លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី

ព័ត៌មានជាតិ

TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​កំពុង​ចាត់​វិធាន​ការ​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​យោធា​កម្ពុជាទាំង១៨រូប​ដែល​ថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព

2025/08/04 03:05:40 pm        1547
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បាន​ផ្ញើ​សារ​ជូនចំពោះបងប្អូនជនរួមជាតិថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏​រាជ​រដ្ឋាភិបាល​កម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព​របស់​យោធា​កម្ពុជា​ចំនួន​១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​យោធាក​ម្ពុជាឱ្យ​បានឆាប់បំផុត និងមានសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដីថ្លែងថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេ​បញ្ជាការ​យោធ​ភូ​​មិ​ភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។សម្ដេចបានបន្តថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និង​អង្គ​ការ​អន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បី​ខិត​ខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាធិការ​សិទ្ធិម​នុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជា​តិទ​ទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និង​បញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រឡប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕ 

នៅម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់

2025/08/04 02:32:21 pm        737
ភ្នំពេញ៖ នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣0ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះរំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀតរបស់ភាគីថៃលើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់។អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថឆា ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ, ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព, ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory.This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/04 01:38:20 pm        647
Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand11:00 AM, August 4, 2025 Intervention by H.E. Pen Bona, Royal Government Spokesperson: Respected Cambodians both at home and abroad, I would like to highlight the following noteworthy benefits and enduring strengths of our nation: First, Cambodia is guided by experienced and visionary leaders who possess clear strategies and a long-term perspective across the military, political, and diplomatic spheres. They are steadfast in their commitment to peace and deeply respectful of international law. Second, Cambodia is safeguarded by dedicated and courageous armed forces, who loyally carry out their mission to preserve peace, protect national sovereignty, and uphold the honor and dignity of the Cambodian nation. Third, the Cambodian people possess an extraordinary ability to unite as one, especially in times of national danger, whether from aggression or external threats. They are proud patriots, firmly committed to national unity, without embracing extremism. Fourth, Cambodia benefits from a unified and disciplined leadership system, in which both civil servants and armed forces diligently carry out the directives and orders of their leaders with loyalty and professionalism. This strength was clearly demonstrated during the five-day armed conflict from July 24 to 28, 2025. Although Cambodia is a small nation, it has earned the attention and admiration of the international community for its strong national solidarity and harmonious relations with the international community. Therefore, I call one all Cambodians continue to cultivate this lasting spirit of unity for generations to come.

ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភា ក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

2025/08/04 01:38:00 pm        383
នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយ​មាន​វត្ត​មានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប។អង្គប្រជុំបា​ន​ដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន១រូប ជាសមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភាជំនួសឯកឧត្តម លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។ស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំនិងធ្វើការពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចលើសុពលភាព។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចលើសុពលភាពបេក្ខជនរួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានដំណើរការបោះឆ្នោត ហើយឯកឧត្តម ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភាសម្រាប់អាណត្តិទី៤ (២០២៥- ២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល

2025/08/04 12:51:12 pm        520
គ្រួសារយោធិនពលីក្នុងការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ បាន​ថ្លែង​អំណរ​គុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបំណុល ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ។ក្រោយពេលយោធាកម្ពុជា និងយោធាថៃ បានប៉ះទង្គិច​គ្នានៅ​តា​ម​បន្ទាត់​ព្រំដែន​រហូត​ធ្វើ​ឱ្យ​យោធា​កម្ពុជា​មួយចំនួនបានបាត់បង់ជីវិតនោះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ផ្ញើ​សារចូលរួមរំលែកមរណទុក្ខ និងផ្តល់ជាថវិកាជូនគ្រួសារសពជាបន្តបន្ទាប់។ ក្នុងនោះ ដោយ​មើលឃើញពីបញ្ហាហិរញ្ញវត្ថុជាកម្ចីរបស់យោធិនពលីជាមួយបណ្តាធនាគារ និង​គ្រឹះស្ថា​ន​មី​ក្រូហិ​រញ្ញវត្ថុ ក៏ដូចជាតបតាមការអំពាវនាវរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី អំពាវនាវ​ឱ្យ​លុប​ចោល​បំណុល​នោះ មានគ្រួសារយោធិនពលី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ ក្រោយ​យោធិនជាមេគ្រួសារត្រូវបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ។គ្រួសារយោធិន ដែលត្រូវបានធនាគារលុបចោលបំណុល លើកឡើងថា ការលុប​ចោល​បំណុល​នេះ​ គឺជាការគិតគូរយ៉ាងម៉ត់ចត់បំផុត និងសម្រាល​បន្ទុ​កហិ​រញ្ញ​វត្ថុ​ជូន​ក្រុម​គ្រួសារ​យោធិន​ពលី​នីមួយ​ៗ​។សូមជម្រាបថា តបតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីលារលុបចោលបំណុលនេះ បណ្តា​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន​ប្រកាស​ចូល​រួម​លុប​ចោល​បំណុល​ទាំង​អស់​របស់​យោធិន​ពលី​ គឺតបស្នងសងគុណ ក៏ដូចជាការគោរព​ដល់​ការ​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​នៃ​កិច្ច​ការ​ការពារ​ជាតិ និងជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ព្រមទាំងក្រុមគ្រួសារ ក្នុង​ចំណែក​ណា​មួយ​ក្នុងអំឡុងពេលដ៏សែនលំបាក។លើសពីនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នឹងចងចាំនូវការលះបង់ដ៏ធំធេង និង​វីរភាពដ៏ក្លាហានរបស់យោធិនពលីគ្រប់រូប នៅ​ក្នុង​បុព្វ​ហេ​តុ​នៃ​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​៕

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ចោទជាសំនួរ​ថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨រូបមកឲ្យកម្ពុជាវិញ?

2025/08/04 12:05:58 pm        1750
​នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ចោទ​សួរ​ជាសំនួរថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ​?តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រោយ​សម្រាក​បាន​ជាង​២​ម៉ោង​យើង​មកប្រចាំការបន្តទៀតជាមួយនឹងការ​ពិនិត្យ​សភាពការណ៍​ជួរ​មុខ​ ដើម្បី​បន្ត​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់​នូវ​បទ​ឈប់បាញ់ និង​ពង្រឹង​កិច្ចការពារខ្លួនប្រឆាំងនឹងការ​រំលោភ​ណា​មួយពីភាគីម្ខាងទៀត។សម្ដេចតេជោបន្តថា សម្ដេច​ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី (សម្ដេចធិបតី ហ៊ុន ម៉ាណែត) ដើម្បី​ជំរុ​ញការស្នើសុំទៅកាកបាទ​ក្រហម​អន្តរជាតិ ដើម្បីបំពេញតួរនាទី​ទាក់​ទង​ដល់​កង​ទ័ព​កម្ពុជា ១៨​រូប​ដែល​ថៃ​ចល័ត​ទ័ពចូលមកចាប់ក្នុងបន្ទាយនៃ​កងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមានរយៈពេល​ប្រមាណ៨ម៉ោង​ដែលជាការបំពានលើ​កិច្ច​ព្រមព្រៀងឈប់បាញ់ ដែល​ហាម​បាញ់ ​ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ហេតុផល​អ្វីទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​១៨​រូបមកឲ្យកម្ពុជាវិញ?សូមជម្រាបជូនផងដែរថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថារហូតមកដល់ព្រឹកថ្ងៃទី០៤សីហានេះ​កង​កម្លាំង​កម្ពុជា ១៨រូប ភាគីថៃ​មិនទាន់ប្រគល់មកឲ្យកម្ពុជាវិញទេ ក្រៅតែពីកងកម្លាំងរបស់យើងចំនួន២រូបដែលបញ្ជូនត្រឡប់មកវិញកាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ក្នុងស្ថានភាពរបួសប៉ុណ្ណោះ ខណៈរាជរដ្ឋាភិបាលបានកំពុងបន្តចរចា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៃ​បញ្ជូន​ពួក​គាត់​មកវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពដែលបានពលី ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ

2025/08/04 12:05:41 pm        164
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារៈបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព លោកនាយចំណង់ ចាប ថី អាយុ៥៥ឆ្នាំ កងពលតូច លេខ៣ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ជាវីរៈកងទ័ពការពារទឹកដី ដែលបានពលីជីវិតកាលពីថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នារ វាងកងទ័ព កម្ពុជា-ថៃ នៅតាមបន្ទាត់ព្រំដែន។បច្ចុប្បន្ននេះក្រុមគ្រួសារនៃសព បានយកមកធ្វើពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅ ភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

អ្នកនាំពាក្យ៖ រហូតដល់ម៉ោង១១ថ្ងៃត្រង់នេះ ស្ថានភាពនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ មានសភាពស្ងប់ស្ងាត់ធម្មតា

2025/08/04 11:37:20 am        402
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា រហូតដល់ម៉ោង ១១ថ្ងៃត្រង់ទី៤ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា នៅតែបន្តរក្សាការពារខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន បើទោះបីពេលនេះ ពុំមានបញ្ហាអ្វីកើតឡើងក៏ដោយនោះ។ជាមួយគ្នានោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាបាន គោរពយ៉ាងម៉ឺងមាត់បំផុតលើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះផងដែរ៕ អត្ថបទបាន ចក់

ទាហានខ្មែរ១៨នាក់ ដែលទាហានថៃចាប់ទៅ មិនទាន់មានការដោះលែង ខណៈកម្ពុជាបន្តចរចា យ៉ាងយកចិត្តទុកបំផុត

2025/08/04 11:31:26 am        437
យុទ្ធជនកម្ពុជា១៨នាក់ ដែលទាហានថៃបានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនោះ មកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មិនទាន់ត្រូវបានដោះលែងមកវិញនោះទេ ខណៈថ្នាក់ដឹកនាំកម្ពុជា បានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទាមទារឲ្យភាគីថៃ ធ្វើការដោះលែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានធ្វើការទំនាក់ទំនងចរចា និងតាមដាន​យ៉ាងយកចិត្តទុកដាក់​បំផុតចំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រង​របស់ទាហានថៃ ​ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ​ក៏បានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជាចំនួន១៨នាក់ ដែលថៃបានចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩ ក្រោយមានកិច្ច​ព្រមព្រៀង​​បទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីថៃអះអាងថា ពួកគាត់ទាំង១៨នាក់ មានសុវត្ថិភាពក៏ដោយនោះ។សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រង របស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ​ឲ្យជួយអន្តរាគមន៍​ដើម្បីជំរុញឲ្យភាគីថៃ ឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញ ឲ្យបានឆាប់ៗ​នេះផងដែរ។ លោកជំទាវអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ ​និង​កងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុង​កាលៈទេសៈណាក៏ដោយ ខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល​ដើម្បី​សុខសុវត្ថិភាពរបស់ពួកគេនោះ។ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប​ ដែលទាហានថៃចាប់ទៅនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ​បានប្រកាសនៅយប់រំលងអធ្រាត្រថ្ងៃទី៤​ ខែសីហា ឆ្នាំ២០២៥នេះ ផងដែរថា កម្ពុជាឈានទៅរកការ​ពឹងពាក់​លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់​ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ ​និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ៕ អត្ថបទបាន ចក់

អាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត និងស្ថិរភាពឡើងវិញ

2025/08/04 10:54:01 am        1791
ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុក​ចិត្ត និងស្ថិរភាពឡើងវិញ។តាមរយៈហ្វេសប៊ុកស្ថានទូតប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជានៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២៥​នេះ បានលើកឡើងថា ​ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ ទី៤ ខែសីហា សម្រាប់​គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សន​កិច្ចនា​ពេល​ថ្មី​ៗ​នេះ​របស់​ឯកឧត្ដម​ឯក​អគ្គ​រដ្ឋ​ទូត​ Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅ​ថ្ងៃ​សុក្រ​ ទី០១ ខែសីហា រួមជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និង​សមាជិក​សហគមន៍​ការទូត ធ្វើ​ជា​ការ​រំលឹក​ទាន់​ពេល​វេលា​ថា ចំណុច​ស្នូល​នៃ​ជម្លោះ​នីមួយ​ៗ​ ​គឺ​ជា​ជីវិត​ពិត និង​មនុស្ស​ពិត។ឯកឧត្ដមបានបន្តថា បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ ដំណើរទស្សន​កិច្ច​នេះ​បាន​បំភ្លឺ​អំពី​ស្ថាន​ភាព​ នៃ​ជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ ឯកឧត្ដមបន្តថា សន្តិភាព​ប្រកប​ដោយនិរន្តរភាព​ទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វា​ទាមទារ​ឱ្យ​ស្តាប់​អ្នក​ដែល​មិន​នៅ​តុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត។ឯកឧត្ដម​បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាព តាមរយៈការសន្ទនា ដោយ​សង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ក្នុង​ការ​វិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែ​រក្សា​ជា​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរ​បន្ថយភាពតានតឹង និងការផ្សះផ្សា។សូមជម្រាបជូនថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​បាន​រៀបចំ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​ឧត្តរ​មានជ័យ និងខេត្តសៀមរាប រយៈពេល២ថ្ងៃ (ថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥) ដោយ​មាន​ការ​ចូល​រួម​ពីប្រធាន​តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប) ដែលមានចំនួនសរុប ២៦រូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា
05/06/2026 12:05 PM
អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស
05/06/2026 12:05 PM
ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump
05/06/2026 12:05 PM
ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់
05/06/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
05/06/2026 12:05 PM
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
05/06/2026 11:05 AM
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
05/06/2026 11:05 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM
ព្រះខ័នរាជ ជួបបឹងកេតស្អែក មុនហោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ​នៅ​កូវ៉ែត
05/06/2026 11:05 AM
ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»
05/06/2026 10:05 AM