TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់ ជំនាញព័ន្ធពាក់ត្រូវ បង្កាបង្ក្រាប រាល់បទល្មើស និងរក្សាសន្តិសុខ ឲ្យបានល្អក្នុងមូលដ្ឋាន

2025/08/04 05:20:15 pm        139
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំរុញដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោបសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ឲ្យបានល្អប្រសើរ។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោរកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឲ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ ។ ឯកឧត្តមស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឲ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឲ្យមានវេនប្រចាំការ វេនល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ ។ ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឲ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាុយណា ដែលចរិតញុះញង់រើសអើងបង្កឲ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។ ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ ឯកឧត្តមស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឲ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជំរុញឲ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ៕ អត្ថបទ៖ កុម្ភៈ

ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត នាំយកស្បៀងអាហារ និង​ថវិកា​ជូន​ដល់​វីរកងទ័ពជួរមុខ និង​ជនភៀសសឹក

2025/08/04 05:09:48 pm        390
ថ្នាក់ដឹកនាំនៃសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) និងកម្មករនិយោជិត បានចុះសួរសុខទុក្ខ និង​នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនជូនដល់វីរកងទ័ពជួរមុខ និង​ក្រុម​គ្រួសារកងទ័ព ដែលជាជនភៀសសឹក ស្ថិតនៅជំរុំភៀសសឹក នៅខេត្តឧត្តរមានជ័យ។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានមានប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ជំនួយសប្បុរសធម៌​ទាំង​អស់នេះ បានមកពីការឧបត្ថម្ភ​ពី​សំ​ណាក់​ម្ចាស់​រោង​ចក្រ សហគ្រាស កម្មករ កម្មការិនី និងសប្បុរសជនផ្សេងៗទៀត ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​ខ្លះៗរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាក។នៅ​ក្នុងឱកាសនេះដែរ ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា បានអំពាវ​នាវ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​បន្តផ្តល់ជំនឿជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សានូវភាពស្ងៀមស្ងាត់ ដោយ​អត់ធ្មត់ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា​ លោកកំពុងតែខិតខំព្យាយាមពុពារទាំងផ្លូវយុត្តិសាស្រ្តការពារជាតិផង និងផ្លូវការទូតផង ធ្វើ​យ៉ាងណាឲ្យអន្តរជាតិបានដឹងឮនូវទង្វើរបស់ថៃមកលើកម្ពុជា ដើម្បីទាម​ទារ​យុត្តិធម៌​ជូន​វីរកង​ទ័ព​ខ្មែរ​ ដែលបានពលីជីវិតនៅសមរភូមិ និងដើម្បីកម្ពុជាទទួលបានសុខសន្តិភាពត្រឡប់មកវិញ។សូមជំរាបជូនថា អំណោយដែលសភាសម្ព័នសហជីពជាតិកម្ពុជា និងកម្មករនិយោជិត ប្រគល់​ជូន​ដល់វីរកងទ័ព​ជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ មាន​ដូច​ជា៖ អង្ករ , ទឹកត្រី , ទឹកស៊ីអ៊ីវ, សៀងផ្អែម, មីកញ្ចប់, តង់, កន្សែង, កន្ទេល, Power Bank , សារ៉ុង​, នំកញ្ចប់ និងថវិការមួយចំនួនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវក្រួសទៅជាផ្លូវកៅស៊ូ ដើម្បីលើកកម្ពស់សហគមន៍ជនបទ

2025/08/04 04:53:54 pm        144
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយផ្លូវក្រាលក្រួសនៅតាមជនបទ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បីលើកកម្ពស់ គុណភាពផ្លូវ ធន់និងបម្រែបម្រួលអាកាសធាតុ សំដៅធានាការប្រើប្រាស់យូរអង្វែង និងការកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ ជនបទជាដើម។​ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ ជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយ ភាពក្រីក្រនៅតំបន់ជនបទ។ ឯកឧត្តម បន្តថា ជាក់ស្តែងការលើកកម្ពស់កម្រិតផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅ ជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញដំណើរអន្តរ កម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទ ឱ្យមានលក្ខណៈ ប្រទាក់ក្រឡា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ ជាក់ ស្តែងសមិទ្ធផលថ្មីនេះ បានផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅក្នុងសហគមន៍ មានផ្លូវធ្វើដំណើរកាន់តែងាយស្រួល កាត់បន្ថយពេល វេលា និងចំណាយផ្សេងៗនៅក្នុងការធ្វើដំណើរជាដើម។ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយ ខ្សែនេះ និងបានសំណូមពរដល់អ្នកទទួលការ ធ្វើយ៉ាងណាឱ្យការងារលើកកម្រិតគុណភាពផ្លូវ និងសាងសង់លូខាងលើឱ្យបានឆាប់ រួចរាល់ និងមានគុណភាពល្អ សំដៅធានាបានការប្រើប្រាស់យូរអង្វែងសម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។សូមបញ្ជាក់ថា ចំពោះការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងកាលដីល្បាយក្រួស, សាងសង់លូមូលមុខបីចំនួន ១ កន្លែង, លូមូលមុខពីរចំនួន ១ កន្លែង និងលូមូលមុខ មួយចំនួន ៤ កន្លែង ស្ថិតនៅភូមិជន្លាត់ដៃ ទៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៦១%៕អត្ថបទ៖ សុន រ៉ាឌី

អនុប្រធានទី២រដ្ឋសភា ជំរុញយុវជនត្រូវសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា បង្កើតដោយពួកសៀម ក្នុងគោលបំណងបំភាន់ភ្នែកអន្តរជាតិ

2025/08/04 04:49:58 pm        122
ភ្នំពេញ ៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលប្រទេសជប៉ុន(JDS-2024) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ និងចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ សរុបចំនួន២៣រូប នៅវិមានរដ្ឋសភា។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ក្មួយនិស្សិតៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ដើម្បីកសាងសមត្ថភាពរបស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួន។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមបានរំលឹកជូនក្រុមនិស្សិតថា ជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ហើយជប៉ុនបានចូលរួមចំណែកកសាងសេដ្ឋកិច្ច សង្គមកម្ពុជា ក្រោយកម្ពុជាទទួលបានសន្តិភាព តាមរយៈការជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយជាច្រើនទៀត។ ក្នុងនាមរដ្ឋសភា ឯកឧត្តម បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍រយៈពេលវែង (តាមរយៈកម្មវិធី JDS និងកម្មវីធីផ្សេងទៀត) និងដោយផ្តល់អាហារូបករណ៍រយៈពេលខ្លី (តាមរយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP ជាដើម)។ ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងតបត ចំពោះពួកសៀម ដែលបង្កើតព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា ក្នុងគោលបំណង បំភាន់ភ្នែកអន្តរជាតិ។ ក្នុងន័យនេះ យុវជនយើង គឺជាកម្លាំងដ៏សំខាន់របស់ជាតិ ក្នុងការផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជា ឱ្យអន្តរជាតិបានដឹង ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា។ បន្ថែមពីនេះ ឯកឧត្តម វង សូត បានលើកឡើងថា និស្សិតទាំងអស់ជាទូតសុឆន្ទៈរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

ស៊ីម៉ាក់រកឃើញថា គ្រាប់បែក MK-84 ផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល

2025/08/04 04:40:52 pm        311
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល។ឯកឧត្តម ហេង រតនា បានសរសេរថានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦!។ ឯកឧត្តមបានបន្តថា លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះបានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK នេះ។ ឯកឧត្តមបញ្ជាក់ថា គ្រាប់បែក MK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។ Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb. The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. Mr. Len Austin, the Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996. In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!.

សមាគមន៍ខ្មែរនៅម៉ាឡេស៊ី ប្រមូលផ្តុំគ្នា​ថ្លែង​សារ​អរគុណ​ប្រធានាធិបតី​អាមេរិក ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ និងជំរុញឱ្យរដ្ឋាភិបាលថៃចូលទៅតុលាការយុត្តិធម៌អន្តរជាតិ

2025/08/04 04:23:02 pm        263
សមាគមន៍ខ្មែរនៅម៉ាឡេស៊ីចំនួន ៥៥នាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បាន​ប្រមូល​ផ្តុំ​គ្នា​សម្តែង​ម​តិ​ថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និងកងទ័ពថៃ។ការប្រមូលផ្តុំគ្នាដោយសមាគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅក្នុងវត្តកែវរតនៈរង្ស៊ី រដ្ឋ​ចូ​ហ៊ូ ​ប្រទេសម៉ាឡេស៊ីនេះ ក៏មានការកាន់​បដា​ផ្សេង​ៗ​ដែល​បង្ហាញ​ពី​ការ​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំប្រ​ទេសម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក​ដែល​បាន​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា​ និងថៃ។សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃមកលើអធិបតីភាពរបស់កម្ពុជា ពលរ​ដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅ​ប្រទេស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ចេញ​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ដែល​បានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និ​ង​ប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំង​បង្កើត​ឱ្យ​មាន​ជន​ភៀស​សឹក​រាប់​សិប​ម៉ឺននា​ក់៕

ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយពលករក្នុងក្រុងពោធិ៍សាត់ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ

2025/08/04 04:07:10 pm        467
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងព្រមទាំងថវិកា ជូន​ដល់​បង​ប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលជាពលករ ទើបត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​៥២៤​នាក់។ ពិធីសំណេះ​សំណាល​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុងពោធិ៍សាត់។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ថ្ងៃនេះពិត​ជា​រីក​រាយ​ដោយ​បាន​ជួប​ជាមួយ​បងប្អូនដែលត្រឡបមកពីថៃ ហើយទន្ទឹមនិងភាពរីករាយនេះ គឺយើងមាន​ភាព​ក្រៀម​ក្រម​ ទុក្ខសោក នឹងឃើញទៅ​ដល់​វីរកងទ័ព​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ដើម្បី​ការ​ពារ​ទឹក​ដី​កម្ពុជា​ជា​ទីស្រលាញ់​របស់យើងទាំងអស់គ្នា នឹកឃើញទៅដល់ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​បាន​បាត់​បង់​ជីវិត​ដោយមិនដឹងខ្លួនថាបានសាងកំហុសអ្វីសោះ ហើយពិតជាក្រៀម​ក្រម​ដោយ​យើញ​បង​ប្អូន​ប្រជាពលរដ្ឋច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចោលផ្ទះសម្បែង សិស្សានុសិស្ស​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​ផ្អាក​ការសិក្សា និងបួងសួងឲ្យទាហានខ្មែរដែលថៃចាប់ទៅ ឆាប់បានត្រឡបមក​មាតុ​ភូមិ​វិញ ​ដែលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីទៅជាតម្លៃ​ពិត នៃសន្តិភាព។ ឯកឧត្តម ខូយ រីដា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់​រូបទាំងក្នុង និង​ក្រៅប្រទេស ហើយកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា ប្រទេសកម្ពុជា កម្សត់ណាស់ទៅហើយ ខណៈពីអតីតកាលកម្ពុជា ខ្វះ​ការ​ងារធ្វើ ប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សម្បូរការងារធ្វើ​ច្រើន​កន្លែង ដូច្នេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមវិលត្រឡប់​មក​កាន់​មាតុ​ភូមិ​កម្ពុជា​វិញ​។ «យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុង​ធ្វើ​ការ​នៅប្រទេសត្រូវតែវិលចូលប្រទេសកំណើតវិញ ហើយពេលវេលា​នេះ​ជា​ពេល​ដែល​ស័ក្តិ​សម​បំផុត​សម្រាប់​បង​ប្អូនប្រជាពលរដ្ឋសម្រេចចិត្តវិលមកប្រទេសរបស់ខ្លួនវិញ»។ ខណៈបញ្ហា​ព្រំ​ដែន​រ​វាង​កម្ពុជា និងថៃ គឺមិនងាយនឹងដោះស្រាយបញ្ចប់នោះទេ ត្រង់ចំណុច​នេះ​នៅ​ពេល​មាន​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ម្តងៗ គឺការ​ប្រមាថ​ម៉ាក់​ងាយ​មក​លើ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏បានកើតមានជាញឹកញាប់ផងដែរ។ឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង​ការ​ប្រឹង​ប្រែង​របស់​ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានជំរុញ និង​អូស​ទាញ​អ្នក​វិនិយោគ ឲ្យមកបង្កើតរោងចក្រជាបន្តបន្ទាប់នៅក្នុងខេត្តពោធិ៍សាត់ ដែល​កំពុង​ផ្តល់​ការងារ ​និងត្រូវការកម្លាំងពលកម្មបន្ថែមជាច្រើនពាន់នាក់ មានដូចជារោចក្រដំឡើងរថយន្តFord រោង​ចក្រ​កាត់ដេរ រោងចក្រផលិតនិងបង្គុំបរិក្ខាអគ្គិសនី រោងចក្រ​គ្រឿង​អេឡិច​ត្រូនិច​មីនី​បៀរ​របស់​ជប៉ុន និងរោងចក្រផ្សេងៗជាច្រើនទៀត។ ជាមួយ​គ្នា​នោះ​ក្រុម​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជិវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ជូនដល់ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​ពិសេស​បង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​ម​ក​ពី​ថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍របស់ប័ណ ប..ស.ស ហើយ​រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនជំនាញ ដល់​យុវជន ១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេផងដែរ៕

TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​កំពុង​ចាត់​វិធាន​ការ​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​យោធា​កម្ពុជាទាំង១៨រូប​ដែល​ថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព

2025/08/04 03:05:40 pm        1547
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បាន​ផ្ញើ​សារ​ជូនចំពោះបងប្អូនជនរួមជាតិថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏​រាជ​រដ្ឋាភិបាល​កម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព​របស់​យោធា​កម្ពុជា​ចំនួន​១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​យោធាក​ម្ពុជាឱ្យ​បានឆាប់បំផុត និងមានសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដីថ្លែងថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេ​បញ្ជាការ​យោធ​ភូ​​មិ​ភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។សម្ដេចបានបន្តថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និង​អង្គ​ការ​អន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បី​ខិត​ខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាធិការ​សិទ្ធិម​នុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជា​តិទ​ទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និង​បញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រឡប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕ 

នៅម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់

2025/08/04 02:32:21 pm        737
ភ្នំពេញ៖ នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣0ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះរំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀតរបស់ភាគីថៃលើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់។អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថឆា ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ, ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព, ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory.This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/04 01:38:20 pm        647
Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand11:00 AM, August 4, 2025 Intervention by H.E. Pen Bona, Royal Government Spokesperson: Respected Cambodians both at home and abroad, I would like to highlight the following noteworthy benefits and enduring strengths of our nation: First, Cambodia is guided by experienced and visionary leaders who possess clear strategies and a long-term perspective across the military, political, and diplomatic spheres. They are steadfast in their commitment to peace and deeply respectful of international law. Second, Cambodia is safeguarded by dedicated and courageous armed forces, who loyally carry out their mission to preserve peace, protect national sovereignty, and uphold the honor and dignity of the Cambodian nation. Third, the Cambodian people possess an extraordinary ability to unite as one, especially in times of national danger, whether from aggression or external threats. They are proud patriots, firmly committed to national unity, without embracing extremism. Fourth, Cambodia benefits from a unified and disciplined leadership system, in which both civil servants and armed forces diligently carry out the directives and orders of their leaders with loyalty and professionalism. This strength was clearly demonstrated during the five-day armed conflict from July 24 to 28, 2025. Although Cambodia is a small nation, it has earned the attention and admiration of the international community for its strong national solidarity and harmonious relations with the international community. Therefore, I call one all Cambodians continue to cultivate this lasting spirit of unity for generations to come.

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM
ព្រះខ័នរាជ ជួបបឹងកេតស្អែក មុនហោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ​នៅ​កូវ៉ែត
05/06/2026 11:05 AM
ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»
05/06/2026 10:05 AM
អាមេរិក និងរដ្ឋឈូងសមុទ្រ ពង្រាងសេចក្តីសម្រេចរបស់ UN ស្តីពីការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz
05/06/2026 10:05 AM
ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះដូងពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី
05/06/2026 10:05 AM
សាលារៀនទីក្រុងបេរូតដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាម បានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹង
05/06/2026 10:05 AM
អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី និងអ៊ុយក្រែន
05/06/2026 10:05 AM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
05/06/2026 10:05 AM
ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង
05/06/2026 09:05 AM
ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប
05/06/2026 09:05 AM