គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ

2025/08/27 07:49:12 pm        1534
 ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ ប្រជាពលរដ្ឋ ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ លួចយកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។  ក្រោយកើតហេតុកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។  បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣ កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម ០៥ដុំ រួមនិងសម្ភារៈមួយចំនួនទៀត ។ ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕តារាវុទ្ធី

រដ្ឋមន្រ្តីសុខាភិបាល «ចៀសវាងការអភិវឌ្ឍ ដែលនាំឱ្យមានការខាតបង់ជាតម្លៃ ដែលនាំឱ្យគ្រោះថ្នាក់បណ្តាលជាជំងឺមហារីក ហើយអាចកើតឡើងលើកូនចៅជំនាន់ក្រោយរបស់យើង»

2025/08/27 07:46:30 pm        76
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងពីសារៈសំខាន់នៃការជៀងវាងនៃការប្រើប្រាស់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះ នឹងបណ្តាលឱ្យកើតជំងឺមហារីកខ្ពស់ និងការប៉ះពាល់ដល់ជំងឺមហារីក និងមហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូលរួមស្វែងយល់បន្ថែមពីសារៈសំខាន់ក្នុងការរកវិធានការពារយ៉ាងម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការប្រើប្រាស់សម្ភារៈ ជំនួយឱ្យសម្ភារៈអាបេស្តុស និងស៊ីលីកានេះ ក្នុងជំហរក្រសួងដែលគិតគូរពីលើកកម្ពស់សុខុមាលភាពប្រជាជន ក្នុងការកាត់បន្ថយអត្រាព្យាបាល។ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដាក់ឱ្យមានច្បាប់ទំលាប់ក្នុងការនាំចូល នូវផលិតផលដែលមានគ្រោះថ្នាក់នេះ។ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា សារធាតុអាបេស្តុស និងស៊ីលីកា នឹងសម្លាប់ជីវិតមនុស្ស ក្នុងរយៈពេលយូរបំផុត ប៉ុន្តែច្បាស់ជាគ្រោះថ្នាក់ដល់អាយុជីវិត ហើយឈានដល់ករណីជំងឺមហារីក។ នៅពីក្រោយនៃជំងឺមហារីក នឹងមានគ្រួសាររងគ្រោះ ដែលត្រូវបានបំផ្លាញទំាងស្រុងផងដែរ។ ដូចនេះ យើងមិនអាចរស់នៅក្នុងសុខភាពល្អ នៅក្នុងបរិស្ថានមួយដែលឈឺ ដោយមានសារធាតុអាបេស្តុស និងស៊ីលីកា ហើយបញ្ជាក់ថាសុខភាពល្អ នៅពេលដែលយើងរស់នៅក្នុងស្ថានភាពជុំវិញដោយជំងឺដែលយើងមើលមិនដឹង។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសិក្ខាសាលា ដូចខាងក្រោម៖1. ត្រូវបង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព2. អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងដល់ប្រជាជនពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការកើតជំងឺពាក់ព័ន្ធសារធាតុអាបេស្តុសនៅកម្ពុជានាពេលអនាគត3. អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ត្រូវបង្កើនចំណេះដឹង ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងផ្តល់ការព្យាបាលជំងឺពាក់ព័ន្ធសារធាតុអាសបេស្តុស។ នៅតាមមន្ទីរពេទ្យ ត្រូវជំរុញលើកទឹកចិត្តស្រង់ទិន្នន័យនឹងជំងឺមហារីក ដែលពាក់ព័ន្ធនឹងសារធាតុអាបេស្តុស4. ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការកាត់បន្ថយការនាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុអាបេស្តុស ជាពិសេសសម្ភារៈសំណង់ប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន5. អាជ្ញាធររាជធានី ខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយដល់ប្រជាជនក្នុងសហគមន៍ ចៀសវាងធ្វើការកែច្នៃឡើងវិញនូវសម្ភារៈសំណង់ដែលអាចមានផ្ទុកសារធាតុអាសបេស្តុស។ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថា សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលជំនាញនេះ គឺជាការសហការរវាង ក្រសួងពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិភាក្សា និងចូលរួមចែករំលែកនូវចំណេះដឹងបន្ថែមទៅលើឯកទេសដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ហើយរៀបចំជាកម្រងព័ត៌មានជាតិអំពីសារធាតុអាបេស្តុស និងផែនការមេសុខភាពសុវត្ថិភាពការងារ ដែលមានផែនការសកម្មភាពថ្នាក់ជាតិសម្រាប់សារធាតុអាបេស្តុស (ឆ្នាំ២០២៣ ដល់ ២០២៧)។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ចំពោះការគាំទ្រទៅលើផលប៉ះពាល់ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញឯកទេសទាំងអស់អញ្ជើញមកពីប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់អ្នកជំនាញ និងក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី ១៧ ក្រសួង ស្ថាប័ន, មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ព្រមទាំងលោកស្រី Bridget Collier ភារធារី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាយកទីភ្នាក់ងារសុវត្ថិភាពនិងលុបបំបាត់អាបេស្តុស និងស៊ីលីកា នាយកវិទ្យាស្ថានស្រាវជ្រាវជំងឺអាបេស្តុស និងធូលី តំណាងអង្គសុខភាពពិភពលោកប្រចាំនៅកម្ពុជា ប្រធានអង្គការអាហ្វីដាប្រចាំកម្ពុជា និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ៕អត្ថបទ រដ្ឋា 

ប្រមុខការទូតកម្ពុជា និងទូតជប៉ុន ចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព

2025/08/27 07:42:36 pm        99
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួង។ក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមានកិច្ចការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការសម្អាតមីន។ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក៏ដូចជាការបន្ថយភាពតានតឹង និងការស្តារសកម្មភាពសេដ្ឋកិច្ច តាមបណ្តោយព្រំដែន ដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃវិលទៅរកប្រក្រតីភាពវិញ។

គណៈប្រតិភូសភាប្រជាជនចិន ខេត្តសានស៊ី បញ្ចប់ទស្សនកិច្ចនៅខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ

2025/08/27 07:38:02 pm        158
គណៈប្រតិភូសភាចិន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន (Hon. Dr. Zhang Zhichuan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តសានស៊ី នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចេញដំណេីរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានការជូនដំណេីរពី ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។ នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ គួរជម្រាបថា ក្នុងដំណេីរទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញ គណៈប្រតិភូ នឹងអញ្ជេីញចូលជួបសម្ដែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា  ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ៕

គណៈកម្មការទី១និងគណៈកម្មការទី៤នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

2025/08/27 07:34:10 pm        83
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបប្រជុំជាមួយលោក បេនចាមីន ម៉ូរ៉ូ (Benjamin Moreau) មន្ត្រីទទួលបន្ទុកនិងជាតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅវិមានរដ្ឋសភា។ក្នុងជំនួបពិភាក្សា ឯកឧត្តម សរ ចំរ៉ុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភាជាមួយដៃគូអភិវឌ្ឍន៍នានា នៅកម្ពុជាក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលនឹងក្លាយជាឧបករណ៍គតិយុត្តសំខាន់មួយដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ និងដើម្បីទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ច ការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋ បរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ ដូចជា អំពើ វិទ្ធង្សនា ឬអំពើភេរវកម្ម ជាដើម ការប្រព្រឹត្តអំពើ ឬស្ថានភាពដែលបង្ហាញពីភាពមិនស្មោះត្រង់ចំពោះរដ្ឋ (Disloyalty) ឬ ការប្រកាសភក្តីភាពចំពោះរដ្ឋបរទេស (Allegiance) ដូចជា ការចូលធ្វើជាទាហាននៃរដ្ឋបរទេស ជាដើម។ចំណែក ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភាវិញ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដ៏សំខាន់ ដើម្បីទប់ស្កាត់ នូវសកម្មភាពនានា ដែលនាំឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ ឬនាំឱ្យអន្តរាយដល់សន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជាតិ ជាពិសេសប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូល មកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ព្រមទាំងប្រឆាំងនឹងអំពើឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ របស់ខ្លួន ដែលធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ។ ប្រទេសកម្ពុជាប្រឈមមុខនឹងភាពអយុត្តិធម៌ពីការឈ្លានពានពីប្រទេសជិតខាង ថៃ ដែលបានប្រព្រឹត្តយ៉ាងគឃ្លើន ដូច្នេះកម្ពុជាត្រូវតែពង្រឹងផ្ទៃក្នុង ហើយច្បាប់ដកសញ្ជាតិនេះបានអះអាងច្បាស់លាស់ ម៉ត់ចត់និងម៉ឺងម៉ាត់បំផុត ធានាបាននូវការគោរពធម្មនុញ្ញភាពនៃច្បាប់ស្តីពីសញ្ជាតិស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងធានាការគោរព មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ។លោក បេនចាមីន ម៉ូរ៉ូ បានថ្លែងអំណរគុណដល់រដ្ឋសភា ដែលឯកឧត្តមប្រធានគណៈកម្មការទំាងពីរនៃរដ្ឋសភា ក៏ដូចជាសហការីទំាងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ លោកបានអរគុណចំពោះការចែករំលែកព័ត៌មានថ្មីៗ ពិសេសអត្ថន័យដ៏សំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ៕

ក្រសួងកសិកម្ម និងធនាគារ ជីប ម៉ុង ចុះហត្ថលេខាយោគយល់ដើម្បីផ្តល់អត្រាការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប

2025/08/27 07:21:02 pm        144
ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា នៅថ្ងៃមិ្សលមិញ បានអញ្ជើញជាអធិបតីភាពក្នុងពិធិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ស្តីពីការរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប។​យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គោលបំណងនៃពិធីចុះលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ ពិសេសដើម្បីឆ្លើយតបក្នុងបរិបទនៃបញ្ហាតម្លៃស្រូវបច្ចុប្បន្ន។ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ការត្រៀមកញ្ចប់ទុនកម្ចីនេះ នឹងជួយប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរ ក្នុងការស្ដារឡើងវិញនៅរដូវក្រោយតាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីនេះ ដែលកន្លងមកមានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅ ហើយក្នុងក្របខណ្ឌការបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជីថ្នាំនិងពូជរួមគ្នាគឺនឹងជួយកាត់បន្ថយចំណាយដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង សម្រាប់ការឈានចូលក្នុងវិស័យកសិកម្មតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី 

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបនគរបាលពិសេសទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមត្ថកិច្ចប្រទេសទាំង០២

2025/08/27 06:29:46 pm        185
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីទទួលការអញ្ចើញមកបំពេញទស្សនកិច្ចរបស់លោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងប្រតិភូអមដំណើរ មានសមាជិកគណៈប្រតិភូកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការទទួលជំនួបដោយផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការអញ្ចើញមកបំពេញទស្សនកិច្ចការងារមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងនគរបាលជាតិម្ពុជា និងកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ហើយក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក សំដៅកែលម្អ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល អភិបាលកិច្ចលើវិស័យកងកម្លាំងនគរបាល ឱ្យកាន់តែមានសមត្ថភាព រឹងមាំបន្ថែមទៀត ក៏ដូចជាការទទួលបានគន្លឹះថ្មីៗ អាចយកជាប្រយោជន៍សម្រាប់ប្រើប្រាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់នគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ៕ លីហេង

កម្ពុជាធ្វើបច្ចុប្បន្នភាពផែនទី និងពង្រឹងប្រព័ន្ធស្បៀង ឆ្លើយតបការវិវត្តថ្មីៗ និងបញ្ហាប្រឈម

2025/08/27 06:25:19 pm        132
ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ប្រកបដោយចីរភាពនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិត្តថ្មីៗ និងបញ្ហាប្រឈមមួយចំនួន ហើយបញ្ហាដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនោះ គឺការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN Joint Program SDG Seed Funds) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា សម្រាប់បញ្ហាដែលត្រូវធ្វើបច្ចុប្បន្នភាព ក្នុងនោះទី១. បញ្ហាអាហារូបត្ថម្ភ ការមិនទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់, ទី២. ម្ហូបអាហាររបស់យើងមានសារធាតុខ្លាញ់ ស្ករ អំបិល និងសាច់ច្រើនហួសហេតុពេក ។ ឯកឧត្តមបានបន្តថា ទី៣. នៅក្នុងចំណោមម្ហូបអាហារដែលបានផលិតទាំងអស់ គឺមានអាហារចំនួន ១ភាគ៣ ដែលមិនត្រូវបានបរិភោគ ឬបរិភោគមិនអស់ ហើយត្រូវចាក់ចោល, ទី៤. ធនធានធម្មជាតិរបស់យើង កំពុងរងសំពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែកំណើនប្រជាជន និងនគរូបនីយកម្ម ហើយខ្សែសង្វាក់ផ្គត់ផ្គង់មិនបានរៀបចំឲ្យបានត្រឹមត្រូវ ។ ដូចនេះត្រូវធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ហើយត្រូវធ្វើការកែសម្រួលនូវរាល់ដំណាក់កាលនីមួយៗ នៃប្រព័ន្ធស្បៀងរបស់យើង ចាប់ពីការផលិត ការកែច្នៃ ការចែកចាយ ការលក់ដូរ ការចម្អិន ការបរិភោគ គឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ និងការរក្សាទុកកាកសំណល់ម្ហូបអាហារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដោយផ្ដោតការយកចិត្តទុកដាក់លើការធ្វើឲ្យប្រជាជនគ្រប់រូប ទទួលបាននូវរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារត្រូវបានថែទាំដោយយកចិត្តទុកដាក់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីធានាថា របបអាហារសុខភាពត្រូវបានកែលម្អ តាមរយៈការផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គម ក៏ដូចជារៀបចំបទប្បញ្ញត្តិបរិស្ថានស្បៀង ដើម្បីធានាបាននូវគុណភាព ស្ដង់ដារអាហារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ។ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបាននូវអាហារ ប្រកបដោយសុវត្ថិភាព និងការពារពីបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ។ គួរបញ្ជាក់ថា កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ មានគោលបំណងធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ឲ្យកាន់តែមានភាពធន់ ចីរភាព បរិយាបន្ន តាមរយៈការបង្កើតបរិស្ថានអំណោយផល សម្រាប់ផ្ដល់ហិរញ្ញប្បទាន ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសេដ្ឋកិច្ច អាហារូបត្ថម្ភ និងបរិស្ថាន ៕អត្ថបទ បាន សុខរិទ្ធិ

អតីតយុទ្ធជន ៤០គ្រួសារ ចាប់ឆ្នោតដើម្បីត្រៀមទទួលអំណោយផ្ទះ និងដី ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាស្អែកនេះ

2025/08/27 06:22:12 pm        143
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរៀបចំការចាប់ឆ្នោតទទួលដីឡូត៍ និងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ នៅភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជនខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។

បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

2025/08/27 05:31:13 pm        1121
ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ មានជនជាតិចិន០២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។ ជាលទ្ធិផល ដោយមានកិច្ចសហការល្អ ពីកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង បានញុំាងឲ្យ នគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យទាំង០៤នាក់បាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។ ជនសង្ស័យទាំង០៤នាក់ រួមមានឈ្មោះ ៖ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន , ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន , ទី៣ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ 1507 ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរ លក់ដូរ ។ ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី០១ដើម , ដំបងឆក់០១ដើម , ខ្នោះ០១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលខាងមុខ ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM