សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ទិញដី កាត់ឈ្មោះ ប្លង់រឹង ជូនភរិយា និងកូន យុទ្ធជនពលី រិន វាសនា

2025/08/06 03:39:44 pm        263
កណ្ដាល ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធាន (ស.ស.យ.ក) ខេត្តកណ្ដាល បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន៤.០០០.០០០ រៀល និងប្លង់ដី ប្រគល់ជូន ភរិយាសពព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួល ខេត្តកណ្តាល។

គ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបាននាំយកទៅផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក

2025/08/06 03:37:39 pm        475
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគរួមមាននំអន្សម នំចាំងជាង២ពាន់នំ អង្ករ១៥តោនមី១ពាន់៥០០កេស នំប៉័ង៥ពាន់ដើមប្រហុកចាវដាក់កំប៉ុង៥០០កំប៉ុងនិងភេសជ្ជ: ត្រូវបានព្រះសង្ឃ និងគណ:កម្មការអាចារ្យវត្តកោះអណ្ដែត(ហៅវត្តព្រៃវល្ល័)ឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាំយកទៅឧបត្ថម្ភដល់វរៈកងទព័ និងជនភៀសសឹក នៅទី៦ ខែសីហា ឆ្នាំ ២០២៥។ព្រះតេជគុណ អ៊ុំ សុវណ្ណារិទ្ធ ចៅអធិការវត្តកោះអណ្តែត បានមានសង្ឃដិការបញ្ជាក់បា្រប់ BTV នៅររៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អោយដឹងថា ដោយមានការណែនាំរបស់ព្រះវិសុទ្ធិវិញ្ញាណមុំ សយ ព្រះមេគណខេត្ត ស្ដីពីការចូលរួមឧបត្ថម្ភដល់ វរះយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខ និងជនភៀសសឹក ក្នុងនោះវត្តកោះអណ្ដែត បានធ្វើការអំពាវនាវដល់ព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅស្រុក ប្រមូលបានបច្ច័យ ថវិកា ទិញគ្រឿងឧបភោគបរិភោគ និងធ្វើការវិចនំំយកទៅផ្ដល់ជូនដល់វីរៈកងទ័ព័ជនភៀសសឹក សម្រាប់ហូបចុក ។ សូមបញ្ជាក់ថាសកម្មភាព ការឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ជូនដល់វរះកងទព័ និងជនភៀសសឹក នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ របស់ព្រះសង្ឃស្វាយរៀង បានអនុវត្តនិងនាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់វរៈកងទព័ តាមការប្រមូលផ្តុំរបស់ព្រះសង្ឃ និងគណៈកម្នការអាចារ្យ​វត្តក្នុងខេត្ត និងតាមវត្តជាបន្តបន្ទាប់បន្ទាប់ពីមានការណែនាំរបស់មន្ត្រីសង្ឃខេត្ត ហើយសម្រាប់ថ្ងៃស្អែកនេះ ព្រះសង្ឃវត្តកោះអណ្ដែត និងបន្តនាំគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនវរៈកងទព័ និងពលរដ្ឋភៀសសឹកបន្ថែមផងដែរ ៕ ដោយ ៖ ភា សារិទ្ធ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជន ភៀសសឹក ៣៧០០គ្រួសារក្នុងខេត្តឧត្តរមានជ័យ

2025/08/06 03:29:15 pm        270
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមពិតជាយល់ច្បាស់អំពីការលំបាកដែលបង ប្អូន ពូ មីង ក្មួយៗទាំងអស់ បាននិងកំពុងជួបប្រទះ ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើង ហើយការលំបាកនិងទុក្ខសោករបស់បងប្អូននាពេលនេះ ក៏ជាទុក្ខសោក និងការលំបាករបស់ខ្មែរយើងទាំងអស់គ្នាមិនថានៅទីណាក៏ដោយ ជាពិសេសជាការលំបាករបស់ រាជរដ្ឋាភិបាល និងសម្តេចធិបតី ផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួន ថែសុខភាព ឱ្យបានល្អ និងបានបង្ហាញជំនឿមុតមាំថាសន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់នេះៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន បណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត។ ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣៧០០ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ (២០គ.ក),មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថ្នាំប៉ារ៉ាសេតាម៉ុល ១ប្រអប់, និងទឹកសុទ្ធ ១កេស។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទស្មាត និងសប្បុរសជនមួយចំនួនទៀត ក៏បាននាំយកនិងចែកជូនដល់បងប្អូនភៀសសឹកដោយផ្ទាល់មួយចំនួនទៀតផងដែរ។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ បើកដំណើរការ ជំរុញឧស្សាហកម្មអាហារ​ក្នុងស្រុក

2025/08/06 03:12:44 pm        392
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​ជា​វឌ្ឍនភាព​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាព ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​ឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង​នៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ​ជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ​អាហារ​កម្ពុជា​-កូរ៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះថា មជ្ឈមណ្ឌលថ្មី មួយនេះ តំណាង​ឱ្យ​ជំហា​ន​ឆ្ពោះ​ទៅ​មុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បី​បង្កើន សុវត្ថិភាព និងគុណភាពផលិតផលអាហារ តាមរយៈការគាំទ្រក្នុងស្រុក និង​សក្តានុពល​នាំ​ចេញ​ទៅ​អន្តរជាតិ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់ ក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់​ផលិតផលក្នុងស្រុកបង្កើតការងារនិងជំរុញកំណើនសេដ្ឋកិច្ច។មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មាន​ខ្សែ​ច្រវាក់​ផលិត​កម្ម​គំរូ​បំពាក់​ដោយ​ម៉ាស៊ីន​ទំនើប​ចំនួន ៨៣គ្រឿង ត្រូវ បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការ​សាក​​ល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថ- ភាពកែច្នៃវត្ថុធាតុដើមដូចជា សាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និង​អាហារ​សុខភាព​ ជាច្រើនប្រភេទ។ ចំណែកផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មាន​ឧបករណ៍​បច្ចេក​វិទ្យា​ចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់​ធ្វើ​តេស្ត​វិភាគ​ច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ ថ្នាំសម្លាប់​សត្វ​ល្អិត​ លោហធាតុធ្ងន់ និងសារធាតុកខ្វក់ នៃអតិសុខុមប្រាណ ដែលគាំទ្រផលិតផលអាហារកម្ពុជា ឱ្យ​ទទួលបានវិញ្ញាបន- បត្រអន្តរជាតិដូចជា HACCP និង GMP ជាដើម។លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) លើកឡើងថា គម្រោងនេះមិនត្រឹមតែផ្តល់ ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះ​បណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូច និង មធ្យម ឱ្យត្រៀមខ្លួន​សម្រាប់​ឧស្សាហូប​នីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ លោកសង្ឃឹមថា មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ ​អាហារកម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យម ក៏នឹង ទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រ ដើម្បីទទួល បានវិញ្ញាបនបត្រចាំបាច់។លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកលនៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) លើកឡើង ផងដែរថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ ដែលបញ្ហានេះ KIAT ចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រ មជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី

សហរដ្ឋអាមេរិក ទាមទារប្រាក់តម្កល់ ១៥.០០០ដុល្លារ សម្រាប់អ្នកសុំទិដ្ឋាការមកពីប្រទេសម៉ាឡាវី និងហ្សំប៊ី

2025/08/06 03:00:33 pm        97
ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃអង្គារ (០៥ សីហា) ថា សហរដ្ឋអាមេរិក នឹងតម្រូវឱ្យពលរដ្ឋមកពីប្រទេសម៉ាឡាវី និងហ្សំប៊ី តម្កល់ប្រាក់ចំនួនរហូតដល់ ១៥.០០០ដុល្លារអាមេរិក សម្រាប់ទិដ្ឋាការទេសចរណ៍ ឬធុរកិច្ច។ កម្មវិធីសាកល្បងរយៈពេល ១២ខែនេះ មានគោលបំណងទប់ស្កាត់ការស្នាក់នៅហួសទិដ្ឋាការ "ឬការពិនិត្យទិន្នន័យ និងព័ត៌មានត្រូវចាត់ទុកថាខ្វះខាត" នេះបើយោងតាមសេចក្តីជូនដំណឹង ដែលចេញផ្សាយដោយក្រសួងការបរទេស។ក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋនៃប្រទេសផ្សេងក្រៅពីម៉ាឡាវី និងហ្សំប៊ី ប្រហែលជាត្រូវបង់ប្រាក់តម្កល់ស្រដៀងគ្នាឆាប់ៗនេះផងដែរ ដែលនឹងត្រូវប្រគល់ជូនវិញនៅចុងបញ្ចប់នៃដំណើររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ រដ្ឋបាលអាមេរិកបានចាត់វិធានការជាច្រើនក្នុងពេលថ្មីៗនេះ ដើម្បីជំរុញរបៀបវារៈរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសក ចេញផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថា "ជនបរទេសដែលដាក់ពាក្យសុំទិដ្ឋាការជាភ្ញៀវបណ្តោះអាសន្នសម្រាប់អាជីវកម្ម ឬដំណើរកម្សាន្ត (ពោលគឺទិដ្ឋាការប្រភេទB-1 និង B-2) និងជាជនជាតិនៃប្រទេសដែលត្រូវកំណត់ថាមានអត្រាស្នាក់នៅហួសរយៈពេលទិដ្ឋាការខ្ពស់ ឬលក្ខខណ្ឌតម្រូវមួយចំនួនទៀត អាចជាកម្មវត្ថុនៃកម្មវិធីសាកល្បងនេះ។តួលេខចេញផ្សាយក្នុងឆ្នាំ២០២៣ ដោយក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អត្រាប្រហែល ១៤% នៃជនបរទេសមកពីប្រទេសម៉ាឡាវី ស្នាក់នៅហួសទិដ្ឋាការរបស់ពួកគេ ធៀបនឹង ១១% នៃអ្នកទេសចរហ្សំប៊ី។ ចំណែកប្រទេសផ្សេងទៀតដែលមានអត្រាស្នាក់នៅហួសពេលកំណត់ខ្ពស់រួមមាន ហៃទី (៣១%) មីយ៉ាន់ម៉ា (២៧%) និងយេម៉ែន (២០%)៕

ពលករធ្វើការនៅប្រទេសថៃ នាំគ្នាវិលមកស្រុកកំណើតវិញ ព្រោះមានការងារធ្វើនៅជិតផ្ទះមិនមានការភិតភ័យ

2025/08/06 02:57:17 pm        123
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលបានវិលមកពីប្រទេសថៃវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគេមានការភិតភ័យខ្លាំង និងគ្មានសុវត្ថិភាពឡើយពេលរស់នៅធ្វើការក្នុងប្រទេសថៃ។ ពួកគេមកស្រុកកំណើតវិញ មានអាជ្ញាធរខេត្ត មន្ទីរការងារ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើពួកគាត់ ដោយបានអោយរថយន្តជាច្រើនគ្រឿងទៅដឹកពីព្រំដែនមកស្រុកកំណើត មានការងារធ្វើ មានសុខសុវត្ថិភាព ជាពិសេសគឺក្នុងប្រទេសកម្ពុជាមានសុខសន្តិភាពពិតប្រាកដ។ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ ពេលពួកគាត់បានជាន់លើដីខ្មែរ និងមានក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំងទៅទទួល និងមានបាយទឹកសំរាប់ហូបផងនោះ ពួកគាត់ពិតជាអររំភើពក្រៃលែង ដោយមិននឹកស្មានថា ពួកគាត់មានថ្ងៃនេះ និងអាចវិលមកជាន់ដល់ដីខ្មែរ ជាពិសេសបានវិលមកដល់ស្រុកកំណើតជួបជុំឪពុកម្តាយក្រុមគ្រួសារវិញ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរការងារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកមញពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខពួកគាត់បែបនេះ។ពលករទាំងអស់បានបន្ថែមថា៖ ការងារដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ មានច្រើនកន្លែង ពួកគាត់អាចជ្រើសរើសតាមចិត្តចង់ធ្វើ និងមានប្រាក់ខែសមរម្យ តែបើសិនជាយើងធ្វើការថែមម៉ោងទៀត នោះនឹងបានប្រាក់ខែកាន់តែច្រើន។ នៅក្បែរផ្ទះ ក្បែរគ្រួសារ មានការងារធ្វើ ពួកគាត់ពិតជាសប្បាយចិត្ត៕ កាំង ហុងវាស្នា

