គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការងារ៖ សាធារណរដ្ឋកូរ៉េជាប្រទេសមួយដែលជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

2025/08/29 11:16:28 am        134
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺធ្វើឡើង ក្នុងកម្មវិធីជួបជុំអតីតនិស្សិតខ្មែរសិក្សានៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រនិងផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការកសាងធនធានមនុស្ស និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយ: ការរួមចំណែករបស់អតីតនិសិ្សតដែលធ្លាប់សិក្សានៅសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ក្នុងឱកាសនោះ លោក គីម ហ្សន់ស៊ូ ភារៈធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពជិតស្និទ្ធបំផុតខ្លាំងជាងពេលណាៗទាំងអស់។ កាលពីឆ្នាំមុន ជំនួបកំពូលដែលបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ បានធ្វើឱ្យកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែយ៉ាងស៊ីជម្រៅនៅគ្រប់វិស័យ៕

ក្រសួងរ៉ែ និងថាមពល ប្រើប្រាស់មូលនិធិរ៉ែអស់ ៦,៥ លានដុល្លារ លើការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន

2025/08/29 11:12:04 am        188
គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែ ចូលរួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុងមូលដ្ឋាន បានចំនួន ៩៩ គម្រោង ចំណាយថវិកាអស់ ៦,៥ លាន​ដុល្លារ​អាមេរិក​ និង ៣១ គម្រោង គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ នេះ មានថវិកាជាង ២,៦ លាន​ដុល្លារអាមេរិកបន្ថែម។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​ក្នុង​កម្ម​វិធីសំណេះសំណាល ស្តីពីការស្នើសុំមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅ​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា មូលនិធីរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុយ សែម អតីត រដ្ឋ​មន្រ្តី​ក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង​បង្កើន​សុខដុម​នីយកម្ម​រវាង​សហគមន៍​មូល​ដ្ឋាន​ជាមួយ​នឹងការដ្ឋានរ៉ែ តាមរយៈការផ្តល់ ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល​ជូន​ដល់​សហគមន៍​មូល​ដ្ឋាន ដែលមានប្រតិបត្តិការធនធានរ៉ែ។ ឯកឧត្តម បន្តឱ្យដឹងថា ជាគោលការណ៍ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹក ប្រើប្រាស់ការងារអប់រំ និងគម្រោងនានាពាក់ព័ន្ធទៅនឹងសុខុមាលភាពសហគមន៍មូលដ្ឋាន គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទាំង ប្រទេសបានចំនួន ៩៩ គម្រោង ដោយបានចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក និងមាន ៣១ គម្រោងទៀត គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥នេះ ដែលគិតជា ថវិកាប្រមាណជាង ២,៦ លានដុល្លារអាមេរិកបន្ថែមទៀត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បាននាំមកនូវ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង និងបានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ត្រូវបន្តប្រើប្រាស់មូលនិធិរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបន្តគ្រប់គ្រង និងប្រើប្រាស់មូលនិធិរ៉ែ សំដៅដល់ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានកាន់តែច្រើន ដែលមាន គម្រោងវិនិយោគធនធានរ៉ែ ស្ថិតនៅតំបន់នោះឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ រ៉ែសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ វត្ថុធាតុដើម មានថ្មសំណង់ គ្រួស ខ្សាច់ជាដើម សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ ធារាសាស្ត្រ និងសំណង់នានាដទៃទៀតទូទាំងប្រទេស។ ចំណែកស៊ីម៉ងត៍, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលស៊ីម៉ងត៍កម្ពុជាធ្លាប់តែធ្វើការនាំចូលទាំងស្រុង កាលពី អំឡុងទស្សវត្សរ៍ឆ្នាំ២០០០ ឥឡូវនេះត្រូវបានជំនួសវិញ ដោយផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលឆ្លើយតបបានតាមតម្រូវការសាង សង់នានា និងឈានទៅរកការនាំចេញទៅក្រៅប្រទេសទៀតផង។ ចំណែកឯឧស្សាហកម្មអាជីវកម្មរ៉ែមាសកម្រិតអន្តរជាតិ បានលេច ចេញជារូបរាងកាលពីឆ្នាំ២០២១ ស្របតាមគោលនយោបាយជាតិស្តីពីធនធានរ៉ែផងដែរ។ បញ្ហានេះ អាជ្ញាធរឃុំសង្កាត់នីមួយៗ ដែលមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់របស់ខ្លួន អាចដាក់សំណើរមកក្រសួងរ៉ែ និងថាមពល ស្នើសុំថវិកាពីមូលនិធីរ៉ែ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យចំគោលដៅ សម្រាប់យកទៅប្រើប្រាស់អភិវឌ្ឍឃុំសង្កាត់ជាប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ សុន រ៉ាឌី

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ UN ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

2025/08/29 10:52:14 am        301
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.) បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ។ ឯកឧត្តម បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការទង្វើបង្កហេតុថ្មីៗរបស់ថៃ ជាពិសេស ការដាក់លួសបន្លាថ្មីៗនេះដោយកាត់យកភូមិ បណ្តេញប្រជាជនកម្ពុជាពីផ្ទះសម្បែងរបស់ខ្លួនដែលរស់នៅយូរមកហើយ និងបំផ្លាញផ្ទះសម្បែងរបស់គាត់ ជាដើម។ ឯកឧត្តម ក៏បន្ថែមថា កម្ពុជាមិនបានប្រើប្រាស់មីនថ្មីៗ ដូចការចោទប្រកាន់ដោយភាគីថៃនោះទេ។ មីននៅកម្ពុជា គឺជាមីនចាស់ដែលសល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយកម្ពុជា ក៏បានពន្យល់ទៅស្ថាប័ន អ.ស.ប. ពាក់ព័ន្ធរួចហើយដែរ និងបានប្រគល់រូបថតនៃការដាក់រាយបន្លាលួសរបស់ទាហានថៃ កាត់ភូមិអ្នកស្រុកកម្ពុជា និងរូបថតពន្យល់ពីមីនចាស់ និងមីនថ្មី ដែលធ្វើដោយ CMAC ។ប្រភព៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅអង្គការសហប្រជាជាតិ

គណៈប្រតិភូសភាអាមេរិកកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា

2025/08/29 10:44:57 am        311
ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហេីយ​បាន​កម្ពុជា​ស្នេី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់​ពានរង្វាន់​ណូបែលសន្តិភាព​ ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើសម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។  សម្ដេចបវរធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខនិងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណៈប្រតិភូ​សភាអាមេរិកក៏បានបញ្ជាក់ពីជំហរបស់​សហរដ្ឋអាមេរិកក្នុង​ការគាំទ្រ​បទឈប់បាញ់​ និង​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​ ហេីយសហរដ្ឋ​អាមេរិកនឹង​បន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ៕

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្នើឲ្យថៃគោរពស្មារតីនៃកិច្ចព្រមព្រៀងទាំងឡាយដូចកម្ពុជាដែរ

2025/08/29 09:15:07 am        267
អ្ននាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យថៃត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត នៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBC កម្រិតយោធភូមិភាគនៃប្រទេសទាំងពីរ។តាមរយៈសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ភាគីថៃត្រូវគោរពនូវរាល់ការឯកភាពគ្នាទាំងឡាយជា មួយកម្ពុជា ទាំងកិច្ចជំនួបរវាងរាជរដ្ឋាភិបាល កិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងកិច្ចជំនួបកម្រិតថ្នាក់ យោធភូមិភាគ «ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្ត សំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នា ដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព សាមគ្គីភាព និងប្រ សិនបើមានបញ្ហាអ្វីត្រូវដោះស្រាយរួមគ្នាតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះកម្ពុជាសូមស្នើឲ្យភាគី ថៃអនុវត្តដូចគ្នានូវស្មារតីនេះ...»។ជាមួយគ្នានេះដែរ លោកជំទាវ ម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃជាថ្មីម្តងទៀតថា កម្ពុជានៅតែ ប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម៕ អត្ថបទបាន ចក់ 

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់សម្ភារៈពេទ្យដល់មន្ទីរពេទ្យយោធាសម្តេចតេជោស្រអែមនៅខេត្តព្រះវិហារ

2025/08/29 08:07:04 am        328
នាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ នៅថ្ងៃទី២៨ខែសីហាឆ្នាំ ២០២៥ បានចាត់តំណាងឲ្យយកសម្ភារៈពេទ្យរួមមានសេរ៉ូមចំនួន៣០០កេស=៩០០០ដប, ទ្រួសសេរ៉ូមចំនួន១១កេស=៥៥០០ទ្រួស និងម្ជុលជ័រ(catheter)ចំនួន៤៥កេសតូច=៤៥០០ដើម ត្រូវបាននាំយកប្រគល់ជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ស្រអែម ដែលមានទីតាំងនៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ

2025/08/28 07:17:23 pm        127
ផ្លូវជនបទចំនួន២គម្រោង នៅខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយគុណភាពល្អ ប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា។   ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព សម្រាប់ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស និងសាងសង់លូគ្រប់ប្រភេទ ចំនួន២ គម្រោង ស្ថិតនៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាន កំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ព្រោះផ្លូវមានសារៈសំខាន់ ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា ជាក់ស្តែងផ្លូវនៅក្នុងមូលដ្ឋានខាងលើនេះ បានសម្រួលដល់ការធ្វើដំណើរ និងការប្រកប មុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប (ឯកឧត្តម សៀង ណាំ) ទោះបីគម្រោងមួយបញ្ចប់សុពលភាព និងមួយខ្សែទៀតស្ថិតក្នុងការវាយតម្លៃ គឺផ្លូវទាំងអស់នេះបានស្ថាបនាប្រកបដោយ គុណភាពល្អប្រសើរ សម្រាប់ជាប្រយោជន៍សាធារណជនប្រើប្រាស់ ជាពិសេសគាំទ្រដល់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន មានផ្លូវ ល្អសម្រាប់ធ្វើដំណើរ ក៏ដូចជាការកែប្រែនូវលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើក កម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។  ឯកឧត្តម អ៊ិន ចន្ថា ក៏បានរំលេចនូវពីគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលលើ គ្រប់វិស័យ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរស់នៅរបស់ប្រជាជន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ទាក់ទិនផ្លូវទាំងពីរខ្សែនេះ ក្នុងនោះគម្រោងទី១, គឺការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជាង៥ គីឡូម៉ែត្រ ទទឹង៨ ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរ ចំនួន១ កន្លែង, លូប្រអប់មុខមួយ ចំនួន២ កន្លែង, លូមូលមុខពីរ ចំនួន២ កន្លែង, លូមូលមុខមួយ ចំនួន៥ កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន២ កន្លែង ស្ថិតនៅភូមិតាគួយ ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ៨ គីឡូម៉ែត្រ ទទឹង៨ ម៉ែត្រ, សាងសង់លូប្រអប់មុខពីរ ចំនួន២ កន្លែង, លូប្រអប់មុខមួយ ចំនួន២ កន្លែង, លូមូលមុខមួយ ចំនួន៦ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន១ កន្លែង ស្ថិតនៅភូមិរើល ភូមិព្រៃខ្យង ភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ និងភូមិព្រៃអារ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប (បញ្ចប់សុពលភាព)។ គម្រោងទាំងពីរនេះអនុវត្តដោយវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប (ឯកឧត្តម សៀង ណាំ)៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ

2025/08/28 06:35:05 pm        44
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ូ ឃីនយី (U Khin Y) ប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ

2025/08/28 05:40:44 pm        170
(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហានេះ អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។នៅខេត្តបន្ទាយមានជ័យ អ្នកចូលរួមនឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ជាកន្លែងដែលកងកម្លាំងថៃ បានតម្លើងលួសបន្លា នៅជិតផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើន៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានប្រើប្រាស់ នឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ​ហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់

2025/08/28 05:32:24 pm        111
ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ចំពោះឧប្បទ្ទវហេតុផ្ទុះមីនបណ្តាលអោយកងទ័ពថៃរងរបួស ក្រសួងការពារជាតិសូមគូសបញ្ជាក់សារជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជាគឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិល។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសរំលេចថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព ហើយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ «ច្រើនដង»
04/21/2026 07:04 PM
មនុស្សជិត ៨.០០០នាក់ ស្លាប់ ឬបាត់ខ្លួន ពេលធ្វើដំណើរលើផ្លូវអន្តោប្រវេសន៍ នៅឆ្នាំ២០២៥
04/21/2026 07:04 PM
ជប៉ុនលុបចោលបទបញ្ជាជម្លៀសចេញ ក្រោយរញ្ជួយដីនៅថ្ងៃទី២០ ខែមេសា
04/21/2026 07:04 PM
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
04/21/2026 07:04 PM
អ៊ីរ៉ង់បញ្ជាក់ថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពអរិភាពកើតឡើងថ្មីណាមួយ
04/21/2026 06:04 PM
អាល្លឺម៉ង់បដិសេធការជំរុញឲ្យផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការ EU-អ៊ីស្រាអែល
04/21/2026 06:04 PM
ការវាយប្រហារដោយដ្រូនបានសម្លាប់ទាហានកូឡុំប៊ី ៣នាក់ ខណៈដែលក្រុមឧទ្ទាមបង្កើតសមត្ថភាពប្រយុទ្ធថ្មី
04/21/2026 06:04 PM
វិមានក្រឹមឡាំង៖ អឺរ៉ុបកំពុងធ្វើយោធានិយមក្រោយសេចក្តីរាយការណ៍ពីលទ្ធភាពនៃសមយុទ្ធនុយក្លេអ៊ែររបស់បារាំង-ប៉ូឡូញ
04/21/2026 06:04 PM
មនុស្ស ៣នាក់ស្លាប់ នៅក្នុងឧបទ្ទេវហេតុហ្វឹកហ្វឺនយោធាជប៉ុន នៅថ្ងៃដែលការទប់ស្កាត់ការនាំចេញអាវុធត្រូវបានលុបចោល
04/21/2026 06:04 PM
ទីភ្នាក់ងារ UN រៀបចំផែនការជម្លៀសនាវារាប់រយគ្រឿងចេញពីច្រកសមុទ្រ Hormuz
04/21/2026 06:04 PM