រដ្ឋសភាកម្ពុជា ជូនដំណឹងដល់ភាគីសភាអឺរ៉ុប អំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ររបស់កម្ពុជា
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ ៖ ដើម្បីជាតិរឹងមាំពលរដ្ឋត្រូវសាមគ្គីភាព ខិតខំរៀនសូត្រ និងបំពេញភារកិច្ចរៀងៗខ្លួន ឱ្យបានល្អ

2025/08/09 12:55:09 pm        504
ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ១៨០០នាក់ មកពីឃុំបឹងបត់កណ្តោល និងឃុំត្រពាំងជង ក្នុងស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីជាតិរឹងមាំ អភិវឌ្ឍន៍ និងមិនមានគេមើលងាយ សូមអោយប្រជាពលរដ្ឋមានសាមគ្គីភាព ខិតខំរៀនសូត្រ ធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួនអោយបានល្អ ។ ដោយឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា សាមគ្គីភាពរបស់ប្រជាពលរដ្ឋជាចំនុចខ្លាំងរបស់កម្ពុជា ជាក់ស្តែងក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាជាធ្លុងមួយ ក្រោមព្រះមហាក្សត្រតែមួយ ថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីខ្មែរបាន មិនអាចមើលងាយខ្មែរបាន ។ ហើយដើម្បីប្រទេសកម្ពុជាកាន់តែរឹងមាំ កាន់តែមានការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត គឺត្រូវមានការចូលរួមមិនអាចខ្វះបានពីប្រជាពលរដ្ឋគ្រប់រូប យុវជនសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រកសាងខ្លួនជាធនធានមនុស្សដែលសង្គមត្រូវការ ឪពុកម្តាយត្រូវអប់រំកូនចៅឲ្យបានល្អ មន្ត្រីរាជការត្រូវខិតខំបំពេញការងារជូនរដ្ឋនិងប្រជាពលរដ្ឋ កសិករត្រូវខិតខំបង្កបង្កើនផល អ្នកធ្វើការ អ្នករកស៊ីត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរ កាត់បន្ថយការពិសារគ្រឿងស្រវឹង និងកុំធ្វើរឿងអបាយមុខផ្សេងៗ ។ កម្ពុជាឆ្អែតឆ្អន់ហើយជាមួយនិងសង្គ្រាម កម្ពុជាត្រូវការតែសន្តិភាព កម្ពុជាមិនដែលចង់ឈ្លានពានប្រទេសណាទេ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្តេជ្ញាជានិច្ចក្នុងការការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំយកសន្តិភាពជូនជាតិមាតុភូមិ ហើយបានរួមគ្នាជាមួយប្រជាពលរដ្ឋ តស៊ូកសាងប្រទេសជាតិតាំងពីចំនុចសូន្យរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះថាមពលអគ្គីសនី ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ព្រោះវាជាកត្តាចម្បង និងចាំបាច់បំផុតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការផ្តល់នូវសុខុមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ ដោយបានប្រែក្លាយកម្ពុជាពីប្រទេសគ្មានភ្លើងអគ្គិសនីប្រើប្រាស់ រហូតអាចផលិតអគ្គិសនីបានដោយខ្លួនឯងនិងមានតំលៃកាន់ល្អប្រសើរ កាន់តែមានឯករាជ្យភាពរឹងមាំលើវិស័យថាមពលអគ្គិនី ដែលធ្វើឲ្យប្រទេសជិតខាងមិនអាចយកបញ្ហាថាមពលអគ្គិសនី មកដាក់សម្ពាធធ្វើបាបនិងមើលស្រាលលើប្រទេសកម្ពុជាយើងមាននោះទេ ។ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា គោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក ៕

ស្ថានភាពព្រំដែននៅព្រះវិហារ និងឧត្ដរមានជ័យស្ងប់ស្ងាត់ តែថៃបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិត

2025/08/09 12:06:12 pm        1052
អ្នកនាំពាក្យបានឱ្យដឹងថា ព្រឹកនេះស្ថានភាពនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមាន ជ័យបន្តស្ងប់ស្ងាត់ ប៉ុន្តែថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតច្រើន។លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នៃថ្ងៃទី៩ ខែសីហាថា ស្ថានភាពនៅតំបន់ព្រំដែនចំណុចខេត្តព្រះវិហារ និងឧត្ដរមានជ័យ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹកនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គឺបន្តស្ងប់ស្ងាត់ យ៉ាងនេះក្ដីក៏កងទ័ពកម្ពុជានៅតែបន្តបង្កើនការប្រុងប្រយ័ត្នជាដដែល។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងដែរថា ថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនមកលើកម្ពុជា។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិអស់ជំនឿលើការផ្សព្វផ្សាយរបស់ថៃ រួមទាំងប្រជាជនថៃខ្លួនឯងក៏មានការមន្ទិលសង្ស័យចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃផងដែរ។ក្នុងកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅម៉ោង ២៤ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានបន្តរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ី ដោ យសម្រេចបាននូវកិច្ចព្រមព្រៀង ១៣ ចំណុចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀង ១៣ ចំណុចនេះ គឺដើម្បីពង្រឹងបន្ថែមលើសន្តិភាព និងស្ថិរភាពឱ្យបានយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ ដោយ៖ គង់ ឌិន

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក អញ្ជើញប្រគល់ស្បៀងជូនជនភៀសសឹកចំនួន ៤៥៥២គ្រួសារ ក្នុងស្រុកបន្ទាយអំពិល

2025/08/09 11:53:28 am        464
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលជូនជនភៀសសឹក សរុបចំនួន ៤៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អំណោយរបស់រាជរដ្ឋាភិបាលខាងលើ គឺជាការបង្វែអំណោយនៃកម្មវិធីស្បៀងឧបត្ថម្ភតាមសាលារៀន មកប្រគល់ជូនជនភៀសសឹកវិញបន្ទាប់ពីកើតមានជម្លោះតាមបន្ទាត់ព្រំដែន។ ការប្រគល់ស្បៀងនៅថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម។

មុខទំនិញដែលមានដើមកំណើតនៅអាម៉េរិក និងនាំចូលមកកម្ពុជា ពីអាម៉េរិកត្រូវបានអនុញ្ញាត ក្នុងអត្រាពន្ធគយ ០%

2025/08/09 10:33:49 am        440
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក ត្រូវបានអនុវត្តអត្រាពន្ធគយ ០% រហូតដល់មានការណែនាំសារជាថ្មី។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃទី៨ ខែសីហាកន្លងទៅ បានបញ្ជាក់ជូនអង្គប្រជុំនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖ ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០ % នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច។ឯកឧត្តមបណ្ឌិត បានរៀបរាប់បន្តថា ចំពោះយានយន្តផលិតនៅសហរដ្ឋអាម៉េរិកនិងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត។ ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០%នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិកចាប់ពីពេលនេះតទៅ។ ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ពាក់ព័ន្ធការងារនេះ ‌‌អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីលម្អិតដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងលើ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។សូមជំរាបជូនថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានាសរុបប្រមាណ ២០០រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី 

បេក្ខជន ៣៥៧នាក់ជាប់មន្ត្រីកសិកម្មឃុំ និងមានបេក្ខជន ៣៤១នាក់ ជាប់មន្ត្រីសុខាភិបាលកិច្ចព្រមព្រៀងការងារ

2025/08/09 10:12:10 am        497
ក្រសួងមុខងារសាធារណៈ នៅរាត្រីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីកសិម្មឃុំ និងលទ្ធផលការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។ ជាលទ្ធផលគឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់មន្ត្រីកសិកម្មឃុំ ហើយក៏មានបេក្ខជន ៣៤១នាក់ បានប្រឡងជាប់ជាមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។រយៈពេល ៥ថ្ងៃពេញជាប់គ្នានេះ ពោលចាប់រាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃ។ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល ក៏បានបញ្ចប់ត្រឹមល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥។ ការប្រកាសលទ្ធផលធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងសាធារណៈ ចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ និងមានការចូលរួមពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។ជាលទ្ធផល សម្រាប់ការប្រឡងមន្ត្រីកសិកម្មឃុំ គឺមានបេក្ខជន ៣៥៧នាក់ បានប្រឡងជាប់ ខណៈគោលដៅជ្រើសរើសគឺចំនួន ៣៧២នាក់ សម្រាប់ការបំពេញការងារនៅតាមឃុំសង្កាត់នៅតាមខេត្តចំនួន ២៣។ ក្រោយប្រឡងជាប់ជាស្ថាពរ បេក្ខជនត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមមួយរយៈពេលជាមុនសិន ទើបចេញទៅបំពេញការងារជាក់ស្ដែងជាមួយកសិករ នៅតាមឃុំ-សង្កាត់។ចំពោះការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមានបេក្ខជនប្រឡងជាប់ចំនួន ៣៤១នាក់ រីឯចំនួនជ្រើសរើសមានរហូតដល់ ៦៩៩កន្លែង។ បេក្ខជនទាំង ៣៤១នាក់ ត្រូវបំពេញការងារនៅតាមមណ្ឌលសុខភាព។ ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការប្រឡងថ្មីដែលរាជរដ្ឋាភិបាលទើបចាប់ផ្ដើមរៀបចំឡើង។ ការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺតម្រូវឱ្យបេក្ខជនដែលប្រឡងជាប់ត្រូវបំពេញកិច្ចសន្យាជាមួយអង្គភាពបំពេញការងារ។ កិច្ចសន្យាការងារ មានរយ:ពេលមួយឆ្នាំ និងមានការវាយតម្លៃ លើប្រសិទ្ធភាពការងារ ដើម្បីសម្រេចថាត្រូវបន្តកិច្ចសន្យាការងារ ឬបញ្ចប់កិច្ចសន្យាការងារ។ ចំពោះប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានា គឺទទួលបានដូចគ្នាទៅមន្ត្រីក្របខណ្ឌផងដែរ។ អត្ថបទ៖ គឹមហុក   

ក្រសួងការងារ ផ្សព្វ​ផ្សាយ​ឱកា​ស​ការ​ងារ​ជាង ៥ពាន់​កន្លែង​​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេសថៃ នៅក្នុង​ខេត្ត​ក្រចេះ

2025/08/09 09:08:25 am        319
ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋ​លេខា​ធិ​ការ និង​ឯក​ឧត្តម ម៉ុល វិបុល អនុ​រដ្ឋ​លេខា​ធិកា​រ នៃក្រ​សួង​ការ​ងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ ព្រម​ទាំង​មន្រ្តី​ក្រោម​ឱវាទ​ក្រសួង និង​អាជ្ញា​ធ​រ​ពាក់​ព័ន្ធ បាន​អញ្ជើញ​ចូល​រួម​សំណេះ​សំណាល និង​បើក​កម្ម​វិធី «វេទិ​កាកា​រ​ងារ» របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែល​ប្រព្រឹត្ត​ទៅនៅ​ឃុំ​ស្រែ​ចារ និងឃុំឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅថ្ងៃ​ទី៨ ខែ​សី​ហា ឆ្នាំ​២០២៥​នេះ​។ការបើកវេ​ទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលក​រខ្មែរ​ដែលទើប​ត្រឡប់​មក​ពីប្រទេ​សថៃ។ ក្នុង​ឱកាស​នោះ មន្រ្តី​របស់​ក្រសួង​ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​ឱកាស​ការ​ងារ និង​ការ​អប់​រំបណ្តុះ​បណ្តាល​បច្ចេ​កទេ​ស និង​វិជ្ជា​ជីវៈ ដល់​អ្នក​ចូលរួ​មចំនួន​ប្រមា​ណ ៣៧០នា​ក់ ខណៈដែ​លបង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ប្រមា​ណ ៧០នាក់ ទទួល​បាន​ការ​ងារ​ភ្លាមៗ​ពីក្រុម​ហ៊ុន​ធំៗ​ដែល​មានតម្រូវការ​កម្លាំង​ពលកម្ម​សរុប​ប្រមា​ណ​ជាង ៥ពាន់​កន្លែង​៕

ទាហានកម្ពុជាទាំង១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ គឺមានសុខភាព និងសុវត្ថិភាពល្អធម្មតា

2025/08/09 07:43:16 am        798
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ទាហានខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ខណៈកំពុងអនុវត្តបទឈប់បាញ់នោះ ត្រូវបានគណៈកម្មការកាកបាទ​ក្រហម​អន្តរជាតិ អះអាងថា ពួកគេគឺមានសុវត្ថិភាព​ និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារនេះ យ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់​មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាយើង​បាន​ធ្វើការទំនាក់ទំនង និងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែល​ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ​ដោយរហូតមកដល់ថ្ងៃនេះ ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ប៉ុន្តែកម្ពុជានៅតែ បន្តះអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ធ្វើការដោះលែង​ពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ​ចំនួន១៨នាក់ដែល ទាហានថៃចាប់ទៅដោយខុស​ច្បាប់នោះ ​រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជា​សហគមន៍អន្តរជាតិ​ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូន​ពួកគាត់ឲ្យមកកម្ពុជាវិញ​ឲ្យបានឆាប់ៗនេះផងដែរ។យ៉ាងណាក៏ដោយលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុក​សមាជិករបស់​ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជា​ទាហាខ្មែរ​ចំនួន១៨នាក់​ត្រូវបានគេអះ អាងថាពួកគាត់មានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ៕ អត្ថបទ បាន ចក់

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម

2025/08/08 09:53:34 pm        133
ភ្នំពេញ : ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទ គឺជារឿងចាំបាច់ក្នុងការ បន្តជំរុញធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ ឱ្យមានជីវភាពកាន់តែធូរធារ។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ គម្រោង ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុង បន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលនេះជាជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់ គ្រួសារនីមួយៗ ឱ្យមានជីវភាពរស់នៅសមរម្យ។លោកជំទាវ លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តី តែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះផ្លូវគឺជា ដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិផលពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹកទំនិញពីផ្សារមកផ្គត់ផ្គង់នៅតាម មូលដ្ឋាន និងការបង្កើតអាជីវកម្មផ្សេងៗជាដើម។លោកជំទាវ ឯក គន្ធវារី ក៏បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង និងថែទាំរហូត ដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅលើការងារលើក កម្ពស់ផ្លូវ សម្រាប់ប្រើប្រាស់យូរអង្វែងដល់សាធារណជនធ្វើដំណើរទូទៅ។សូមបញ្ជាក់ថា គម្រោងទី១, ការងារថែទាំខួបផ្លូវចំនួន ៣ ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ, ទទឹង ៤,៥ ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែតភ្នំពេញ និងសាងសង់លូមូលចំនួន៥កន្លែង ស្ថិតក្នុងឃុំខ្នុរដំបង ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំដងក្តារ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកគម្រោងទី២, ការងារថែទាំខួបផ្លូវដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ១ ខ្សែ (ថ្នល់បំបែក-បុសថ្លាន់) ប្រវែងជាង ១១ គីឡូម៉ែត្រ, ទទឹង ៦ ម៉ែត្រ, គូសគំនូសចរាចរណ៍ទំហំជាង ២ ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលគម្រោងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម៕អត្ថបទ៖ សុន រ៉ាឌី

ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..

2025/08/08 09:24:38 pm        153
រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺម និងមានសុខភាពល្អទាំងអស់គ្នា។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ

2025/08/08 09:03:07 pm        360
កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខវិរកងទ័ពពលី ក្នុងបុព្វហេតុ ជាតិ ការពារមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី ចំនួន ៥ គ្រួសារ ស្ថិតក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ។​លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុម ការងារធនាគារជាតិនៃកម្ពុជា និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខន្ធវិរកងទ័ពពលីក្នុងបុព្វហេតុ ការពារមាតុភូមិ, ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំនូវការរំលែកមរណៈទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវិរកងទ័ព ដោយ ការដឹងគុណ ចំពោះវិរៈភាពដ៏អង់អាចក្លាហាន នឹងចងចាំជានិច្ច ក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប ព្រមទាំងបានប្រគល់ថវិកាដល់ក្រុម គ្រួសារវិរកងទ័ពផងដែរ។លោកជំទាវអគ្គទេសាភិបាល ក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិញវត្ថុនៅកម្ពុជាទាំងអស់ យកចិត្តដាក់ចូលររួមគ្នាដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ភរិយានៃសព ដោយលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នីមួយៗ ជាពិសេសជួយសម្របសម្រួលដល់ការសិក្សារបស់កូនៗយុទ្ធជនពលី និងផ្ដល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានសិក្សា បច្ចេកទេសធនាគារ ជូនដល់ពួកគាត់ ក្រោយពីការប្រឡងជាប់បាក់ឌុបផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារវិរកងទ័ពពលី ត្រូវមានស្មារតីរឹងម៉ឹង និងត្រូវខិតខំថែរក្សាកូនៗឲ្យ បានល្អ និងបង្កលក្ខណៈងាយស្រួលដើម្បីឲ្យពួកគាត់បានរៀនសូត្រ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការងារអបរំ ជាពិសេសលើការបណ្តុះបណ្តាលជំនាញជូនដល់យុវជនកម្ពុជា ក្នុងគោលដៅជំរុញឱ្យពួកគាត់ទទួលការងារធ្វើ ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាកម្ពុជា ជូនដំណឹងដល់ភាគីសភាអឺរ៉ុប អំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ររបស់កម្ពុជា
05/05/2026 09:05 AM
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
05/05/2026 09:05 AM
អារ៉ាប់រួម៖ ប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់មីស៊ីល និងយានដ្រូន ខណៈជើងហោះហើរត្រូវបង្វែរទិសដៅ
05/05/2026 09:05 AM
អ៊ុយក្រែន និងរុស្ស៊ី ប្រកាសបទឈប់បាញ់ដាច់ដោយឡែកពីគ្នាចន្លោះថ្ងៃទី៨ និងទី៩ ខែឧសភា
05/05/2026 09:05 AM
បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់
05/05/2026 08:05 AM
ប្រេងឡើងថ្លៃ ៦% ខណៈអ៊ីរ៉ង់ដុតបំផ្លាញកំពង់ផែប្រេងរបស់អារ៉ាប់រួម និងវាយប្រហារនាវានៅច្រកសមុទ្រ Hormuz
05/05/2026 08:05 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារថ្មី ខណៈដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស
05/05/2026 08:05 AM
អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM