រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចិនមួយចុះហត្ថលេខានាំចេញដំឡូងមីស្ងួតចំនួន៥០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦

2025/08/21 06:00:40 pm        121
ភ្នំពេញ៖ នៅរសៀលថ្ងៃថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។សូមគូសបញ្ជាក់ជូនថា ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន ។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន នាថ្ងៃនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕

ក្រុមការងារក្រសួងកសិកម្ម ចុះជួបជាមួយ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនការប្រមូលទិញស្រូវពីប្រជាកសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

2025/08/21 05:27:46 pm        127
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រួមជាមួយ​តំណាង​នាយកដ្ឋានដំណាំស្រូវ និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីកសិកម្មឃុំ បានអញ្ជើញជួបជាមួយម្ចាស់រោង​ម៉ាស៊ីនកិន​ស្រូវ ស៊ីវ ឡាយ រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីន​កិនស្រូវ ភាគ ឈួយ ក្នុងស្រុកមង្គលបូរី ដើម្បីក្តាប់បានព័ត៌មានពីទីផ្សារស្រូវ និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយបង្កើនការប្រមូលទិញស្រូវរបស់ប្រជាកសិករបន្ថែមទៀតដើម្បីកុំឱ្យមានការកកស្ទះ។ នៅក្នុងកិច្ចជំនួបនោះដែរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗទាំងបីនេះ បាន​លើកឡើងថា រយៈកាលកន្លងមកក៏ដូចជាពេលនេះ ពួកគាត់តែងតែជួយ​សម្រួលក្នុងការប្រមូលទិញស្រូវរបស់ប្រជាកសិករ និងមិនដែល​ឱ្យមាន​ការ​លំបាកទេ ដោយរោងម៉ាស៊ីនជួយទិញទាំងអស់ ហើយសន្យានឹងបន្ត​ជួយ​​សម្រួលក្នុងការប្រមូលទិញស្រូវពីប្រជា​កសិករបន្តទៀត៕

សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃ មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរ

2025/08/21 05:20:02 pm        223
សៀមរាប៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ បានធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕

សហជីពជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះនឹងបន្តមានសញ្ញាល្អសម្រាប់កម្មករកម្មការិនី

2025/08/21 04:50:46 pm        183
ភ្នំពេញ៖ ភាគីសហជីពតំណាងកម្មករនិយោជិត បានបង្ហាញជំនឿជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ខាងមុខ នឹងអាចមានសញ្ញាល្អបន្ថែមទៀត ដោយសារមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី ក្រោយចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ លើកទី១ កាលពីល្ងាចថ្ងៃទី២០ ខែសីហាកន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ឆ្នាំនេះបានឃើញហើយថា ទោះបីជាស្ថានភាពទាំងពិភពលោក ក៏ដូចជានៅកម្ពុជាមានបញ្ហាផលប៉ះពាល់ពិតមែន ក៏ប៉ុន្តែយ៉ាងក៏ដោយរាជរដ្ឋាភិបាលនៅតែមានយន្តការនិងបន្តកិច្ចប្រជុំចរចាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ខាងមុខ។លោកបានបន្តថា ទោះបីស្ថិតក្នុងបញ្ហាលំបាក ប៉ុន្តែលោកសង្ឃឹមជានិច្ចក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាភាគីនិយោជក នឹងមានការដំឡើងប្រាក់ខែបន្តទៀត ដើម្បីជាកាដូមួយមុនថ្ងៃឈប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់ភាគីនិយោជក។ ទន្ទឹមនេះលោកក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើការ ដើម្បីពង្រឹងផលិតភាពការងារ ក៏ដូចជាគុណភាពហើយត្រូវជឿទុកចិត្តរាជរដ្ឋាភិបាលដែលលោកតែងតែមានការយកចិត្តទុកដាក់ជាប់ជានិច្ច។ទាក់ទិននឹងកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍បញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា គឺឈរលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន២ ទី១ គឺបែបសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.តាមបែបសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។សូមបញ្ជាក់ថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែកញ្ញា, លើកទី៣ ថ្ងៃទី១០ លើកទី៤ ថ្ងៃទី១៥ និងលើកចុងក្រោយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ សូមជំរាបជូនទៀតថា គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ ឈិត បូរ៉ាវី 

ឯកឧត្តម ហ៊ុន ម៉ានី៖«ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»

2025/08/21 04:45:46 pm        320
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងដំណើរបេសកកម្មសួរសុខទុក្ខកងទ័ពរងរបួសនៅខេត្តឧត្តរមានជ័យ បានជួបជាមួយប្អូនៗ កងទ័ពដែលទើបតែចូលបម្រើការបានត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតែស្មារតីរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប។ ទោះបីជាប្អូនៗខ្លះមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ ក៏ប៉ុន្តែស្មាតី ឆន្ទៈរបស់ប្អូនៗពិតជាមានភាពមុះមុត និងមុតស្រួចក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«ស្មារតីដ៏មុះមុតអង់អាចក្លាហាន និងជំហររឹងមាំរបស់ប្អូនៗពិតជាធ្វើឱ្យខ្ញុំរំភើប និងស្ងើចសរសើរចំពោះទឹកចិត្ត និងឆន្ទៈ របស់ប្អូនៗ។ ទោះបីជាវ័យនៅក្មេង ប៉ុន្តែប្អូនៗបានបង្ហាញឱ្យឃើញថា ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»។ឯកឧត្តម បានថ្លែងអំណរគុណដោយស្មោះចំពោះកងកម្លាំងប្រដាប់អាវុធ បងៗ និងប្អូនៗ រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស៊ីវិល និងយោធា ដែលជួយមើលថែ និងព្យាបាលជូនកងកម្លាំង ដែលបានដាក់ជីវិតជាដើមទុន និងជាខែលការពារជាតិមួយដ៏រឹងមាំ។

កម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព

2025/08/21 04:20:37 pm        120
ភ្នំពេញ៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា គណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ទាល់ មានភាពចាំបាច់ចំពោះមុខ និងយូរអង្វែងទៅមុខ។ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចនេះ ជាយន្តការបន្ថែម និងជាការបន្ថែមកម្លាំងកម្រិតថ្នាក់ជាតិ ដើម្បីចង្អុល តម្រង់ទិសដល់ថ្នាក់ក្រោមជាតិដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាប្រតិបត្តិករផ្ទាល់។ ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមថា គ.ប.ឆ.ប. បាននិងកំពុងបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនិងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តមសន្តិបណ្ដិតក៏បានសំណូមពរដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈ ការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams និងបន្តទទួលយកពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរ ស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។ជាកិច្ចឆ្លើយតប ឯកឧត្តម ច សូ មីន (Kyaw Soe Min) បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគម្រូសម្រាប់ប្រទេសដទៃ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាសម្រេចបាន ផ្តល់ជាប្រយោជន៍ដល់ស្ថិរភាពរបស់កម្ពុជា និងក្នុងតំបន់។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា តាមរយៈជំនួបនេះ ឯកឧត្តម ទទួលបាននូវបទពិសោធន៍ល្អៗរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការតាំងចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ដូចជាចែករំលែកបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបង្រ្កាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមក ផងដែរ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់ កាត់បន្ថយជាអតិបរិមា និងធ្វើឱ្យស្ថានភាពទូទៅរបស់បណ្តាប្រទេសពាក់ព័ន្ធបានធូរស្រាល ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា៖ ម៉ាឡេស៊ីបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យបទឈប់បាញ់​រវាងកម្ពុជា និងថៃមាននិរន្តភាព

2025/08/21 03:54:44 pm        465
ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានថ្លែងថា ថ្មីៗនេះក្នុង​ជម្លោះ​ប្រដាប់​អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និង ជាមិត្ត​ដ៏​ល្អ​របស់​កម្ពុជា និងថៃ ប្រទេសម៉ាឡេស៊ីបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋ អាមេរិកនិងចិន ហើយម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹង ប្រែង​ដើម្បី​ឱ្យ​បទ​ឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ ។ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុង​ជំនួប​ជាមួយ​ឯក​ឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ​អាជ្ញាធរមីន​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០២៥នេះ ។ក្នុងជំនួបនោះឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាក៏បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល​សម្រេច​បាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការ​បោស​សម្អាត​មីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបាន​ទទួល​ស្គាល់​ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកប​ដោយ​សុវត្ថិភាព​ជូនប្រជាពលរដ្ឋកម្ពុជា។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ព្រម​ទាំង​ថ្លែង​អំណរគុណដល់បណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ី ដែលបានចូល រួមគាំទ្រ​ដល់​កិច្ច​ការ​សកម្មភាព​មីននាពេលកន្លង មក នេះ។ឯកឧត្តម លី ធុជ បានលើកឡើងថា បញ្ហាមីននៅកម្ពុជា មាន​ភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះ ពាល់​ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និង ធនធាន​ច្រើន​សម្រាប់​ធ្វើ​ការ​បោសសម្អាត។ ឯកឧត្តមបន្តថា កម្ពុជាកំពុងបន្តការងារបោសសម្អាតមីននេះ តាម​កិច្ច​ការ​អាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និង​តំបន់​ដែល​បាន​កំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ៕ អត្ថបទ៖ ភារម្យ

ការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន គឺការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/08/21 03:51:38 pm        157
ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការពង្រីកវិសាលភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជា ផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ កម្ពុជា។​លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ នូវសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនជាពិសេស ពង្រឹង កំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់ និងវឌ្ឍនភាពប្រព័ន្ធធនាគារ, ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់និងសកល។លោកអគ្គនាយក លើកឡើងបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ក្នុងនោះការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃ យ៉ាងសំខាន់ និងប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឆ្ពោះ ទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើន ប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ជាដើម។ ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារ អតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ ជុំវិញបញ្ហានេះ, លោកអគ្គនាយក លើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាន នូវ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួល ខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើ ប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន៕អត្ថបទ៖ សុន រ៉ាឌី

៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងគឺធនធានមនុស្សដែលពូកែ និងមានសមត្ថភាព

2025/08/21 03:48:14 pm        150
ភ្នំពេញ៖ នៅសល់៧ថ្ងៃទៀតប្រឡងបាក់ឌុប! ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារតាមហ្វេសប៊ុក លើកទឹកចិត្តយុវជនឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង ខណៈខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែង គឺធនធានមនុស្សដែលពូកែ និងពោពេញដោយសមត្ថភាព។ឯកឧត្តមបានសរសេរថា ការប្រឡងបាក់ឌុបនឹងឈានមកដល់ក្នុងរយៈពេល ៧ថ្ងៃទៀតតែប៉ុណ្ណោះ សូមផ្ដាំផ្ញើការសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនប្អូនៗដែលកំពុងត្រៀមខ្លួនដោយយកចិត្តទុកដាក់ ក្នុងការឈានទៅដល់ការចូលប្រឡងក្នុងមួយអាទិត្យទៀតនេះ។ ឯកឧត្តមបានបន្តថា៖«សូមប្អូនៗផ្ដោតអារម្មណ៍លើការប្រឡង និងថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានជ័យលាភីក្នុងការប្រឡង។ ខឿនការពារជាតិដ៏រឹងមាំ និងយូរអង្វែងរបស់យើងគឺធនធានមនុស្សដែលពូកែ និងពោរពេញដោយសមត្ថភាពនេះហើយ»៕

ប្រមុខការទូតកម្ពុជា បន្តធ្វើបទបង្ហាញពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ជូនបណ្តាអង្គទូត និងអង្គការសហប្រជាជាតិ

2025/08/21 03:43:15 pm        808
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាង​ទីភ្នាក់​ងារ​អង្គ​ការ​សហប្រជាជាតិប្រចាំកម្ពុជា។សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជា បានជួបប្រជុំ​ជា​មួយ​​បណ្តា​អង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីពន្យល់អំពីការវិវត្តថ្មី នៃ​ស្ថាន​ការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជា ការបញ្ជូនសំណុំរឿង ប្រាសាទតាមាន់ធំ ,ប្រាសាទ​តាមាន់​តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
04/28/2026 11:04 AM
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
04/28/2026 11:04 AM
កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
04/28/2026 10:04 AM
កោះតៃវ៉ាន់ប្រកាសអាសន្នក្រោយប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ Penghu របស់ខ្លួន
04/28/2026 10:04 AM
មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងនៅប្រទេសឥណ្ឌូនេស៊ី ខណៈការជួយសង្គ្រោះនៅបន្ត
04/28/2026 10:04 AM
លោក Putin សន្យាគាំទ្រអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក Araghchiស្របពេលការចរចាបញ្ចប់សង្គ្រាមជាប់គាំង
04/28/2026 10:04 AM
អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា
04/28/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ
04/28/2026 10:04 AM
AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
04/28/2026 10:04 AM
តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ
04/28/2026 10:04 AM