ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិបីជំនាន់ ដែលចោទថា សម្ដេចតេជោទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ

2025/09/02 03:35:51 pm        394
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញ​មក​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង​នូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបា​ន​ចោទ​ប្រកាន់​ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ភាគ​ហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូល​និធិ​សន្តិសុខ​សង្គម​ថៃ​បដិសេធ​មិន​ព្រមលក់ឲ្យ។ក្នុងសេចក្ដីប្រកាសបដិសេធ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែល​បាន​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​ណា​មួយ​ពីប្រទេសថៃដូចបាន លើកឡើងខាងលើនោះដែរ។អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុក​ខាង​លើ​នេះ​តែង​ចុះ​ផ្សាយ​រឿង​មិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែល​គ្មាន​មូ​ល​ដ្ឋាន​ច្បាស់​លាស់ យកមកចុះផ្សាយ ក្នុងចេតនាអាក្រក់ដើម្បីបង្អួចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ផ្សេង​ៗទៀត តាមទម្លាប់ដែលបាន​ធ្វើ​កន្លង​មក​ដើម្បី​កាច់​បំបាក់​ប្រជាប្រិ​យ​ភាព​របស់​ថ្នាក់​ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និង​បាន​ផ្ដល់​ភាព​កក់​ក្ដៅដល់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាព​របស់​បុគ្គល​រូប​នេះ​ដែល​បាន​ធ្វើ​កន្លង​មក​ ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និង​មាន​ចេតនា​បំផ្លាញ​ជាតិខ្លួនឯង យ៉ាងចំហរដែលធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសថ្កោល​ទោស​យ៉ាង​ខ្លាំង​។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គលរូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈ​ការ​ផ្សាយ​ព័ត៌មានមិនពិតមានចរិតញុះញង់បំបែកបំបាក់ សាមគ្គីភាពជាតិខ្មែរ​ដោយ​មិន​ព្រម​កែ​ប្រែ​ឡើយ​។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​​ឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិ និងប្រជាជនជួបការលំបាក៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ហ្វ្រង់កូតិច - FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​លើកទី២០ ឆ្នាំ២០២៦

2025/09/02 02:50:37 pm        173
ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍និ​ង​ទូរ​គម​នាគមន៍ (ក.ប.ទ.) និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បាន​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច - FrancoTech អមកិច្ចប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនី​ លើកទី២០ ឆ្នាំ២០២៦ ដោយមានការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងស្ថាប័ន-ពាក់ព័ន្ធ នៅទីស្ដីការ ក.ប.ទ.។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ និង​ក្លាយ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយអមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែល​កម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំ៕

កិច្ចប្រជុំឈ្នួលអប្បបរមារបស់កម្មករកាត់ដេរលើកទី២ នឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៣ កញ្ញាស្អែកនេះ

2025/09/02 01:11:58 pm        278
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែកញ្ញាស្អែកនេះ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជាលើកទី២ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ខាងមុខ នៅទីស្តីការក្រសួង។កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរលើកទី២នេះ នឹងធ្វើឡើងជាលក្ខណៈត្រីភាគីរួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ទាក់ទិនទៅនឹងកិច្ចប្រជុំនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគីសហជីពបានកំពុងតែពិភាក្សាគ្នាជាបន្តបន្ទាប់ដោយផ្អែកទៅលើអ្វីដែលជាច្បាប់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានលក្ខណៈវិនិច្ឆ័យចំនួន២ គឺកត្តាសង្គម និងសេដ្ឋកិច្ច ដូច្នេះការងារនេះក្រុមសហជីពតែងតែចូលរួមអនុវត្តជារៀងរាល់ឆ្នាំផងដែរ។ លោកបានបន្តថា រហូតមកដល់ពេលនេះ សម្រាប់លទ្ធផលនៃការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់ក្រុមសហជីព មិនទាន់មានលក្ខណៈរួមនៅឡើយទេ ដោយសារភាគីសហជីពនីមួយៗកំពុងពិនិត្យដែលពាក់ព័ន្ធទៅនឹងស្ថានភាពជាក់ស្តែង ដូចជាបញ្ហាពិភពលោក ក៏ដូចជានៅកម្ពុជា និងស្ថានភាពផ្សេងៗទៀតជាដើម ជាពិសេសគឺការប្រកួតប្រជែង រវាងប្រទេស និងប្រទេស។ លោកបានបញ្ជាក់ថា ការប្រជុំប្រាក់ឈ្នួលនេះ កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលធ្វើក្នុងវិស័យកាត់ដេរវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនោះទេ គឺមានប្រទេសផ្សេងៗទៀត ដែលកំពុងតែប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះអ្វីដែលជាលក្ខណៈវិនិច្ឆ័យក៏បូករួមជាមួយនឹងការប្រកួតប្រជែងនេះផងដែរ យើងក៏ត្រូវគិតពីស្ថានភាពជាក់ស្តែង ជាពិសេសទៀតសម្រាប់នៅកម្ពុជាក៏កំពុងតែមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយយើងក៏កំពុងទទួលយកបងប្អូនពលករជាច្រើនរាប់ម៉ឺនដែលវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះការងារទាំងអស់នេះ គឺទាមទាចាំបាច់ឱ្យក្រុមសហជីពត្រូវសិក្សាឱ្យម៉ត់ចត់សិន មុននឹងសម្រេចដាក់ចេញជាតួលេខណាមួយទៅអង្គប្រជុំ។សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទដោយ ឈិត បូរ៉ាវី

បីថ្ងៃក្នុងដំណើរបេសកកម្មរបស់សម្តេចធិបតីនៅចិនទទួលបានជោគជ័យធំធេងទាំងក្របខណ្ឌការទូត នយោបាយ និងសេដ្ឋកិច្ច

2025/09/02 01:02:25 pm        333
ក្នុងដំណើរទស្សនកិច្ចចំនួនបីថ្ងៃទៅកាន់ប្រទេសចិន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែល​បាន​ធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ទទួល​បាន​ជោគ​ជ័យ​យ៉ាងធំធេងទាំងក្នុងក្របខណ្ឌ នយោបាយ ការទូត និងសេដ្ឋកិច្ច ខណៈដំណើរ​ទស្សន​កិច្ច​នោះ​សម្តេចធិបតីបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ រួមទាំងថ្នាក់ដឹកនាំប្រទេសជាមិត្តជាច្រើនទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផល​នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់​សម្តេច​ធិបតី​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិននោះ បានឲ្យដឹងថា ក្នុងដំណើរ​ទស្សន​កិច្ច​នៅ​ចិនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញានេះ ក្រៅពីចូល​រួម​កិច្ច​ប្រជុំ​ខាង​លើ​សម្តេច​ធិបតី​បានជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​ច្រើន​ដោយ​ក្នុង​នោះ ​ក្នុងក្របខណ្ឌនយោបាយ និងការ ទូត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ និងជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា រួមទាំងជំនួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន។ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម​ប្រធានា​ធិបតី បានចាត់ទុកវត្តមានរបស់សម្ដេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹត​ចំណង​មិត្ត​ភាពដែកថែប និងពង្រីកសាមគ្គីភាពចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់​ពី​ទស្សន​កិច្ច​ផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រក​របៀង​មច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម។ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពី​ជំហរ​របស់​ចិន​ក្នុង​ការ​គាំទ្រ​បទ​ឈប់​បាញ់​ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយ ម៉ាឡេស៊ី និង​ចង់​ឱ្យ​បង្កើត​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធានា​ធិបតី ក៏បានគាំទ្រ និងផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ៉ន់ ដែលស្មើនឹងជិត​បី​លាន​ដុល្លារ​អាមេរិក ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួល​ដល់ទុ​ក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។ដោយ​ឡែកក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​វិញ​សម្ដេច​ធិបតី​នាយករដ្ឋ​មន្រ្តីបាន​ឆ្លៀត​ឱកាសអនុញ្ញាតជូន ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយ​បាន​ផ្ដោត​សំខាន់លើលទ្ធភាពគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម​ធំៗ​របស់​កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំរបស់ធនាគារ AIIB។តាម​សេច​ក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក៏បានលើកឡើងផងដែរថា ដំណើរ​បំពេញបេ​សកកម្មការងារក្រៅប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋ​មន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្លា បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេល២ឆ្នាំ។ ដំណើរបេស​កក​ម្ម​ការ​ងារ​ផ្លូវ​ការ​ទៅ​កាន់​សាធារ​ណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះបាននាំ​មក​នូវ​សមិទ្ធ​ផល​ថ្មី​ៗ​ជា​ច្រើន​ទៀត ​ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រ​យោជន៍​ជូន​ជាតិ​មាតុ​ភូមិ​និង​ប្រជា​ពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរបំពេញបេសកកម្មការងារ នៅតាម​បណ្ដា​ប្រ​ទេសនានាជុំវិញពិភពលោក កាលពីពេលកន្លងទៅនោះ៕ អត្ថបទ៖ បាន ចក់ 

អង្គការ (UNFPA) ប្រចាំនៅកម្ពុជាប្រគល់ឃីតចំនួន ៦៨០ឃីតដល់ កាកបាទក្រហមកម្ពុជា

2025/09/02 01:01:52 pm        130
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន៦៨០ឃីត ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងអង្គការសហប្រជាជាតិ សម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា។ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ UNFPA ដែលបាននាំមកនូវកញ្ចប់ឃីតសម្រាប់ស្ត្រីជាលើកទី២។ កាកបាទក្រហមកម្ពុជានឹងចាត់ចែងកញ្ជប់ឃីតទាំងនេះ ជូនដល់ស្ត្រីដែលជាមុខសញ្ញាត្រឹមត្រូវ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្ត្រីជាជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំនានា។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូ អំពីយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០២០-២០៣០ និងសកម្មភាពការងារសំខាន់ៗថ្មីៗដែល កាកបាទក្រហមកម្ពុជា បានធ្វើនាពេលកន្លងមក ជាពិសេសសកម្មភាពថ្មីៗ នៅតាមជំរំជនភៀសសឹក ដូចជាការអប់រំផ្សព្វផ្សាយ ចែកអំណោយ ការថែរក្សាអនាម័យជាដើម។លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាងអង្គការ UNFPA បានថ្លែងនូវការកោតសរសើរចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេ ក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីឱ្យដឹងថា អង្កការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយ កាកបាទក្រហមកម្ពុជាបន្តទៀត ព្រោះកាកបាទក្រហមកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងបេះដូងមនុស្សធម៌ តែងតែមានវត្តមានជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ហើយការផ្តល់អំណោយជាលើកទី២នេះ មានចំនួន៦៨០ឃីត សម្រាប់ កាកបាទក្រហមកម្ពុជា ចាត់ចែងតាមតម្រូវការចាំបាច់ណាមួយ៕ អត្ថបទ៖ សំ ងីម

ឯកឧត្តម ប៉ែន បូណា៖ ស្មារតីសន្តិភាពនិយមគោរពបទឈប់បាញ់កម្ពុជា ទទួលបានការគាំទ្រពីមេដឹកនាំពិភពលោក

2025/09/02 12:56:58 pm        276
នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ស្មារតីសន្តិភាពនិយមក្នុងការគោរពបទឈប់បាញ់របស់កម្ពុជាទទួលបានការគាំទ្រកាន់តែខ្លាំងពីមេដឹកនាំពិភពលោក។ឯកឧត្តម បានថ្លែងថា នៅក្នុងដំនាក់កាលនៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ កម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់ ហើយតាមរយៈដំណើរបេសកកម្មចូលរួម កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូករបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងតាមរយៈជំនួបទ្វេភាគីជាមួយសម្ដេចធិបតីបានសម្ដែងការគាំទ្របទឈប់បាញ់ និងចង់ឃើញសុខសន្ដិភាពកើតឡើងរវាងប្រទេសកម្ពុជា និងថៃ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅយោធភូមិភាគ៤ និងយោធភូមិភាគ៥ រវាងកម្ពុជា និងថៃ បន្តមានស្ថានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជានៅតែបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ប្រកបដោយស្មារតីអង់អាច និងទទួលខុសត្រូវខ្ពស់ ខណៈកម្ពុជាបានបន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដូចកម្ពុជាដែរ៕ 

ពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាង៥០ភាគរយ បានត្រឡប់មកលំនៅឋានវិញ ក្រោយ​ស្ថានភាព​ព្រំដែន​ស្ងប់ស្ងាត់

2025/09/02 12:40:15 pm        872
ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរនឹងច្រកអានសេះ ប្រមាណ​ជាង​៥០​ភាគ​រយ​បាន​វិលត្រឡប់មកលំនៅឋាន ប្រកបរបឡើងវិញ បន្ទាប់ពីជម្លៀសទៅកាន់​មណ្ឌល​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ កាលពីពេលកន្លងមកទៅ។គិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ​បានវិលត្រឡប់ចូលមកនៅលំនៅឋាន ដូចប្រក្រតីឡើងវិញ បន្ទាប់​ពី​តំបន់​ព្រំដែន​មាន​សភាព​ស្ងប់​ស្ងាត់ ក្រោយភាគីកម្ពុជា ថៃ បានបន្តអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ បើតាមការអោយដឹងពី ប្រជាពលរដ្ឋ​ដែលសុ​ទ្ធតែ​ធ្លាប់​បាន​ភៀស​ខ្លួន​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​នានា​ ក្នុងខេត្តព្រះវិហារ បានអោយដឹងថា ពួកគាត់សម្រេច​ចិត្ត​ត្រឡប់ម​ក​រស់​នៅ​ក្នុង​ទី​ប្រជុំ​ស្រុក​ជាំក្សាន្ត​វិញ​នៅពេលនេះ ព្រោះតែសភាពការណ៍តាមព្រំដែន មានភាពប្រសើរជាងមុន។ ម្យ៉ាង​វិញ​ទៀត​ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ទំនាក់​ទំនង​ការទូត ដើម្បីដោះស្រាយជម្លោះជាមួយភាគីថៃ ដោយឈរលើស្មារតីអត់ធ្មត់ខ្ពស់ នាំ​ឱ្យប្រជាពលរដ្ឋនៅព្រំដែន មានទំនុកចិត្ត ហ៊ានត្រឡប់មករស់នៅលំនៅឋានរៀងខ្លួនវិញ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរមូលដ្ឋាន ក៏បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព បញ្ជៀសការបរិភោគទឹកភ្លៀង ឬ ងូតទឹកភ្លៀង ត្រូវជូនដំណឹងមកអាជ្ញាធរ ក្នុង​ករណីរកឃើញមានគ្រាប់ យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដែលជា​សំណល់​ពី​ការ​ទម្លាក់​គ្រាប់​ពី​ភាគី​ថៃ​កាល​ពី​ពេល​កន្លងទៅ។ សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលរស់នៅស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ស្ទើតែ១០០ភាគរយបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព ព្រោះតែភូមិសាស្ត្រនេះ ស្ថិត​នៅ​ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីច្រកអានសេះ និង ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​តំបន់​មុំបី​។ ក្រោយមានការផ្ទុះអាវុធនៅតំបន់ព្រំដែន ខេត្តព្រះវិហារ លំនៅឋាន ដីស្រែ ចំការ សាលា​រៀន មន្ទីពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការ​ខូច​ខាត​ដោយ​សារ​តែ​ការ​ទម្លាក់​គ្រាប់ និង​ការបាញ់ផ្លោងពីភាគីថៃ។ ប្រជាពលរដ្ឋសង្ឃឹមថា ភាគីថៃនឹង​បន្ត​អនុវត្ត​បទ​ឈប់​បាញ់​ដោ​យ​ម៉ឺងម៉ាត់ ស្មោះត្រង់ដើម្បីបញ្ឈប់ការផ្ទុះអាវុធកើតឡើងជាថ្មីទៀត៕ អត្ថបទ៖សូដាវណ្ណ 

អ្នកនាំពាក្យក្រសួងការងារ ជំរុញឱ្យសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការ​ផ្ដល់ព័ត៌​មាន​របស់​ពលករ​ដែលមិនទាន់មានការងារធ្វើមកក្រសួង

2025/09/02 12:27:33 pm        293
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បាន​ជំរុញ​ឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការ​ផ្ដល់​ព័ត៌មា​ន​របស់​ពលករ​ខ្មែរដែលមិនទាន់មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួង​ជួយ​សម្រប​សម្រួល​រក​ការងារជូន។ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ “សម្រាប់ខ្ញុំស្វាគមន៍​ជានិច្ច ​ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូច​នេះ​ការ​ផ្តល់ព័ត៌មានអំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យ​ក្រសួង​ជួយ​សម្រប​សម្រួល​រក​ការងារជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អរបស់សង្គមស៊ីវិល និងដៃគូរក្រៅរដ្ឋាភិបាលក្នុងការជួយពលករឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ។”ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរិ៍ និងអាទិត្យផង ក្នុងការជួយសម្របសម្រួលជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ។ វិធានការបន្ទាន់ទាំងនោះរួមមាន៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន, ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧, ការចុះទៅតាមរោងចក្រសហគ្រាស-ក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់ពលករ និងការទទួលយកពលករដោយការយកចិត្តទុកដាក់, ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារជូនពលករ, និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណ ចំពោះការស្វែងរកការងារធ្វើជាដើម។ តាមរយៈវិធានការ និងការសម្រួបសម្រួលខាងលើនេះ មានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យពលករផ្សេងទៀត ទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។ ជាមួយនឹងការជំរុញឱ្យសង្គមស៊ីវិល និងដៃគូរបស់រាជរដ្ឋាភិបាលផ្តល់ព័ត៌មានពីពលករ ដែលមិនទាន់មានការងារធ្វើហើយនោះ, លោក ស៊ុន មេសា ក៏បានអំពាវនាវសារជាថ្មីឱ្យបងប្អូនពលករខ្មែរ គួរស្វែងរកការងារនៅក្នុងស្រុកដែលមានសុវត្ថិភាព អត្ថប្រយោជន៍ច្រើនជាង ហើយប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់ ដែលអាចចាញ់បោកមេខ្យល់, ខាតបង់ថវិកា, រងការកេងប្រវ័ញ្ច, អសុវត្ថិភាព និងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេស ថែមទៀត៕ 

ប្រធានរដ្ឋសភាស្តីទី ណែនាំទូតខ្មែរប្រចាំប្រទេសចំនួន៨ បង្ហាញសក្តានុពលកម្ពុជា​ទៅបរទេស​មកវិនិយោគនៅកម្ពុជា

2025/09/02 12:06:20 pm        461
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានណែនាំ​ទៅ​ឯក​អគ្គ​រាជ​ទូត​នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៨ប្រទេស ត្រូវខិតខំបង្ហាញនូវសក្ដានុពល នៃប្រទេសខ្មែរ ទៅ​កាន់បរទេស ជាពិសេសថ្នាក់ដឹកនាំ និងអ្នកវិនិយោគ នៃប្រទេសទាំងនោះ ដើម្បីឲ្យ​ពួក​គេ​ចាប់​អារម្មណ៍ ហើយមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ទូតទាំង៨ប្រទេសនោះ រួមមានឯកឧត្តម ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​ប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប, ប្រទេសអារ៉ាប់ប៊ីសាអូឌីត, ព្រះរាជាណាចក្រម៉ារ៉ុក, សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី, សាធារណរដ្ឋប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី, សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងគែរ សាធារណ​រដ្ឋ​អារ៉ា​ប់​អេហ្ស៊ីប ។ក្នុងជំនួបជំរាបលា ទៅបំពេញបេសកកម្ម នៃទូតខ្មែរប្រចាំប្រទេសទាំង៨ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ជាការពិតណាស់ ការ​តែង​តាំង​នេះ​ពិត​ជា​ទំនួល​ខុសត្រូវដ៏ធំមួយ និងមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ព្រោះ​យើង​ត្រូវ​លើក​កម្ពស់​ផល​ប្រយោជន៍ជាតិ ការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រម​ទាំង​ពង្រឹង​សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយក្នុង​តួនាទី​ភារកិច្ច​នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និង​លើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។  ជាមួយនេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជំរុញដកើទូតប្រចាំប្រទេសទាំង៨ ត្រូវមាន​តួនាទី​ពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បៈ សាសនា និងការទូតទេសចរណ៍ជាដើម ដើម្បីឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គូសបញ្ជាក់ថា អង្គទូតត្រូវតែមានភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុង​ការ​ដឹក​នាំ ត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​សហ​ប្រតិបត្តិ​ការ​ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បី​ផល​ប្រយោជន៍​រួមសម្រាប់ជាតិ ក៏ដូចជាតំបន់ និងសកលលោកផងដែរ ។ ក្នុងឱកាសនោះ ទូតប្រចាំប្រទេសទាំង៨ បានបង្ហាញការប្ដេជ្ញាចិត្ត នៅពេលទៅបំពេញបេសកកម្ម នឹងខិតខំធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយពីសក្ដានុពល របស់ប្រទេសកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងអ្នកវិនិយោគនៃប្រទេសទាំង៨បន្ថែមទៀត ធ្វើយ៉ាងណាផ្ដល់នូវអត្ថប្រយោជន៍ដល់កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច វិស័យទេសចរណ៍ និងវប្បធម៌ជាដើម ខណៈដែលកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាពនយោបាយល្អ បើទោះបីជាមានជម្លោះព្រំដែនរយៈពេលខ្លី ជាមួយប្រទេសជិតខាង ៕ អត្ថបទ បាន សុខរិទ្ធិ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

2025/09/02 11:50:03 am        313
នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្នុងឱកាស បំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីសំណាក់មេដឹកនាំប្រទេសវៀតណាម។ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា មេដឹកនាំវៀតណាម បានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ ខណៈវៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM
លោក Trump និយាយថាបទឈប់បាញ់អ៊ីរ៉ង់អាចបញ្ចប់ប្រសិនបើគ្មានកិច្ច្រមព្រៀងណាមួយសម្រេចបានត្រឹមថ្ងៃពុធ
04/18/2026 02:04 PM
អ៊ីរ៉ង់និយាយថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិក ពុំមែនជាជម្រើសទេ
04/18/2026 02:04 PM
សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា
04/18/2026 02:04 PM
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
04/18/2026 02:04 PM
វិបត្តិស្រេកឃ្លាននៅហៃទី កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជិត៦លាននាក់ប្រឈមនឹងអសន្តិសុខស្បៀង ធ្ងន់ធ្ងរ
04/18/2026 12:04 PM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅយេម៉ែន ខណៈក្រុមហ៊ូទី បង្ហាញការគាំទ្រចំពោះលីបង់ ក្រោយបទឈប់បាញ់
04/18/2026 12:04 PM
ក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការបញ្ជាក់ច្បាស់ មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz
04/18/2026 12:04 PM