សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា

ព័ត៌មានជាតិ

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន ចុះហត្ថលេខាយោគយល់គ្នាដើម្បីផ្តល់អត្រាការប្រាក់ពិសេសជូនដល់អតិថិជន

2025/08/20 12:59:10 pm        463
ភ្នំពេញ៖ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋានដែលធនាគារចិន នឹងផ្ដល់កម្ចីកាន់តែប្រសើរជាងមុន ជូនដល់អតិថិជនបុរី អ័រគីដេ ក្នុងអត្រាការប្រាក់ពិសេស ជាមួយនឹងទំហំកម្ចីច្រើនចាប់ពី ៣០ ០០០ដុល្លារឡើងទៅ។លោក ឈន សុផល នាយកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុ តំណាងឱ្យបុរី អ័រគីដេ បានមានប្រសាសន៍ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាល រវាងបុរី អ័រគីដេ និងធនាគារចិន ដើម្បីផ្តល់ភាពងាយស្រួលជូនទៅកាន់អតិថិជនរបស់បុរី អ័រគីដេ ឱ្យទទួលបានផ្ទះក្នុងក្តីស្រមៃឱ្យបានកាន់តែឆាប់រហ័ស ដោយទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់ ២០ឆ្នាំ ជាមួយអាត្រាការពិសេសនៅក្នុងទីផ្សារត្រឹមតែ ៦.២០ភាគរយ ថេរក្នុងមួយឆ្នាំ សម្រាប់គម្រោង អ័រគីដេ ទាំងអស់ ដែលមានដូចជា៖ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី, គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោង ខុនដូ អ័រគីដេ។លោក Yeung Kin Man នាយកប្រតិបត្តិរង នៃធនាគារចិន (សាខាភ្នំពេញ) បានលើកឡើងថា ធនាគារចិន មានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូយុទ្ធសាស្រ្តជាមួយ បុរី អ័រគីដេ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានលើលំនៅដ្ឋាន ដែលជួយឱ្យអតិថិជនអាចទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយលក្ខខណ្ឌឥណទានដ៏ប្រសើរស្របតាមតម្រូវការរបស់អតិថិជន។ ជាពិសេសសម្រាប់អតិថិជនរបស់បុរី អ័រគីដេ។ បន្ថែមពីលើនេះ ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បុរី អ័រគីដេ នឹងធ្វើការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសជូនដល់អតិថិជន រួមមាន៖ ការបញ្ចុះតម្លៃច្រើនជាងមុន, បង់ត្រឹមតែ ៨៨៨ដុល្លារ ក្នុងមួយខែ និងឥតការប្រាក់រយៈពេល ៣៦ខែ ពិសេសទិញភ្លាមចូលនៅភ្លាម។បុរី អ័រគីដេ ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និង ឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណីត និងស៊ីវិល័យ។ គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូលត្រូវបានយាមការដោយក្រុមសន្តិសុខបុរី ២៤ម៉ោង លើ២៤ម៉ោង។ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនៃ បុរី អ័រគីដេ ក្នុងការយកចិត្តទុកដាក់ និងគិតគូរទៅដល់អតិថិជនរបស់ខ្លួន ដោយជ្រើសរើសយកធនាគារចិន ដែលមានសេវាកម្មអតិថិជនរហ័ស និងកម្ចីហិរញ្ញប្បទានទំហំធំ និងរយៈពេលកម្ចីយូរ មកធ្វើជាដៃគូរសហការ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជន៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម យក់ ប៊ុនណា៖ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែក​លើកិច្ច​ព្រមព្រៀង​ការងារ​ជា​ការ​កែ​ទម្រង់ដ៏ធំមួយលើការគ្រប់គ្រងធនធានមនុស្ស​ក្នុងរដ្ឋបាលសាធារណៈ

2025/08/20 12:35:36 pm        390
ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់​ព័ន្ធ​បាន​ជ្រើសរើសមន្ត្រីវិជ្ជាជីវៈបច្ចេកទេសសុខាភិបាល ដែលជាមន្ត្រីផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការងារ​ដើម្បីបម្រើការងារនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស តាមរយៈការប្រឡង​ប្រជែង​ផ្អែក​លើ​និយាមនី​តិវិធី​ប្រតិបត្តិ​នៃ​ការប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​។ ទន្ទឹមនឹងការជ្រើសរើសមន្ត្រីក្នុងបរិបទថ្មី ជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ឯកឧត្តម យក់ ប៊ុនណា បានរំលេចក្នុងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងគ្រប់គ្រងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា "ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាការកែទម្រង់ដ៏ធំមួយ លើការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។" ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លើកឡើងបែបនេះ ដោយចង់បង្ហាញក្រុមការងារពីសារៈសំខាន់នៃការងារប្រចាំថ្ងៃ និងការងារការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈក្រោមការងារដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន និងកំពុងដឹកនាំធ្វើប្រកបដោយភាពប្រទាក់ក្រឡាគ្នាពីមួយទៅមួយ និងជាពិសេសការឆាប់សម្រេចបានសមិទ្ធផលដែលចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។សូមជម្រាបថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឬដែលហៅថា «ប្រព័ន្ធនិយោជន៍» ជាការបំពេញការងារបន្ថែមពីលើប្រព័ន្ធបច្ចុប្បន្នដែលមានស្រាប់ហៅថា «ប្រព័ន្ធអាជីព»។ ការរៀបចំនេះ ជាការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំតម្រូវការ ជាមួយគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ សំដៅជួយលើកកម្ពស់ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធបែបអាជីព រួមមាន បញ្ហាលើសប៉ុន្តែខ្វះមន្ត្រីនៅតាមក្រសួង ស្ថាប័ន, កង្វះមន្ត្រីមានជំនាញពិតប្រាកដឆ្លើយតបនឹងតម្រូវការនៃការងារ, ការអភិវឌ្ឍសមត្ថភាពមន្រ្តី ស្របតាមការវិវត្តនៃសង្គម, ឥរិយាបថ និងផ្នត់គំនិតជាដើម៕

រដ្ឋសភាគ្រោងនឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៧នៅថ្ងៃទី២៥ សីហាខាងមុខដើម្បីពិភាក្សានិងអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ»

2025/08/20 12:33:39 pm        224
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។រាជរដ្ឋាភិបាលបានស្នើមករដ្ឋសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរខាងលើ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥ បានប្រគល់សេចក្តីព្រាងច្បាប់ទំាងពីរនេះ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ។ ក្រោយពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីរួចរាល់ហើយ ទើបគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា សប្តាហ៍ក្រោយនេះ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអ្នកតំណាងថ្មី នៃអង្គការ UNDP ប្រចាំកម្ពុជា

2025/08/20 12:26:34 pm        612
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enrico Gaveglia អ្នកតំណាងថ្មី នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ពលរដ្ឋកំពុងរៀនជំនាញវិជ្ជាជីវៈអំពាវនាវពលករមកពីថៃឆ្លៀតពេលរៀនជំនាញបន្ថែមដើម្បីឆ្លើយតបទីផ្សារការងារ

2025/08/20 11:20:24 am        288
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) បានអំពាវនាវយុវជន ជាពិសេសពលករត្រឡប់មកពីប្រទេសថៃ ដែលពុំទាន់មានគោលដៅ ឱ្យងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈបន្ថែមដែលកំពុងមានទីផ្សារ និងឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន។អ្នកស្រី ថៃ សុភ័ក្រ្ត មានស្រុកកំណើតមកពីខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានក្ដីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះឡើងដោយរៀនមិនបង់ថ្លៃ និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូបណ្តុះបណ្តាលជំនាញ។ អ្នកស្រីបន្តថា ការចាប់យកជំនាញវិជ្ជាជីវៈអ្វីមួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើទោះបីជារយៈពេលខ្លី ប៉ុន្តែអាចផ្តល់នូវចំណេះ ជំនាញមួយពិតប្រាកដ។អ្នកស្រី បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលពុំទាន់ដឹងព័ត៍មានអំពីការរៀនជំនាញវិជ្ជាជីវៈ ជាពិសេសពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ បើសិនជាមិនទាន់មានការងារថ្មីធ្វើ ឬមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន អាចចុះឈ្មោះរៀនជំនាញដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីព្រោះយើងអាចធ្វើការផង និងឆ្លៀតរៀនផងក៏បានក្នុងពេលចុងសប្ដាហ៍។លោក ស៊ុម ពិសិដ្ឋ ជាពលរដ្ឋមកពីខេត្តតាកែវ បានឱ្យដឹងថា បច្ចុប្បន្នលោកជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ។ លោកបានបន្តថា ក្រោយចប់ម៉ោងការងារ លោកបានឆ្លៀតពេលមករៀនជំនាញបន្ថែមខាងផ្នែកធុរកិច្ចភេសជ្ជៈនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលជាទីតាំងស្ថិតនៅក្បែរកន្លែងរស់នៅរបស់លោក។ លោកបន្តថា លក្ខខណ្ឌការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះ គឺមិន ស្មុគស្មាញទេ ហើយពលរដ្ឋដែលមានបណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល រហូតដល់រៀនចប់ទៀតផង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួនជាង១៣ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ក្នុងនោះអ្នកដែលបានបញ្ចប់ និងទទួលបានការងារជាង ២ម៉ឺន ៥ពាន់នាក់។ សូមបញ្ជាក់ជូនទៀតថា វិស័យសម្រាប់បណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃនេះ មានចំនួន១០វិស័យ មានដូចជា៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិចរថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៍មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាបន្តទទូចឲ្យថៃប្រគល់ទាហាន១៨នាក់មកកម្ពុជាវិញ ដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរងចាំទាំងយប់ទាំងថ្ងៃ

2025/08/20 10:52:10 am        1029
កម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២០ខែសីហានេះគឺមានរយៈពេល២២ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគាត់ទៅដោយខុសច្បាប់នោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏បានស្នើឲ្យថៃ គប្បីគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់បំផុត ដែលបានព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដា និងនឹងគោរពស្មារតីឯកភាពទាំង១៣ចំណុច កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ីជាសាក្សីផងដែរនោះ។ លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ។ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្ដេជ្ញាធ្វើការដោយស្មោះត្រង់ និងជិតស្និទជាមួយប្រទេសថៃ ម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដូច្នេះថៃត្រូវតែគោរព និងប្រ កាន់ខ្ជាប់នូវរាល់កិច្ចព្រមព្រៀងទាំងឡាយនេះ៕ អត្ថបទបានចក់

ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវជួយទាក់ទាញវិនិយោគិន និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

2025/08/20 10:45:15 am        541
ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវ បានផ្តល់ឧត្តមប្រយោជន៍ជាច្រើន ក្នុង​ការ​ទាក់​ទាញ​វិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន ការរួមចំណែក​ជំរុញ​ឱ្យ​ទីផ្សារ​មូល​បត្រ​មាន​ភាព​រឹងមាំ និងជួយគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បង្កើតការងារ និង​ជួយ​បង្កើន​ប្រសិទ្ធភាពក្នុងការប្រមូលពន្ធជាដើម។ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម នៃ​អាជ្ញាធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាធិបតី ក្នុង​សិក្ខា​សាលា​​ផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាពនៃកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ, ក្នុងសិក្ខាសាលានេះ ក៏មានការ អញ្ជើញចូលរួមពីតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាច្រើនរូប។ឯកឧត្តមអគ្គនាយក បានលើកនូវកាតព្វកិច្ចជាសារវន្ត សម្រាប់សហគ្រាស និង​អង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ គឺកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយ​ការណ៍​ហិរញ្ញ​វត្ថុ​ស្រប​តាម​ស្តង់​ដា​ជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ ស្រប​តាម​លក្ខ​ខណ្ឌកំណត់ ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក និយ័តករ​គណ​នេយ្យ និងសវនកម្ម។ ឯកឧត្តម ប៊ូ ថារិន បន្ថែមថា ការអនុវត្តកាព្វកិច្ចគណនេយ្យ និងសវនកម្ម បានត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ និងលិខិតបទដ្ឋាន ជាធរមាន នឹងផ្តល់ឧត្តមប្រយោជន៍ជាច្រើនដល់ដូចជា៖ បង្កើត​មូល​ដ្ឋាន​គ្រឹះ​សម្រាប់ទទួលបានការវិភាគមូលធនប្រកបដោយប្រសិទ្ធភាព ព្រមទាំង​ពង្រឹង​ការ​គ្រប់​គ្រង​ក្រុមហ៊ុន និងជំនឿទុកចិត្តរបស់ម្ចាស់ភាគហ៊ុន, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង​ការពារ​វិនិយោគិន, រួមចំណែកជំរុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំនិងចីរភាព, ការពារ​សាធារណ​ជន, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធ, ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ ធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរ នៅកម្ពុជា បង្កើត​ការងារជូនប្រជាពលរដ្ឋ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

គណៈប្រតិភូវិនិយោគិនជប៉ុនជួបប្រជុំជាមួយ CDC ដើម្បីស្វែងយល់សក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា

2025/08/20 10:35:28 am        176
គណៈប្រតិភូវិនិយោគិនជប៉ុន ស្វែងយល់ពីកាលានុវត្តភាព សក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យ កម្មន្តសាល, ខ្សែភ្លើង, វិស័យស្ថាបត្យកម្ម និងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗ គាំទ្រដល់ការរីកលូត លាស់នៅកម្ពុជាកាន់តែខ្លាំងក្លា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទទួលជួបគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត ដែលមាន បំណងស្វែងយល់ពីកាលានុវត្តភាព វិនិយោគក្នុងវិស័យកម្មន្តសាល និងខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ឯកឧត្តមអគ្គលេខាធិការរង បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាស វិនិយោគ នៅកម្ពុជា និងបានឧទ្ទសនាមដោយសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែម ទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ ខ្លួន។ លោកប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ក៏មាន បំណងនាំយកវិនិយោគិនជប៉ុន ក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ ក៏បានជម្រាបជូនដែរថា ការវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំង ពលកម្មកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី, 

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយសម្របសម្រួលដល់ពលករខ្មែរវិលពីថៃ​ឱ្យទទួលបាន​ការងារធ្វើ​នៅក្នុងខេត្ត

2025/08/20 10:33:34 am        272
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបន្តជួយសម្រប​សម្រួល​ដល់​ពលករ​ខ្មែរ​ជាច្រើនរូបដែលទើបវិលត្រឡប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅ​ក្នុង​ក្រុម​ហ៊ុន ឆាយ ណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលជាក្រុម​សម្ងួត​វេច​ខ្ចប់​ផ្លែ​មៀន​សម្រាប់​នាំចេញ ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិល​ត្រឡប់​មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺន កន្លែងកំពុងនៅរង់ចាំ ។លោក​ជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ត្រៀមជួយស្វែង​រក​ការងារ​ក្នុង​ប្រទេស​ជូន​បង​ប្អូនព​លករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ថៃ​វិញ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុង​ការ​ជួយ​អន្ត​រាគមន៍​ដល់​បង​ប្អូន​ពលករខ្មែរ សម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ច​មួយ​ចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិ​ត្យ​មើល​លទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែល​មាន​ជាប់​ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈ ពេល​កំណត់​ណាមួ​យដែលអាចធ្វើទៅបាន។សូមបញ្ជាក់ថា នាពេលកន្លងមក តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើការជូនសេចក្តីជូនដំណឹងដល់បងប្អូនកូនក្មួយ ដែល​មាន​បំណង​ចង់​រក​ការងារ​ធ្វើសូមទំនាក់ទំនងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះធ្វើការ​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ខេត្តប៉ៃលិន ដោយត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១៨០០នាក់៕ 

កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៦ នឹងចាប់ផ្តើម​ដំណើរការ​នៅរសៀល​ថ្ងៃទី២០សីហានេះ

2025/08/20 10:26:57 am        593
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។សូមជម្រាបជូនថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី១ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នេះ នឹងដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ កិច្ចប្រជុំនេះដែរ នឹងមានការអញ្ញើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគីនិយោជក និងភាគីរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំខាងមុខ។សូមបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM