អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព !
ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួន ខណៈសមត្ថកិច្ចខេត្តបាត់ដំបងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

2025/08/08 07:00:47 pm        232
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំនួន១៩នាក់, នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន៩នាក់, នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាចំនួន១៤នាក់, និងនៅក្នុងមន្ទីរពេទ្យ ព្រះអង្គឌួងចំនួន១នាក់។ ដោយវីរៈកងទ័ពទាំង៤៣នាក់ខាងលើនេះ រងរបួសដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន ក្នុងការ ការពារបូរណភាពទឹកដីជូនជាតិ។ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំ នៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទីតាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះលោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្រាញននៀល តស៊ូការពារទឹកដី។ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះផងដែរ។ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីនៃយើង៕ ​អត្ថបទ៖ សំ ងីម

រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus

2025/08/08 06:28:25 pm        202
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus, នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល។​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមអបអរសាទរមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលបានទទួលវិញ្ញាបនបត្រទទួលគុណភាព ពី ISO។ សមទ្ធិផលនេះ គឺជាភស្តុតាងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរពិសោធន៍ទាំងបី ក៏ដូចជាការគាំទ្រយ៉ាងរឹងមាំពីដៃគូសហការ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា។ ចាប់តាំងពីដើមអាណត្តិទី៧មក រាជរដ្ឋាភិបាលបានកំណត់យកការពង្រឹងប្រព័ន្ធសេវាសុខាភិបាលជាអាទិភាពមួយ នៅក្នុងចំណោមអាទិភាពផ្សេងៗទៀត សម្រាប់ការផ្តល់សុខុមាលភាពជូនប្រជាជន។ នៅក្នុងន័យនេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាល ហើយចាត់ទុកការពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេសជាយុទ្ធសាស្រ្តស្នូលមួយរបស់វិស័យ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបនឹងការផ្ទុះរាលដាលនៃជំងឺឆ្លង។ ដូចនេះ ការងារលើកកម្ពស់គុណភាពសេវាមន្ទីរពិសោធន៍វេជ្ជសាស្រ្ត គឺជាការងារដែលត្រូវធ្វើជាចាំបាច់ និងមិនអាចពន្យារពេលវេលាបាន។ ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានមុខងារជាមន្ទីរពិសោធន៍បង្អែកជាតិ បានផ្តល់កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិតមូលដ្ឋាន បានចាប់តាំងពីឆ្នាំ២០១១មក។ គិតមកដល់ពេលនេះ វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ គឺជាកម្មវិធីលើកកម្ពស់គុណភាពសេវាមួយ ដែលបានអនុវត្តនៅតាមមន្ទីរពិសោធន៍នៃមន្ទីរពេទ្យសាធារណៈគ្រប់កម្រិត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូម ជូននូវអនុសាសន៍មួយចំនួនទៀត សម្រាប់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធទាំងអស់ យកទៅធ្វើការពិចារណា ក្នុងកម្រិតបច្ចេកទេស និងរៀបចំជាសកម្មភាព សម្រាប់ពង្រឹងការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ជាបន្តទៀត៖1. អ្នកបច្ចេកទេសមន្ទីរពិសោធន៍ត្រូវខិតខំសិក្សាបន្ថែម ឱ្យលើសពីអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសមន្ទីរពិសោធន៍ ឱ្យឈានឡើងមួយកម្រិតទៀត។2. វិទ្យាស្ថានត្រូវចូលរួមសហការរិះរក និងរៀបចំគោលនយោបាយគ្រប់គ្រងគុណភាពសេវាមន្ទីរ ពិសោធន៍នៅកម្ពុជា ឱ្យសមស្របទៅនឹងបរិបទរបស់ប្រទេស និងមានលក្ខណៈកាន់តែប្រសើរឡើងជាជំហ៊ានៗ ដើម្បីធានាថា សេវាមន្ទីរពិសោធន៍មានគុណភាព និងមាននិរន្តរភាព។3. ការប្រើប្រាស់ឧបករណ៍សម្រាប់ការវាយតម្លៃមន្ទីរពិសោធន៍សាធារណៈ និងឯកជន គួរតែឈរលើស្តង់ដាតែមួយ។ ដូច្នេះវិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការក្នុងការផ្តល់ធាតុចូលដល់នាយកដ្ឋានមន្ទីរពេទ្យ ដើម្បីកែសម្រួលស្តង់ដានៃការវាយតម្លៃមន្ទីរពិសោធន៍ទាំងពេល សុំអាជ្ញាបណ្ណ និងពេលបន្តអាជ្ញាបណ្ណ។4. មន្ទីរពិសោធន៍ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តកម្មវិធីកែលំអគុណភាពជាប្រចាំ ដើម្បីកែលំអគុណភាពជាបណ្តើរៗ ឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ និងធានាបានសេវាធ្វើតេស្តដែលមានគុណភាពជូនដល់ប្រជាជន។5. រៀបចំប្រព័ន្ធមន្ទីរពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និងឆ្លើយឆ្លង គ្នាបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងបម្រើសេវាគាំទ្រការ ថែទាំ និងព្យាបាលបានកាន់តែទូលំទូលាយ៕អត្ថបទ រដ្ឋា

ឯកឧត្តម ព្រាប កុល ដឹកនាំសប្បុរសជនខ្មែរ និងបរទេសចុះចែកអំណោយជូនពលរដ្ឋភៀសសឹកនៅវត្តពើងព្រះគោ ខេត្តព្រះវិហារចំនួន ៣៦០ គ្រួសារ

2025/08/08 06:05:21 pm        195
ព្រះវិហារ៖ នៅថ្ងៃទី៧ ខែសីហា ២០២៥ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំសប្បុរសជនខ្មែរ និងបរទេសចុះចែកអំណោយជូនពលរដ្ឋភាសសឹកនៅ វត្តពើងព្រះគោ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារចំនួន ៣៦០ គ្រួសារ ដែលត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នានៅស្រុកជាំក្សានទល់ដែនខ្មែរ-ថៃ។ អំណោយសប្បុរសធម៌ រួមមានអង្ករ ស្បៀងអាហារ គ្រឿបឧបភូបបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដែលបានមកពីការចូលរួមបរិច្ចាកពីសំណាក់សប្បុរសជន តាមរយៈឯកឧត្តម ព្រាប កុល ក្នុងនោះរួមមាន ៖- សមាគមសហគ្រិនសាកល1% - សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)- ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងសប្បុរសជនខ្មែរ និងបរទេសដែលនេះគឺជាការចូលរួមចំណែកបង្ហាញនូវស្មារតីមិត្តខ្មែរជួយខ្មែរ និងនិងសាមគ្គីជាតិខ្មែរ។ ក្នុងបេសកកម្មសប្បុរសធម៌នេះផងដែរ ឯកឧត្តម ព្រាប កុល ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខេត្តសៀមរាបផងដែរ៕

កម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃ ដែលត្រៀមប្តឹងកម្ពុជាទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ - ICC

2025/08/08 05:57:03 pm        498
ប្រទេសកម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃដែលគ្រោងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ កម្ពុជាកំដរភាគីថៃដល់ទីបញ្ចប់ ប្រសិនបើថៃមានបំណងពិតប្រាកដ និងមិនបានតែមាត់លើការចង់ប្រើប្រាស់យន្តការអន្តរជាតិដោះស្រាយវិវាទព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាតែងបង្ហាញជំហរយ៉ាងរឹងមាំ ហើយប្រកាសទទួលយកយន្តការច្បាប់អន្តរជាតិយ៉ាងពេញទំហឹង និងមិនស្ទាក់ស្ទើរឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham បានបញ្ជាឱ្យរៀបចំពាក្យបណ្ដឹងទាំងព្រហ្មទណ្ឌនិងរដ្ឋប្បវេណីប្រឆាំងនឹងកម្ពុជាទៅអន្តរជាតិ។ ឆ្លើយតបនឹងភាគីថៃ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រន់ក្នុងការត្រៀមរៀបចំប្រមូលភស្តុតាងជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្ត បទល្មើសរបស់ភាគីថៃក្នុងអំឡុងពេលវាយប្រហាររយៈពេល៥ថ្ងៃជាមួយកម្ពុជា។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងងងើលក្នុងគោលបំណងឈ្លានពានអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ដែលទង្វើនេះខុសទាំងស្រុងទៅនឹងច្បាប់អន្តរជាតិលើមាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមាត្រាទី២ នៃធម្មនុញ្ញអាស៊ាន។នៅក្នុងពេញមួយអំឡុងប្រតិបត្តិការយោធាខុសច្បាប់អន្តរជាតិឈ្លានពានកម្ពុជានេះផងដែរ ភាគីថៃបានប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិជាច្រើនមកលើកងកម្លាំងកម្ពុជានិងគោលដៅស៊ីវិល ផ្ទះសម្បែងពលរដ្ឋ និងសាលារៀនជាដើម។ល។ ដែលក្នុងនោះភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំងបាញ់បំពាក់រ៉ូកែតរយៈចម្ងាយឆ្ងាយ (F-16) មកកាន់ទីវត្តអារ៉ាមកម្ពុជា ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលសកម្មភាពនេះជាឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ បំពានទាំងស្រុងលើ លក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និង អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២។ ទន្ទឹមនឹងនេះ ភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្គោម (Cluster Bombs) និងផ្សែងពុល (Poison Gas) ដើម្បីវាយប្រហារមកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងគោលបំណងរំលោភមកលើដែនអធិបតេយ្យកម្ពុជា និងសម្លាប់ទាហ៊ានកម្ពុជានៅលើទឹកដីកម្ពុជាផងដែរ។ ការប្រើប្រាស់អាវុធទាំងនេះរបស់ភាគីថៃ គឺល្មើសទាំងស្រុងលើអនុសញ្ញាហាមឃាត់នៃការប្រើប្រាស់អាវុធប្រឆាំងមនុស្សជាតិប្រភេទគ្រាប់បែកចង្គោម Cluster Bombs និងផ្សែងពុលដែលទង្វើរនេះជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី (Chemical Weapons Convention - CWC)។ ក្រៅតែពីការប្រើប្រាស់គ្រប់មធ្យោបាយខុសច្បាប់គ្រប់ទម្រង់លើដីនិងលើអាកាស ហើយបរាជ័យដោយកងកម្លាំងដ៏អង់អាចរបស់កម្ពុជា ភាគីថៃបានប្រព្រឹត្តិអំពើអមនុស្សធម៌ ផ្ទុយនឹងច្បាប់អន្តរជាតិ ដោយគ្មានភាពខ្មាស់អៀនបន្ថែមទៀត ពោលគឺភាគីថៃបាននិងកំពុងបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ក្រោយពីបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នានៅប្រទេសម៉ាឡេស៊ី ដែលកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមក្រសែភ្នែកអន្តរជាតិសម្រប សម្រួលដោយប្រធានអាស៊ានប្តូវេនម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងតាមដានយ៉ាងយកចិត្តទុកដាក់ដោយសាធារណរដ្ឋប្រជាមានិតចិន។  អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ គឺភាគីថៃបានចាប់ទាហ៊ានកម្ពុជាចំនួន២០នាក់ធ្វើជាចំណាប់ខ្មាំង នៅក្រោយ បទឈប់បាញ់ចូលជាធរណមាន ដែលសកម្មភាពនេះល្មើសទាំងស្រុងលើកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងហ្សឺណែវ (1949 Geneva Convention) មាត្រា១១៨ ក្នុងនោះបើយោងតាមប្រភពទាហានថៃដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ភាគីថៃបានធ្វើទារុណកម្មមកលើទាហ៊ានកម្ពុជា រហូតមានបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ដែលត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីពេលថ្មីៗកន្លងទៅនេះ។ ប៉ុន្តែដោយឡែក ជាការគួរឱ្យសោកស្តាយគឺ ភាគីថៃមិនទាន់ព្រមប្រគល់ទាហ៊ានកម្ពុជាដែលនៅសេសសល់មកឱ្យកម្ពុជានៅឡើយវិញនោះទេ។ ទន្ទឹមនឹងគោលបំណងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះផងដែរ ភាគីថៃគួរតែមានភាពក្លាហានជាមួយកម្ពុជាពាក់ព័ន្ធនឹងការយករឿងក្តីតំបន់ទាំង ៤ ពោលប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីវិនិច្ឆ័យផងដែរ៕ដោយវង្ស មករាសាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

អភិបាលខណ្ឌ៧មករា ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនពលករ ត្រឡប់មកពីប្រទេសថៃ

2025/08/08 05:53:51 pm        166
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានចុះសំណេះសំណាលនិងសួរសុខទុក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលកនៅប្រទេសថៃ វិលត្រឡប់មកវិញ។ជាក់ស្ដែងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារខណ្ឌ ចុះទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះសាច់ញាតិ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា។ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺស្របតាមការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ ដល់ប្រជាពលរដ្ឋជានិច្ច ។ ក្នុងការចុះសំណេះសំណាលនេះដែរ លោកអភិបាលបាននាំអំណោយសម្ភារៈប្រគល់ជូនរួមមាន អង្ករ ទឹកត្រីទឹកស៉ីអ៉ីវ មី ត្រីខ ទឹកសុទ្ធ និងវត្ថុប្រើប្រាស់ចាំបាច់ មួយចំនួន ។ក្រៅពីនេះ លោក ថេង សុថុល ក៏បានជួយសម្រួលធ្វើ ការងារនិងឯកសារមួយចំនួន ដែលពួកគាត់បានបាត់ និងផ្ដល់នូវបណ្ណសមធម៌ ដើម្បីឲ្យគ្រួសារពួកគាត់អាចទទួលបានសិទ្ធិ និងអត្ថប្រយោជន៍សង្គមតាមច្បាប់។ ការចូលរួមនេះ ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលជួយពលករ និងគ្រួសារដែលកំពុងប្រឈមមុខបញ្ហាជីវភាព៕អត្ថបទ៖ កុម្ភៈ

ក្រុមការងារបច្ចេកទេសជំរឿនមន្ត្រី ប្រជុំពិភាក្សាលើការចាប់ផ្តើមប្រតិបត្តិការជំរឿនមន្រ្តីជាក់ស្តែងតាមគោលដៅនីមួយៗ

2025/08/08 05:42:13 pm        171
ភ្នំពេញ ៖ សប្តាហ៍កន្លងទៅ ក្រសួងមុខងារសាធារណៈ រួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។ ដើម្បីគិតគូរបន្ថែមលើប្រសិទ្ធភាពនៃការអនុវត្ត ក្រុមការងារបច្ចេកទេសបានរៀបចំប្រជុំពិភាក្សាលើការចាប់ផ្តើមប្រតិបត្តិការជំរឿនមន្រ្តីចំនួន ៣លើក ដាច់ដោយឡែក។ កិច្ចប្រជុំបីថ្ងៃជាប់គ្នានេះជាជំនួបរវាងក្រុមការងារជំរឿនមន្ត្រីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកលើ (១)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (២)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង(៣)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។ កិច្ចប្រជុំនីមួយៗ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។អង្គប្រជុំបានស្តាប់បទបង្ហាញ និងទទួលព័ត៌មានផ្សេងៗ ដើម្បីរៀបចំយន្តការអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវរបស់ក្រុមការងារនីមួយៗឱ្យបានច្បាស់លាស់ និងបានគ្រប់ជ្រុងជ្រោយ។

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

2025/08/08 05:39:07 pm        173
ប៉ៃលិន៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្តកំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុ ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញ ចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត ប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីប្រទេសថៃបានបង្កសង្រ្គាមឈ្លានពាន រយៈពេល ៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត វិញតាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ។សូមបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនៅមុនពេលមានជម្លោះព្រំដែនកើតឡើង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគីកម្ពុជា និងថៃផងដែរ៕

ព្រះសង្ឃខេត្តស្វាយរៀងនាំគ្រឿងឧបភោគផ្ដល់ជូនដល់វីរៈកងទ័ពនិងជនភៀសសឹកឈរជើងទិសខេត្តព្រះវិហារនិងខេត្តឧត្តមានជ័យ

2025/08/08 05:02:23 pm        200
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគ រួមមានអង្ករ មី ត្រីខ នំអន្សម នំចាំងប្រមាណជាង ៣ពាន់នំ ភេសជ្ជ: និងថវិកា ដែលជាអំណោយ បានពីការចូលរួមប្រមូលផ្តុំ របស់ព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្តព្រះពន្លា ស្រុកស្វាយទាប និងវត្តត្រពាំងត្រាវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងត្រូវបានព្រះគ្រូ ញឹម ចន្ទ័ថៃ និងព្រះគ្រូ គង់ សុម៉ាលី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បាននាំទៅផ្ដល់ជូន ដល់វីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី និងជនភៀសសឹក នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ក្នុងឪកាសដឹកនាំប្រជាពុទ្ធបរិសទ័វេចនំអន្សម សម្រាប់នាំយកទៅចែកផ្តល់ដល់វរះកងទព័ និងជនភៀសសឹក ព្រះតេជគុណ ញឹម ចន្ទ័ថៃ និង ព្រះតេជគុណ គង់ សុម៉ាលី បានមានសង្ឃដិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះសង្ឃ ពុទ្ធបរិសទ័ ដែលបានចូលរួមវិភាគទាន ជាបច្ចយ័ គ្រឿងឧបភោគ បរិភោគប្រមូលផ្តុំ សម្រាប់នាំយកផ្តល់ជូនដល់វរះកងទព័ និងជនភៀសសឹកដោយចោរសៀមឈ្លានពានទន្ទ្រានមកលើព្រះរាជាណាចក្រកម្ពុជា ។    សូមបញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍ ដែលកម្ពុជា និងប្រទេសថៃ បានប៉ះទង្គិច ដោយប្រើប្រាស់អាវុធ ការពារទឹកដីពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ព្រះសង្ឃខេត្តស្វាយរៀង បានធ្វើការនាំគ្រឿងឧបភោគបរិភោគទៅធ្វើការ ឧបត្ថម្ភ បន្ថែមដល់វីរៈកងទ័ព ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងការ ធ្វើពលិកម្មដ៏ធំធេងរបស់វីរៈកងទ័ពផងដែរ៕ ដោយ ៖ ភា សារិទ្ធ

ពលករធ្វើការនៅប្រទេសថៃ អរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើពួកគាត់ និងជួយអោយមានការងារធ្វើនៅជិតផ្ទះ មិនមានការភិតភ័យ

2025/08/08 04:38:28 pm        148
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងចំនួន៨គ្រួសារ ដែលបានវិលមកពីប្រទេសថៃវិញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយពីមកដល់ព្រំដែនកម្ពុជា និងមានក្រុមការងាររបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក បានយកចិត្តទុកដាក់ដល់សុវត្ថិភាពដោយមានឡានមកទទួលទៅកាន់ស្រុកកំណើត និងមានបាយទឹកហូបរហូតមក។ ពេលមកដល់ផ្ទះមានឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានចុះមកសួរសុខទុក្ខ ក៏ដូចជាផ្តាំផ្ញើអោយខិតខំកសាងជីវភាពគ្រួសារ និងថែសុខភាព។ ក្រោយឃើញការយកចិត្តទុកដាក់របស់ ក្រុមការងារ និងអាជ្ញាធរបែបនេះ ពួកគាត់នឹងឈប់ចំណាកស្រុក ដោយត្រូវខិតខំធ្វើការងារនៅក្នុងស្រុកជិតផ្ទះសម្បែងវិញ ព្រោះប្រាក់ខែនៅស្រុកខ្មែរល្អជាងស្រុកថៃផង។ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញចុះពិនិត្យដោយផ្ទាល់ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល។ ឯកឧត្តម អ៊ុក ពញ្ញា បានសំណូមពរដល់ពលករទាំងអស់ អោយប្រញាប់ទៅដាក់ពាក្យធ្វើការងារ ព្រោះក្នុងខេត្តកំពង់ឆ្នាំងមានការងារនៅតាមរោងចក្រ សហគ្រាសជាច្រើនកន្លែងរង់ចាំទទួលបងប្អូន។ ត្រូវចេះថែរក្សាសុខភាពក្រុមគ្រួសារអោយបានល្អ អោយកូនទៅរៀនសូត្រ និងខិតខំដាំដុះបន្លែបង្ការ និងបង្ករបង្កើនផលស្រូវ។ ម្យ៉ាងទៀតបើបងប្អូនចង់រកការងារធ្វើ ហើយពាក់ព័ន្ធនឹងសេវាសាធារណៈ បងប្អូនត្រូវមករកអាជ្ញាធរឃុំជួយអោយបានលឿន និងដាក់ការងារធ្វើបានទាន់ពេលផងដែរ៕ កាំង ហុងវាស្នា 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធ​វីរកងទ័ពជួរមុខ​ដែល​បាន​ពលី​ជីវិត​នៅ​សមរភូមិ

2025/08/08 04:15:49 pm        870
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ​កម្ពុជា លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាពនៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីនេះ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កង​កម្លាំងទាំងបីប្រភេទ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ នៅគេហដ្ឋានសព ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានចូលរួមរំលែកទុក្ខជាមួយគ្រួសារ លោក​អនុ​សេនីយ៍​ឯក ប្រាក់ ពិសិដ្ឋ ជាវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និង​មាតុភូមិកម្ពុជា និងបានឧបត្ថម្ភទឹកប្រាក់មួយចំនួន។ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី បានគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរួច ថ្នាក់ដឹក​នាំខេ​ត្ត​ក្រចេះ​ក៏​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ កងឯកភាពនៃកងពលតូចអន្តរាគមន៍លេខ ៨ និងបានចូលរួមរំលែកទុក្ខជាមួយគ្រួសារ រួម​ទាំង​បានឧបត្ថម្ភទឹកប្រាក់មួយចំនួនផងដែរ។ក្នុងនាមថ្នាក់ដឹកនាំខេត្តក្រចេះ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហាន​របស់​វីរ​កងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួង​សួង​ដល់​ដួង​វិញ្ញា​ណក្ខន្ធ​វីរក​ង​ទ័ព​ដែល​បានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ សេង ម័រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពសេវាសម្ងាត់និយាយថា មន្ត្រីរបស់ខ្លួនបានបាញ់ជនសង្ស័យប្រដាប់អាវុធនៅជិតសេតវិមាន
05/05/2026 11:05 AM
អ្នកចាំទីវ័យចំណាស់ដល់ ៧០ ឆ្នាំនៅតែអាចបង្ហាញខ្លួនការប្រកួតផ្លូវការបាននៅអេស្ប៉ាញ
05/05/2026 11:05 AM
ការជម្លៀសត្រូវបានគ្រោងទុក ខណៈការផ្ទុះឡើងវីរុស Hanta ធ្វើឲ្យជាប់មនុស្ស១៥០នាក់នៅលើនាវាទេសចរណ៍នៅអាហ្វ្រិកខាងលិច
05/05/2026 11:05 AM
ស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប់រួម ចេញការព្រមានអំពី «ការគំរាមកំហែងតាមអាកាសដ៏ខ្លាំងក្លា»
05/05/2026 11:05 AM
សេវាតាមដាននាវាដឹកប្រេង៖ អ៊ីរ៉ង់អាចប្រើប្រាស់ការនាំចេញប្រេងដែលផ្លូវទឹកត្រូវបានបិទសម្រាប់ការប្រើប្រាស់ក្នុងស្រុក
05/05/2026 11:05 AM
អធិការបតីអាល្លឺម៉ង់៖ អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការយកពិភពលោកធ្វើជាចំណាប់ខ្មាំង
05/05/2026 11:05 AM
ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់អាមេរិក ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងទូកអ៊ីរ៉ង់
05/05/2026 11:05 AM
មេដឹកនាំអ៊ុយក្រែន ជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគី មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ
05/05/2026 11:05 AM
មនុស្សជាង២០នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីនៅខេត្តហ៊ូណាន ប្រទេសចិន ខណៈលោក Xi អំពាវនាវឱ្យស៊ើបអង្កេត
05/05/2026 11:05 AM
ប្រធានសភាលីបង់ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា៖គ្មានការចរចាជាមួយអ៊ីស្រាអែលទេរហូតដល់សង្គ្រាមបញ្ចប់
05/05/2026 11:05 AM