TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ
ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនវីរយុទ្ធជន ជួរមុខដើម្បីសម្រាលការលំបាក

2025/08/19 10:01:36 pm        272
នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ កន្ទេល ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ជូនវីរយុទ្ធជនឈ្មោះ ឈាង ញេប កងទ័ពការពារដែនអាកាស នៃកងពលធំអន្តរាគមន៍លេខ៣ ដែលមានប្រពន្ធឈ្មោះ ឡុង ច្រិប អាយុ ៥១ឆ្នាំ បានស្លាប់ដោយរោគាពាធ។ក្នុងសមានទុក្ខដ៏សោកសៅក្រៀមក្រំ និងការអាណិតអាសូរជាទីបំផុតនេះ លោកជំទាវ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ការបាត់បង់នេះ គឺជាការបាត់បង់ភរិយា និងម្ដាយដ៏ល្អ ដែលតែងតែមានសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការលះបង់ដ៏ថ្លៃថ្លាសម្រាប់ក្រុមគ្រួសារ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជូនវីរយុទ្ធជនជាធនធានដ៏សំខាន់របស់ប្រទេសជាតិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ឡុង ច្រិប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ក៏បានយកថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕

សហគមន៍អឺរ៉ុបផ្តល់លុយជិតមួយលានដុល្លារសម្រាប់ជួយពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា និងថៃ

2025/08/19 09:34:43 pm        209
សហគមន៍អឺរ៉ុប បានប្រកាសថា ខ្លួនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួនជិតមួយលានដុល្លារអា មេរិក ដើម្បីជួយពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃកាលពី ចុង ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ដោយបានបណ្តាលឲ្យពលរដ្ឋខ្មែររត់ភៀសសឹករាប់ម៉ឹនគ្រួសារនោះ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់សហគមន៍អឺរ៉ុប ដែលបានចេញនូវយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា«សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ»។ តាមផេកដដែលបានបញ្ជាក់ផងដែរថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ខែដែលពលរដ្ឋកម្ពុជារងគ្រោះ៕Read full press release: https://europa.eu/!4HHXxj For more information on the EU's global humanitarian efforts, please visit: https://europa.eu/!X3hKGQ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគជូនពលរដ្ឋចំនួន ៤០០គ្រួសារ

2025/08/19 09:17:58 pm        451
នៅថ្ងៃទី១៩ សីហា ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំប្រតិភូចែកអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ និងសម្ភារសិក្សាដូចជាកាតាបដល់សិស្សសាលាផងដែរ។ ពិធីនេះបានធ្វើឡើងនៅ វត្តស្រអែមរតនារាម ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ក្នុងថ្ងៃដដែលនេះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យវត្ថុ និងអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនព្រះសង្ឃនៅវត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ២៤វត្តផងដែរ៕

ប្រជាពលករមកពីប្រទេសថៃ អរគុណរាជរដ្ឋាភិបាលដែលដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងបានរកការងារអោយធ្វើ មានប្រាក់ខែសមរម្យ

2025/08/19 07:58:36 pm        109
កំពង់ឆ្នាំង៖ ប្រជាពលករមកពីប្រទេសថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលដឹងពីសុខទុក្ខរបស់ប្រជាពលករវិលមកពីប្រទេសថៃ និងបានរកការងារអោយធ្វើភ្លាមៗ មានប្រាក់ខែសមរម្យ ក្រោយមកដល់ស្រុកកំណើត។ ប្រជាពលករបានសំដែងការដឹងគុណបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវជាក្រុមការងារបានចុះសួរសុខទុក្ខពួកគាត់នៅសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ប្រជាពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃបានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែររៀងរាល់ថ្ងៃ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែថៃមិនបានបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក រ៉ាប៊ុន ជាប្រធាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ សំណេះសំណាលសួរសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងក្រុមការងារ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល និងនៅក្នុងពិភពលោកផងដែរ។ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង បាននាំនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាពលករវិលពីប្រទេសថៃ ក្នុងគ្រាដែលមានការរំលោភបំពានពីយោធាថៃ មកលើទឹកដីកម្ពុជារបស់យើង។ សម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដោយមិនទុកប្រជាពលរដ្ឋខ្មែរណាម្នាក់ចោលឡើយ។ កន្លងមកនេះដោយសារស្ថានភាពផុយស្រួយ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកកម្ពុជាវិញ ក្នុងគោលដៅការពារសុខសុវត្ថិភាព ពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។ ឯកឧត្តមបានណែនាំដល់ពលរដ្ឋដែលទើបត្រឡប់មកវិញ សូមបន្ដស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង រួមគ្នាពង្រឹងខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ កាំង ហុងវាស្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

2025/08/19 06:19:09 pm        164
ភ្នំពេញ ៖ នៅថ្ងៃអង្គារទី១៩ សីហា ២០២៥ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ កក្កដា ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC) កាលពីថ្ងៃទី ៧ សីហា ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។ សម្ដេចក៏បានពិភាក្សា​ អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) អោយបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ក្រសួងការងារ​បន្តយុទ្ធនាការថ្ងៃទី២ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ខណៈថ្ងៃទី១បានចុះដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម

2025/08/19 05:52:34 pm        180
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិក ជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាង អ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈយុទ្ធនាការថ្ងៃទី១ បានចុះទៅដល់សហគ្រាស រោងចក្រ និងក្រុមហ៊ុនសរុបចំនួន ២៥២ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ ក៏ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផងដែរ។បន្ថែមពីនេះ យុទ្ធនាការថ្ងៃទី២ ក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនេះ នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការដំបូងរបស់ពលករ និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លើសពីនេះ ក្រសួងបានជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេស៖និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

2025/08/19 05:42:45 pm        147
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ បានជួបអបអរសាទរ និងសំណេះសំណាលជាមួយនិស្សិតខ្មែរចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ នៅប្រទេសហុងគ្រី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗ ក្មួយៗជានិស្សិតដូចខាងក្រោម៖១. ខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ជំនាញឯកទេស និងបច្ចេកវិទ្យា ឱ្យបានខ្លាំងបំផុត។២. ថែរក្សាសុខភាព សុវត្ថិភាព និងកុំចំណាយពេលវេលាធ្វើរឿងឥតប្រយោជន៍។៣. និស្សិតម្នាក់ជាទូតសុច្ឆន្ទៈម្នាក់របស់កម្ពុជា (Cambodia Brand Ambassador - BA) ដែលចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អរិយធម៌ សម្បត្តិមរតក ផលិតផលខ្មែរ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។៤. រៀនចប់ត្រឡប់មកមាតុភូមិវិញ ប្រទេសជាតិយើងត្រូវការធនធានមនុស្សលើគ្រប់វិស័យដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយ។៥. មានគំនិតស្នេហាជាតិមាតុភូមិកម្ពុជា មានសាមគ្គីភាពជាតិ សុចរិតធម៌ យុត្តិធម៌ និងទឹកចិត្តមនុស្សធម៌ (ចេះជួយយកអាសាជនរងគ្រោះ និងជនស្លូតត្រង់ទន់ខ្សោយ)។

កម្ពុជា-ហ្វីលីពីននឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត​(QRCode)ឆាប់ៗ

2025/08/19 05:04:15 pm        593
កម្ពុជា-ហ្វីលីពីន នឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត(QRCode) ដែល​​គ្រោងដាក់ឱ្យដំណើរការក្នុងពេល ឆាប់ៗខាងមុខ ដើម្បីជួយ​សម្រួល​ដល់​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Bohol ប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បាន​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនា​ទាន​ និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង​ពីរ​បាន​ឯកភាព​លើ​កិច្ច​សហការ​ពន្លឿន​ការ​តភ្ជាប់​គម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី តាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយ​សម្រួល​ដល់​ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជន នៃ ប្រទេសទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត និងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និង​បដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ស្របតាមបរិបថសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ជុំវិញការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជានេះ, ក្នុងនោះប្រព័ន្ធបាគង ត្រូវបានមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ទទួលស្គាល់ថា បាន បង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជា​ពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយ ចំណាយ និង​ហានិភ័យ​ក្នុង​ប្រតិបត្តិកា​រ​ទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធ​ភាពខ្ពស់​។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការ ទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែនជាមួយ៕

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹង​បើក​ឱ្យ​បេក្ខជន​ប្រឡង​បាក់ឌុប ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ

2025/08/19 04:54:40 pm        728
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ​នឹង បើកឱ្យ​សិស្សា​និស្សិស​បេក្ខជន​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និង​មាតា​បិតា​សិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព​ដល់ក្មួយ​ៗ​បេក្ខជន​ប្រឡង។កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : - បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕

ក្រសួងការបរទេសកម្ពុជា៖ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជាមិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជាដែលមានចែងក្នុងធម្មនុញ្ញ UN ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង

2025/08/19 04:43:57 pm        434
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ ខែសីហានេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញក្ដីព្រួយបារម្ភចំពោះ ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ដោយចាត់ទុកថា ទង្វើនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជាមានចែងក្នុងធម្មនុញ្ញ UN ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរទៀតផង។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេស កម្ពុជា បានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។ក្រសួងការបរទេស កម្ពុជាចាត់ទុកថា ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀតប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។ក្រសួងការបរទេសកម្ពុជាលើកឡើងថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​
05/01/2026 09:05 AM
អ៊ីស្រាអែល៖ សកម្មជនទូកដឹកជំនួយទៅហ្កាហ្សាដែលត្រូវបានឃុំខ្លួន នឹងត្រូវនាំទៅកាន់ប្រទេសក្រិក
05/01/2026 09:05 AM
យោធាមីយ៉ាន់ម៉ា និយាយថាអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ
05/01/2026 08:05 AM
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
05/01/2026 08:05 AM
សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ
05/01/2026 08:05 AM
អ៊ីរ៉ង់ព្រមានអាមេរិកពីការឈឺចាប់អូសបន្លាយពេលយូរស្របពេលមានរបាយការណ៍ស្តីពីផែនការវាយប្រហារដ៏ខ្លាំងក្លា
05/01/2026 08:05 AM
ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ
05/01/2026 08:05 AM
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM