព គឺជា សមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមជាពិសេសការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងស្ថិរភាពរយៈពេលវែង។ សម្តេចធិបតី បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា។ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្ដេចធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមPham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រី នៃប្រទេសនេប៉ាល់ និងជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា រួមទាំងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម António Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម Wang Huningប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៖ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់ សម្តេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសាកន្លងទៅ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិនក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពរួមមាន វិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខនិងការពារជាតិជាដើម។ នាឱកាសចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តមXi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវPeng Liyuan។ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មីចំពោះការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណីនិងជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗរួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងថាមពល ជាដើម។សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែន និងការអនុវត្ត បទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។ ឯកឧត្តមប្រធានាធិបតី បានជំរុញឱ្យភាគីទាំងពីររក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញហើយការទប់ស្កាត់មិនឱ្យមានជម្លោះរវាងប្រទេសទាំងពីរគឺជាការសំខាន់បំផុតក្នុងការជំរុញឱ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី។ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្ដ្រី នៃប្រទេសនេប៉ាល់៖ ប្រមុខរដ្ឋាភិបាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងកម្ពុជានិងនេប៉ាល់ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលយន្តការនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល និងទេសចរណ៍ ជាដើម។ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើនក្នុងនាមជាសមាជិកនៃអង្គការពិភពលោក។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ និងបន្តជំរុញឱ្យស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរអាចវិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ រួមទាំងសូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ ឯកឧត្តមប្រធានសភា បានបង្ហាញអារម្មណ៍សប្បាយរីករាយលើការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឆាប់វិលត្រឡប់ទៅរកប្រក្រតីភាព នាពេលឆាប់ៗខាងមុខ។សម្តេចធិបតីក៏បានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយ បញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេចជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ទន្ទឹមនឹងនេះ សូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានជាធរមានស្រាប់។ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងជំនួបដាច់ដោយឡែក សម្ដេចធិបតី បានអនុញ្ញាតជូន ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយបានផ្តោតសំខាន់លើលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមធំៗរបស់កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំ របស់ធនាគារ AIIB។ គួរកត់សម្គាល់ថា នេះជាដំណើរបំពេញបេសកកម្មការងារក្រៅប្រទេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្លា បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល២ឆ្នាំ។ ដំណើរបេសកកម្មការងារផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់សម្តេចធិបតី នាពេលនេះបាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរបំពេញបេសកកម្មការងារ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក កាលពីពេលកន្លងទៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តំណាង​ជូនដំណើរ​និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ១៣រូប ​ទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន

2025/09/02 10:05:22 am        363
ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​គណៈ​កម្មា​ធិការ​អាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំង​ក្រុម​ការ​ងារ​ការិយាល័យ​កិច្ច​ការ​និស្សិត​ក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ ប្រធាន​ការិយាល័យ និងក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់​ជូន​តាម​រយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ​បន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យ ធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ព្រម​ទាំង​មាន​ការចូលរួមពីឪពុក-ម្តាយ និងអាណាព្យាបាលរបស់និស្សិត ឯកឧត្តម ឡាវ វ៉ាន់ បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដល់​និស្សិត​ដែល​ត្រៀមចេញដំណើរឱ្យមើលថែសុខភាពឱ្យបានល្អ និងត្រូវយក​ចិត្ត​ទុក​ដាក់​ខិត​ខំ​សិក្សា​រៀន​សូត្រ ស្រូបយកជំនាញឯកទេស ពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យប្រទេសចិន និង​យក​មក​អភិវឌ្ឍន៍ កែច្នៃជំនាញឱ្យមុតស្រួចក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ខ្លួនឯង ក៏​ដូចជាយកមកចូលរួមបម្រើសង្គមជាតិក្រោយពេលបញ្ចប់ការសិក្សា។ ឯកឧត្តម ផ្តាំផ្ញើ​បន្ថែម​ឱ្យ​និស្សិត​ទាំង​អស់ ត្រូវធ្វើជាគំរូ និងតំណាងឱ្យកម្ពុជា តាមរយៈរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូ កិរិយាល្អ មិន​ប្រព្រឹត្តិអំពើដែលសង្គមហាមឃាត់ ការប្រើប្រាស់គ្រឿងញៀនជាដើម ដែល​ត្រូវ​ជៀស​ឆ្ងាយឱ្យបានដាច់ខាត ទន្ទឹមនឹងនេះ និស្សិតគ្រប់​រូប​ត្រូវ​ការកសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​សាស្ត្រា​ចារ្យ និងមិត្តភក្តិបរទេស និងត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​វប្បធម៌​ដ៏​ល្អផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរ​ជាតិ​។ គូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបកណ៍ បាន​ផ្តល់​អាហា​រូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (អ.ម.ត) ដល់និស្សិតកម្ពុជា ចំនួន ១០៣រូប ទៅបន្តការ​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន នៅថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងថ្នាក់ផ្លាស់ប្តូរភាសាចិន សម្រា​ប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ដែលបាននឹងកំពុងចេញដំណើរពីមាតុភូមិ ទៅបន្តការសិក្សា ចាប់ពីចុង​ខែ​សីហា និងក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ៕ អត្ថបទ រដ្ឋា 

លទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន

2025/09/02 09:24:28 am        378
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ។ខាងក្រោមនេះជាលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃបូក របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន៖

ទាហានខ្មែរ១៨នាក់ដែលថៃចាប់ទៅមិនទាន់បានដោះលែង ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល៣៥ថ្ងៃ ហើយ

2025/09/02 08:49:30 am        660
កម្ពុជា និងសហគមន៍អន្តរជាតិ នៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួករបស់ពួកគេ ដែលកំពុងទទឹងរងចាំគ្រប់វិនាទី ខណៈមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៥ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងរបស់ខ្លួនដោយធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីបន្តអនុវត្តនូវកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សី រួមទាំងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ RBC ផងដែរ។ លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ៕ អត្ថបទបាន ចក់

ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា

2025/09/02 01:11:52 am        96
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារាត្រីឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ស្តីអំពី លទ្ធផលនៃការចូលរួម “កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅសាធារណរដ្ឋប្រជាមានិតចិន” ឯកឧត្ដម មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយរដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបវរធិបតីបានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB។ដោយក្នុងជំនួបនោះ ធនាគារ AIIB បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជម្រុញនូវកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើបនៅកម្ពុជា។ឯកឧត្ដម មាស សោភ័ណ្ឌ មានប្រសាសន៍បន្តថា សម្ដេចបវរធិបតី បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ ធនាគារ AIIB ក្នុងការស្វែងរកនូវឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងបានលើកទឹកចិត្តឱ្យធនាគារ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីចាប់យកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត។គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាត៕

ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ

2025/09/01 11:11:09 pm        552
នៅយប់ថ្ងៃទី១ ខែកញ្ញានេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះរូបភាពភ្ជាប់នឹងសំណេរដោយបានអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។ ឯកឧត្តមថ្លែងថា សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា តស៊ូឡើង!។ សូមជម្រាបថា ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តនៅទីក្រុងធានជីង ប្រទេសចិន៕

សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា

2025/09/01 10:56:46 pm        92
នារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។យោងតាម ឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ ឯកឧត្តមបានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។ សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។ សម្ដេចបានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅ ត្រង់មក។ ឯកឧត្តមក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តមបានកត់សម្គាល់ឃើញថាកាលពីឆ្នាំ២០២៤ ឯកឧត្តមបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានមើលឃើញពីកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM