រដ្ឋមន្រ្តីការងារចុះទទួលស្វាគមន៍ពលករខ្មែរ ដែលសម្រុកត្រឡប់មកពីប្រទេសថៃ នៅព្រំដែន
ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសិស្សថ្នាក់បាក់ឌុប
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
ACCD អំពាវនាវដល់ពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ព

ព័ត៌មានជាតិ

មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ កំពុងផលិតសម្ភារៈសម្រាប់បម្រើការហែក្បួននិងសម្រាប់តុបតែងលម្អឆាកសិល្បៈ ដែលនឹងត្រូវសម្តែងនៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ " ស្នាមញញឹមនៃកម្ពុជា "

2024/10/14 04:42:06 pm        114
ភ្នំពេញ ៖ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ កំពុងផលិតសម្ភារៈសម្រាប់បម្រើការហែក្បួននិងសម្រាប់តុបតែងលម្អឆាកសិល្បៈ ដែលនឹងត្រូវសម្តែងនៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ " ស្នាមញញឹមនៃកម្ពុជា " ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​ លោក អ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះថា ក្រុមមន្រី្តជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ទទួលភារកិច្ចផលិតសម្ភារសម្រាប់បម្រើការហែរក្បួន ក្នុងកម្មវិធីមហាព្រឹតិ្តការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ នាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ សកម្មភាពការងារនេះ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ បច្ចុប្បន្នយើងសម្រេចបានប្រហែល៨០%។សូមបញ្ជាក់ផងដែរថា មហាព្រឹតិ្តការណ៍នេះ ប្រារព្ធឡើងគឺដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បតិ្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពសំខាន់ៗនៃព្រឹតិ្តការណ៍រួមមាន៖ ការដង្ហែក្បួនបង្ហាញពីភាពដ៏អស្ចារ្យរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរ, ការបង្ហាញពីមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរ សំលៀកបំពាក់ប្រពៃណីខ្មែរ ការតាំងពិព័រណ៌ស្នាដៃសិល្បៈ និងសិប្បកម្មខ្មែរ ការសម្តែងសិល្បៈគ្រប់ទម្រង់បុរាណ ប្រពៃណី សម័យទំនើប និងបង្កើតបរិយាកាសសប្បាយរីករាយ និងបង្ហាញពីស្នាមញញឹមរបស់កម្ពុជា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕អត្ថបទ រដ្ឋា

វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យសហគ្រិនខ្មែរបង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ

2024/10/14 04:38:49 pm        236
ភ្នំពេញ ៖ វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។​ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ ជំហ៊ានដំបូងម្ចាស់ អាជីវកម្មត្រូវរៀបចំខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដែលពូកែន និងជាសហគ្រិនឆ្នើម តាមរយៈការពង្រីកនូវចំណេះដឹង ការស្វែងរកនូវ បច្ចេកវិទ្យាថ្មីៗបម្រើឱ្យអាជីវកម្ម ពោលគឺ ត្រូវប្រើបញ្ញាណដែលយើងមានឱ្យអស់ ដើម្បីជំរុញអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន។ទាក់ទិនបញ្ហានេះ, ឯកឧត្តម ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរទាំងអស់ បង្កើតអាជីវកម្មដែលមានកម្រិតស្តង់ដារអន្តរជាតិ តាមរយៈការពង្រីកនូវភាពច្នែប្រឌិត ការស្វែងរកបង្កើតនូវគំរូអាជីវកម្មថ្មីៗ ដែលនៅលើទីផ្សារពុំមិនទាន់មាន ជំរុញផលិតផលទំនិញ ដែលមានគុណភាព ខណៈបច្ចុប្បន្នពិភពលោកកំពុងមានការប្រកួតប្រជែងនៅលើទីផ្សារខ្ពស់។ជុំវិញការធ្វើអាជីវកម្មនេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា មកដល់ពេលនេះ សមាគម មានសមាជិកជាសហគ្រិនជាច្រើន ដែលកំពុងធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួបអាជីវកម្ម ជាបន្តបន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការផ្គូរផ្គងពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ ការងារជាមួយរាជរដ្ឋាភិបាល។  លោក សួន ម៉ិ បានបន្ថែមឱ្យដឹងថា ជុំវិញសកម្មភាពរបស់សមាគមមានបេសកម្មជាចម្បងរួមមាន៖ ការចូលរួមបណ្តុះបណ្តាលឱ្យ កា្លយជាសហគ្រិនភាព ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ ពួកគាត់កាន់តែរីកចម្រើន ។ ការយល់ដឹងអំពីបញ្ហាវិស័យពន្ធដារ ការអនុគ្រោះពន្ធផ្សេងៗ និងការយល់ដឹងអំពីគោលការណ៍របស់ រាជរដ្ឋាភិបាលមួយចំនួន ទាក់ទងនិងអាជីវកម្ម។ ការបណ្តុះបណ្តាលជំនាញ ការរៀបចំប្រព័ន្ធអាជីវកម្មស្តង់ដារ និងការលើកទឹក ចិត្តដល់សហគ្រិនអភិវឌ្ឍន៍អាជីវកម្ម ឱ្យក្លាយជាសហគ្រិនមានសក្តានុពល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសនៅ ក្នុងសេដ្ឋកិច្ច។ ដោយឡែកអត្ថប្រយោជន៍ដែលសហគ្រិនទទួលបាននាពេលកន្លងមក បច្ចុប្បន្នឃើញថា ការធ្វើអាជីវកម្មរបស់ពួកគាត់ មានសន្ទុះរីកចម្រើនជាងមុន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ»

2024/10/14 04:36:19 pm        150
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ» នៅមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។​សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។ ក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ នៅតាមអង្គភាពក្រោមឱវាទរបស់ខ្លួន ដោយបានជូនអនុសាសន៍ដូចខាងក្រោម៖ -លើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត។ -ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឱ្យបានទូលំទូលាយ។ -រៀបចំឱ្យមានគោលការណ៍អនុវត្តស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តនៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ។ -បណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ។ -សហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក អង្គការ UNICEF និងដៃគូទាំងអស់ ដែលតែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីវេជ្ជបណ្ឌិត Marianna Trias នាយកអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក Amos Zikusooka តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត លោក លោកស្រី ជាតំណាង ស.ស.យ.ក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមកាយឫទ្ធិនារីកម្ពុជា ក្រុមគ្រូពេទ្យឯកទេសវិកលវិទ្យា និងអ្នកជំនាញសុខភាពផ្លូវចិត្ត ភ្ញៀវជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប មានចំនួន ៥៤០នាក់៕ អត្ថបទ រដ្ឋា

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងលើកិច្ចការជួសជុលប្រាសាទនាគព័ន្ធ ឱ្យវិលទៅរក​សោភណភាព​ដើមឡើងវិញ

2024/10/14 04:12:10 pm        708
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននឹងកំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសភាពល្អប្រសើរឡើងវិញ ខណៈដែលប្រាសាទបុរាណនេះ កំពុងរងការខូចខាត រចនាសម្ពន្ធប្រាសាទនាគព័ន្ធជាច្រើនកន្លែង ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស ហើយរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយផងដែរ។ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធ ដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ ហើយនៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាលនិងជណ្ដើរថ្មបាយក្រៀមផងដែរ៕

សាកលវិទ្យាល័យភូមិន្ទកសិកម្ម បើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ

2024/10/14 04:06:19 pm        621
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយគម្រោងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (Worldwide Veterinary Service) បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងដើម្បីបញ្ឈប់នូវការរីករាលដាលនៃមេរោគឆ្កែឆ្កួត និងការពារសហគមន៍នៅទូទាំងរាជធានីភ្នំពេញ។លោកស្រី ហេង បូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ជំងឺឆ្កែឆ្កួត ជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ និងជាអាទិភាពនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោកទាំងមូល។ ដើម្បីធានាដល់ការថែរក្សាសុខភាពមនុស្ស និងសត្វ យុទ្ធនាការនេះ បានចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណៈជនទាំងអស់ ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ស្របតាមគោលដៅសកលលុបបំបាត់ជំងឺនេះ នៅឆ្នាំ២០២៣០។ ឯកឧត្តមអគ្គនាយក បានស្នើឲ្យម្ចាស់សត្វទាំងអស់ សហការជាមួយគម្រោងចាក់ឆ្នាំការពារនេះ និងទទួលការថ្នាំដោយឥតគិតថ្លៃសម្រាប់សត្វឆ្កែទាំងនោះ ដើម្បីការពារអាយុវជីវិតមនុស្ស និងសត្វ។ លើសពីនេះទៀត ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជា ដែលគ្មានជំងឺឆ្កែឆ្កួត។ ឯកឧត្តម បានបន្តថា យុទ្ធការចាក់ថ្នាំការពារឆ្កែឆ្កួតទ្រង់ទ្រាយធំនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គម្រោងនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាបយុទ្ធនាការ MDV ថ្នាក់ជាតិ បន្ទាប់ពី NSP ត្រូវបានអនុម័តដោយសារខេត្តទាំងនេះគឺជាជំហានដំបូងក្នុងការទប់ស្កាត់ការស្លាប់ដោយសារជំងឺឆ្កែឆ្កួតរបស់មនុស្សទាំងស្រុងក្នុងប្រទេសកម្ពុជា។ លោកស្រី សាស្រ្តាចារ្យបណ្ឌិត កង ក្រឹស្នា ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា ដើម្បីសម្រេចនូវគោលដៅសាកលក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតលើមនុស្សត្រឹមឆ្នាំ២០៣០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានមហាវិទ្យាល័យ វេជ្ជសាស្រ្តសត្វបានចូលរួមយ៉ាងសកម្មក្នុងការងារជំងឺឆ្កែឆ្កួតនេះ ដោយបានដាក់បញ្ចូលជំងឺឆ្កែឆ្កួតក្នុងមុខវិជ្ជាចំនួន២ គឺមុខវិជ្ជាបសុសុខភាពសាធារណៈ និងមុខវិជ្ជាសុខភាពតែមួយ នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមាននិស្សិតរៀនចន្លោះពី ១៥០-២០០នាក់ជារៀងរាល់ឆ្នាំជាដើម។ លោកស្រី ម៉ាទីណា មេរ (Martina Mayr) និងលោកស្រីបណ្ឌិត អាមី នីកូល ឡឺវីស (Amy Nicole Lewis) នៃគម្រោងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (Worldwide Veterinary Service)នៃគម្រោង Worldwide Veterinary Service សង្ឃឹមថា ក្រោមកិច្ចសហប្រតិការក្នុងពេលនេះ នឹងអាចឈានដល់សម្រេចបាននូវគោលដៅសម្រាប់ប្រទេសកម្បុជា ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា និងគោលដៅសាកលលោកផងដែរ។ លោកស្រី បានបង្ហាញក្តីរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការនេះក្នុងលុបបំបាត់ជំងឺឆ្កែឆ្កួតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ សូមបញ្ជាក់ យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ គឺជាលើកទី២ ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី២១ ខែតុលា ដល់ឆ្នាំថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្តពពពីគម្រោងឆ្នាំ២០២៣ ដែលមានសត្វឆ្កែចំនួនជាង ៧ម៉ឺន ៤ពាន់ក្បាល ត្រូវបានចាក់ថ្នាំការពារ ក្នុងអំឡុងពេលយុទ្ធនាការរយៈពេល ១០ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ គឺជាជំហានដ៏ធំមួយសម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី

ប្រព័ន្ធទូទាត់ឆ្លងដែននឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងលើកកម្ពស់ដល់សកម្មភាពពាណិជ្ជកម្ម

2024/10/14 03:56:18 pm        117
ភ្នំពេញ ៖ ការដាក់ឱ្យប្រើប្រាស់ QR Code Payment ឆ្លងដែន រវាងបាគង និង Alipay Plus នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងទេស ចរណ៍ជាដើម ។​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ការទូទាត់ QR Code ឆ្លងដែនរវាងបាគង និង AliPay Plus នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នេះថា កិច្ចសហការរវាងធនាគារជាតិ នៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីជំរុញ ការធ្វើឌីជីថលនៅទូទាំងប្រទេសកម្ពុជា, ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី "កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន"។ MoU នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព រវាងបណ្តាញរបស់បាគង តាមរយៈកូដ KHQR និងប្រព័ន្ធអេកូ QR code សកលរបស់ Alipay Plus ។លោកជំទាវបណ្ឌិត បន្តឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែន នៅក្នុង តំបន់អាស៊ី និងបណ្តាប្រទេសដៃគូ រហូតមកដល់ពេលនេះ NBC បានដំណើរការគម្រោងបង់ប្រាក់ឆ្លងដែន ដោយជោគជ័យជាមួយ ប្រទេសថៃ, វៀតណាម, ឡាវ PDR, UPI, កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ លើសពីនេះ ក្នុងពេលថ្មីៗនេះ NBC បានដាក់ឱ្យដំណើរការ កម្មវិធីទេសចរណ៍បាគង “Bakong Tourist App” ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ ឧស្សាហកម្មទេសចរណ៍ តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ។ ចំណែកព្រឹត្តិការណ៍ថ្ងៃនេះ គឺជា ចំណុចរបត់មួយទៀតសម្រាប់ NBC ដោយបានបង្ហាញពីច្រករបៀងទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ចំនួន ៩ ផ្សេងទៀត តាមរយៈការប្រើប្រាស់បាគង និង AliPay Plus ។ លោកជំទាវបណ្ឌិត ជា សិរី បន្ថែមទៀតថា បន្ទាប់ពីពិធីសម្ពោធនេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់អន្តរជាតិជាង ១០ ដែលជា ដៃគូ Alipay Plus អាចស្កេនលេខកូដ KHQR ដើម្បីអាចធ្វើការទូទាត់ក្នុងប្រទេសកម្ពុជាបានផងដែរ ខណៈពេលដែលនៅក្នុងដំណាក់ កាលបន្ទាប់ ប្រជាពលរដ្ឋកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាបូបលុយឌីជីថលក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពបទពិសោធន៍ នៃការទូទាត់សម្រាប់ការទូទាត់តាមទូរស័ព្ទឆ្លងព្រំដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត ដែលមានការ សហការជាមួយ Alipay ហើយតាមរយៈកម្មវិធី App ទូរស័ព្ទដូចជា AliPay និងដៃគូ Alipay Plus ផ្សេងទៀត បានដំណើរការ ប្រតិបត្តិការរាប់មិនអស់នៅទូទាំងពិភពលោក សម្រួលដល់ដំណើរការទិញ និងធ្វើឱ្យការទិញទំនិញ ព្រមទាំងការបរិភោគអាហារ និង ការទិញទំនិញប្រចាំថ្ងៃ ដោយមិនពិបាក និងមានសុវត្ថិភាព។ ភាពជាដៃគូនេះគឺជាការអភិវឌ្ឍន៍ដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការគាំទ្រ ដល់ដំណើរឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជា និងជួយពាណិជ្ជករក្នុងស្រុក ចាប់យកឱកាសថ្មីៗនៅក្នុងទិដ្ឋភាពវិវត្តន៍។សូមបញ្ជាក់ថា ក្រុមហ៊ុន Ant International ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយ ដែល ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ខណៈដែលបានបង្កើតកម្មវិធី AliPay Plus ដើម្បីជួយសម្រួលដល់ ប្រតិបត្តិការសម្រាប់ដៃគូទូទាត់អន្តរជាតិជាង ១០ នៅក្នុងប្រទេសកម្ពុជា រួមទាំង AliPay ពីប្រទេសចិន នឹងកម្មវិធីផ្សេងទៀត៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយ មន្រ្តី បុគ្គលិក អាជ្ញាធរជាតិព្រះវិហារ នៅរមណីដ្ឋានប្រាសាទកោះកេរ

2024/10/14 03:51:51 pm        586
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅរមណីដ្ឋានប្រាសាទកោះកេរ ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាល បំពាក់គ្រឿងឥស្ស រិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តី អាជ្ញាធរជាតិព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រី ពលករ អ្នកបើកបរ ភ្នាក់ងារទេសចរណ៍ និងសន្តិសុខអភិរក្ស ជាច្រើន រូបទៀត។ក្នុងឱកាសនោះ​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់ស្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់ កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផល​គួរឱ្យកត់សម្គាល់ ជាពិសេស គឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសនៃការអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកេរ​ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយ រលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ។ទន្ទឹមនេះ ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ ​ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត សូមមន្ទីរ​ទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធ​ជាមួយអាជ្ញាធរជាតិ ព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយក ចិត្តទុកដាក់លើកិច្ចការ​គ្រប់គ្រងការពារអភិរក្ស និងជំរុញផ្សព្វផ្សាយបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បី​ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនា កម្សាន្តក្នុងខេត្តឱ្យបានច្រើនកុះករ ព្រមទាំង​បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ អគ្គិសនី ទឹកស្អាត ការដាំដុះបន្លែសរីរាង្គ ការ​ចិញ្ចឹមសត្វ ផ្តល់ការគាំទ្រលើការវិនិយោគ វិស័យទេសចរណ៍​ និងសេវាកម្មទេសចរណ៍ ដើម្បី​ទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិ និង ភ្ញៀវទេសចរណ៍ចូលមកបន្ថែមទៀត៕

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកសង្ឃឹមថា ទំនាក់ទំនង​វិស័យយោធាកម្ពុជា និងអាមេរិក​នឹង​មានផ្លែផ្កាល្អឡើងវិញ

2024/10/14 03:48:09 pm        832
លោកស្រី Laura Updegrove ឧបការីរងក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និង​អាស៊ី​អាគ្នេយ៍ សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងអាមេរិក នឹង​មានផ្លែផ្កាល្អ ឡើងវិញបន្ទាប់ពីមានកិច្ចសន្ទនារបស់មន្រ្តីនៃក្រសួងការពារជាតិប្រទេសទាំងពីរ ក្រោយ​មានការឯកភាពពីប្រមុខការពារជាតិនៃប្រទេសទាំងពីរកាលពីខែមិថុនា ឆ្នាំ២០២៤​កន្លង​ទៅ​នេះ​។នៅក្នុងកិច្ចជំនួបពិភាក្សាការងារមួយចំនួនជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ​នៅទីស្តីការ​ក្រសួង​ការពារជាតិកម្ពុជា លោកស្រី Laura Updegrove បានថ្លែងថា វត្តមានរបស់លោក​ស្រី​នៅ​កម្ពុជា​នា​ថ្ងៃនេះ គឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ នៃប្រទេសទាំង​ពីរ​ឡើង​វិញ​បន្ទាប់ពីមានការខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។លោកស្រី​បាននិយាយថា កិច្ចសន្ទនានៅថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១ហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៩​មក​។ កិច្ចសន្ទនាថ្ងៃនេះគឺបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក​អូស្ទីន បានពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកនាខែមិថុនា កាលពីកន្លងទៅ ដើម្បី​ស្តារទំនាក់ងទំនងរបស់ប្រទេសយើងឡើងវិញ។ លោកស្រីបានបន្ថែមថា« យើង​សង្ឃឹម​ថា​នឹង​មាន​កិច្ចសន្ទនាមួយដ៏មានផ្លែផ្កាជាមួយភាគីកម្ពុជានៅក្នុងវេទិកាសន្ទនារបស់យើង ហើយនៅ​ថ្ងៃ​រសៀល​នេះ(កិច្ចសន្ទនារវាងកងទ័ពកម្ពុជា-អាមេរិក) យើងក៏នឹងសង្ឃឹម​ថា​យើង​នឹង​រក​បាន​នូវ​ចំនុច​ដ៏​ត្រឹមត្រូវរបស់យើងទាំងអស់គ្នា»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បានសម្តែងនូវក្តីរីករាយស្វាគមន៍ និងចំពោះការយក​ចិត្ត​ទុក​ដាក់ពី​សហ​ប្រតិបត្តិកា​រ​ពីសហរដ្ឋអាមេរិក ពិសេសនៅលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ បន្ទាប់​ពីជំនួបជាមួយលោក អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ។ នាយឧត្តម​សេនីយ៍ បានចាត់ទុកថា ការជួបគ្នារវាង​ក្រុម​ការងារ​នា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការ​ទំនា​ក់ទំ​នងនៅលើវិស័យយោធាកម្ពុជា និងសហរដ្ឋអាមេរិកបានកាន់តែប្រសើរឡើង។ ជា​មួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏មានក្តីសង្ឈឹមផងដែរថា តាមរយៈ​វត្ត​មាន​លោ​ក​ស្រី ​Laura Updegrove នាពេលនេះនឹងផ្តល់នូវផ្លែផ្កា ក្នុងការ​ទំនង​ទំនង​ដ៏​ល្អ​របស់​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកឡើង​អំពី​កិច្ច​ជំនួប​កំពូល​ទ្វេភាគី​រវាង​ឯកឧត្តម ជាមួយលោកអូស្ទីនរដ្ឋមន្រ្តីការពារជាតិអាមេរិក កាលពីខែមិថុនា កន្លងទៅផងដែរ ក្នុង​កិច្ចជំនួបកំពូលទ្វេភាគីនោះ គឺបានជជែកគ្នាលើចំណុចជាច្រើនផងដែរ ដោយ​ក្នុង​នោះ​និយាយ​ពី​ការស្តារឡើងវិញរវាងទំនាក់ទំនងយោធារបស់យើងទាំងពីរ ការបង្កើតឡើង​នូវ​កិច្ច​សន្ទនា និងរៀបចំនូវវេទិកា និងកិច្ចប្រជុំជារៀងរាល់ឆ្នាំ ហើយក្រុម​ការងារ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីសហការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដើម្បីរិះរកក្នុងការរៀបចំនិងបង្កើតនូវកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អប្រសើរ៕អត្ថបទ៖ បាន ចក់ 

មន្ដ្រីជាន់ខ្ពស់អន្ដោប្រវេសន៍ ក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ​ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យ​បាន​ល្អប្រសើរថែមទៀត

2024/10/14 03:37:04 pm        193
ភ្នំពេញ៖ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១២-១៤ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន ព្រែកចាក ចាំយាម និងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ និងទី២។ នាឱកាសនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯកអគ្គនាយកដល់​មន្រ្តី​នគរបាលអន្តោប្រវេសន៍​ដែល​ប្រចាំការនៅទីនោះផងដែរ។ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែង​ធ្វើការងារ ​និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ​ ដោយ​បញ្ចេញ​ស្នាម​ញញឹម​រាក់ទាក់​ស្វាគមន៍​របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ​។ជាចុងបញ្ចប់​ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បាន​ធ្វើការណែនាំ ​និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ​ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យ​បាន​ល្អប្រសើរថែមទៀត ​ការ​ស្លៀកពាក់​ឯកសណ្ឋានឱ្យ​បានត្រឹមត្រូវក្នុងពេលបំពេញការងារ៕

ក្រសួងការងារអំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ពីការឆបោករបស់មេខ្យល់អូសទាញទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

2024/10/14 03:32:35 pm        563
ខណៈមានការអូសទាញពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួន ធ្វើការ​អូសទាញ​ឲ្យ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេសពលករ ត្រូវប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការ​ចាញ់​បោក​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មានមិនពិត។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៤ ខែតុលានេះ បាន​ជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ប្រទេស​ថៃ និងប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃថា ថ្មីៗ​នេះ​មាន​ការ​អូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេស​ថៃ​តាម​ទិដ្ឋាការ​ទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំ​ចុះ​ឈ្មោះធ្វើកា​រ​តាម​សេចក្តីសម្រេច​រប​ស់​គណៈ​រដ្ឋ​មន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានបញ្ជាក់ថា ការចុះឈ្មោះនេះ នឹងអនុវត្តសម្រាប់តែពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមួយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារគ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។ ក្នុងលិខិតដដែលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកឲ្យពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងន័យអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់របស់ប្រទេសថៃ។ សម្រាប់ព័ត៌មានបន្ថែមអំពីការងារនៅប្រទេសថៃដោយស្របច្បាប់ សាធារណជន ក៏ដូចអ្នកមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ សូមទំនាក់ទំនងទៅកាន់ក្រសួងការងារ ឬតាមរយៈប្រព័ន្ធនានាដែលក្រសួងភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការងារចុះទទួលស្វាគមន៍ពលករខ្មែរ ដែលសម្រុកត្រឡប់មកពីប្រទេសថៃ នៅព្រំដែន
07/27/2025 05:07 PM
ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសិស្សថ្នាក់បាក់ឌុប
07/27/2025 05:07 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀងមូសុងបន្ថែមទៀតនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់ឡើងជាង ២៧០នាក់
07/27/2025 05:07 PM
បាតុកររាប់រយនាក់នៅឥណ្ឌូនេស៊ី គោះឆ្នាំងតវ៉ា ជុំវិញវិបត្តិអត់ឃ្លានកាន់តែខ្លាំងនៅតំបន់ហ្កាហ្សា
07/27/2025 05:07 PM
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
07/27/2025 05:07 PM
ចំហេះព្រៃកំពុងគំរាមកំហែងទីក្រុងធំបំផុតទីបួនរបស់ទួរគី ខណៈអ្នកស្រុកសម្រុកជម្លៀសខ្លួនចេញ
07/27/2025 05:07 PM
ACCD អំពាវនាវដល់ពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ព
07/27/2025 04:07 PM
ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០នាក់នៅប្រទេសជប៉ុនប្រមូលផ្តុំតវ៉ា និងថ្កោលទោស​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ចោរសៀមលើអធិបតេយ្យភាពកម្ពុជា
07/27/2025 04:07 PM
ប្រជាជនហ្កាហ្សា អំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ ក្រោយអ៊ីស្រាអែល ប្រកាសផ្អាកប្រយុទ្ធតាមកន្លែង
07/27/2025 04:07 PM
រុស្ស៊ី ចាប់ផ្តើមជើងហោះហើរដឹកអ្នកដំណើរត្រង់ពីក្រុងមូស្គូ-ព្យុងយ៉ាង ជាលើកដំបូងក្នុងពេលច្រើនទសវត្សរ៍
07/27/2025 04:07 PM