សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ឆ្លៀតជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងទឹកមីយ៉ាន់ម៉ា និងឡាវនៅប្រទេសម៉ាឡេស៊ី

2025/08/20 10:23:33 am        341
ឧត្តមនាវីឯកទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានឆ្លៀងជួបពិភាក្សាការ ងារមួយចំនួនជាមួយ មេបញ្ជាការកងទ័ពជើងទឹកមីយ៉ាន់ម៉ា និងអគ្គសេនាធិការរងនៃកងទ័ពឡាវ នៅទី ក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ក្រៅកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៩ (19th ASEAN Navy Chiefs’ Meeting (ANCM) ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាម២០២៥នេះ៕

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ​ ហ៊ុន ​សែន​ព្រះវិហារ​ និងសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ

2025/08/20 10:19:48 am        401
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និង​ទូរទស្សន៍​បាយ័ន បានដឹកនាំប្រតិភូ​អញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ​ ហ៊ុន​សែន​ព្រះវិហារ​ និងចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិព្រះវិហារ បម្រើ​ការ​នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ ក្នុង​អំឡុង​ពេល​សង្រ្គាម​ឈ្លាន​ពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ក្នុងឱកាសនោះលោកជំទាវ ក៏បានសម្តែងនូវមរណៈ​ទុក្ខដ៏ក្រៀម​ក្រំ​ចំពោះ​ការ​ពលី​របស់​វីរ​កងទ័ព​កម្ពុជា ដែល​បាន​លះបង់​សាច់ស្រស់​​ឈាម​ស្រស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូ​វ​ឈ្លាន​ពាន​សៀម​មក​លើបូរណៈភាពទឹកដីរបស់កម្ពុជា។ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរ​លោកជំទាវក៏បាន​ពាំនាំ​នូវ​ប្រសាស​ន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​​​ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន,​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​និង​លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ជូនពរដល់ពល​ករ​ ភ្នាក់ងារទេសចរ​ សន្តិ​អភិរក្ស​​របស់អាជ្ញាធរជាតិព្រះវិហារមានសុខភាពល្អទាំងអស់គ្នា​ ដើម្បីបម្រើការងារជូនជាតិ​ និង​ការ​ពារ​បេតិកភណ្ឌជូនជាតិយើងបន្តទៅមុខទៀត។ ជាមួយគ្នានោះ​លោកជំទាវ​ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគភ្នាក់ងារទេសចរ ពលករ​បរិស្ថាន និងពលករជំនាញជួសជុលប្រាសាទចំនួន៤៥នាក់ ដែល​ជាប់​គាំង​លើ​ភ្នំ​ប្រាសាទ​ព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាម ក្នុងម្នាក់ៗទទួលបាន អង្គរ១បាវ ទឹកត្រី១យួរ ឃីដ១ និង​ថវិកា​១​លាន​រៀល និងបុគ្គលិកចំនួន៤៥នាក់ទៀត ថវិកា៥០ម៉ឺនរៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារផងដែរ៕

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

2025/08/20 10:09:09 am        356
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុ​និយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និង​ក្រុម​លេខា​ធិការ​ដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិក​សហគមន៍​កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីចុះអនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-​ជនបទ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ ក្នុងក្របខណ្ឌត្រីវិស័យ និងគម្រោង CASDP។ ឯកឧត្តរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បាន​ចុះ​កិច្ច​ព្រម​ព្រៀងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) គាំទ្រថវិកា​ហិរញ្ញ​ប្បទាន​ដោយ​ធនាគារ​ពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគ​របស់​សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសរុបចំនួន ១,២ លានដុល្លារ សម្រាប់​គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន ក្នុងនោះ​សម្រាប់​គាំទ្រ​ផ្ទាល់​ដល់​ផលិតកម្មម្ទេស និងរៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការ​បំពាក់​ទុយោ​មេ​ចែក​ចាយ​ទឹក​ធ្វើ​កសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង។ សហគមន៍កសិកម្មទំនើបនេះ មាន​ធុរកិច្ច​ម្ទេស ១៣៣ គ្រួសារ លើផ្ទៃដីដាំដុះ ៣៨ ហិកតា ដោយរួមបញ្ចូល​ការ​សាង​សង់​ប្រព័ន្ធ​ស្រោច​ស្រព ស្តារអាងទឹក ជីកស្រះ និងតទុយោទឹកបញ្ជូនទឹកដល់ចម្ការម្ទេស។ បន្ទាប់ពីជំនួប​ពិភាក្សា គណប្រតិភូ និងតំណាងសហគមន៍ បានចុះពិនិត្យ​ទីតាំង​ផលិតកម្ម​ម្ទេស​កំពុង​ឈូស​ឆាយ ដោយទីតាំងនេះនឹង​តភ្ជាប់​ជាមួយ​ប្រព័ន្ធ​ស្រោច​ស្រព​ពី​ទុយោ​មេ​ចែក​ចាយ​ទឹក​បាន​អនុម័ត​ដេញថ្លៃសាងសង់ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦ ខាងមុខ ដោយប្រើប្រាស់​កញ្ចប់​ថវិកា​គម្រោង CASDP ៕

កម្ពុជាបន្តនាំក្រុមអ្នកសង្កេតការណ៍បរទេស ទៅមើលដោយផ្ទាល់ភ្នែក នៅព្រំដែនខេត្តព្រះវិហារ ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់

2025/08/20 09:27:37 am        606
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថានៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានបន្តសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ដែលកម្ពុជា និងថៃបានឯក ភាពគ្នា។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍ការណ៍អន្តរកាល(IOT)ចំនួន៥ប្រទេសដូចជាតំណាងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដើម្បីចុះត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែនកម្ពុជា និងថៃបន្ថែមទៀតស្តីពីបទឈប់បាញ់។សូមបញ្ជាក់ថា ក្រសួងការពារជាតិ ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ធ្វើការសម្របសម្រួល និងដឹកនាំតំណាងអង្គទូត អង្គការនានា ក៏ដូចជាអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាអញ្ជើញទៅកាន់តំបន់ព្រំដែនជម្លោះជាមួយថៃ ជាច្រើនលើកច្រើនសារមកហើយ។ ក្រោយឃើញស្ថានភាពដោយផ្ទាល់ភ្នែក តំណាងអង្គទូតខ្លះបានសម្តែងការគ្រាំគ្រាចិត្តជាពនពេកបន្ទាប់ពីឃើញទំហំ នៃការខូចខាត និងផលប៉ះពាល់របស់ប្រជាពលរដ្ឋខ្មែរ ក្រោយទាហានថៃផ្លោកគ្រាប់ដាក់រយៈពេលប្រាំថ្ងៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅនោះ។រាជរដ្ឋាភិបាលជប៉ុន ចិន និងសហគមន៍អឺរ៉ុប រួមទាំងអង្គការនានាច្រើនទៀតនៅកម្ពុជាបានប្រកាសផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ និងសម្ភារៈមួយចំនួន ដើម្បីជួយពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះផងដែរ៕អត្ថបទបាន ចក់

អគ្គនាយក CMAC ចំអកឲ្យថៃថា បានខិតខំកែឆ្នៃក្រឡៃសត្វដំរី មកជាសត្វស្រមោច រីឯសត្វស្រមោច ឱ្យក្លាយជាសត្វដំរី

2025/08/20 07:53:49 am        1080
ទាក់ទងនឹងបញ្ហាគ្រាប់បែក និងគ្រាប់មីនដែលថៃចោទប្រកាន់មកកម្ពុជា ជារឿយៗក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះឯកឧត្តម ហេង រតនា អគ្គនាយក CMAC កម្ពុជា បានធ្វើការឆ្លើយតបបែបចំអកឲ្យថៃចំៗថា ថៃបានកំពុងខិតខំកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី ខណៈសម័យមនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AI ហើយ គេមិនល្ងង់ដូចការបោកបញ្ឆោតរបស់ថៃនោះទេ។តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមមន្រ្តី ទទួលបន្ទុកអគ្គនាយក CMAC បានលើកឡើងទាំងអស់សំណើចថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកស៊ីលាបពណ៌ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែក MK-82 ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។ ដូច្នេះឯកឧត្តម បានចោទសួរទៅកាន់ភាគីថៃថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ? ខណៈទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMACដោះ បន្សាបនាពេលខាងមុខ។មន្រ្តីជំនាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរូបនេះ បានបញ្ជាក់បន្ថែមទៀតថា«ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2ថ្មី ក្នុងទឹកដីថៃ។ យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោ?» ។ យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានលើកឡើងបែបចំអកទៅកាន់ភាគី ថៃថាមនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែក MK-82 MK-84 និងគ្រាប់បែកចង្កោម ទាំងកម្ពុជា និងប្រទេសនៅលើពិភពលោកគេដឹងច្បាស់ណាស់ថា វាមានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់នោះ៕ អត្ថបទបាន ចក់

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យជាច្រើននាក់

2025/08/19 11:05:44 pm        682
ខេត្តកំពត៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី ០៨ សីហា ដល់ថ្ងៃទី ១២ សីហា ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់ ៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី ។-ករណីទី០១: កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារៈបម្រើឱ្យការឆបោក (Online Scam) ជាច្រើន រួមមាន៖ ទូរសព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង Pad ចំនួន ១គ្រឿង Tablet ចំនួន ១៤គ្រឿង។ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅ តុលាការ និងកំពុងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ ។-ករណីទី០២: កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហា ២០២៥ អធិការដ្ឋាននគរបាល ក្រុងបូកគោ បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ក្នុងរថយន្ត ពេលនោះកម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ និងបានឃើញជនរងគ្រោះឈ្មោះ SONG JINXIN ភេទប្រុស កើតថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ១៩៩២ ជនជាតិចិន ដេកស្លាប់ក្នុងរថយន្ត។ តាមរយៈតម្រុយនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណទីតាំង កើតហេតុ ដែលជាអគារប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោក (Online Scam) ជនសង្ស័យ ០៤នាក់ បានសារភាពថាខ្លួនពិតជាមេខ្លោងក្នុងអំពើទារុណកម្មនេះពិតប្រាកដមែន។ក្នុងប្រតិបត្តិការនោះ បានរកឃើញ ទូរសព្ទដៃចំនួន ៣៥គ្រឿង ដែលបម្រើឱ្យការឆបោកតាមបច្ចេកវិទ្យា (Online Scam)។ សម្ភារៈទាំងនោះត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយអគារនោះត្រូវបានឃុំបេជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ សមត្ថកិច្ចយើងកំពុងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចចម្រុះក៏បានជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ។ ដោយឡែកក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ លោកឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាចំនួន០៥ផ្សេងៗ ដោយបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន៥រូបពាក់ព័ន្ធអំពើឃាតកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសបទឆបោកអនឡាញ។ គឺជនត្រូវចោទនោះទី១ ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ ឆ្នាំ ជាជនជាតិភូមា មុខរបសន្តិសុខអនឡាញ ទី២ ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន មានមុខរបមេក្រុមបុគ្គលិកអនឡាញ ទី៣ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាហ្សា ទី៤ ឈ្មោះLIU LONG FU ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ និងទី៥ ឈ្មោះ MIE SAN JLANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន។ ជនត្រូវចោទទាំង៥នាក់ខាងលើនេះស្នាក់នៅលើភ្នំបូកគោស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ក្រៅពីនេះ ប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់ លោក ប៊ុង ហ៊ុយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានដាក់ជនសង្ស័យចំនួន៥នាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។ ទី១- ឈ្មោះ RONG GEN YU ហៅ ឡៅជាវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ទី២ - HUANG GUANG CHENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ៣- ឈ្មោះ SHU CHAO YUE ហៅ ជីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និង ៤-ឈ្មោះ ZOU DE HUA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន និង៥-ឈ្មោះ អៀង វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទដឹកជញ្ជូនដោយមានគោលដៅ លក់ -ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិត នៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។ក្នុងក្របខណ្ឌនៃការបង្រ្កាបទ្រង់ទ្រាយធំនេះ រាល់ករណីនិងទីតាំងពាក់ព័ន្ធទាំងអស់ ត្រូវបានគណៈបញ្ជាការឯកភាពខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត អនុវត្តនីតិវិធីច្បាប់ ដោយបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាមតឹងរឹង និងបញ្ឈប់សកម្មល្មើសពាក់ព័ន្ធនឹងករណីទាំងអស់បានទាំងស្រុង។គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ថា ក្នុងការអនុវត្តនូវ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនវីរយុទ្ធជន ជួរមុខដើម្បីសម្រាលការលំបាក

2025/08/19 10:01:36 pm        272
នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ កន្ទេល ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ជូនវីរយុទ្ធជនឈ្មោះ ឈាង ញេប កងទ័ពការពារដែនអាកាស នៃកងពលធំអន្តរាគមន៍លេខ៣ ដែលមានប្រពន្ធឈ្មោះ ឡុង ច្រិប អាយុ ៥១ឆ្នាំ បានស្លាប់ដោយរោគាពាធ។ក្នុងសមានទុក្ខដ៏សោកសៅក្រៀមក្រំ និងការអាណិតអាសូរជាទីបំផុតនេះ លោកជំទាវ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ការបាត់បង់នេះ គឺជាការបាត់បង់ភរិយា និងម្ដាយដ៏ល្អ ដែលតែងតែមានសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការលះបង់ដ៏ថ្លៃថ្លាសម្រាប់ក្រុមគ្រួសារ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជូនវីរយុទ្ធជនជាធនធានដ៏សំខាន់របស់ប្រទេសជាតិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ឡុង ច្រិប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ក៏បានយកថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕

សហគមន៍អឺរ៉ុបផ្តល់លុយជិតមួយលានដុល្លារសម្រាប់ជួយពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា និងថៃ

2025/08/19 09:34:43 pm        209
សហគមន៍អឺរ៉ុប បានប្រកាសថា ខ្លួនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួនជិតមួយលានដុល្លារអា មេរិក ដើម្បីជួយពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃកាលពី ចុង ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ដោយបានបណ្តាលឲ្យពលរដ្ឋខ្មែររត់ភៀសសឹករាប់ម៉ឹនគ្រួសារនោះ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់សហគមន៍អឺរ៉ុប ដែលបានចេញនូវយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា«សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ»។ តាមផេកដដែលបានបញ្ជាក់ផងដែរថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ខែដែលពលរដ្ឋកម្ពុជារងគ្រោះ៕Read full press release: https://europa.eu/!4HHXxj For more information on the EU's global humanitarian efforts, please visit: https://europa.eu/!X3hKGQ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគជូនពលរដ្ឋចំនួន ៤០០គ្រួសារ

2025/08/19 09:17:58 pm        451
នៅថ្ងៃទី១៩ សីហា ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំប្រតិភូចែកអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ និងសម្ភារសិក្សាដូចជាកាតាបដល់សិស្សសាលាផងដែរ។ ពិធីនេះបានធ្វើឡើងនៅ វត្តស្រអែមរតនារាម ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ក្នុងថ្ងៃដដែលនេះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យវត្ថុ និងអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនព្រះសង្ឃនៅវត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ២៤វត្តផងដែរ៕

ប្រជាពលករមកពីប្រទេសថៃ អរគុណរាជរដ្ឋាភិបាលដែលដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងបានរកការងារអោយធ្វើ មានប្រាក់ខែសមរម្យ

2025/08/19 07:58:36 pm        109
កំពង់ឆ្នាំង៖ ប្រជាពលករមកពីប្រទេសថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលដឹងពីសុខទុក្ខរបស់ប្រជាពលករវិលមកពីប្រទេសថៃ និងបានរកការងារអោយធ្វើភ្លាមៗ មានប្រាក់ខែសមរម្យ ក្រោយមកដល់ស្រុកកំណើត។ ប្រជាពលករបានសំដែងការដឹងគុណបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវជាក្រុមការងារបានចុះសួរសុខទុក្ខពួកគាត់នៅសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ប្រជាពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃបានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែររៀងរាល់ថ្ងៃ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែថៃមិនបានបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក រ៉ាប៊ុន ជាប្រធាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ សំណេះសំណាលសួរសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងក្រុមការងារ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល និងនៅក្នុងពិភពលោកផងដែរ។ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង បាននាំនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាពលករវិលពីប្រទេសថៃ ក្នុងគ្រាដែលមានការរំលោភបំពានពីយោធាថៃ មកលើទឹកដីកម្ពុជារបស់យើង។ សម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដោយមិនទុកប្រជាពលរដ្ឋខ្មែរណាម្នាក់ចោលឡើយ។ កន្លងមកនេះដោយសារស្ថានភាពផុយស្រួយ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកកម្ពុជាវិញ ក្នុងគោលដៅការពារសុខសុវត្ថិភាព ពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។ ឯកឧត្តមបានណែនាំដល់ពលរដ្ឋដែលទើបត្រឡប់មកវិញ សូមបន្ដស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង រួមគ្នាពង្រឹងខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM