ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ រៀបចំការគោរពវិញ្ញាណក្ខន្ធ និងបង្សុកូល​ឧទ្ទិសកុសល​ជូនដល់វីរកងទ័ពពលីនៅសមរភូមិមុខ

2025/08/25 10:20:23 am        253
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ បាន​រៀប​ចំ​កម្ម​វិធី​គោរព​វិញ្ញាណ​ក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ  ខេត្ត​កាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និង​ពលករ​សរុបប្រមាណ ២០០នាក់។ កម្មវិធីនេះមានពិធីសាសនាដូចជាការប្រគេនយាគូព្រះសង្ឃ រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ និង​បង្សុកូលឧទ្ទិសកុសល ដោយបាននិមន្តព្រះសង្ឃពីវត្តខ្មែរ សាមគ្គី វត្តខ្មែរអង្គររតនរង្សី និង​ព្រះស​ង្ឃគង់នៅវត្តបិតាធំ សរុប ៥អង្គ។បន្ទាប់ពីពិធីសាសនា ក៏មានការហែក្បួនគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដោយបាន​លើក​បដា​រំលឹក​គុណ​កង​ទ័ព និងច្រៀងចម្រៀងលើកទឹកចិត្តវីរកងទ័ពផងដែរ៕

រដ្ឋសភាកម្ពុជាស្នើភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់

2025/08/25 10:01:23 am        201
មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាស​សារជា​ថ្មី​ គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែល​តែង​តែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និង​ការ​ដោះស្រា​យបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី​បញ្ចប់​ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើ​សុំភាគីថៃ អនុវត្តឱ្យ​បាន​ខ្ជាប់​ខ្ជួន​ម៉ឺងម៉ាត់​នូវ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ដើម្បី​ជា​ផល​ប្រយោជន៍​ដ៏​ឧត្តុង្គ​ឧត្តម​របស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរ​គុណ ​ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ​ស្វែង​រក​សន្តិភាព​ជូន​ប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាម​រយៈ​ការទូត និងការគោរពច្បាប់អន្តរជាតិ។សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាល​ភាព​រប​ស់​ប្រជា​ពលរ​ដ្ឋ គឺជាអាទិភាពស្នូលនៃ នយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជា​ប្រចាំ​ស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បី​កសាង​តំបន់​ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។ជាថ្មីម្តងទៀត រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ​និងឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទី នៃ​ព្រះរាជាណាចក្រថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយក រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ មានការ​ចូល​រួម​ដ៏​សកម្ម​ពី​សាធារណ​រដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេស​ម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និង​ប្រទេស​ជាតិ​ទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ​កាលពីថ្ងៃ៧ សីហា ឆ្នាំ២០២៥ ដែល បានឯកភាពលើ ១៣ ចំណុច​ដ៏​សំខាន់​សម្រាប់​ការ​អនុវត្ត​បន្ត​។សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌ គោល (Term of Reference) នៃ​ការ​ចរចា​ដែល​ជា​មូល​ដ្ឋានដ៏​​ចាំបាច់​បំផុត។ ដោយសម្ដេចក៏សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹ​ង​ប្រែង​ដោយ​សុច្ឆន្ទៈ​ពិត​ប្រាកដ ក្នុងការជំរុញនូវកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាព ឡើងវិញ នូវទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ថៃ និងសន្តិភាពយូរអង្វែង។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរ​គុណ​ដល់​មិត្ត​អន្តរ​ជាតិ​ ដែលបានជួយជំរុញឱ្យមាន បទឈប់បាញ់ ឃ្លាំមើល និងតាមដាន​សកម្មភាព​នៃ​បទ​ឈប់​បាញ់​នេះ ដើម្បីជំរុញឱ្យបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការ ជំរុញ​ឱ្យ​មាន​ការ​រៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួត ពិនិត្យការអនុវត្ត​បទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍បណ្តោះ អាសន្ន (Interim Observer Team) ដឹកនាំដោយ​អនុព័ន្ធ​យោធា​ប្រទេស​ម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេស និងស្ថាប័នជាមិត្ត មាន​ជា​អាទិ៍​ សហភាពអឺរ៉ុប ប្រទេសចិន ប្រទេសជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ អង្គការ​ទស្សនៈពិភពលោកអន្តរជាតិ (World Vision) អង្គការយូនីសេហ្វ (UNICEF) និង​អង្គ​ភាព​ការ​ពារកុមារ (Child Protection Unit) ដែលបានផ្តល់ ជំនួយមនុស្សធម៌ ដែលកំពុង​ត្រូវ​ការ​ជា​ចាំបា​ច់ សម្រាប់ជួយដល់ជន ភៀសសឹកកម្ពុជារាប់សែននាក់។ ទឹកចិត្តសប្បុរ​ស​នេះ​នឹង​ស្ថិត​ជាប់​ក្រឳបេះដូងប្រជាជនកម្ពុជាជានិច្ច។ឆ្លៀតក្នុងឱកាសនេះដែរ និងជាថ្មីម្តងទៀត រដ្ឋសភាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនគ្រួសារវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន ខ្មែរ ទាំងក្នុង និង​ក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ សាមគ្គីភាពរឹងមាំ ចូលរួ​ម​យ៉ាង​សស្រាក់​សស្រាំ​ទាំង​ស្មារតី ថវិកា និងសម្ភារៈ បាន ប្រមូលផ្តុំគ្នា សម្តែងមតិគាំទ្រដល់សន្តិភាព គាំទ្រ​ដល់​កង​កម្លាំង​ក្នុងការការពារបូរណភាពទឹកដី និងទាមទារឱ្យមានការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់ទ័ពថៃជាបន្ទាន់ និងឥតលក្ខណ្ឌ។ សកម្មភាពទាំងនេះ បាន​រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី អធិបតេយ្យជាតិ និងឧត្តមប្រយោជន៍ស្នូលរបស់ប្រជាជាតិ​៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់

2025/08/25 09:23:40 am        353
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ​បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន១ខ្សែ ស្ថិតនៅ​ក្នុង​ឃុំតា​លោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសា​ង​សង់​ស្ពាន​បេតុង​មួយក​ន្លែង​ស្ថិត​ក្នុង​ស្រុកភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦​ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ គ.ម និង​ក្រាល​បេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍន​ភាពសម្រេចលទ្ធផលបាន ៩៥% ដោយមាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ផល​ដោយ​ផ្ទាល់​ចំនួ​ន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០​គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋា​រចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។ បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បាន​អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែល​ត​ភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ មានប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន​សម្រេចបានប្រមាណ ១៧% ដែលនឹងត្រូវជំនួ​ស​ស្ពាន​ដែក​បេឡេតិ៍​ចាស់​ទ្រុឌ​ទ្រោម​ប្រវែង​ ១៣៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលរងការ​ខូចខាត​យ៉ា​ង​ខ្លាំង​នៅ​ផ្នែក​សសរ​គ្រឹះ​ខា​ង​ក្រោម​ដែល​អាច​បង្ក​ជាគ្រោះថ្នាក់ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើ​ការ​សាង​សង់ស្ពានបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់ជំនួស។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ ប្រជា​ពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ បានសម្ដែងនូវសេចក្ដីសាទររីករាយ ដោយ​ទទួលបានសមិទ្ធិផលថ្មីគឺផ្លូវក្រាលកៅស៊ូមួយខ្សែ និង ស្ពានបេតុងថ្មី និងថ្លែង​អំណរ​គុណ​ជា​ពន់​ពេក​ចំពោះ​រាជរដ្ឋាភិបាល ដែលជានិច្ចការតែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់​កាលៈ​ទេសៈ​៕

ព្រឹកនេះកម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំ RBC ជាលើកទី៣ ខណៈកិច្ចប្រជុំនេះ ជាសញ្ញាវិជ្ជមានក្នុងការអនុវត្តបទឈប់បាញ់

2025/08/25 09:20:32 am        386
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន ប្រទេសកម្ពុជា ដោយកិច្ចប្រជុំលើកទី៣នេះ គឺជាសញ្ញាបង្ហាញនូវភាពវិជ្ជមាននៃកិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ី។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំជាលើកទី៣ ថ្នាក់បណ្តាភូមិភាគនេះគឺ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ខណៈភាគីថៃដឹកនាំដោយឧត្តមនាវីឯក អាភីឆាត សាត់ប្រាស៊ើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចន្ថាបុរី-ត្រាត របស់ថ្ងៃ។លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំរវាងមេភូមិភាគ៥កម្ពុជា ជាមួយនិងមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ថាបុរី-ត្រាតនេះ គឺពិតជាមានភាពចាំបាច់បំផុត ដែលភាគីទាំងពីរ ត្រូវកសាងលើការវិវត្តភាពវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថេរភាព និងជាពិសេសការនាំមក វិញនូវប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា កិច្ចប្រជុំវិសាមញ្ញ(RBC) ដែលធ្វើឡើងជាលើកទី៣នេះដែរ ក៏ជាការបញ្ជាក់ឡើងវិញ «អំពីសារសំខាន់នៃការបន្តទំនាក់ទំនងឲ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាក្នុងភូមិភាគ និងអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរព្រមទាំងប្រឹងប្រែងក្នុងការដោះស្រាយរាល់បញ្ហា ដោយសន្តិវិធីបញ្ជៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯក ភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBC នោះ»។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ(RBC)កាលពីលើកទី២ ដែលបានធ្វើឡើងនៅខេត្តស្រះកែវប្រទេសថៃនោះ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងមេភូមិភាគទី១របស់ថៃ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីររួមទាំងដោះស្រាយបញ្ហានៃការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់ទាហានថៃផងដែរ។កិច្ចប្រជុំលើកទី២ នោះភាគីទាំងពីរក៏បានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ៕អត្ថបទ បាន ចក់

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង

2025/08/24 08:58:38 pm        169
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តអង្គថ្នា ភូមិគោតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។  ឯកឧត្តម និងលោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន៥១០នាក់ និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។  ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន១-អង្ករ១តោន២-ត្រីខ២កេះ៣-មីជាតិ៣០កេសតូច៤-ត្រីងៀត១០គីឡូក្រាម៥-សាច់ក្រក១០គីឡូក្រាម៦-សាច់ផាត់១០គីឡូក្រាម៧-ទឹកដោះគោខាប់២កេស៨-កាហ្វេ៥កញ្ចប់ធំ៩-តែ២គីឡូក្រាម១០-ស្ករស១បេ១១-អំបិល១បេ១២-ទឹកត្រី៥យួរ១៣-ទឹកស៊ីអ៊ីវ៥យួរ១៤-ទឹកម្ទេស៥យួរ១៥-ទឹកសៀង៥យួរ១៦-ទៀនព្រះវស្សា២គូរ១៧-សាប៊ូដុំ១០០ដុំតូច១៨-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៩-ប្រេងកូឡា១០០ដប ២០-ប្រេងខ្យល់១០០ដប២១-ថ្នាំពេទ្យ២០ប្រអប់២២-ស្លាដក់៣២២៣-សាប៊ូម្ស៉ៅ១០កញ្ចប់២៤-ថវិកា២លានរៀលកញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន១-អង្ករ២៥គីឡូ ២-ទឹកស៊ីអ៊ីវ១យួរ៣-ម៉ុង១៤-ភួយ១៥-ទឹកដោះគោខាប់២កំប៉ុង៦-ត្រីខ១យួរ៧-អង្រឹង១៨-អាវភ្លៀង១៩-កន្សែងធំ១១០-កន្ទេល១១១-សាប៊ូម្ស៉ៅ១កញ្ចប់និងថង់អំណោយសម្ដេចតេជោរួមមាន៖ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕

គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល

2025/08/24 05:35:36 pm        356
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល ពីព្រោះសន្ដិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាបិតាស្ថាបនិក និងប្រតិបត្តិករសន្ដិភាពរបស់កម្ពុជាតាមមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយបានបិទបញ្ទប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលអូសបន្លាយជិត៣ទសវត្សរ៍។ ​តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មានរសៀលនេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី គឺជាអ្នកឈរការពារសន្ដិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្មាដៃរបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្ដិភាពនេះ។ឯកឧត្តម ប៉ែន បូណា សន្ដិភាពនៅតែជាអត្តសញ្ញាណរបស់កម្ពុជាជារៀងដ៏រាបទៅមុខទៀតឥតប្រែប្រួលទោះបីជាមានម្ឈដ្ឋានមួយចំនួនបានចោទជាសំណួរ និងលើកឡើងហេតុផលបំភ្លៃមួយចំនួនដែលមានចេតនាធ្វើឱ្យស្រអាប់ដល់ជំហរសន្ដិភាពរបស់កម្ពុជាក៏ដោយ ក៏ជំហរសន្ដិភាពរបស់កម្ពុជានៅតែភ្លឺចែងចាំងក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប៕ 

សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់

2025/08/24 05:34:11 pm        615
ភ្នំពេញ ៖ គិតត្រឹមម៉ោង៣ រសៀលថ្ងៃទី២៤ ខែសីហានេះ សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែសីហានេះ។ ​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនេះ ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ

2025/08/24 05:32:59 pm        143
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖ គ្រឿងឧបភោគ បរិភោគ ឱសថ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក មកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន៧១០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ។ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែថ្នាក់ដឹកនាំប្រទេសជាតិរបស់យើងទេ ដែលយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ដែលស្តែងចេញតាមរយៈការសម្តែងនូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូនដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ ...។

វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ

2025/08/24 05:18:01 pm        131
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារដ៏សម្បូរបែបចំនួន ២៤៦៣​កន្លែង​ជូន​ដល់​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​សថៃ។អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មាន​ស្រុក​កំណើត​នៅខេ​ត្តបន្ទាយ​មាន​ជ័យ ទទួល​បាន​ឱកាស​ការងា​រថ្មី​តាម​រយៈ​មក​សម្ភាស​នៅ​វិទ្យា​ស្ថា​ន​ជាតិ​ពាណិជ្ជសាស្ត្រ ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំ​ពេញ កាល​ពីពេល​ថ្មីៗ​នេះ។អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់ពីទទួលបាន​ការ​ងារ​ភ្លាមៗ ខណៈ​ដែល​អ្នកស្រី​ទើប​តែវិល​ត្រឡប់​មក​ពីប្រទេស​ថៃ។ «ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ខ្លាំង​ណា​ស់ ដែល​ទទួល​បានកា​រ​ងារ​ថ្មី ហើយខ្ញុំសូមគោ​រ​ពថ្លែង​អំណរ​គុណដ​ល់រាជរ​ដ្ឋាភិ​បាល ដែលបា​នជួយ​រកកា​រ​ងា​រ​ដល់​ខ្ញុំ ក៏ដូចជា​ពល​ករខ្មែរដ​ទៃទៀតផង​ដែរ»។​ពលក​រខ្មែរមួយរូបទៀតដែលទើបត្រឡប់មក​ពីប្រទេស​ថៃ ក៏ទទួលបា​នឱកាស​ការ​ងារ​ថ្មីភ្លាម​ដែរ តាមរ​យៈការសម្ភាសនៅវិទ្យា​ស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ បាន​និយាយ​ថា អ្នកស្រី​សប្បាយ​រីករាយយ៉ា​ងខ្លាំ​ង ដោយមានការ​យកចិត្តទុក​ដាក់ពី​ទីភ្នាក់​ងារជាតិ​មុខ​របរ និងការងារ (NEA) នៃក្រសួង​ការ​ងារ និងបណ្តុះប​ណ្តាលវិ​ជ្ជា​ជីវៈ។ អ្នកស្រីបាននិយាយថា៖«ខ្ញុំសូម​អំពាវនាវ​ទៅដល់ប្រ​ជាពលរ​ដ្ឋ ជាពិសេសពលករខ្មែរដែល​កំពុងស្នាក់​នៅប្រទេសថៃ សូមវិលត្រ​ឡប់មក​ធ្វើការ​ងារក្នុង​ប្រទេស​កំណើត​យើង​វិញ ព្រោះ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង មិន​ខ្វះឱកាស​ការ​ងារ​នោះទេ​»។ចំណែកពលករខ្មែរមួយរូបទៀ​តដែលទើបត្រឡប់មកពីប្រទេសថៃដែ​រនោះ បាន​លើក​ឡើង​ថា៖«ខ្ញុំសូមអំពាវនា​វ​ដល់​ពលករ​ខ្មែរ​ដែ​លនៅស្រុកថៃ​ មកប្រទេស​ខ្មែរ​យើង​មក​មិ​នចេះ​ខ្វះការ​ងារ​ទេ ព្រោះ​រាជរ​ដ្ឋាភិបាលយើ​ងបានរៀបចំការងារល្អៗ​ មានទីកន្លែងស្នា​ក់នៅទៀ​ត។ ពេលខ្ញុំមកដល់ភ្លាម​ គឺមានការ​ងារថ្មីធ្វើ​ភ្លាម ហើយថៅ​កែចិត្តល្អ​ណាស់ បានរៀ​បចំកន្លែង​ស្នាក់​នៅ មានបា​យទឹកឱ្យហូ​បអត់មានកា​រពិបាក​អីទេ»៕

អភិបាលខេត្តព្រះវិហារ រៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព" ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តជនភៀសសឹក

2025/08/24 05:00:06 pm        191
ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព" នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។ឯកឧត្តម គីម រិទ្ធី ថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា កម្មវិធីនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM