សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា

ព័ត៌មានជាតិ

កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំនេះផ្ដោតលើមណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យ

2025/08/21 10:59:29 am        390
ភ្នំពេញ៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ។ នេះបើយោងតាមរបាយការណ៍ កិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. កាលពីម្សិលមិញ។ ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។កិច្ចប្រជុំនារសៀលនេះ ទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុសហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀក កាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗរូប។គួររម្លឹកដែលថា ក្នុងពេលនេះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៕

IMF នឹងប្រមូលធាតុចូលសំខាន់ៗ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា

2025/08/21 10:41:38 am        320
ក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងបន្តជួបក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់​ធ្វើ​ការ​សិក្សា និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៥ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធាន បេសកកម្មរបស់ IMF សម្រាប់​កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប​ជូន​អំពី​គោល​បំណង​នៃ​បេសក​កម្ម​ប្រចាំ​ឆ្នាំ​២០២៥​។លោកជំទាវ ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេច​ពី​ការ​សម្រេច​បាន​កំណើន​ល្អ​ក្នុង​រយៈ​ពេល ៧ ខែដំបូង ឆ្នាំ២០២៥ និងបានគូស​បញ្ជាក់​ពី​ការ​រក្សា​បាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ល្អ​ប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា, និងបានលើកឡើង ពីការទទួលបាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្ត​រួម​ចំណែក រក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ក្រៅពីគោលការណ៍ខាងលើ, លោកជំទាវ ក៏បានលើកឡើងអំពីបញ្ហាប្រឈមចម្បងៗ ជាពិសេស​បញ្ហា​ជម្លោះ​ព្រំដែន ដោយ បានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និង​ការ​ដោះ​ស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏ បានបញ្ជាក់ពីស្នាដៃ​កា​រងារ​សំខាន់​ៗ​របស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីប្រឈមនឹងបញ្ហា និង​ភាពមិនច្បាស់លាស់មួយចំនួនក្តី។ ក្នុងជំនួបនេះ លោក Kenichiro បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ ដែល​មក​បំពេញ​បេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើង​នូវ​អនុ​សាសន៍​គោល​នយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃ សេដ្ឋកិច្ចកម្ពុជា និង​ការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បី​ប្រមូល​ធាតុ ចូលឱ្យបានគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សុន រ៉ាឌី

ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃបំភ្លើស ដោយមិនគោរពនូវកិច្ចព្រមព្រៀងជាមួយកម្ពុជា

2025/08/21 10:18:31 am        592
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានក្រើនរំលឹកដល់ ភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ខណៈថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានបំភ្លៃបំភ្លើសខុសការពិតជាច្រើន ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សាធារណៈជន និងអន្តរជាតិ។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងជាមួយ ភាគីថៃជានិច្ច ដូច្នេះសូមស្នើដល់ថៃគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមិនពិត ខណៈការផ្សាយព័ត៌មានបំភ្លៃបំភ្លើសពីសំណាក់ភាគីថៃនេះ មិនត្រឹមតែបានជួយបន្ធូរបន្ថយនូវភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍ដល់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតឲ្យមានបរិយាកាសអំណោយផលដល់កិច្ចសន្ទនារវាងកម្ពុជា និងថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ីផងដែរ។ជាថ្មីម្តងទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀតដទៃទៀតកាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាខាង លើនេះផងដែរ។តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជា១៨នាក់ ​ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួកគេ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២១ខែសីហានេះគឺមានរយៈពេល២៣ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកាតព្វកិច្ចរបស់ខ្លួន​ ពោលគឺត្រូវ តែដោះលែងទាហានកម្ពុជាដែលថៃចាប់ទៅនោះឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ អត្ថបទបានចក់

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញ​សកម្មភាព​ដ៏​មមាញឹក​នៃ​ក្រុម​Hotline ១២៩៧ ដែលបម្រើដល់ការស្វែង​រក​ការងារ​ធ្វើ​របស់ពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ

2025/08/21 10:16:23 am        336
នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៤ (២០២៥-២០២៦) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញ​តំណាង​អង្គការ​វិជ្ជា​ជីវៈ​របស់​និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអ្នកសារ​ព័ត៌​មាន​ទៅ​ទស្សនា​បន្ទប់​ផ្តល់​ព័ត៌មាន​២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែង​រក​ការងារ​ធ្វើ​របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរទើបមកពីប្រទេសថៃ៕

អភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខ និងប្រគល់អំណោយ ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែន

2025/08/21 09:04:39 am        150
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយធុងចម្រោះទឹកសេរ៉ាមិច ថ្នាំពេទ្យ និងសម្ភារៈមួយចំនួនទៀត ប្រគល់ជូនដល់បងប្អូនកងទ័ពវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការផ្តល់ជូននេះ គឺជាការរួមចំណែកដ៏មានន័យក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់វីរកងទ័ព ដែលតែងតែប្រឈមមុខនឹងការលះបង់ និងការលំបាកជាច្រើន។ធុងចម្រោះទឹកស្អាតទាំងនេះ នឹងជួយធានាឲ្យពួកគាត់មានទឹកស្អាត និងមានសុវត្ថិភាពប្រើប្រាស់ ក្នុងតំបន់ដែលកំពុងខ្វះខាតការផ្គត់ផ្គង់ទឹកស្អាត។នៅក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាព ក៏ដូចជាកម្លាំងកាយចិត្តរបស់បងប្អូនកងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីឈរជើងការពារព្រំដែនយ៉ាងអង់អាចក្លាហាន ធានាបាននូវសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងមូល។ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យបងប្អូនកងទ័ពទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញភារកិច្ច និងថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមនេះ។ ជាមួយគ្នានេះ ឯកឧត្ដម បានលើកទឹកចិត្តឲ្យបងប្អូនកងទ័ពត្រូវមានស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ជួយយកអាសាគ្នាទៅវិញទៅមក ហើយត្រូវអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។ឃិនសារិទ្ធ

ក្រសួងការងារ បន្តយុទ្ធនាការថ្ងៃទី៣ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

2025/08/20 10:25:08 pm        346
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាង អ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈយុទ្ធនាការថ្ងៃទី១ និងទី២ បានចុះទៅដល់សហគ្រាស រោងចក្រ និងក្រុមហ៊ុនសរុបចំនួន ៥២៨ ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ ក៏ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផងដែរ។បន្ថែមពីនេះ យុទ្ធនាការថ្ងៃទី៣ ក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនេះ នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការដំបូងរបស់ពលករ និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។ លើសពីនេះ ក្រសួងបានជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕

រដ្ឋមន្ត្រីសុខាភិបាល «ប្រធាន និងថ្នាក់ដឹកនាំអង្គភាព គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន»

2025/08/20 08:51:50 pm        131
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែត, នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែងរកបញ្ហានិងដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឱ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកាល់ម៉ែត និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបម្រើសេវារបស់មន្ទីរពេទ្យឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕អត្ថបទ រដ្ឋា 

ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

2025/08/20 08:43:15 pm        689
ភ្នំពេញ ៖ បទបញ្ជារក្រើនរំលឹកជាថ្មីម្តងទៀត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារទៅកាន់អធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹតបន្តឹងឲ្យបានខ្លាំង ចំពោះម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កជាសម្លេងរំខានខ្លាំងទៅដល់បងប្អូន ប្រជាពលពលរដ្ឋ តាមទីសាធារណៈ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យសមត្ថកិច្ចតាមខណ្ឌ ធ្វើការចាប់ឃាត់រាល់ម៉ូតូកៃច្នៃបំពង់ស៊ីមាំង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យសាមីខ្លួនយកបំពង់ស៊ីមាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង ។ នឹងត្រូវធ្វើការពន្យល់អប់រំណែនាំឲ្យពួកគេយល់ពីកំហុសឆ្គងរបស់ខ្លួន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា មុនធ្វើការអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។ បទបញ្ជាររបស់ឯកឧត្តមស្នងការ បន្ថែមថា ៖ ក្នុងករណីបន្តប្រព្រឹត្តិខុសជាលើកទី២ សមត្ថកិច្ចត្រូវធ្វើកំណត់ហេតុ ដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការខណ្ឌក្នុងមួយរយៈពេល ជាបណ្តោះអាសន្នសិន ដើម្បីឲ្យសមីខ្លួនមានការរៀងចាល និងភ្ញាក់រលឹកពីកំហុសឆ្គងដដែលៗ រួចត្រឡប់មកចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនឡើងវិញ ។ សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ដែលកម្លាំងនគរបាលរាជធានី ទើបតែចេញអនុវត្តនោះទេ ប៉ុន្តែដោយសារកត្តាពិនិត្យឃើញថា ម៉ូតូដែលបានកៃច្នៃបំពង់ស៊ីមាំងនេះ វាបង្កសម្លេងខ្លាំងមកកាន់ទីសាធារណៈ រំខានដល់គ្រប់មជ្ឈដ្ឋានពាក់ពាក់ព័ន្ធ រ៉ាប់បញ្ចូលទាំងអ្នកកំពុងធ្វើដំណើរ ពលរដ្ឋកំពុងលក់ដូររកស៊ីទទួលទានតាមលំនៅឋាន សិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ក៏ដូចជាអ្នកមានជម្ងឺ ឬមនុស្សចាស់ជរា មិនមានស្មារតីគ្រប់គ្រប់អារម្មណ៍គ្រប់គ្រាន់ជាដើម ទើបសមត្ថកិច្ចបន្តពង្រឹងការចុះអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយឲ្យបានខ្ពស់លើការកៃច្នៃល្មើសទាំងនេះ ៕ លីហេង

មនី្ទរសុខាភិបាលរាជធានី បន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា

2025/08/20 08:40:05 pm        131
ភ្នំពេញ ៖ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងបន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សាឆ្នាំ២០២៥។​ ជាក់ស្តែងមន្រី្តជំនាញ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម ប្រធានកម្មវិធីជំងឺគ្រុនចាញ់ និងគ្រុនឈាម តំណាងឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ(ហៅកាត់ OD Mekong) និងអាជ្ញាធរក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយអប់រំ ទប់ស្កាត់លុបបំបាត់ជម្រកមូសខ្លា ផ្តល់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២។ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម បានលើកឡើងថា នៅក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យសាធារណជន និងអាជ្ញាធរទាំងមូលសហការគ្នា ក្នុងការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងមាននិន្នាការកើនឡើងចាប់ពីចុងខែមេសា ដោយសារទឹកភ្លៀងធ្លាក់ច្រើន បណ្តាលឲ្យមានការដក់ទឹកនៅក្នុងវត្ថុផ្សេងៗ ដែលជាកន្លែងកំណើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ គ្រុនឈាម។ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យផ្ទះសម្បែង ការសម្អាតកន្លែងដក់ទឹក និងកម្ចាត់សម្ភារៈដែលអាចដក់ទឹកបាន គឺជាចំណុចសំខាន់ ក្នុងការកាត់បន្ថយកំណើតមូសខ្លា។ ការផ្លាស់ប្តូរទឹកក្នុងអាង ថូផ្កា និងឧបករណ៍ផ្ទះសម្បែងផ្សេងៗ ត្រូវអនុវត្តជាប្រចាំ ឬដាក់ថ្នាំសម្លាប់ដង្កូវទឹក និងអាចចិញ្ចឹមត្រីក្នុងអាងទឹកបានផងដែរ។ បន្ថែមពីនេះ ម្ចាស់ការដ្ឋានសំណង់ត្រូវ ផ្តោតសម្អាតវត្ថុដែលអាចដក់ទឹកបាន និងរៀបចំឧបករណ៍សំណង់ឲ្យមានរបៀបល្អ ដើម្បីចៀសវាងការកកើតមូសខ្លា នៅជុំវិញ តំបន់សំណង់។ អាជីវករដែលទាក់ទងនឹងសំបកកង់ឡាន ម៉ូតូ ត្រូវដាក់សំបកនៅកន្លែងមានដំបូល ឬគ្របឲ្យជិតដើម្បីមិនឱ្យមានទឹកដក់។ ការរក្សាអនាម័យផ្ទះស្អាត ការកាប់ស្មៅ ការស្លៀកពាក់សមរម្យការពារកាយ និងការប្រើថ្នាំបាញ់ ឬលាបកំចាត់មូស ត្រូវអនុវត្តប្រកបដោយការយកចិត្តទុកដាក់ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលអាចប្រើថ្នាំបាញ់បានដោយសុវត្ថិភាព។ ការគេងក្នុងមុង នៅពេលថ្ងៃ និងយប់ក៏ជាវិធានការមួយដ៏មានប្រសិទ្ធភាព។ ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត សា ដា អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) ក្នុងឆ្នាំ២០២៥នេះ មានការកើនឡើង នៃករណីជំងឺគ្រុនឈាម ទូទាំងប្រទេស។ ហើយនៅរាជធានីភ្នំពេញ ក៏មិនខុសពីបណ្តាខេត្តដទៃផ្សេងទៀតផងដែល គឺយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម បានកើតឡើងលើកុមារ។ ដោយឡែកនៅក្នុងតំបន់គ្របដណ្តប់ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ ជាពិសេសក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីជំងឺគ្រុនឈាមលើកុមារ។ បើតាមទិន្នន័យដែលទទួលបានពីសង្កាត់ចំនួន៣ក្នុងខណ្ឌឬស្សីកែវ មានចំនួន១៧ករណី នៃកុមារដែលកើតជំងឺគ្រុនឈាម។ ចំណែកអាជ្ញាធរ និងប្រជាពលរដ្ឋ បង្ហាញចំណាប់អារម្មណ៍ដោយឃើញមន្រី្តសុខាភិបាល ចុះមកបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិតជារីករាយ និងសូមថ្លែងអំណរគុណដល់មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាល ដែលមានចំណាត់ការដល់ល្អៗ ធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋល្អប្រសើរ។ជាចុងក្រោយក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងសង្កាត់ទាំង១០៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍៕អត្ថបទ រដ្ឋា

សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងបន្តនាំយកគ្រឿងឧបភោគបរិភោគទៅផ្តល់ឧបត្ថម្ភបន្ថែមជូនវីរៈកងទ័ពនៅសមរភូមិជួរមុខ

2025/08/20 07:55:58 pm        191
ស្វាយរៀង ៖  សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងក្រុងនិងខេត្តស្វាយរៀង ដឹកនាំដោយលោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀង នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥នេះ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ ១៩៨៧.១៩៩០ទៅចែកផ្តល់ជូនវីរៈកងទ័ពឈរជើងតំបន់មួយចំំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យព្រំដែនកម្ពុជាថៃ។  នៅគ្រប់កន្លែងឈរជើងរបស់វីរកងទ័ពឈរជើង ដែលប្រតិភូ គ្រូបង្រៀនអញ្ជើញដល់ ក្នុងនាមសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ លោក យស់ ពៅ បានមានប្រសាសន៍សំណេះសំណាល ដោយនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមគណៈអភិបាលខេត្តជូនចំពោះវីរៈកងទ័ពទាំងអស់ដែលឈរជើងការពារមរណភាពទឹកដីនៅក្នុងភូមិសាស្ត្រដោយក្តីនឹករលឹក។ លោកយស់ ពៅ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ដែលបានប្រយុទ្ធប្រឆាំង តតាំងការពារទឹកដី ពីសំណាក់ចោរសៀមយ៉ាងអង់អាចក្លាហានដើម្បីរក្សាបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានសន្តិភាព។ លោកយស់ ពៅបានបញ្ជាក់បន្ថែមថា រាល់គំរូវីរភាពរបស់វីរកងទ័ព ក្នុងនាមសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សូមធ្វើការចងចាំ នៅក្នុងក្រអៅបេះដូង និងសូមលំអោនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនវីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារទឹកដីដ៏ពិសិដ្ឋនេះផងដែរ។ សូមបញ្ជាក់ថានៅគ្រប់កន្លែង ដែលវីរៈកងទ័ពឈរជើង លោកគ្រូ អ្នកគ្រូ នូវបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាសម្រាប់ចាត់ចែងប្រើប្រាស់បន្ថែមលើរបបដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់វីរៈកងទ័ពផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM