សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា

ព័ត៌មានជាតិ

លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)

2025/08/20 07:43:56 pm        205
នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលដូចខាងក្រោម៖១- បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់អាណត្តិទី៤ (២០២៥-២០២៦) គឺ- លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត- ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។២- ឯកភាពលើទិន្នន័យ និងស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦។៣- ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។៤- ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លើកទី៣ ថ្ងៃពុធ ទី១០ លើកទី៤ ថ្ងៃចន្ទ ទី១៥ និងលើកចុងក្រោយថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន

2025/08/20 05:20:16 pm        169
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានបង្ហាញសារតាំងជាផ្លូវការ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងតំណាងថ្មីយូអិនឌីភី ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ យូអិនឌីភីនៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោក អេនរីកូ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានលើកឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់   យូអិនឌីភី ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការលើកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការដោះស្រាយបញ្ហាអាកាសធាតុ និងការព្រឹងអភិបាលកិច្ចល្អ។លោក អេនរីកូ ទទួលតួនាទីជាតំណាងយូអិនឌីភីប្រចាំកម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅក្នុងខែធ្នូ ឆ្នាំ២០២៩។ លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានកិត្តិយសណាស់ក្នុងការបំពេញកិច្ចការងារដើម្បីគាំទ្រប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់ខ្លាំងក្នុងការពារភពផែនដីរបស់យើង។ យើងនឹងផ្តោតជាពិសេស លើបញ្ហាប្រឈម និងឱកាសសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។» លោកបន្ថែមថា៖ «តាមរយៈភាពជាដៃគូដ៏យូអង្វែងរយៈពេល៥ទសវត្សរ៍រវាងយូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា វាជារឿងសំខាន់ណាស់ក្នុងការបន្តកែលម្អក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីលើ សកលលោក។ ការវិវត្តនេះ ត្រូវតែធ្វើឡើងដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងសមធម៌ ដោះស្រាយបញ្ហាអាកាសធាតុ និងហិរញ្ញទាន ការធ្វើបរិវត្តកម្មឌីជីថល និងអភិបាលកិច្ចល្អ ការបង្កើនអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី និងអន្តរកាលបៃ តង។ គោលដៅរបស់យូអិនឌីភីជារួម គឺក្លាយជាដៃគូចម្បង ដែលអាចទុកចិត្តបាន ប្រកបដោយការទទួលខុសត្រូវ និងមានភាពបត់បែន ដើម្បីផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាជនកម្ពុជា។»ក្នុងតួនាទីជាតំណាងយូអិនឌីភី លោក អេនរីកូ នឹងដឹកនាំការងាររបស់ យូអិនឌីភី ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយស្ថាប័ន រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងទីភ្នាក់ងារផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តផែនការយុទ្ឋសាស្ត្ររបស់យូអិនឌីភី ២០២៤-២០២៨ ដែលគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្រសួងការងារ លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍បារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្លាយ​ជា​ធនធានសក្តានុពល និង​ជាបេសកជនបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង

2025/08/20 04:51:32 pm        389
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិតជ័យលាភី​អាហារូបករណ៍ នៃ​សាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូល​ជួប​សំណេះសំណាល និង​សម្តែង​ការគួរសម​ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។ក្នុង​ឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​អំពី​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​និងបច្ចេកទេស និង​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្រប​តាម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុង​ការរៀបចំ​ជណ្តើរ​អាជីព​របស់​ខ្លួន និង​ជា​ទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។បន្ថែមលើនេះ លោកជំទាវ ក៏​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភីអាហារូបករណ៍ ដែល​ត្រៀម​នឹង​ចេញ​ដំណើរ​ទៅ​បន្តការ​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង នា​បំណាច់​ខែ​សីហា ឆ្នាំ២០២៥ ខាងមុខ​នេះ ឱ្យ​ក្លាយ​ជា​អ្នក​បន្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេសកម្ពុជា និង​ប្រទេសបារាំង ឱ្យ​កាន់​តែ​មាន​ភាពរឹងមាំ ដ្បិតថា​និស្សិត​ទាំងអស់​ជា​ធនធាន​មនុស្ស​ដែល​មាន​សក្តានុពល​ដើម្បី​បង្កើត និង​បង្កើន​ឱកាស​វិនិយោគ និង​កិច្ចសហប្រតិបត្តិការនានា រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ទូលំទូលាយ។ជាទីបញ្ចប់ លោកជំទាវ ក៏​បាន​រម្លឹកផងដែរ​ថា ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង (OIF) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅខេត្តសៀមរាប នៅ​ឆ្នាំ២០២៦​ខាងមុខ។ ដោយនេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ក្នុង​ការទាក់​ទាញ​បន្ថែម​នូវ​ការ​វិនិយោគថ្មីៗ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពី​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ ជា​ពិសេស​បណ្ដា​ប្រទេស​ជា​ច្រើន​ពីអឺរ៉ុប ស្របពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​កំណើន​បញ្ញវន្ត ជា​បន្តបន្ទាប់​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ដូច​និស្សិតជ័យលាភី​អាហារូបករណ៍​ខាង​លើ​ជាដើម៕

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ

2025/08/20 04:48:45 pm        247
កំពង់ឆ្នាំង់៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យជនសង្ស័យ និងវត្ថុតាង នៅទីតាំងឈរជើងរបស់កងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ក្រោយពីកម្លាំងកងទ័ពចាប់បានជនសង្ស័យ៤នាក់ និងឡាន១គ្រឿង វេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពួកគេកំពុងធ្វើសកម្មភាពដឹកកូនត្រីតូចៗប្រមាណជា២តោនក្នុងរដូវបិទនេសាទ ហើយកូនត្រីទាំងនោះបាននេសាទដោយបទល្មើសរបាំងស្បៃមុងជាឧបករណ៍ហាមឃាត់ ។ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោយការឃាត់ជនសង្ស័យ៤នាក់ រួមនិងវត្ថុតាងឡានដឹកកូនត្រី១គ្រឿង មានកូនត្រីពេញក្នុងឡាន នៅព្រឹកថ្ងៃដដែលនេះ កម្លាំងកងទ័ពបានប្រគល់ជនសង្ស័យ និងវត្ថុតាងអោយមកកម្លាំសង្កាត់រដ្ឋបាលជលផលជលគីរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ចំពោះករណីដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទ ដោយប្រើបទល្មើសរបាំងស្បៃមុងបែបនេះ លោកនឹងកសាងសំណុំរឿងតាមច្បាប់ បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យទាំង៤នាក់ មិនអោយរួចខ្លួនឡើយ។ ដោយសារមានអ្នកទិញកូនត្រី ខុសច្បាប់បែបនេះ ទើបបទល្មើសរបាំងស្បៃមុងតែងកើតឡើងវិញភ្លាមៗ ក្រោយកម្លាំងជលផលបង្ក្រាប ឬកម្លាំងកងទ័ពបង្ក្រាប។ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋកុំអោយប្រព្រឹត្តិខុសច្បាប់ នាំអោយមានទោសដល់ខ្លួន។  ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងទ័ព និងកម្លាំងសង្កាត់រដ្ឋបាលជលជលគីរី ត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងមកស្ថាប័នអយ្យកាសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ឯកឧត្តម ក៏សំណូមពរដល់កម្លាំងសង្កាត់ជលផលជលគីរី និងកម្លាំងកងទ័ព សហការជាមួយអាជ្ញាធរស្រុកជលគីរី បន្តបង្ក្រាបរបាំងស្បៃមុង របាំងសាច់អួនខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀត ដើម្បីអោយពូជមច្ឆាជាតិទឹកសាបយើង នៅគង់វង្សសំរាប់កូនចៅជំនាន់ក្រោយបានស្គាល់៕ កាំង ហុងវាស្នា

កាកបាទក្រហមកម្ពុជា សហការជាមួយប្រតិភូ ICRC ចុះធ្វើការងាររួមគ្នាលើចំណុចសំខាន់ចំនួន៤ នៅតាមព្រំដែនកម្ពុជា-ថៃ

2025/08/20 04:05:17 pm        121
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយប្រតិភូ អាយ.ស៊ី.អរ.ស៊ី. និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានចុះធ្វើសកម្មភាពរួមគ្នា សម្រាប់ការងារផ្តោតលើចំណុចសំខាន់ៗរួមមាន : ១ជួបជាមួយគ្រួសារវីរៈយុទ្ធជនដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន, ២ប្រមូលព័ត៌មានប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះ, ៣ពិនិត្យស្ថានភាព និងតម្រូវការមណ្ឌលភៀសសឹកវត្តភ្នំកំបោ, ៤អប់រំពីមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោមដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ជាកិច្ចដំណើរការក្នុងបេសកកម្មនេះ ឯកឧត្តម ឃិន ញ៉ាន អនុប្រធានអចិន្ត្រៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានដឹកនាំប្រជុំក្រុមការងារ ជាមួយមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចំនួន ៣រូប និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ១រូប ហើយបានបែងចែកមុខព្រួញ ដើម្បីចុះបំពេញការងារ។ ជាក់ស្តែង ក្រុមការងារកាកបាទក្រហមកម្ពុជា និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. បានជួបលោកយាយ យ៉ាន យង់ រស់នៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកូនរបស់គាត់ជាវីរៈយុទ្ធជនត្រូវបានទាហ៊ានថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ ក្នុងឱកាសនោះ មន្ត្រីភ្នាក់ងារស្តារទំនាក់ទំនង និងបញ្ជូនសារកាកបាទក្រហម បានស្រង់សំដីរបស់លោកយាយ សរសេរជាលិខិតបញ្ជូនទៅកាន់កូនរបស់គាត់ តាមរយៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ ជាមួយគ្នានេះ ក្រុមការងារ ក៏បានជួបជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិលចំនួន ១០គ្រួសារ ដែលគ្រួសារទាំងនោះទើបត្រលប់មកពីមណ្ឌលភៀសសឹកវត្តភ្នំកំបោរ។ ប្រជាពលរដ្ឋទាំង១០គ្រួសារ បានបញ្ជាក់ថា ទោះបីជាគាត់ត្រលប់មកវិញក៏ពិតមែន ប៉ុន្តែក្នុងស្មារតីត្រៀមជានិច្ចក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយដែលតម្រូវឱ្យភៀសសឹក។ បន្ថែមពីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. បានជួបជាមួយមន្រ្តីស៊ីម៉ាក់កំពុងបំពេញការងារនៅភូមិហនុមាន ឃុំគោកមន ស្រុកបន្ទាយអំពិល។ ក្រុមការងារក៏បានចុះទៅផ្ទាល់ពិនិត្យឃើញមានការទម្លាក់គ្រាប់ធន់ធ្ងន់ពីយន្តហោះ F16។ ចំណែកនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង មានការបាញ់ផ្លោងគ្រាប់បែកចង្កោមនិងគ្រាប់ផ្សែងពុល ដែលគ្រាប់ទាំងនេះមានខ្លះផ្ទុះ និងខ្លះមិនទាន់ផ្ទុះ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានធ្វើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋប្រមាណ ៧០នាក់ រស់នៅភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។ សូមបញ្ជាក់ថា ការអប់រំដល់ប្រជាពលរដ្ឋយើង គឺដើម្បីបញ្ចៀសផុតពីគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះ រួមចំណែកឆ្លើយតបតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមអនុវត្តតាមវិធានការ និងផែនការរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស ស្តីពី «ភូមិ-ឃុំមានសុវត្ថិភាព» ដោយមានចែង នៅក្នុងខ្លឹមសារទី៧ថា៖ ត្រូវការអប់រំជនគ្រប់រូបក្នុងមូលដ្ឋានឱ្យយល់ដឹងពីគ្រោះថ្នាក់នៃយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយចង្អុលបង្ហាញទីតាំងលាក់ ទីតាំងកប់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការដោះស្រាយ បញ្ជៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកពីសង្រ្គាម៕ អត្ថបទ : សំ ងីម

កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ បានចាប់​ផ្តើមជាផ្លូ​វ​កា​រ​នា​រសៀល​ថ្ងៃ​ទី២០​សីហានេះ

2025/08/20 03:57:30 pm        557
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដឹក​នាំ​កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង​ផ​លិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯក​ឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមា។កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយ​ន​ភណ្ឌ ​កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប អាណត្តិទី៤ លើក​ទី​១​នេះ មានការអញ្ញើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគី​និយោជក និងភាគីរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា យោងទៅ​តាម​ច្បាប់​ស្តីពី​ប្រាក់ឈ្នួលអប្បបរមា ការចរចាប្រាក់ឈ្នួលអប្បបរមាគឺចាប់ផ្តើមនៅត្រីមាសទី៣ ហើយ​ជា​រៀងរាល់ឆ្នាំគឺបានដំណើរការយ៉ាងទៀងទាត់ ទោះបីជាក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ក៏​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមាបានដំណើរការ ហើយបានផ្តើមជាការចរចា។ ឯកឧត្តម បានបន្តថា ភាគីរដ្ឋាភិបាល​បានដើរ​តួសំខាន់​នៅ​ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដល់​ភាគី​ទាំង​ពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ដែលជាអ្នកស្នើរសុំ និង​ជា​អ្នក​ដែលផ្តល់ជូន ខណៈភាគីរាជរដ្ឋាភិបាល គឺរង់ចាំសម្របសម្រួល និង​ស្តាប់​នូវ​សំណើរ​របស់​ភាគី​ទាំង​សងខាង ដើម្បីធ្វើម៉េចឱ្យសំណើរភាគីទាំងពីរបានខិតជិតទៅរកគ្នា។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា គឺឈរលើ​គោលការណ៍​លក្ខណ​វិនិច្ឆ័យ​ចំនួន២ ទី១ គឺបែបសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការ​ចំណាយក្នុងការរស់នៅ និងទី២.តាមបែបសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

លោកគ្រូ អ្នកគ្រូ វិទ្យាល័យស្វាយរៀង​បន្ត​នាំយក​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ផ្តល់​ឧបត្ថម្ភ​​ជូន​វីរកងទ័ព​នៅ​សមរភូមិជួរមុខ

2025/08/20 03:51:26 pm        383
លោកគ្រូ អ្នកគ្រូ​វិទ្យាល័យស្វាយរៀងក្រុង និង​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​ យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥នេះ បាន​បន្ត​នាំ​យក​គ្រឿង​ឧបភោគបរិភោគរបស់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ១៩៨៧-១៩៩០ ទៅ​ ផ្តល់​ជូ​នវីរកងទ័ពឈរជើងតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្ត​ឧត្តរមានជ័យ​ព្រំដែន​កម្ពុជា-ថៃ។នៅគ្រប់កន្លែងឈរជើងរបស់វីរកងទ័ពឈរជើង ដែលប្រតិភូ គ្រូបង្រៀនអញ្ជើញដល់ ក្នុង​នាម​សាស្ត្រា​ចារ្យ​លោកគ្រូ អ្នកគ្រូ លោក យស់ ពៅ បានមានប្រសាសន៍សំណេះសំណាល ដោយនាំ​មក​នូវ​បណ្ដាំ​ផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមគណៈ​អភិបាល​ខេត្ត​ជូន​ចំពោះ​វីរកង​ទ័ព​ទាំង​អស់​ដែល​ឈរ​ជើង​ការពារបូរណ​ភាព​ទឹក​ដី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ដោយ​ក្តី​នឹក​រលឹក។លោក យស់ ពៅ ក៏បាន​សំដែង​នូវ​ការ​កោត​សរសើរ​ខ្ពស់​ចំពោះ​វីរកងទ័ព​ទាំង​អស់​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​តតាំងការពារទឹកដីយ៉ាងអង់​អាចក្លាហាន​ដើម្បី​រក្សា​បាន​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ឲ្យ​មាន​សន្តិភាព។ លោក យស់ ពៅ​ បានបញ្ជាក់បន្ថែមថា រាល់គំរូវីរភាពរបស់វីរកងទ័ព ក្នុង​នាម​សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សូមចងចាំ នៅក្នុងក្រអៅបេះដូង និង​សូម​លំអោន​កាយ​គោរ​ព​វិញ្ញាណ​ក្ខន្ធ​វីរៈយុទ្ធជន​វីរៈ​យុទ្ធនារី​ដែលបានបូជា​អាយុ​ជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​ទឹក​ដី​ដ៏​ពិសិដ្ឋ​នេះ​៕

ទេសាភិបាលធនាគារជាតិ អញ្ជើញចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មកព្យាបាល​ជំងឺភ្នែក​នៅ​មន្ទីរ​ពេទ្យ​រុស្សី

2025/08/20 03:35:00 pm        339
លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញសាកសួសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែក ដែល​បាន​និង​កំពុ​ង​តែបន្តពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈ​អង្គការ (AHHA) មូលនិធិចក្ខុខ្មែរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកវេជ្ជបណ្ឌិត ងី ម៉េង នៅ​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ ២០២៥ នេះ បាន​អញ្ជើញ​សាកសួសុខទុក្ខប្រជាពលរដ្ឋ​មកព្យាបាល​ជំងឺ​ភ្នែក ​ដែលកំពុងតែបន្តពិនិត្យ និងព្យាបាលប្រមាណចំនួន ៣០០ នាក់ មកពីស្រុកសន្ទុក ខេត្ត​កំពង់ធំ​ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមការបញ្ជាក់ពីមន្ត្រីសម្របសម្រួលរបស់ក្រុមការងារធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមានជម្ងឺភ្នែក ដែល មកទទួលការពិនិត្យ និងព្យាបាលជម្ងឺភ្នែកលើកនេះ ភាគ​ច្រើន​វះ​កាត់​កន្ទុយ​ថ្លែន និងបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ពីក្រុម គ្រូពេទ្យមនុស្ស​​ធម៌​មក​ពី​ប្រទេស​អូស្ត្រាលី​។​ ចំណែកលើកនេះ ក៏ដូចលើកមុនៗដែរ គឺទទួលបានការជួយឧបត្ថម្ភ និងទំនុបបម្រុង ដូចជា ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ពីសំណាក់លោកជំទាវ ជា សិរី។សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ បានរៀបចំធ្វើការពិនិត្យ និង​ព្យាបាល​ជូន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ជារួម, សកម្មភាពកម្មវិធីពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកលើកនេះ គឺមាន ការចូលរួមពី​ក្រុម​យុវជន​ស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យ៉ាង​សកម្ម​ពីក្រុមគ្រូពេទ្យ មនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA មូលនិធិចក្ខុខ្មែរ ក្នុង​នោះក៏មានការរួមពីក្រុមបុគ្គលិក របស់ធនាគារឯកជន ជាដៃគូផងដែរ។សូម​រំលឹកជូនថា ប្រជាពលរដ្ឋដែលមកទទួលយកការព្យាបាលជម្ងឺភ្នែកទាំងអស់ សុទ្ធតែទទួល​បាន​ការ​វិនិច្ឆ័យយ៉ាងច្បាស់លាស់ កាលពីអំឡុងនៃពិនិត្យ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៤ នៅស្រុកសន្ទុកកន្លងមក ហើយនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលនេះ គឺ​ទទួល​បាន​ការ​តាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ពីលោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាល ធនាគារជាតិនៃកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

តំណាងថ្មី UNDP វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ជំរុញ​ការអភិវឌ្ឍលើគ្រប់វិស័យ

2025/08/20 03:18:17 pm        161
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និង​ទទួល​សារ​តាំង​ពីលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំកម្ពុជា។ លោក អេនរីកូ ហ្កាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង UNDP ជា​មួយ​ក្រសួង​ស្ថាប័ន​កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការ​អបអរ​សាទរ​ចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងតំណាងថ្មីនៃ UNDP ប្រចាំ​កម្ពុជា​។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ពីកា​រគាំ​ទ្ររ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​របស់ UNDP នៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការរួមចំណែក​កសាង​ប្រទេស​កម្ពុជា​ រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការបោសសម្អាតមីន បរិស្ថាន និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម។

សាលាTVET រៀបចំស្តង់ពិព័រណ៍ប្រចាំការរង់ចាំទទួលអតីតពលករមកពីថៃ​ចុះឈ្មោះ​រកការងារ និង​រៀនជំនាញ

2025/08/20 01:10:12 pm        335
នៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែសីហា នេះ ចាប់ផ្តើមពង្រីកសេវាកម្មខ្លួន ដោយ​បាន​តំឡើង​ស្តង់​ប្រចាំការ​រៀងរាល់ថ្ងៃ រង់ចាំទទួលអតីតពលករខ្មែរមកពីថៃ ចុះឈ្មោះស្វែង​រក​ការងារ​ធ្វើ​ផង​ និងចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្សេងៗផងដោយមិនមានគិតថ្លៃ​។លោកគ្រូ តំណាងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី២០ ខែសីហានេះថា អនុវត្តគោលការណែនាំថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោ សែន ខេត្តកណ្តាល គឺបានរៀប​ចំ​ស្តង់​បើក​ការ​ប្រចាំការរៀងរាល់ថ្ងៃ រង់ចាំយុវជន ជាពិសេសរង់ចាំអតីតពលករខ្មែរមកពីប្រទេសថៃ មក​ពី​ធ្វើ​ការ​ឈ្មោះ ស្វែងរកឱកាសការងារ និងស្វែងរកឱកាសការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដោយ​មិន​គិត​ថ្លៃ ខណៈមកដល់ពេលនេះសាលាក៏ទទួលបានអតីតពលករខ្មែរមកពីថៃខ្លះៗដែរ ចូល​រៀន​ជំនាញ​វិជ្ជាជីវៈវគ្គខ្លី នៅក្នុងកម្មវិធី​ផ្តល់​អាហា​រូបករណ៍​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេសជូនយុវជន ១លាន៥សែននាក់។បើតាមអតីតពលករខ្មែរ មកពីប្រទេស បានថ្លែងថា ជាក់ស្តែងស្ទើរគ្រប់ពលករខ្មែរមកពីប្រទេសថៃ ភាគ​ច្រើនគឺធ្វើការងារដោយកម្លាំង មានភាពលំបាកនឿយហត់ ដោយសារ​មិន​មាន​ចំណេះ​ជំនាញ​វិជ្ជា​ជីវៈ​ ហើយបណ្តាអតីតពលករទាំងនោះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបង្កើត​កម្ម​វិធី​ផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ជូនយុវជន ១លាន៥​សែន​នាក់ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​មិន​មាន​គិតថ្លៃ ដើម្បីឲ្យគេងាយផ្លាស់នប្តូរឱកាសការងារថ្មីធ្វើនៅក្នុងស្រុកយើងវិញ។សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសាលាបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ TVETនៅទូទាំងប្រទេស ប្រមាណ៣៨កន្លែង បានអនុវត្ត​កម្ម​វិធី​ផ្តល់​អាហា​រូបករណ៍​សម្រាប់​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ ឬហៅ ថាកម្មវិធី TVET 1.5M មានប្រមាណ៩ជំនាញធំៗ ហើយ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះ មាន​អតីត​ពលករ​ខ្មែរមកពីប្រទេសថៃជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ហើយក៏មាន​មួយ​ចំនួន​ធំ​ទៀត​ដែរ គឺបានចុះឈ្មោះតាមប្រព័ន្ធអនឡាញរបស់ក្រសួង ដើម្បីស្វែងរក​ឱកាស​ការងារ​ថ្មី​ធ្វើ​ផ​ងដែរ។គិតត្រឹមដំណាច់កក្កដាឆ្នាំ២០២៥ កម្មវិធី TVET 1.5M មានអ្នកស្នើចុះឈ្មោះចូលរៀនចំនួនជិត​១៤​ម៉ឺន​នាក់​ ហើយមានសិស្សកំពុងសិក្សានិងបានបញ្ចប់ សរុបជិត៩ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM