កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ
ប្រមុខការទូតកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អបអរសាទរខួប ៧០ឆ្នាំទំនាក់ទំនងការទូតប្រទេសទាំងពីរ

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

2025/08/21 02:51:00 pm        81
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់ COVID-19 ERP បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា (COVID-19 ERP), នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។​គោលបំណង នៃកិច្ចប្រជុំ៖ ១. ពិនិត្យរបាយការណ៍ វាយតម្លៃរបស់ក្រុមបេសកកម្ម នៃធនាគារពិភពលោក ទៅលើកម្មវិធីសំខាន់ៗ ទាំង៤ របស់គម្រោង COVID-19 ERP ដែលក្នុងនោះមាន៖- ការបង្ការ និងឆ្លើយតបបន្ទាន់នៃជំងឺ COVID-19។- ការរៀបចំមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា និងការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ។ - ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដល់មន្រ្តីបុគ្គលិក នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ។- ការអនុវត្ត និងការតាមដាន។ ២. ដំណោះស្រាយបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារបន្ត។ ៣. កំណត់គោលដៅ និងជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោងចប់តាមពេលវេលា នៃការបិទបញ្ចប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ជាលទ្ធផលនៃការវាយតម្លៃ របស់ធនាគារពិភពលោក៖- ជាគម្រោងទីមួយ ដែលអនុវត្តបានជោគជ័យខ្ពស់។ - ការអនុវត្តតាមគោលដៅកំណត់ទទួលបាន ១០០%។-ជាគម្រោងមួយ ដែលគួរយកជាមេរៀនសម្រាប់ការអនុវត្តគម្រោងផ្សេងៗទៀត។  លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត នាយកគម្រោង បានថ្លែងការកោតសរសើរដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ និងថ្លែងអំណរគុណ គោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការដៃគូរទាំងអស់ ដែលបានចូលរួមបំពេញការងារ ដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារពិភពលោក ដែលដឹកនាំប្រតិភូដោយ លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក៕អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន​និង​គ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធ​អនឡាញ

2025/08/21 02:37:14 pm        235
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេឃុំ នាយក​វិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ វិទ្យាល័យ នៅ​ខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារអនុវត្តគម្រោង ម.ប.ស. របស់ ក.ប.ទ. និងលោកអគ្គនាយកប្រៃសណីយ៍កម្ពុជា សរុបប្រមាណ ១៥០ នាក់ ចូល​រួម​ដោយ​ផ្ទាល់នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធអនឡាញ។ម.ប.ស. ត្រូវបានកសាង​ឡើង​ដើម្បី​រួម​ចំណែក​គាំទ្រ​ដល់​​ដំណើរ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឌីជីថល​ លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ដែលមាន​មុខងារ​ស្នូល​ចំនួន ៤ គឺ៖ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង (៤) សាលសាធារណៈ។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីតួនាទីរបស់ ម.ប.ស. ក្នុង​ការ​បំពេញ​បន្ថែម​លើ​ការ​អប់​រំផ្នែ​ក​បច្ចេកវិទ្យា​ឌីជីថល​ទៅ​កាន់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​ទាំង​អស់ ដោយសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល និងការចាប់យកឌីជីថលនៅក្នុងសហគមន៍ រួមមាន ការពង្រឹងអាជីវកម្មតាមប្រព័ន្ធឌីជីថល ការ​ចេះ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្រិតសាកលវិទ្យាល័យ ការប្រើប្រាស់​ជំនាញ​ឌីជីថល​ក្នុង​ការងារ​ផ្សេង​ៗ ជាដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វឌ្ឍនា បានលើកឡើងថា សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមាន ម.ប.ស. នឹងមានឱកាសទទួលបានការអប់រំលើចំណេះដឹងទូទៅ ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញឌីជីថលចាំបាច់ តាម Live Teaching ពីរាជធានីភ្នំពេញ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនិងការងារសំខាន់ៗ រួមមាន ការតាមដានចំនួនសិស្សានុសិស្សដែលប្រលងជាប់ និងចំនួនដែលទទួលបាននិទ្ទេស A, B ឬ C មុននិងក្រោយមាន ម.ប.ស. ការប្រើប្រាស់មុខងាររបស់ ម.ប.ស. ឱ្យបានត្រឹមត្រូវពេញលេញ ការបណ្ដុះបណ្ដាលវគ្គខ្លីរយៈពេល ៦ខែ លើជំនាញឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកឌីជីថលចំនួន ៥០០កន្លែងសម្រាប់សិស្សានុសិស្សដែលប្រលងបាននិទ្ទេស A, B ឬ C និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលផ្ដល់កម្ចីសិក្សាមិនមានការប្រាក់លើការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។សូមជម្រាបជូនផងដែរថា ការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍។ ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវត្តថ្មីៗ៕

ក្នុងមួយថ្ងៃក្រសួងការងារផ្គូរផ្គងការងាររវាងភាគីនិយោជក និងអ្នកស្វែងរកការងារជាង៥ពាន់នាក់

2025/08/21 01:19:24 pm        418
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលពេញមួយថ្ងៃ ក្រសួងការងារបានជួយផ្គូរផ្គង់ការងារ រវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ ចំនួនប្រមាណជាង ៥ពាន់នាក់ ខណៈក្រសួងបានរៀបចំបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដើម្បីបម្រើដល់ការស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។ក្នុងឱកាសអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 កាលល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានបន្ទប់ផ្តល់ព័ត៌មាននេះ គឺដើម្បីយកព័ត៍មានពីប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករទើបត្រឡប់មកពីប្រទេសថៃ យកទៅផ្គូរផ្គង់ជាមួយរោងចក្រ សហគ្រាស ពីព្រោះ រោងចក្រ សហគ្រាសជាច្រើន បានប្រកាសតម្រូវការកម្លាំងពលកម្មកើនឡើងចំនួនជាង ២០ម៉ឺនកន្លែង។ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាល់ថ្ងៃនេះ ក៏មានបងប្អូនទៅចុះឈ្មោះ អញ្ចឹងក្រសួងយកអ្នកចុះឈ្មោះឱ្យបានជួបជាមួយអ្នកត្រូវការកម្លាំងពលកម្ម កាលណាមើលទៅប្រហាក់ប្រហែលគ្នាហើយ បានក្រសួងណាត់ពួកគាត់បានជួបសម្ភាសន៍ ដោយមានតាមរយៈដោយផ្ទាល់ផង ឬតាមរយៈទូរស័ព្ទផង ដោយផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋពុំចាំបាច់ទៅរោងចក្រ ឬធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើគាត់ជជែកគ្នាត្រូវរូវគ្នា គឺអាចចូលបំពេញការងារតែម្តង។ ឯកឧត្តម បានបញ្ជាក់ជារួមទៀតថា រាល់ថ្ងៃនេះ អ្នកត្រូវការកម្លាំងពលកម្មក៏មាន អ្នកចង់រកការងារក៏មាន ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចឱ្យភាគីទាំងពីរបានស្គាល់គ្នា និងដឹងព័ត៍មានគ្នាជាមុន ប្រសិនបើមិនមានការជួយតំរែតម្រង់ទេ ជួនកាលរោងចក្រ អត់មានព័ត៍មានពីអ្នកដាក់ពាក្យមុន ហើយពួកគាត់ទៅមុខរោងចក្រ ក៏ភាគីរោងចក្រអត់ហ៊ានទទួលដែរ ប៉ុន្តែប្រសិនបើក្រសួងការងារជាអ្នកបញ្ជូនទៅ ដោយផ្តល់ព័ត៍មានលម្អិតនិងច្បាស់លាស់ជាមុន នោះឱកាសជាប់មានភាគរយខ្ពស់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករត្រឡប់មកពីថៃដែលចង់បានការងារ ឬចង់សួរព័ត៌មានអំពីឱកាសការងារ អាចទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ ១២៩៧ (Hotline 1297) ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី  

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ ឡើងវិញ

2025/08/21 01:05:17 pm        315
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើង​តាម​រយៈ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២១​ ខែសីហានេះថា ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ នឹងសន្តិភាព និងភាព​ស្ងប់​ស្ងាត់​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេសទាំងពីរ។តាមរយៈខ្លឹមសារ និងភ្ជាប់ជាមួយរូបថត ក្នុងជំនួបជាមួយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋ​ម​ន្រ្ដីក្រសួងការពារជាតិនៅព្រឹកនេះ, ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេស​ចិន​ គាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និង​កិច្ច​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានា​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សម្រាប់​កិ​ច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ​ឱ្យ​ប្រក្រតី​ឡើង​វិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។ ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា៖«យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាព​ និង​ភាព​ស្ងប់​ស្ងាត់​នៅ​តំបន់​ព្រំដែន​ នៃ​ប្រទេសទាំងពីរ»៕

បង្ក្រាបទំនិញជាគ្រឿងសមុទ្រមួយទូក ដែលឈ្មួញលួចនាំពីថៃ មកខេត្តកោះកុង តាមផ្លូវទឹក

2025/08/21 12:27:38 pm        522
កោះកុង៖ នគរបាលការពារព្រំដេនទឹកលេខ២៦៩ ឃាត់មនុស្ស២នាក់ និងទំនិញជាគ្រឿងសមុទ្រ ដែលឈ្មួញនាំយកពីប្រទេសថៃ មកខេត្តកោះកុង តាមផ្លូវទឹក ករណីនេះ កំពុងស៊ើបអង្កេតស្វែងបន្តទៀត។លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា តាមការសង្ស័យរបស់សមត្ថកិច្ចជំនាញកម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៦៩ ចុះពិនិត្យទំនិញដែលត្រូវឈ្មួញនាំពីប្រទេសថៃបាន១ទូក ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង។លោកអភិបាលរងខេត្តកោះកុង បន្តថា សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។ ក្រោយពិនិត្យឃាត់បាន ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តអនុវត្តនីតិវិធីច្បាប់។គួរជម្រាបថាចាប់ពីមានការបិទព្រំដែនរវាងថៃ និងកម្ពុជា ទំនិញគេចពន្ធត្រូវបានគេតាមដានឃើញមានដឹកជញ្ជូនតាមផ្លូវទឹក ក្នុងចំនួនច្រើន មិនថាយប់ឬថ្ងៃនោះទេ ប៉ុន្តែគេមិនទាន់ដឹងថាទូកទំនិញទាំងនោះឡើងទំនិញនៅទីតាំងណាមួយប្រាកដ ដោយឈ្នួញលក់បាំងគ្រប់រូបភាព៕ អត្ថបទ៖ ឈឹម មករា

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) កុំបំប៉ោង​បញ្ហា​អត់​ការងារ​ធ្វើ ដើម្បីឆ្នាំងបាយរបស់ខ្លួន

2025/08/21 11:35:30 am        502
បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្រប​សម្រួល​ដល់​ការ​រក​ការ​ងារ​ធ្វើ​របស់​ពួកគាត់។ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅ​ផ្សព្វ​ផ្សាយ ​ដើម្បីបានឡាច និងបានល្បី។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និ​ង​យក​ល្បី​នោះ​ទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកកា​រ​ងារ​ជូន​បង​ប្អូន​ពលករ​ខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរ​ដែល​ទើប​ត្រឡប់​មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការ​ចាំ​ទទួល​ពលករ និងណែនាំពីឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលសំចត និង​កន្លែង​ទទួល​ពលករ ការធ្វើវេទិកាការងារចុះតាមភូមិស្រុក ដោយនាំយកទាំងឱកាសការងារ និង​តំណាង​រោង​ចក្រសហគ្រាស ទៅជាមួយផង ក្រៅពីនេះក្រសួង​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដើម្បី​ណែនាំ​ដល់ម្ចាស់សហគ្រាស រោងចក្រ ដើម្បីសម្រួលដល់​ការ​ចូល​ធ្វើ​ការ​ងារ​របស់​បង​ប្អូន​ពលករ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ”។ក្រសួងការងារសូមអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) បញ្ឈប់​នូវការ​កេង​ចំណេញ​ផល​ប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយវីដេអូពលរដ្ឋអត់ការងារធ្វើជាបន្ទាន់ និង​សូម​ស្នើ​ដល់ក្រុម MMO សូមចូលរួមផ្សព្វផ្សាយពីឱកាសការងារជាង ២១ម៉ឺនកន្លែង​ដែល​ក្រសួង​ការងារ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានរៀបចំសម្រាប់ទទួលពលករខ្មែរ ក៏​ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៕

ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ផ្តោតសំខាន់ទៅលើលក្ខណៈវិនិច្ឆ័យចំនួនពីរដដែល គឺកត្តាសង្គមនិងសេដ្ឋកិច្ច

2025/08/21 11:21:51 am        484
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ នឹងត្រូវឈរលើគោលការណ៍លក្ខណវិនិច្ឆ័យចំនួនពីរដដែល ដោយផ្អែកទៅលើកត្តាសង្គម និងកត្តាសេដ្ឋកិច្ច ទាំង៧ចំណុច សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦។ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរនៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី១ កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី១ គឺត្រូវធ្វើបទបង្ហាញដើម្បីឱ្យភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយយោងតាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗនឹងវិលត្រឡប់ទៅសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវគោលជំហររបស់ភាគីខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជក់បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងអស់បានឯកភាពរៀបចំកិច្ចប្រជុំបន្តបន្ទាប់ទៀត ចាប់ពីថ្ងៃទី៣ ខែកញ្ញា, លើកទី៣ ថ្ងៃទី១០ លើកទី៤ ថ្ងៃទី១៥ និងលើកចុងក្រោយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះ បញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ។សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ ឈិត បូរ៉ាវី 

កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំនេះផ្ដោតលើមណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យ

2025/08/21 10:59:29 am        390
ភ្នំពេញ៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ។ នេះបើយោងតាមរបាយការណ៍ កិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. កាលពីម្សិលមិញ។ ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។កិច្ចប្រជុំនារសៀលនេះ ទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុសហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀក កាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗរូប។គួររម្លឹកដែលថា ក្នុងពេលនេះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៕

IMF នឹងប្រមូលធាតុចូលសំខាន់ៗ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា

2025/08/21 10:41:38 am        318
ក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងបន្តជួបក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់​ធ្វើ​ការ​សិក្សា និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៥ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធាន បេសកកម្មរបស់ IMF សម្រាប់​កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប​ជូន​អំពី​គោល​បំណង​នៃ​បេសក​កម្ម​ប្រចាំ​ឆ្នាំ​២០២៥​។លោកជំទាវ ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេច​ពី​ការ​សម្រេច​បាន​កំណើន​ល្អ​ក្នុង​រយៈ​ពេល ៧ ខែដំបូង ឆ្នាំ២០២៥ និងបានគូស​បញ្ជាក់​ពី​ការ​រក្សា​បាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ល្អ​ប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា, និងបានលើកឡើង ពីការទទួលបាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្ត​រួម​ចំណែក រក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ក្រៅពីគោលការណ៍ខាងលើ, លោកជំទាវ ក៏បានលើកឡើងអំពីបញ្ហាប្រឈមចម្បងៗ ជាពិសេស​បញ្ហា​ជម្លោះ​ព្រំដែន ដោយ បានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និង​ការ​ដោះ​ស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏ បានបញ្ជាក់ពីស្នាដៃ​កា​រងារ​សំខាន់​ៗ​របស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីប្រឈមនឹងបញ្ហា និង​ភាពមិនច្បាស់លាស់មួយចំនួនក្តី។ ក្នុងជំនួបនេះ លោក Kenichiro បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ ដែល​មក​បំពេញ​បេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើង​នូវ​អនុ​សាសន៍​គោល​នយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃ សេដ្ឋកិច្ចកម្ពុជា និង​ការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បី​ប្រមូល​ធាតុ ចូលឱ្យបានគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សុន រ៉ាឌី

ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃបំភ្លើស ដោយមិនគោរពនូវកិច្ចព្រមព្រៀងជាមួយកម្ពុជា

2025/08/21 10:18:31 am        592
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានក្រើនរំលឹកដល់ ភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ខណៈថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានបំភ្លៃបំភ្លើសខុសការពិតជាច្រើន ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សាធារណៈជន និងអន្តរជាតិ។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងជាមួយ ភាគីថៃជានិច្ច ដូច្នេះសូមស្នើដល់ថៃគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមិនពិត ខណៈការផ្សាយព័ត៌មានបំភ្លៃបំភ្លើសពីសំណាក់ភាគីថៃនេះ មិនត្រឹមតែបានជួយបន្ធូរបន្ថយនូវភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍ដល់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតឲ្យមានបរិយាកាសអំណោយផលដល់កិច្ចសន្ទនារវាងកម្ពុជា និងថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ីផងដែរ។ជាថ្មីម្តងទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀតដទៃទៀតកាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាខាង លើនេះផងដែរ។តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជា១៨នាក់ ​ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួកគេ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២១ខែសីហានេះគឺមានរយៈពេល២៣ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកាតព្វកិច្ចរបស់ខ្លួន​ ពោលគឺត្រូវ តែដោះលែងទាហានកម្ពុជាដែលថៃចាប់ទៅនោះឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ អត្ថបទបានចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
04/28/2026 02:04 PM
FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ
04/28/2026 02:04 PM
ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
04/28/2026 02:04 PM
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ
04/28/2026 01:04 PM
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត
04/28/2026 01:04 PM
ប្រមុខការទូតកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អបអរសាទរខួប ៧០ឆ្នាំទំនាក់ទំនងការទូតប្រទេសទាំងពីរ
04/28/2026 01:04 PM
អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ
04/28/2026 12:04 PM
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
04/28/2026 12:04 PM
ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ
04/28/2026 12:04 PM
អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី
04/28/2026 12:04 PM