រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំ​កសាង​ការងារ​ល្អ​ដើម្បី​បន្សល់​ទុក​ជា​មរតក​សម្រាប់​ជំនាន់​ក្រោយ
អនុប្រធានសមាគមអតីតយុទ្ធជន ចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
សុខមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ព័ត៌មានជាតិ

រដ្ឋមន្រី្តក្រសួងសុខាភិបាល បានរំលឹក «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»

2025/08/18 07:51:14 pm        156
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជំរុញឱ្យថ្នាកដឹកនាំគ្រប់ផ្នែកទាំងអស់ ដើរស្របតាមគោលនយោបាយក្រសួង និងរាជរដ្ឋាភិបាល ដោយយកទៅអនុវត្ត ផ្សព្វផ្សាយ ហើយកែច្នៃឱ្យធ្វើក្លាយជាប្រយោជន៍ និងកាន់តែច្បាស់លាស់ទៅតាមកាលវេលា ក្នុងអង្គសុខាភិបាលតែមួយ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីស្ថានភាពនៅព្រំដែន ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិតសារអប់រំ ជំងឺឆ្លង ដូចជា៖ ជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាព តាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព៕អត្ថបទ រដ្ឋា 

​​សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី

2025/08/18 06:14:54 pm        496
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងាររួមមាន លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ, លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ ព្រមទាំងមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះ ប្រគល់ផ្ទះ១ខ្នង និងដីទំហំ ១ហិចតា ជូនឪពុកម្តាយ លោកព្រិន្ទបាលទោ ទី ភាព ជាយុទ្ធជន នៅវរសេនាតូចលេខ២៥១ ចំណុះកងពលតូចលេខ៥ ឈរជើងនៅប្រាសាទតាក្របី កងទ័ពជួរមុខប្រចាំការនៅទិសប្រសាទតាក្របី ដែលគ្មានផ្ទះ និងដីរស់នៅផ្ទាល់ខ្លួន សព្វថ្ងៃរស់នៅចំណីមាត់អូរស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ផ្ទះដែលប្រគល់ជូនគ្រួសារកងទ័ពខ្វះខាតនៅពេលនេះជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ បន្ថែមលើនេះ ឪពុកម្តាយ លោកព្រឹន្ទបាលទោ ទី ភាព ក៏ទទួលបានអំណោយពីកាកបាទក្រហមសាខាស្រុកគាស់ក្រឡ និង ស.អ.កខេត្ត រួមមាន៖ មី ៣កេសតូច ត្រីខ ៣យួរ ទឹកសុីអុីវ ២យួរ ទឹកត្រី ២យួរ ប្រេងកូឡា ២ដប អង្ករ ៥០គីឡូក្រាម ឆ្នាំង២ ចាន ស្លាបព្រាវែក ពាងទឹក២ និងថវិកាមួយចំនួនផងដែរ ។

កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់

2025/08/18 05:20:58 pm        471
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀមបទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន ហើយមួយវិញទៀតត្រូវតែធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈរហូតដល់ពេលនេះគឺមានរយៈពេល២០ថ្ងៃហើយ ដែលថៃចាប់ពួកគាត់ដោយខុសច្បាប់នោះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានផ្តាំទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់ បំផុតនូវបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ខណៈ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) វានឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេសូម្បីតែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃលើកទី៣នេះ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរងចាំទាំងយប់ទាំងថ្ងៃ អស់រយៈពេល២០ហើយក្រោយភាគីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។  ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ ជាមួយគ្នានេះកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាងតែបាននាពេលឆាប់ៗនេះ៕អត្ថបទ ៖ បាន ចក់

ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយគ្របដណ្ដប់ស្ទើរទូទាំងខេត្ត

2025/08/18 05:12:52 pm        128
សៀមរាប៖អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥ ស្មើ៩៩សាលា ក្នុងខេត្តសៀមរាប។ កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់ លើបញ្ហាអសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៅលើចំណីអាហាររបស់កុមារ និងបង្កើនអត្រារៀនសូត្ររបស់កុមារប្រកបដោយសមធម៌ និងគុណភាព។ លោកប្រធានមន្ទីរ បានឱ្យដឹងថា ដំបូងឡើយកម្មវិធីផ្តល់អាហារទទួលបានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក WFP នៅក្នុងស្រុកគោលដៅរួមមាន៖ ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ស្រីស្នំ និងស្រុកវ៉ារិន ដោយសិស្សានុសិស្សទទួលផលប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០២៥នេះ បានពង្រីកវិសាលភាពគ្រប់បណ្តាស្រុកទាំង១២ ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ដែលមានសិស្សទទួលផលរហូតដល់១០ម៉ឺននាក់ នៅតាមសាលារៀនចំនួន៣៤៦ ខណៈគម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការដៃគូរមួយចំនួន។សូមជម្រាបថា កម្មវិធីផ្តល់អាហារសម្រាប់កុមារតាមសាលារៀន មានគោលបំណងបង្កើនសេវាទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន រក្សាកំណើនសិស្សមតេ្តយ្យ និងបឋមសិក្សាឱ្យបានគង់វង្សល្អ។ បង្កើនការអភិវឌ្ឍ ធនធានកុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ តាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ តាមរយៈការលើកកម្ពស់ឱ្យទទួលបានអាហារចម្រុះ កាត់បន្ថយភាពស្រេកឃ្លាន ក្នុងរយៈពេលខ្លី។ រួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ឱកាសរកប្រាក់ចំណូលសម្រាប់ អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន៕ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

2025/08/18 05:05:05 pm        156
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

ឯកឧត្តម ហេង រតនា៖គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះដែរ

2025/08/18 04:58:55 pm        240
ភ្នំពេញ ៖បន្ទាប់ពីប្រទេសថៃបានយកគ្រាប់មីនទៅតាំងបង្ហាញឱ្យគណប្រតិភូចំនួន៣៣ប្រទេស និងដៃគូមួយចំនួនទៀតពិនិត្យមើល កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអះអាងថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។ ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ឋប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមបន្តថា គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មីនប្រភេទ PMN-2ដែលប្រទេសថៃដាក់បង្ហាញនោះ គឺផលិតនៅទស្សន៍វត្ស ឆ្នាំ១៩៧០ ហើយប្រភេទមីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជានៅទស្សន៍វត្សឆ្នាំ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាព ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕​ជាការកត់សំគាល់ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ យ៉ាងណាក្តី ដើម្បីទប់ទល់នឹងការចោទប្រកាន់នេះ អាជ្ញាធរមីន និងក្រសួងការបទេសកម្ពុជាជាដើមនោះ តែងតែចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងផ្ញើលិខិតទៅប្រធានអនុសញ្ញាអូតាវ៉ាដើម្បីបញ្ជាក់ពីការពិត។អត្ថបទ៖ទូច សោភ័ណ

រដ្ឋបាលក្រុងស្វាយរៀងនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរកងទ័ពនៅសមរភូមិជួរមុខនិងជនភៀសសឹក

2025/08/18 04:48:16 pm        102
ស្វាយរៀង ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលប្រមូលបានពីសប្បុរសជន ក្នុង និងក្រៅខេត្ត ត្រូវបានរដ្ឋ បាលក្រុងស្វាយរៀង ដឹកនាំដោយលោក យូ ប៊ុន្នី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ណុប ចំរើន អភិបាលក្រុង នាំយកទៅ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក កាលពីថ្ងៃចុងសប្តាហ៍មុននេះ ។​លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលក្រុងនាំយកទៅចែកផ្ដល់ជូន ដល់វីរកងទ័ពឈរជើងការពារសមរភូមិជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នេះ ជាអំណោយ លើកទី៣ បន្ទាប់ពីរដ្ឋបាលក្រុងបានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជន។ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង លោកបានថ្លែងនូវព្រះអំណរគុណ និងសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំ ពោះព្រះតេជគុណ សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែ អ៊ំមាមីង បងប្អូន អាជីវករ និងពលរដ្ឋទាំង អស់ ដែលមានសទ្ធា ទឹកចិត្តជ្រះថ្លា ប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិសេសអំ ណោយទាំងអស់ បានបរិច្ចាគចេញពីទឹកចិត្តស្មោះស្ម័គ្រ និងការគោរពគាំទ្រចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់ យើង ដែលយកអាយុជីវិត ឈរជើង នៅតាមតំបន់ព្រំដែន ក្នុងការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ៕អត្ថបទ ៖ ភា សារិទ្ធ

ឯកឧត្តមបណ្ឌិត ងី មានហេង បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លា

2025/08/18 04:32:25 pm        152
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។​ឯកឧត្តម បណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តែងតែចុះផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាពទាំង៤៣កន្លែង និងមនី្ទរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។ ក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។​សូមបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី រួមជាមួយនិងអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងមន្រី្តសុខាភិបាល ត្រូវចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អ ក្នុងការប្រយុទ្ធទប់ស្កាត់ នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងរៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយកណ្តាល ស្រុកកងមាស

2025/08/18 04:11:15 pm        448
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីសំណេះសំណាល និង​រៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយ​កណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារចុះមូលដ្ឋានស្រុកកងមាស ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាល​ស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ក្រុមគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៃឃុំរាយប៉ាយ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ពិធីជួបជុំគ្នានេះ មិន​មែន​គ្រាន់តែជាការបង្ហាញពីសាមគ្គីភាពនោះទេ តែជាការបង្ហាញនូវស្មារតីស្នេហាជាតិ និង​ការ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពរបស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដើម្បីការពារជាតិមាតុភូមិយើង ក្នុងគោលដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាព​សម្រាប់​យើង​ទាំងអស់គ្នា ដូច្នេះ ក្នុងនាមយើងជាអ្នកសមរភូមិក្រោយ យើងត្រូវមាន​កាតព្វ​កិច្ច​ជួយ​គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់បន្ថែមតាមលទ្ធភាពរបស់យើងរៀងៗខ្លួន។តាងនាម​ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​កំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមកា​រ​ងារ​ចុះ​មូល​ដ្ឋានឃុំរាយប៉ាយ ដែលបានជួយឧបត្ថម្ភម៉ូតូ និងសាងសង់ផ្ទះ ព្រមទាំង​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅជួរមុខ ផុន សុធា ដើម្បីជាការដឹងគុណដល់ការលះ​បង់​របស់​គាត់សម្រាប់ប្រទេសជាតិ ដោយទាំងនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និង​ការ​យក​ចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រុមការងារចុះជួយស្រុកកងមាស ដែល​ជា​ការ​លើក​ទឹក​ចិត្តដ៏សំខាន់សម្រាប់កងទ័ព ឱ្យកាន់តែមានកម្លាំងចិត្តបន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​ភាព​ក្លាហាន និងជំនឿជាក់ ហើយក៏ជាគំរូមួយដែលបង្ហាញថា អ្នកសមរភូមិក្រោយតែងតែគិតគូរ និង​នៅ​ជា​មួយសមរភូមិជួរមុខជានិច្ច៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ និងចាប់យកទីផ្សារទេសចរណ៍មូស្លីម

2025/08/18 04:02:42 pm        254
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ដល់ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីការត្រៀមខ្លួន និងរៀបចំគោលដៅមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម សំដៅជំរុញកំណើនទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧)។ក្នុងពិធីបើកដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, វិស័យឯកជន, តំណាងពីគណៈអ៊ីមាំ រាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី សិក្ខាកាមទាំងអស់សរុបចំនួន ២៣៨នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួនចំពោះក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមនិងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន ព្រមានប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុននៅក្រុមប្រឹក្សាសន្តិសុខUN
05/01/2026 03:05 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអូស្ត្រាលី បន្ទាប់ពីក្មេងស្រីជនជាតិដើមភាគតិចអាយុ ៥ឆ្នាំម្នាក់ បានស្លាប់
05/01/2026 03:05 PM
មន្ត្រីអាមេរិក៖ បទឈប់បាញ់សង្គ្រាមនៅអ៊ីរ៉ង់«បានបញ្ចប់»អរិភាពសម្រាប់កាលកំណត់នៃសេចក្តីសម្រេចអំណាចសង្គ្រាម
05/01/2026 03:05 PM
អេមីរ៉ាតអារ៉ាប់រួមហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់
05/01/2026 03:05 PM
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំ​កសាង​ការងារ​ល្អ​ដើម្បី​បន្សល់​ទុក​ជា​មរតក​សម្រាប់​ជំនាន់​ក្រោយ
05/01/2026 03:05 PM
អ្នកជំនាញUNថា អ៊ីស្រាអែលកំពុងប្រើប្រាស់អំពើហិង្សាផ្លូវភេទ ដើម្បីឲ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅដោយបង្ខំ
05/01/2026 03:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងប្រធានសភាលីបង់ថ្កោលទោសសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងលីបង់
05/01/2026 03:05 PM
ប្រមុខ UN ព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃការបិទច្រកសមុទ្រហ័រមូសរយៈពេលយូរ
05/01/2026 03:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន ចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
05/01/2026 03:05 PM
សុខមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ
05/01/2026 03:05 PM