អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក

ព័ត៌មានជាតិ

ការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន គឺការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/08/21 03:51:38 pm        157
ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការពង្រីកវិសាលភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជា ផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ កម្ពុជា។​លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ នូវសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនជាពិសេស ពង្រឹង កំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់ និងវឌ្ឍនភាពប្រព័ន្ធធនាគារ, ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់និងសកល។លោកអគ្គនាយក លើកឡើងបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ក្នុងនោះការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃ យ៉ាងសំខាន់ និងប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឆ្ពោះ ទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើន ប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ជាដើម។ ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារ អតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ ជុំវិញបញ្ហានេះ, លោកអគ្គនាយក លើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាន នូវ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួល ខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើ ប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន៕អត្ថបទ៖ សុន រ៉ាឌី

៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងគឺធនធានមនុស្សដែលពូកែ និងមានសមត្ថភាព

2025/08/21 03:48:14 pm        150
ភ្នំពេញ៖ នៅសល់៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារតាមហ្វេសប៊ុក លើកទឹកចិត្តយុវជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែង គឺធនធានមនុស្សដែលពូកែ និងពោពេញដោយសមត្ថភាព។ឯកឧត្តមបានសរសេរថា ការប្រឡងបាក់ឌុបនឹងឈានមកដល់ក្នុងរយៈពេល ៧ថ្ងៃទៀតតែប៉ុណ្ណោះ សូមផ្ដាំផ្ញើការសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនប្អូនៗដែលកំពុងត្រៀមខ្លួនដោយយកចិត្តទុកដាក់ ក្នុងការឈានទៅដល់ការចូលប្រឡងក្នុងមួយអាទិត្យទៀតនេះ។ ឯកឧត្តមបានបន្តថា៖«សូមប្អូនៗផ្ដោតអារម្មណ៍លើការប្រឡង និងថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានជ័យលាភីក្នុងការប្រឡង។ ខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងរបស់យើងគឺធនធានមនុស្សដែលពូកែ និងពោរពេញដោយសមត្ថភាពនេះហើយ»៕

ប្រមុខការទូតកម្ពុជា បន្តធ្វើបទបង្ហាញពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ជូនបណ្តាអង្គទូត និងអង្គការសហប្រជាជាតិ

2025/08/21 03:43:15 pm        808
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាង​ទីភ្នាក់​ងារ​អង្គ​ការ​សហប្រជាជាតិប្រចាំកម្ពុជា។សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជា បានជួបប្រជុំ​ជា​មួយ​​បណ្តា​អង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីពន្យល់អំពីការវិវត្តថ្មី នៃ​ស្ថាន​ការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជា ការបញ្ជូនសំណុំរឿង ប្រាសាទតាមាន់ធំ ,ប្រាសាទ​តាមាន់​តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

អភិបាលខេត្តស្វាយរៀងស្នើដល់ពលករនៅទូទាំងប្រទេសមកចុះឈ្មោះទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្ត

2025/08/21 03:42:47 pm        848
ស្វាយរៀង ៖ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិសា នៅក្នុងអង្គវេទិកា ការងារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ បានស្នើដល់ពលករ ពិសេសយុវជន នៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសដែលខ្វះការងារធ្វើបច្ចុប្បន្ន សូមអញ្ជើញមកចុះឈ្មោះ នៅមន្ទីរការងារ ឬនៅតាមរោងចក្រ សហគ្រាស ដើម្បីទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ខណៈដែលនៅខេត្តស្វាយរៀងកំពុងខ្វះកំលាំងពលកម្ម។ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គិតមកដល់បច្ចុប្បន្នស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២ និងមានរោងចក្រ សហគ្រាសសរជាច្រើនកន្លែង បើទោះជាពលករខ្មែរ រស់នៅស្វាយរៀង បានវិលត្រឡប់មកពីប្រទេសថៃវិញ ហើយពួកគាត់ចូលបំរើការងារនៅតាមរោងចក្រ សហគ្រាស មិនអាចឆ្លើយតបទៅនឹងតម្រូវការ ការងាររបស់ម្ចាស់រោងចក្រសហគ្រាស ដែលបានកសាងឡើងថ្មីៗបន្ថែមនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង  ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមប៉េង ពៅធិសា បានអំពាវនាវដល់ពលករ ពិសេសយុវជននៅក្នុងក្របខណ្ឌទូទាំងប្រទេសសូមអញ្ជើញមកដាក់ពាក្យដើម្បីទទួលយកការងារធ្វើ។ ​ស្ថិតក្នុងពេលចូលរួមវេទិកា ការងារ និងចុះឈ្មោះជ្រើសរើសការងារធ្វើ តំណាងពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃបានមានចំណាប់អារម្មណ៏ជាបន្ថបន្ទាប់យ៉ាងដូច្នេះថា ។ ​ តាមរបាយការណ៏ស្វាគមន៏របស់លោក មុត ចិន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការ សង្គ្រាមឈ្លានពានរបស់សៀម មកលើកម្ពុជា គិតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្វាយរៀងមានពលករខ្មែរបានវិលមកខេត្តវិញចំនួន ៣ពាន់ ២៩០នាក់ ក្នុងចំណោមពលករខ្មែរចេញទៅប្រកបរបបក្រៅប្រទេសជាង៥ពាន់នាក់ បច្ចុប្បន្នពលករដែលវិលមកក្នុងភូមិសាស្ត្រខេត្តបានចូលបំរើការងារបន្តមានចំនួន៦០៩នាក់ហើយ ។ អត្ថបទ ៖ ភា សារិទ្ធ

ក្រសួងវប្បធម៌ ទទួលរូបចម្លងនៃប្រតិមាព្រះពុទ្ធទ្រង់ធ្វើទុក្ករកិរិយា ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

2025/08/21 02:57:38 pm        244
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួល រូបចម្លងនៃប្រតិមាព្រះពុទ្ធទ្រង់ធ្វើទុក្ករកិរិយា ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន តម្កល់នៅសារមន្ទីរជាតិកម្ពុជា។​ពិធីប្រគល់-ទទួលនេះ ក្រោមវត្តលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា។ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ក្នុងការថ្វាយបង្គំព្រះបដិមា ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន តាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ កាយវិការនេះមិនត្រឹមតែជាអំណោយនៃសិល្បៈ និងជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូប នៃចំណងដែលស្ថិតស្ថេរដែលភ្ជាប់ប្រជាជាតិទាំងពីររបស់យើង គឺកម្ពុជា និងប៉ាគីស្ថាន។លោកជំទាវ រដ្ឋមន្រី្តបន្តថា ការបង្ហាញរូបបដិមាព្រះពុទ្ធនេះ នៅក្នុងប្រទេសកម្ពុជា គឺជាការរំលឹកពីមរតករួមរបស់យើងនៅក្នុងអរិយធម៌ដ៏អស្ចារ្យនៃអាស៊ី។ វាឈរជាស្ពានរវាងប្រជាជនយើង ដោយគោរពទាំងភាពសម្បូរបែបនៃប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងវប្បធម៌ព្រះពុទ្ធសាសនាដ៏រីកចម្រើន ដែលធ្លាប់បានរីកចម្រើននៅក្នុងតំបន់គន្ធាបុរាណនៃប្រទេសប៉ាគីស្ថាន ដែលល្បីល្បាញថាជាមជ្ឈមណ្ឌលសិល្បៈ និងការសិក្សាព្រះពុទ្ធសាសនាដ៏អស្ចារ្យមួយរបស់ពិភពលោក។ ទង្វើនៃការផ្លាស់ប្តូរវប្បធម៌នេះឆ្លុះបញ្ចាំងពីស្មារតីពិតនៃទំនាក់ទំនងការទូត ដែលមិត្តភាពត្រូវបានចិញ្ចឹមមិនត្រឹមតែតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចែករំលែកតម្លៃវប្បធម៌ ប្រពៃណីខាងវិញ្ញាណ និងសេចក្តីប្រាថ្នារបស់មនុស្សផងដែរ។ កម្ពុជា វាយតម្លៃខ្ពស់ចំពោះមិត្តភាពរបស់ខ្លួនជាមួយប៉ាគីស្ថាន ដែលជាទំនាក់ទំនងពង្រឹងដោយចក្ខុវិស័យរួមរបស់យើងសម្រាប់សន្តិភាព វិបុលភាព និងការយោគយល់គ្នាទៅវិញទៅមក។លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្នុងពេលដែលព្រះពុទ្ធបដិមានេះ រកឃើញគេហដ្ឋានរបស់ខ្លួនក្នុងប្រទេសកម្ពុជា សូមឲ្យធ្វើជានិមិត្តរូបនៃភាពសុខដុមរមនារវាងប្រជាជាតិយើងទាំងពីរ និងជាកម្លាំងចិត្តសម្រាប់ប្រជាជនយើងក្នុងការដើរលើផ្លូវនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពយូរអង្វែង។ ជាងនេះទៅទៀត សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់នេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរវប្បធម៌កាន់តែច្រើនរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការតាំងពិព័រណ៌បណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការចែករំលែកចំណេះដឹង និងការរៀនសូត្រគ្នាទៅវិញទៅមក។ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រី្ត សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងស្ថានទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចំពោះកាយវិការដ៏ថ្លៃថ្នូរ និងសប្បុរសនេះ។ សូមឲ្យចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថានបន្តរីកចម្រើនក្នុងស្មារតីសន្តិភាព ក្តីមេត្តា និងកិច្ចសហប្រតិបត្តិការ។អត្ថបទ រដ្ឋា 

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ២៩វត្ត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2025/08/21 02:53:57 pm        106
ត្បូងឃ្មុំ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន២៩ ប្រារព្វធ្វើនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត លើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។​ពិធីនេះមានការអញ្ជើញ ចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកតំបែរ ឧកញ៉ា ឡុង ណាលី តំណាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាអនុគណ វត្តសិរីពោធិវង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេស ក្រុមគ្រួសារកងទ័ព បងប្អូនជនភៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ការពារបូរណភាពទឹកដីនៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី នៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញ្ញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា បានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង១៣ចំណុច។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ និងប្រកាន់យកការដោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងរក្សាឲ្យបាននូវដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ តាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧទ្ទិសបួងសួងមនុញ្ញផលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុ ការការពារបូរណភាពទឹកដី៕អត្ថបទ រដ្ឋា

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

2025/08/21 02:51:00 pm        81
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់ COVID-19 ERP បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា (COVID-19 ERP), នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។​គោលបំណង នៃកិច្ចប្រជុំ៖ ១. ពិនិត្យរបាយការណ៍ វាយតម្លៃរបស់ក្រុមបេសកកម្ម នៃធនាគារពិភពលោក ទៅលើកម្មវិធីសំខាន់ៗ ទាំង៤ របស់គម្រោង COVID-19 ERP ដែលក្នុងនោះមាន៖- ការបង្ការ និងឆ្លើយតបបន្ទាន់នៃជំងឺ COVID-19។- ការរៀបចំមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា និងការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ។ - ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដល់មន្រ្តីបុគ្គលិក នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ។- ការអនុវត្ត និងការតាមដាន។ ២. ដំណោះស្រាយបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារបន្ត។ ៣. កំណត់គោលដៅ និងជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោងចប់តាមពេលវេលា នៃការបិទបញ្ចប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ជាលទ្ធផលនៃការវាយតម្លៃ របស់ធនាគារពិភពលោក៖- ជាគម្រោងទីមួយ ដែលអនុវត្តបានជោគជ័យខ្ពស់។ - ការអនុវត្តតាមគោលដៅកំណត់ទទួលបាន ១០០%។-ជាគម្រោងមួយ ដែលគួរយកជាមេរៀនសម្រាប់ការអនុវត្តគម្រោងផ្សេងៗទៀត។  លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត នាយកគម្រោង បានថ្លែងការកោតសរសើរដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ និងថ្លែងអំណរគុណ គោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការដៃគូរទាំងអស់ ដែលបានចូលរួមបំពេញការងារ ដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារពិភពលោក ដែលដឹកនាំប្រតិភូដោយ លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក៕អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន​និង​គ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធ​អនឡាញ

2025/08/21 02:37:14 pm        235
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេឃុំ នាយក​វិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ វិទ្យាល័យ នៅ​ខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារអនុវត្តគម្រោង ម.ប.ស. របស់ ក.ប.ទ. និងលោកអគ្គនាយកប្រៃសណីយ៍កម្ពុជា សរុបប្រមាណ ១៥០ នាក់ ចូល​រួម​ដោយ​ផ្ទាល់នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធអនឡាញ។ម.ប.ស. ត្រូវបានកសាង​ឡើង​ដើម្បី​រួម​ចំណែក​គាំទ្រ​ដល់​​ដំណើរ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឌីជីថល​ លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ដែលមាន​មុខងារ​ស្នូល​ចំនួន ៤ គឺ៖ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង (៤) សាលសាធារណៈ។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីតួនាទីរបស់ ម.ប.ស. ក្នុង​ការ​បំពេញ​បន្ថែម​លើ​ការ​អប់​រំផ្នែ​ក​បច្ចេកវិទ្យា​ឌីជីថល​ទៅ​កាន់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​ទាំង​អស់ ដោយសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល និងការចាប់យកឌីជីថលនៅក្នុងសហគមន៍ រួមមាន ការពង្រឹងអាជីវកម្មតាមប្រព័ន្ធឌីជីថល ការ​ចេះ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្រិតសាកលវិទ្យាល័យ ការប្រើប្រាស់​ជំនាញ​ឌីជីថល​ក្នុង​ការងារ​ផ្សេង​ៗ ជាដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វឌ្ឍនា បានលើកឡើងថា សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមាន ម.ប.ស. នឹងមានឱកាសទទួលបានការអប់រំលើចំណេះដឹងទូទៅ ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញឌីជីថលចាំបាច់ តាម Live Teaching ពីរាជធានីភ្នំពេញ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនិងការងារសំខាន់ៗ រួមមាន ការតាមដានចំនួនសិស្សានុសិស្សដែលប្រលងជាប់ និងចំនួនដែលទទួលបាននិទ្ទេស A, B ឬ C មុននិងក្រោយមាន ម.ប.ស. ការប្រើប្រាស់មុខងាររបស់ ម.ប.ស. ឱ្យបានត្រឹមត្រូវពេញលេញ ការបណ្ដុះបណ្ដាលវគ្គខ្លីរយៈពេល ៦ខែ លើជំនាញឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកឌីជីថលចំនួន ៥០០កន្លែងសម្រាប់សិស្សានុសិស្សដែលប្រលងបាននិទ្ទេស A, B ឬ C និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលផ្ដល់កម្ចីសិក្សាមិនមានការប្រាក់លើការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។សូមជម្រាបជូនផងដែរថា ការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍។ ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវត្តថ្មីៗ៕

ក្នុងមួយថ្ងៃក្រសួងការងារផ្គូរផ្គងការងាររវាងភាគីនិយោជក និងអ្នកស្វែងរកការងារជាង៥ពាន់នាក់

2025/08/21 01:19:24 pm        418
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលពេញមួយថ្ងៃ ក្រសួងការងារបានជួយផ្គូរផ្គង់ការងារ រវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ ចំនួនប្រមាណជាង ៥ពាន់នាក់ ខណៈក្រសួងបានរៀបចំបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដើម្បីបម្រើដល់ការស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ។ក្នុងឱកាសអញ្ជើញតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារព័ត៌មានទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 កាលល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានបន្ទប់ផ្តល់ព័ត៌មាននេះ គឺដើម្បីយកព័ត៍មានពីប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករទើបត្រឡប់មកពីប្រទេសថៃ យកទៅផ្គូរផ្គង់ជាមួយរោងចក្រ សហគ្រាស ពីព្រោះ រោងចក្រ សហគ្រាសជាច្រើន បានប្រកាសតម្រូវការកម្លាំងពលកម្មកើនឡើងចំនួនជាង ២០ម៉ឺនកន្លែង។ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាល់ថ្ងៃនេះ ក៏មានបងប្អូនទៅចុះឈ្មោះ អញ្ចឹងក្រសួងយកអ្នកចុះឈ្មោះឱ្យបានជួបជាមួយអ្នកត្រូវការកម្លាំងពលកម្ម កាលណាមើលទៅប្រហាក់ប្រហែលគ្នាហើយ បានក្រសួងណាត់ពួកគាត់បានជួបសម្ភាសន៍ ដោយមានតាមរយៈដោយផ្ទាល់ផង ឬតាមរយៈទូរស័ព្ទផង ដោយផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋពុំចាំបាច់ទៅរោងចក្រ ឬធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើគាត់ជជែកគ្នាត្រូវរូវគ្នា គឺអាចចូលបំពេញការងារតែម្តង។ ឯកឧត្តម បានបញ្ជាក់ជារួមទៀតថា រាល់ថ្ងៃនេះ អ្នកត្រូវការកម្លាំងពលកម្មក៏មាន អ្នកចង់រកការងារក៏មាន ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចឱ្យភាគីទាំងពីរបានស្គាល់គ្នា និងដឹងព័ត៍មានគ្នាជាមុន ប្រសិនបើមិនមានការជួយតំរែតម្រង់ទេ ជួនកាលរោងចក្រ អត់មានព័ត៍មានពីអ្នកដាក់ពាក្យមុន ហើយពួកគាត់ទៅមុខរោងចក្រ ក៏ភាគីរោងចក្រអត់ហ៊ានទទួលដែរ ប៉ុន្តែប្រសិនបើក្រសួងការងារជាអ្នកបញ្ជូនទៅ ដោយផ្តល់ព័ត៍មានលម្អិតនិងច្បាស់លាស់ជាមុន នោះឱកាសជាប់មានភាគរយខ្ពស់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករត្រឡប់មកពីថៃដែលចង់បានការងារ ឬចង់សួរព័ត៌មានអំពីឱកាសការងារ អាចទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ ១២៩៧ (Hotline 1297) ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី  

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ ឡើងវិញ

2025/08/21 01:05:17 pm        315
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើង​តាម​រយៈ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២១​ ខែសីហានេះថា ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ នឹងសន្តិភាព និងភាព​ស្ងប់​ស្ងាត់​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេសទាំងពីរ។តាមរយៈខ្លឹមសារ និងភ្ជាប់ជាមួយរូបថត ក្នុងជំនួបជាមួយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋ​ម​ន្រ្ដីក្រសួងការពារជាតិនៅព្រឹកនេះ, ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេស​ចិន​ គាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និង​កិច្ច​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានា​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សម្រាប់​កិ​ច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ​ឱ្យ​ប្រក្រតី​ឡើង​វិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។ ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា៖«យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាព​ និង​ភាព​ស្ងប់​ស្ងាត់​នៅ​តំបន់​ព្រំដែន​ នៃ​ប្រទេសទាំងពីរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ
04/28/2026 12:04 PM
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
04/28/2026 12:04 PM
ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ
04/28/2026 12:04 PM
អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី
04/28/2026 12:04 PM
សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ
04/28/2026 12:04 PM
ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ
04/28/2026 12:04 PM
ទីក្រុងញូវដែលី ក្តៅខ្លាំងក្រោមរលកកម្ដៅ ខណៈភ្ញៀវទេសចរស្វែងរកទីជ្រកតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀរ
04/28/2026 12:04 PM
ស៊ូដង់ខាងត្បូង និយាយថាមនុស្ស១៤នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតទីក្រុង Juba
04/28/2026 12:04 PM
អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន
04/28/2026 11:04 AM
រុស្ស៊ី ដាក់បន្ថែមសមាជិកសហភាពអឺរ៉ុបចូលក្នុងបញ្ជីខ្មៅ ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មី
04/28/2026 11:04 AM