កម្ពុជា-ម៉ាឡេស៊ី រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេច​បាននូវលទ្ធផល​ផ្លែផ្កា​លើការអភិវឌ្ឍវិស័យសុខាភិបាល

2025/08/06 02:53:34 pm        165
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្វាគមន៍ ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​លើ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ម៉ាឡេស៊ី, នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី លើកិ​ច្ច​សហការ​គាំទ្រ​វិស័យ​សុខាភិបាល ចូលរួមលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានរួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តម​ឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបាន​ទទួល​ជួប​ពិភាក្សា​ការងារ​នា​ឱកាសដ៏សែនមមាញឹកនេះ និងបានបង្ហាញអំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការលើវិស័យសុខាភិបាល បន្ថែមទៀត រួមមានការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការផ្លាស់ប្តូរបទពិសោធន៍ ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និង​សុខភាពទេសចរ។កម្ពុជា-ម៉ាឡេស៊ី តាមរយៈជំនួប បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​បេ្តជ្ញា​រួម​គ្នា​ស្វាគមន៍​កិច្ច​សហ​ប្រតិបត្តិការ​ជា​ដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បី​លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្រប​តាម​យុទ្ធ​សាស្រ្ត​បញ្ចកោណ​​ដំណាក់​កាល​ទី១​ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ រដ្ឋា 

អគ្គស្នងការដ្ឋាននគរបាលជាតិ កែសម្រួលសមាសភាពក្រុម​ព័ត៌មានទាន់​ហេតុការណ៍​ជាមួយ​ជន​បរទេស

2025/08/06 02:06:40 pm        334
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ធ្វើ​ការ​កែ​សម្រួល​សមាសភាពក្រុមការងារទាន់ហេតុការណ៍ (HOTLINE) ជាមួយជន​បរទេស​ទាំង​អស់​ប្រចាំ​នៅ​ក្នុង​ប្រទេសកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កិច្ចសហការ និងទំនាក់ទំនងល្អ ក្នុង​ផ្ដល់ព័ត៌មានទៅវិញទៅមក ទាក់ទងនឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម។ក្នុងពិធីប្រកាសជាផ្លូវការ នៃការកែសម្រួល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានការចូល​រួម​ពី​គ្រប់​ស្ថាន​ទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បា​ន​ថ្លែង​ថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ ជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុង​គោល​បំណង​សំខាន់ៗ រួមមាន លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែក​ព័ត៌មាន​អំពី​សភាព​ការណ៍ និងស្ថានភាពរបស់ជនបរទេស ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និង​ការ​ពារ​ផល​ប្រយោជន៍ជូន ពួកគាត់ឲ្យបានល្អប្រសើរ, ធ្វើកិច្ចសហការ និងទំនាក់​ទំនង​ល្អ​រវាង​ជន​បរទេស​ទាំ​ងអស់ និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើ​ដែលបង្កឲ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឲ្យបានទាន់ពេលវេលា ។ឯកឧត្តមបន្ថែមថា ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សា​ធារ​ណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់ និងការពារសន្តិសុខ និងសុវត្ថិភាព ជូន​វិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឲ្យបានកាន់តែល្អប្រសើរ ក្នុង​គោល​ដៅ​ទា​ក់​ទាញ​វិនិយោគិន និងទេសចរណ៍អន្តរជាតិចូលកម្ពុជា ។នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំ​ប្រឹង​ប្រែង​បំពេញ​បេសកកម្មស្នូលរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការ​ដាក់​ចេញ​នូវ​យន្តការនិងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួម​ទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា កា​រ​ចាប់បញ្ចូន ជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ចូន​ជន​បទេស​ទៅ​ប្រទេស​កំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម ។គួរបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែល​កំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាម​លទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថាន កុងស៊ុលសាមី ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុក​ចិត្ត​លើ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​អគ្គ​ស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការងារនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (11:00 AM, August 6, 2025 )

2025/08/06 01:23:23 pm        808
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (11:00 AM, August 6, 2025 )Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:I would like to update about the situation at the frontlines border, from 6:00 a.m. to 10:00 a.m. this morning, the situation along the frontlines in Preah Vihear and Oddar Meanchey provinces remained calm and stable. The Cambodian Armed Forces continue to maintain a strong presence, demonstrating full vigilance and unwavering commitment to carrying out their duties with professionalism. The situation in the An Ses area is being closely monitored by Cambodian forces to further reinforce the spirit of the ceasefire. Cambodia reaffirms its steadfast commitment to respecting and fully implementing the ceasefire agreement reached on 28 July 2025 in Putrajaya, Malaysia.The Cambodian Armed Forces support the Royal Government’s position to resolve the dispute in accordance with international law and through peaceful means. Cambodia intends to build its borders with all neighboring countries as zones of peace, friendship, collaboration, and development, and is committed to preserving its territorial integrity of Cambodia. I would also like to reiterate the terms and conditions agreed upon in the ceasefire agreement between the Cambodian forces and Thai force, including:1. Cessation of Hostilities2. Non-Deployment of Additional Forces3. Maintenance of Current Positions4. Joint Monitoring and Communication MechanismsThese principles are being upheld through the clear, firm, and unwavering determination of the Royal Government of Cambodia, along with the full commitment of the Cambodian Armed Forces, to fully and faithfully implement the ceasefire agreement. This commitment reflects Cambodia’s sincere efforts to achieve a swift and peaceful resolution to the current situation. The Cambodian Armed Forces fully support the Royal Government’s position to resolve the dispute through peaceful means and in accordance with international law. Cambodia remains firmly committed to preserving its territorial integrity and envisions its borders with all neighboring countries as zones of peace, friendship, cooperation, and development.For more information, I will keep you posted in the next update at 4pm.

អ្នកនំាពាក្យ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៦៨ហើយ បានប្រកាស​លុបបំណុល​ជូនយោធិន​ពលី

2025/08/06 01:15:55 pm        467
ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវ​នាវ​ឲ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់វិរកងទ័ព ដែល​កំពុង​ធ្វើ​ប្រតិបត្តិការយ៉ាងសកម្មនៅក្នុង​បុព្វហេតុ​ការពារ​បូរណ​ភាព​ទឹកដី​នៅ​ក្នុង​តំបន់​ប្រយុទ្ធតា​ម​ខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៦៨ គ្រឹះស្ថាន​ហើយ បានសម្រេចលុបបំណុលទាំងស្រុង​ជូនយោធិនពលី​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នាជាមួ​យ​យោធា​ថៃ​។ នេះគឺជា​ការ​អនុវត្តន៍​យ៉ាង​ពេញ​លេញទៅតា​ម​សេចក្តី​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ធនាគារជាតិ នៃកម្ពុជា។ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងរួមគ្នាដើម្បីជួ​យ​សម្រាល​បន្ទុក​ដល់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ក្នុងការប៉ះទង្គិចគ្នាដោយ​ប្រដាប់​អាវុធ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ មានគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុជា​ច្រើន​បាន​សម្រេច​លុប​ចោល​បំណុល​ទាំង​ស្រុង​ ជូនដល់យោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណ​ភាព​ទឹកដីកម្ពុជា។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វិទ្យុបាយ័នថា សម្រាប់​សេចក្តីណែនាំដែលចេញដោយធនាគារ ជាតិនៃកម្ពុជា គឺសមាជិក​នៃ​សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ទាំងអស់គាំទ្រពេញទំហឹង និង​ចូលរួម​អនុវត្តន៍​យ៉ាង​ពេញ​លេញ​តាម​សេចក្តី​ណែនាំ​របស់​ធនាគារជាតិ នៃកម្ពុជា ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល។លោក កាំង តុងងី មានប្រសាសន៍ថា៖ «រហូតមកដល់បច្ចុប្បន្ននេះ គឺគ្រឹះស្ថានជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុចំនួន ៦៨ ហើយ ដែលគាត់បានប្រកាស​ជា​សាធារណៈ​ថា​គាត់​នឹង​លុប​បំណុល​ក្រុម​គ្រួសារយោធិនពលីរបស់យើង។ក្នុងនោះរួមមាន គ្រឹះស្ថានធនាគារ ចំនួន ២២, គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣៤,គ្រឹះស្ថានឥណទានជនបទ១០ និង ២ក្រុមហ៊ុនភតិសន្យា»។លោក តុងងី បន្ថែមថា ជាក់ស្តែង គ្រឹះស្ថានរបស់សមាគមទាំងអស់បានអនុវត្តន៍លើសពីអ្វីដែលធនាគារ ជាតិនៃកម្ពុជាថែមទៀតផង បើទោះជា គ្រឹះស្ថានផ្សេងទៀត អត់បានប្រកាសជាសាធារណៈក៏ដោយ ក៏ពួកគាត់នៅតែបន្តអនុវត្តន៍យ៉ាងពេញលេញតាមសេចក្តីណែនាំរបស់ធនាគារ ជាតិ នៃកម្ពុជា ហើយ ម្យ៉ាងទៀតមានគ្រឹះស្ថានខ្លះអតថិជនរបស់គាត់មិនសូវមានជាក្រុមយោធា ឬក៏មិនសូវមានប្រតិបត្តិការនៅតំបន់ព្រំដែន ជាដើម ដូច្នេះហើយ ទើបគាត់អត់ប្រកាសនោះទេ ដោយសារគាត់អត់មានអតិថិជននៅម្តុំហ្នឹង។លោកបញ្ជាក់ទៀតថា ៖ «ចំពោះការអនុវត្តន៍ យើងបានចាប់ផ្តើមអនុវត្តន៍តាំងពីចេញសេចក្តីណែនាំហ្នឹងមកម្លេះ គឺគ្រឹះស្ថានគាត់នឹងធ្វើការជាមួយហ្នឹងអតិថិជន ឬអាជ្ញាធរក្នុងតំបន់ដោយសារតែ ហើយក៏មានករណីក្រុមគ្រួសារខ្លះកំពុងមានទុក្ខធុរៈមានបុណ្យសព យើងក៏មិនទាន់ចូលទៅដែរ ដោយសារទុកឱកាសឱ្យក្រុមគ្រួសារធ្វើពិធីកាន់ទុក្ខសិន បន្ទាប់មកបានយើងចាប់ផ្តើមធ្វើការជាមួយហ្នឹង ក្រុមគ្រួសារយោធិន​ពលីរបស់យើង ក៏ដូចជា ក្រុមគ្រួសារផ្សេងទៀត ជាជនភៀសសឹក ផងដែរ»។ក្នុងចំណោមសេចក្តីសម្រេចរបស់ធនាគារ ជាតិ នៃកម្ពុជា ៤ចំណុច គឺមានចំណុចមួយបានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺនឹងលុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់លាន)រៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០(ប៉ែតសិប) លានរៀល (ប្រហែល ២០ ០០០ដុល្លារ) របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី។ លើសពីនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏នឹងផ្តល់លក្ខខ័ណ្ឌពិសេសមួយចំនួនទៀត ដល់​ជន​ភៀសសឹងផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ
05/09/2026 10:05 AM
លោក Trump ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃរវាងអ៊ុយក្រែន និងរុស្ស៊ី
05/09/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
05/09/2026 08:05 AM
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
05/08/2026 09:05 PM
កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
05/08/2026 09:05 PM
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
05/08/2026 08:05 PM
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
05/08/2026 08:05 PM
អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
05/08/2026 08:05 PM
ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន
05/08/2026 08:05 PM
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
05/08/2026 08:05 PM