ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Hiace ជូន​មន្ទីរ​ពេទ្យ​ធំ​ៗ​ចំនួន ៣ ដើម្បីសុខុមាលភាពកុមារកម្ពុជា
អនុប្រធាន សមាគមអតីតយុទ្ធជន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់

2025/08/25 09:23:40 am        353
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ​បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន១ខ្សែ ស្ថិតនៅ​ក្នុង​ឃុំតា​លោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសា​ង​សង់​ស្ពាន​បេតុង​មួយក​ន្លែង​ស្ថិត​ក្នុង​ស្រុកភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦​ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ គ.ម និង​ក្រាល​បេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍន​ភាពសម្រេចលទ្ធផលបាន ៩៥% ដោយមាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ផល​ដោយ​ផ្ទាល់​ចំនួ​ន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០​គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋា​រចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។ បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បាន​អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែល​ត​ភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ មានប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន​សម្រេចបានប្រមាណ ១៧% ដែលនឹងត្រូវជំនួ​ស​ស្ពាន​ដែក​បេឡេតិ៍​ចាស់​ទ្រុឌ​ទ្រោម​ប្រវែង​ ១៣៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលរងការ​ខូចខាត​យ៉ា​ង​ខ្លាំង​នៅ​ផ្នែក​សសរ​គ្រឹះ​ខា​ង​ក្រោម​ដែល​អាច​បង្ក​ជាគ្រោះថ្នាក់ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើ​ការ​សាង​សង់ស្ពានបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់ជំនួស។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ ប្រជា​ពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ បានសម្ដែងនូវសេចក្ដីសាទររីករាយ ដោយ​ទទួលបានសមិទ្ធិផលថ្មីគឺផ្លូវក្រាលកៅស៊ូមួយខ្សែ និង ស្ពានបេតុងថ្មី និងថ្លែង​អំណរ​គុណ​ជា​ពន់​ពេក​ចំពោះ​រាជរដ្ឋាភិបាល ដែលជានិច្ចការតែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់​កាលៈ​ទេសៈ​៕

ព្រឹកនេះកម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំ RBC ជាលើកទី៣ ខណៈកិច្ចប្រជុំនេះ ជាសញ្ញាវិជ្ជមានក្នុងការអនុវត្តបទឈប់បាញ់

2025/08/25 09:20:32 am        386
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន ប្រទេសកម្ពុជា ដោយកិច្ចប្រជុំលើកទី៣នេះ គឺជាសញ្ញាបង្ហាញនូវភាពវិជ្ជមាននៃកិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ី។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំជាលើកទី៣ ថ្នាក់បណ្តាភូមិភាគនេះគឺ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ខណៈភាគីថៃដឹកនាំដោយឧត្តមនាវីឯក អាភីឆាត សាត់ប្រាស៊ើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចន្ថាបុរី-ត្រាត របស់ថ្ងៃ។លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំរវាងមេភូមិភាគ៥កម្ពុជា ជាមួយនិងមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ថាបុរី-ត្រាតនេះ គឺពិតជាមានភាពចាំបាច់បំផុត ដែលភាគីទាំងពីរ ត្រូវកសាងលើការវិវត្តភាពវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថេរភាព និងជាពិសេសការនាំមក វិញនូវប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា កិច្ចប្រជុំវិសាមញ្ញ(RBC) ដែលធ្វើឡើងជាលើកទី៣នេះដែរ ក៏ជាការបញ្ជាក់ឡើងវិញ «អំពីសារសំខាន់នៃការបន្តទំនាក់ទំនងឲ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាក្នុងភូមិភាគ និងអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរព្រមទាំងប្រឹងប្រែងក្នុងការដោះស្រាយរាល់បញ្ហា ដោយសន្តិវិធីបញ្ជៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯក ភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBC នោះ»។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ(RBC)កាលពីលើកទី២ ដែលបានធ្វើឡើងនៅខេត្តស្រះកែវប្រទេសថៃនោះ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងមេភូមិភាគទី១របស់ថៃ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីររួមទាំងដោះស្រាយបញ្ហានៃការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់ទាហានថៃផងដែរ។កិច្ចប្រជុំលើកទី២ នោះភាគីទាំងពីរក៏បានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ៕អត្ថបទ បាន ចក់

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង

2025/08/24 08:58:38 pm        169
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តអង្គថ្នា ភូមិគោតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។  ឯកឧត្តម និងលោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន៥១០នាក់ និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។  ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន១-អង្ករ១តោន២-ត្រីខ២កេះ៣-មីជាតិ៣០កេសតូច៤-ត្រីងៀត១០គីឡូក្រាម៥-សាច់ក្រក១០គីឡូក្រាម៦-សាច់ផាត់១០គីឡូក្រាម៧-ទឹកដោះគោខាប់២កេស៨-កាហ្វេ៥កញ្ចប់ធំ៩-តែ២គីឡូក្រាម១០-ស្ករស១បេ១១-អំបិល១បេ១២-ទឹកត្រី៥យួរ១៣-ទឹកស៊ីអ៊ីវ៥យួរ១៤-ទឹកម្ទេស៥យួរ១៥-ទឹកសៀង៥យួរ១៦-ទៀនព្រះវស្សា២គូរ១៧-សាប៊ូដុំ១០០ដុំតូច១៨-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៩-ប្រេងកូឡា១០០ដប ២០-ប្រេងខ្យល់១០០ដប២១-ថ្នាំពេទ្យ២០ប្រអប់២២-ស្លាដក់៣២២៣-សាប៊ូម្ស៉ៅ១០កញ្ចប់២៤-ថវិកា២លានរៀលកញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន១-អង្ករ២៥គីឡូ ២-ទឹកស៊ីអ៊ីវ១យួរ៣-ម៉ុង១៤-ភួយ១៥-ទឹកដោះគោខាប់២កំប៉ុង៦-ត្រីខ១យួរ៧-អង្រឹង១៨-អាវភ្លៀង១៩-កន្សែងធំ១១០-កន្ទេល១១១-សាប៊ូម្ស៉ៅ១កញ្ចប់និងថង់អំណោយសម្ដេចតេជោរួមមាន៖ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕

គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល

2025/08/24 05:35:36 pm        357
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល ពីព្រោះសន្ដិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាបិតាស្ថាបនិក និងប្រតិបត្តិករសន្ដិភាពរបស់កម្ពុជាតាមមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយបានបិទបញ្ទប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលអូសបន្លាយជិត៣ទសវត្សរ៍។ ​តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មានរសៀលនេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី គឺជាអ្នកឈរការពារសន្ដិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្មាដៃរបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្ដិភាពនេះ។ឯកឧត្តម ប៉ែន បូណា សន្ដិភាពនៅតែជាអត្តសញ្ញាណរបស់កម្ពុជាជារៀងដ៏រាបទៅមុខទៀតឥតប្រែប្រួលទោះបីជាមានម្ឈដ្ឋានមួយចំនួនបានចោទជាសំណួរ និងលើកឡើងហេតុផលបំភ្លៃមួយចំនួនដែលមានចេតនាធ្វើឱ្យស្រអាប់ដល់ជំហរសន្ដិភាពរបស់កម្ពុជាក៏ដោយ ក៏ជំហរសន្ដិភាពរបស់កម្ពុជានៅតែភ្លឺចែងចាំងក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប៕ 

សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់

2025/08/24 05:34:11 pm        617
ភ្នំពេញ ៖ គិតត្រឹមម៉ោង៣ រសៀលថ្ងៃទី២៤ ខែសីហានេះ សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែសីហានេះ។ ​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនេះ ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ

2025/08/24 05:32:59 pm        143
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖ គ្រឿងឧបភោគ បរិភោគ ឱសថ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក មកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន៧១០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ។ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែថ្នាក់ដឹកនាំប្រទេសជាតិរបស់យើងទេ ដែលយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ដែលស្តែងចេញតាមរយៈការសម្តែងនូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូនដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ ...។

វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ

2025/08/24 05:18:01 pm        131
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារដ៏សម្បូរបែបចំនួន ២៤៦៣​កន្លែង​ជូន​ដល់​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​សថៃ។អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មាន​ស្រុក​កំណើត​នៅខេ​ត្តបន្ទាយ​មាន​ជ័យ ទទួល​បាន​ឱកាស​ការងា​រថ្មី​តាម​រយៈ​មក​សម្ភាស​នៅ​វិទ្យា​ស្ថា​ន​ជាតិ​ពាណិជ្ជសាស្ត្រ ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំ​ពេញ កាល​ពីពេល​ថ្មីៗ​នេះ។អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់ពីទទួលបាន​ការ​ងារ​ភ្លាមៗ ខណៈ​ដែល​អ្នកស្រី​ទើប​តែវិល​ត្រឡប់​មក​ពីប្រទេស​ថៃ។ «ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ខ្លាំង​ណា​ស់ ដែល​ទទួល​បានកា​រ​ងារ​ថ្មី ហើយខ្ញុំសូមគោ​រ​ពថ្លែង​អំណរ​គុណដ​ល់រាជរ​ដ្ឋាភិ​បាល ដែលបា​នជួយ​រកកា​រ​ងា​រ​ដល់​ខ្ញុំ ក៏ដូចជា​ពល​ករខ្មែរដ​ទៃទៀតផង​ដែរ»។​ពលក​រខ្មែរមួយរូបទៀតដែលទើបត្រឡប់មក​ពីប្រទេស​ថៃ ក៏ទទួលបា​នឱកាស​ការ​ងារ​ថ្មីភ្លាម​ដែរ តាមរ​យៈការសម្ភាសនៅវិទ្យា​ស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ បាន​និយាយ​ថា អ្នកស្រី​សប្បាយ​រីករាយយ៉ា​ងខ្លាំ​ង ដោយមានការ​យកចិត្តទុក​ដាក់ពី​ទីភ្នាក់​ងារជាតិ​មុខ​របរ និងការងារ (NEA) នៃក្រសួង​ការ​ងារ និងបណ្តុះប​ណ្តាលវិ​ជ្ជា​ជីវៈ។ អ្នកស្រីបាននិយាយថា៖«ខ្ញុំសូម​អំពាវនាវ​ទៅដល់ប្រ​ជាពលរ​ដ្ឋ ជាពិសេសពលករខ្មែរដែល​កំពុងស្នាក់​នៅប្រទេសថៃ សូមវិលត្រ​ឡប់មក​ធ្វើការ​ងារក្នុង​ប្រទេស​កំណើត​យើង​វិញ ព្រោះ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង មិន​ខ្វះឱកាស​ការ​ងារ​នោះទេ​»។ចំណែកពលករខ្មែរមួយរូបទៀ​តដែលទើបត្រឡប់មកពីប្រទេសថៃដែ​រនោះ បាន​លើក​ឡើង​ថា៖«ខ្ញុំសូមអំពាវនា​វ​ដល់​ពលករ​ខ្មែរ​ដែ​លនៅស្រុកថៃ​ មកប្រទេស​ខ្មែរ​យើង​មក​មិ​នចេះ​ខ្វះការ​ងារ​ទេ ព្រោះ​រាជរ​ដ្ឋាភិបាលយើ​ងបានរៀបចំការងារល្អៗ​ មានទីកន្លែងស្នា​ក់នៅទៀ​ត។ ពេលខ្ញុំមកដល់ភ្លាម​ គឺមានការ​ងារថ្មីធ្វើ​ភ្លាម ហើយថៅ​កែចិត្តល្អ​ណាស់ បានរៀ​បចំកន្លែង​ស្នាក់​នៅ មានបា​យទឹកឱ្យហូ​បអត់មានកា​រពិបាក​អីទេ»៕

អភិបាលខេត្តព្រះវិហារ រៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព" ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តជនភៀសសឹក

2025/08/24 05:00:06 pm        191
ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព" នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។ឯកឧត្តម គីម រិទ្ធី ថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា កម្មវិធីនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប៕

ឯកឧត្តម គួច ចំរើន អញ្ជើញកាត់វិញ្ញាសារប្រឡងចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

2025/08/24 04:52:32 pm        138
កណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ មកពីខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។    ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ ម៉្យាងទៀតការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃនាពេលនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង សមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត ។     លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានបេក្ខជនសរុបចំនួន ៥២៩នាក់ ស្មើនឹង២២បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យនៅខេត្តកណ្តាលចំនួន ២០៩នាក់, បេក្ខជនដាក់ពាក្យនៅខេត្តព្រៃវែង ចំនួន ១៣៥នាក់ និងបេក្ខជនដាក់ពាក្យនៅខេត្តស្វាយរៀង ចំនួន ១៨៥នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ ។    សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕

អភិបាលខេត្តព្រះវិហារ រៀបចំព្យុះហយាត្រា "ដើរដើម្បីសន្តិភាព"

2025/08/24 04:33:31 pm        222
ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំព្យុះហយាត្រា "ដើរដើម្បីសន្តិភាព" នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងមានការចូលរួមពីជនភៀសសឹករាប់ពាន់នាក់។ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ព្យុះហយាត្រាដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន ពិសេសគឺជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។ប្រជាពលរដ្ឋជនភៀសសឹក សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់។ លើសពីនេះ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Hiace ជូន​មន្ទីរ​ពេទ្យ​ធំ​ៗ​ចំនួន ៣ ដើម្បីសុខុមាលភាពកុមារកម្ពុជា
04/30/2026 03:04 PM
អនុប្រធាន សមាគមអតីតយុទ្ធជន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
04/30/2026 02:04 PM
ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា
04/30/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
04/30/2026 02:04 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅ​តែបន្តផ្តល់​អាទិភាព​ខ្ពស់​លើការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​
04/30/2026 02:04 PM
អគ្គលេខាធិការ អ.ដ.ក ៖ រយៈពេលជាង ២ឆ្នាំ បានចាត់ការសំណុំរឿងចំនួន ១៣៤០ករណី
04/30/2026 02:04 PM
ទិវាពលកម្មអន្តរជាតិ៖ កម្មកររោងចក្រ​អរគុណ​រាជរដ្ឋាភិបាល​បន្ត​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​នៅ​កន្លែង​ធ្វើការ
04/30/2026 02:04 PM
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
04/30/2026 01:04 PM
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
04/30/2026 01:04 PM
កម្ពុជា-ចិន បើកមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន
04/30/2026 01:04 PM