លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី

ព័ត៌មានជាតិ

ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ

2025/08/03 04:27:17 pm        311
ពោធិ៍សាត់៖នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់មានការរៀបចំ ក្បួនដង្ហែទង់ជាតិខ្មែរ ក្រោមប្រធានបទ«ប្រជាជនខេត្តពោធិ៍សាត់រួមគ្នាថែរក្សាការពារជាតិមាតុភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនជាច្រើនពាន់នាក់ ។ ក្បួនដង្ហែថ្មើរជើងនេះ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ចាប់ផ្តើមពីពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាត់តាមផ្លូវនានាក្នុងក្រុងពោធិ៍សាត់ និងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ បុរីវប្បធម៌កោះសំពៅមាស ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្បួនដង្ហែក្នុងពេលនេះគឺ ក្នុងគោលបំណង ១-ស្មារតីប្រជាជនខេត្តពោធិ៍សាត់រួមគ្នាការពារសន្តិភាព ២-គោរពអរគុណដឹងគុណជានិច្ចដល់វិរៈកងទ័ពបានពលី និងជឿជាក់លើវិៈកងទ័ពកម្ពុជាដ៏អង់អាច ៣-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារអោយបានសន្តិភាពនិងបទឈប់បាញ់ទទួលជោគជ័យ និង ៤-អរគុណដល់ដូណាត្រាំដែលបានជួយអោយមានបទឈប់បាញ់និងសន្តិភាព ។ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងថាក្បួនដង្ហែទង់ជាតិខ្មែរ គឺជាសារមួយផ្ញើរទៅកាន់ សហគមន៍អន្តរជាតិ និងពិភពលោកថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាចង់បានតែសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាពុំបានឈ្លានពានប្រទេសជិតខាងនោះទេ កម្ពុជាសុំត្រឹមថែរក្សាការពារទឹកដីរបស់ខ្លួនមិនឲ្យមានការឈ្លានពាន ហើយសូមបួងសួងឲ្យកងទ័ពខ្មែរដែលថៃចាប់ទៅ មានសុខសុវត្ថិភាពល្អនិងឆាប់បានត្រឡប់មកមាតុភូមិវិញ ។ ហើយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិតជាមានការជឿរជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា១០០ភាគរយ ក្នុងការដោះស្រាយបញ្ហាសង្គ្រាមជាមួយថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ កម្ពុជាមានច្បាប់អន្តរជាតិនៅពីក្រោយខ្នង ប្រជាជនកម្ពុជារួបរួមគ្នាឆន្ទះតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ មិនមានអាវក្រហម អាវលឿងនោះទេ ធ្វើឲ្យកម្ពុជាពេលនេះកាន់តែមានសាមគ្គីភាពផ្ទៃនិងស្មារតីកាន់តែរឹងមាំ មានការឯកភាពជាតិ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីរបស់ខ្មែរបានឡើយ ៕

សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ

2025/08/03 03:58:58 pm        43
សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃយល់ព្រមទៅតុលារការអន្តរជាតិ។តាមរយៈព្រឹត្តិការណ៍នេះ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិបន្តជួយឃ្លាំមើលបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍សម្តែងមតិរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ បានជំរុញឱ្យប្រទេសថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការអន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។ ទន្ទឹមគ្នានោះសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយក្នុងបុព្វហេតុការពារជាតិមានតុភូមិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕

ប្រតិភូខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគដែលទទួលបានពីសប្បជនផ្ដល់ជូនវីរកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

2025/08/03 03:41:06 pm        120
ព្រះវិហារ៖ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។ បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស៕

ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជិត ៤ ម៉ឺនកន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

2025/08/03 03:12:17 pm        359
ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៣៦៨ បានផ្តល់ឱកាសការងារជិត ៤ ម៉ឺនកន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ក្នុងការផ្សព្វផ្សាយក្រសួងក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនងដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

ក្នុងថ្ងៃទីមួយនៃយុទ្ធនាការផ្សព្វផ្សាយការងារជូនពលករ៖ ក្រសួងការងារបានផ្សព្វផ្សាយដល់ពលរដ្ឋជិត១ម៉ឺននាក់ ខណៈជិត២ពាន់នាក់ទទួលបានការងារភ្លាមៗ

2025/08/03 03:06:29 pm        148
ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ដែលជាថ្ងៃទីមួយនៃយុទ្ធនាការចុះផ្សព្វផ្សាយទ្រង់ទ្រាយធំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋតាមមូលដ្ឋាន និងពលករជិត២ពាន់នាក់ទទួលបានឱកាសការងារភ្លាម ខណៈដែលអ្នកចូលរួមការផ្សព្វផ្សាយប្រមាណជិត១ម៉ឺននាក់នៅតាមឃុំសង្កាត់ចំនួន២៨ ក្នុងខេត្តចំនួន៧នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យដដែលរូបនេះ បានបន្តថា ថ្ងៃទី២ ខែសីហា ដែលជាថ្ងៃទី១នៃយុទ្ធានាការ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារទ្រង់ទ្រាយធំស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃចំនួន៣០០ឃុំដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ប.ស.ស.ជាច្រើនដែលនៅមិនមាន។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱការការងារភ្លាមៗជិត២ពាន់កន្លែងផងដែរ”។  បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី១នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២៨ ក្នុងខេត្តចំនួន ៧ ដែលរួមមាន៖ ខេត្តកំពង់ធំ, កំពង់ចាម, កំពត, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, និងស្វាយរៀងដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ

2025/08/03 02:10:07 pm        116
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃថា ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្មករនិយោជិតដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយពីឱកាសការងារ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីនាំយកការងារជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១០ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ពាន់កន្លែង៕

សប្បុរជនកំពុងបន្តកៀរគរជំនួយ ដើម្បីយកទៅផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក

2025/08/03 02:06:45 pm        529
ភ្នំពេញ៖ សប្បុរជនជាតិ និងអន្តរជាតិ កំពុងបន្តរួមគ្នាកៀរគរជំនួយនានា ពីប្រជាពលរដ្ឋ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី នៅសមរភូមិមុខ និងជនភៀសសឹក ហើយក៏បានបង្ហាញពីកម្លាំងសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ។ ក្នុងពេលរងចាំទទួលជំនួយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងកោះពេជ្រ ឯកឧត្តម ព្រាប កុល មានប្រសាសន៍ថា ការកៀរគរជំនួយផ្ដល់កងទ័ព និងជនភៀសសឹកនេះ គឺចង់បង្ហាញពីការស្មារតីរួបរួមសាមគ្គីគ្នា និងការគាំទ្រដល់សមរភូមិមុខ របស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ។ ឯកឧត្តមបន្តថា សម្រាប់ការទទួលនូវជំនួយ របស់មូលនិធិជួយដល់កងទ័ពជួរមុខ រងរបួស និងជនភៀសសឹក តាមព្រំដែនកម្ពុជា-ថៃនេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយទាំងអស់នេះ ទៅជូនពួកគាត់នៅតាមតំបន់មួយចំនួន ហើយក៏សូមថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយពួកយើងចង់ចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល១ភាគរយ និងសប្បុរសជនជាជនជាតិបារាំង បានបង្ហាញការអាណិតអាសូរ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹក បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ហើយពួកគេនឹងបន្តសកម្មភាពនេះ ដែលជាការចូលរួមរំលែកនូវក្តីលំបាករបស់កងទ័ព និងជនភៀសសឹក ។គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយក្រុម នៃប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេស ក្នុងចលនាបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងការពារព្រំដែនជាមួយនឹងស្មារតីពូតដៃគ្នា មានសាមគ្គីភាព ក្នុងការការពារទឹកដី ៕អត្ថបទ បាន សុខរិទ្ធិ

PRESS BRIEFING | Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/03 01:48:38 pm        155
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and Internatoinal Cooperation (MFAIC):1. In clarification to the Thai Foreign Ministry’s claims on 2 August 2025, particularly its “Call for Negotiations”: – The MFAIC reaffirms Cambodia’s unwavering commitment to peaceful resolution of all outstanding issues with Thailand in accordance with international law and the principles enshrined in the 2000 Memorandum of Understanding. – While taking note of the Thai Ministry of Foreign Affairs’ call for negotiations, the MFAIC of the Kingdom of Cambodia regrets these assertions as inconsistent with facts on the ground. – We call on Thailand to match its words with concrete actions—namely, by refraining from provocative actions, respecting the ceasefire agreement, and ensuring the humane treatment and prompt release of Cambodian military personnel under Thai control. – Cambodia calls on Thailand to demonstrate genuine commitment to the peaceful resolution process by strictly adhering to the agreed legal framework, ceasing unilateral actions, and engaging constructively in discussions based on mutually recognized documents. – Cambodia has consistently demonstrated its willingness to engage in good-faith negotiations with Thailand. Cambodia has fully engaged in the implementation of the ceasefire agreement. – Cambodia remains open to sincere dialogue and reiterate our readiness to work closely with Thailand and relevant international partners to ensure a just, peaceful, and lasting resolution for the benefit of the two peoples.

បេក្ខជន ៨០៣នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល

2025/08/03 01:46:22 pm        153
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​កាលបរិច្ឆេទ និងឈ្មោះ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។"តាមការគ្រោងទុក បេក្ខជនចំនួន ៨០៣នាក់ កំពុងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ បេក្ខជនចំនួន ២៥១៤នាក់ផ្សេងទៀត កំពុងប្រឡងប្រជែងគ្នាក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល៕

ASEAN Defense Attaché Observer Group (Interim) Begins Two-Week Mission to Monitor Cambodia–Thailand Ceasefire Implementation ​

2025/08/03 01:42:22 pm        144
Phnom Penh, August 3, 2025 — The Ministry of National Defence of Cambodia has announced the commencement of a two-week field inspection tour by the ASEAN Defense Attaché Observer Group (Interim), aimed at observing the implementation of the ceasefire agreement between Cambodia and Thailand.Speaking at a press briefing on Sunday morning, August 3, 2025, at the Office of the Council of Ministers, Her Excellency General Maly Socheata, Spokesperson for the Ministry of National Defence, stated that the observer team, led by Malaysia’s Defense Attaché and including representatives from six ASEAN member states — Indonesia, Lao PDR, Myanmar, the Philippines, Singapore, and Vietnam — has officially begun its observation to various locations, including Oddar Meanchey and Preah Vihear provinces.This marks the second round of ASEAN military observers since tensions escalated between Cambodian and Thai armed forces. The current mission stems from a consensus reached at the special meeting held on July 28, 2025, in Malaysia, which resulted in a bilateral ceasefire agreement.“The representative will visit several locations to observe the implementation of ceasefire agreement including Oddar Meanchey and Preah Vihear Province which had been mainly affected by the arm clashes between Cambodian and Thai Military ,” H.E. Lt. Gen. Maly Socheata confirmed. “This activity is the follow up on the special meeting on July 28, 2025 in Malaysia which let to agreement on the ceasefire and has so far improved the situation at the border. During this visit the ASEAN Defense Attaché Observer Group (Interim) led by Malaysian Defense Attaché will carry out its mission over a full two-week period.”She emphasized that the participation of multiple ASEAN nations demonstrates a collective aspiration for lasting peace, stability, and cooperation between Cambodia and Thailand.“The participation of these partner countries reflects a common desire to ensure the ceasefire is successful and lasting with the goal of bringing back peace, stability, cooperation and development for the benefit of the people of both countries,” she added.The Ministry reaffirmed Cambodia’s dedication to a peaceful resolution and acknowledged ASEAN’s pivotal role in fostering constructive engagement and confidence-building measures.

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងសិស្ស-និស្សិតនៅកូវ៉ែត រំពឹងវគ្គផ្ដាច់ព្រ័ត្រ ACGL នឹងធ្វើឲ្យពិភពអារ៉ប់ស្គាល់ច្បាស់ពីក្លិប និង​ប្រទេសកម្ពុជា
05/06/2026 01:05 PM
កងទ័ពរបស់ប្រទេសឆាដ និយាយថាកងកម្លាំងរបស់ខ្លួន២៣នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមបូកូ ហារ៉ាម
05/06/2026 12:05 PM
ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
05/06/2026 12:05 PM
អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា
05/06/2026 12:05 PM
អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស
05/06/2026 12:05 PM
ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump
05/06/2026 12:05 PM
ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់
05/06/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
05/06/2026 12:05 PM
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
05/06/2026 11:05 AM
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
05/06/2026 11:05 AM