សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ

ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង

2025/08/06 12:35:16 pm        636
តាមការផ្សព្វផ្សាយឱកាសការងារ នៅតាមរាជធានីខេត្តទូទាំងប្រទេសរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី៦ ខែសីហានេះ បណ្ដាខេត្តចំនួន៦ កំពុងមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ពី​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួនសរុបជាង ២ម៉ឺន ២ពាន់កន្លែង ដែល​ភាគ​ច្រើន គឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ខេត្តទាំង៦នោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្ត​បន្ទាយ​មាន​ជ័យ ​ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១១៤ កំពុងមានតម្រូវការកម្លាំងពលកម្ម ២២ ៩៤៥ កន្លែង ដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនេះ លោក សំ សឿន ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ បានឱ្យដឹងថា ក្នុងនាមជាសហជីពដែលតំណាងឱ្យភាគីកម្មករនិយោជិត និង​មានទំ​នាក់​ទំន​ងច្រើ​នជាមួយភាគីនិយោជក បានមើលឃើញថា រោងចក្រ សហគ្រាស នៅមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជាច្រើន នេះនិយាយចំពោះរោងចក្រ សហគ្រាសដែលបាន​បើក​ដំណើរ​ការ​រួច​ហើយ​។ ដោយឡែក រោងចក្រ សហគ្រាស ដែលកំពុងតែរៀប​ចំ​បើក​ដំណើរ​ការ​នៅ​ខាង​មុខ​ឆាប់​ៗ​នេះ ​ក៏ត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ ហើយអ្វីដែលមើលឃើញទៀតថា ប្រជា​ពលរដ្ឋ​ ក៏ដូចជាពលករត្រឡប់មកពីប្រទេសថៃចូលបំពេញការងារនៅកម្ពុជាវិញនេះ នឹងធ្វើឱ្យ​អ្នក​វិនិយោគកាន់តែមានជំនឿចិត្តក្នុងការសម្រេចបាននូវផែនការផលិត តាម​រយៈ​កម្លាំ​ង​ពលកម្ម​ដែល​មាន​គ្រប់​គ្រាន់​។អ្នកស្រី ម៉េត ស្រីពៅ មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្ន​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​រាជ​ធានី​ភ្នំពេញ បានឱ្យដឹងថា គិតមកទល់ពេលនេះ​បា​ន​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​រោង​ចក្រ​រយៈ​ពេល ​១៣ឆ្នាំមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ ពីព្រោះមានការយក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជាថៅកែរោងចក្រ ដែលមានប្រាក់ខែបើកទៀងទាត់ចំនួន២លើក ក្នុងមួយខែ និងការទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ។ក្រុមកម្មការិនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី៦ ខែសីហានេះ ពលករខ្មែរឆ្លងដែន​តាម​ច្រក​នានា​ចេញ​ពី​ប្រទេស​ថៃ​មកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៧៥ ម៉ឺននាក់ ក្នុងនោះ​ពលករ​ចំនួន​ជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករ ដែលមានបំណងស្វែងរកការងារ អាចទំនាក់ទំនងបានទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋបាលខេត្តបាត់ដំបងកំពុងជួយសម្រប​សម្រួលពលករខ្មែរ​មក​ពី​ប្រទេសថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ខណៈមានពលករខ្មែរជាង១០ម៉ឺននាក់បានត្រឡប់មកវិញនៅព្រឹកនេះ

2025/08/06 12:13:28 pm        345
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំង​ក្រុមការងារ​គ្រប់​ផ្នែក​ទាំង​អស់​កំពុង​សស្រាក់​សស្រាំ​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ដំណើរ​វិល​ត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈ​តាមតួលេខ​បឋមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​បាន​និងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។ក្នុង​ឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​រថយន្ត​ក្រុង​រាប់​រយ​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​បង​ប្អូន​ពលករ​ខ្មែរទៅ​ដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធ​កំពុង​ខិត​ខំ​ជួយ​សម្រប​សម្រួល និង​ជញ្ជូន​អីវ៉ាន់​ពលករ​ខ្មែរ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​នោះ​ឡើយ​។បងប្អូនពលករខ្មែរ បានបង្ហាញអារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធដែល​បាន​ជួយ​សម្រប​សម្រួល​។បងប្អូនពលករខ្មែ​រ​បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយឥតគិតថ្លៃ។សូមរំលឹកថា ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាន​ណែ​នាំ​ដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធ​ទាំង​អស់​ដែល​កំពុង​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​ជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕

សមត្ថកិច្ចជំនាញ ចុះចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម

2025/08/06 11:55:01 am        221
ភ្នំពេញ ៖ នៅវេលាម៉ោង២២នឹង៣៥នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សសៃជើងមាន់ ។ រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា ការដឹកជញ្ជូនសាច់បង្កកទាំងនេះគឺដឹកបំបែកគ្នាតាមម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញ​ពីថៃ​ដោយ​សារ​ការ​គំរាម​ដកសញ្ជាតិ និងរឹបអូសដីធ្លី”

2025/08/06 11:52:10 am        328
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ទាត់​ចោល​ការ​ផ្សព្វ​ផ្សាយ​បែប​បំភ្លៃ​របស់​កាសែត​ថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជា​វិល​មក​កម្ពុជា​យ៉ាង​គំហុក​នេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជា​គ្មាន​ការ​គំរាម​កំហែងបែបនេះឡើយ ហើយមូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​យ៉ាង​គំហុកនេះ គឺដោយ​សារ​អំពើ​ហិង្សា​ពី​ក្រុម​ជ្រុលនិ​យម​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និង​ការ​អំពាវនាវ​ពី​សម្តេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុ​ខរា​ជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។ លោក ស៊ុន មេសា បញ្ជាក់ថា “ខ្ញុំសូម​ច្រាន​ចោល​ការ​លើក​ឡើង​របស់​កាសែត​ថៃ​នេះ​ដែល​ជារឿ​យ​ៗ​ផ្សាយ​ព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយ​គ្នានេះ​ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍​អន្តរជាតិ​សូម​មេត្តា​កុំ​ជឿ​លើ​ការ​ផ្សាយ​នេះ​ឱ្យ​សោះ”​។ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ប្រមាណ ៧៥​ម៉ឺន​នាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២៥នេះ។ ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្ត​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ​សូម​បន្ត​វិល​មក​ស្រុក​កំណើត​យើង​វិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និង​មិន​ឱ្យ​តម្លៃ​។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួង​ការងារ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាស​ការងារ​ជូន​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេសថៃនៅតាមឃុំចំនួន ៣០០កន្លែងនៅទូទាំងប្រទេស។ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​មេត្តា​ជួយ​ផ្សព្វ​ផ្សាយ​ស្តីពី​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប​របស់​កម្ពុជា​ដែល​យើង​មាន​ឱកាស​ការងារ​ទាំង​ថ្មី ​និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជី​វៈ​ដោយ​ឥត​គិត​ថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញ​សូម​ទាក់​ទង​តាម​លេខ​ទូរសព្ទ ១២៩៧”៕

ឯកឧត្ដម លី​ ធុជ​ ស្នើ​សុំ​អង្គការ​ជំនួយ​របស់​ប្រជាពលរដ្ឋ​ន័រវែស​ NPA ជួយធ្វើ​យុទ្ធនាការជាសកល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ

2025/08/06 11:43:13 am        144
នៅព្រឹកថ្ងៃទី​០៦​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​​ ឯក​ឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​អនុញ្ញាត​ឱ្យ​ លោក Hans Risser​ នាយក​​អង្គការ​ជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ប្រចាំ​កម្ពុជា ចូលជួបពិភាក្សាការងារ​។ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បាន​លើកឡើងថា ក្នុង​ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែ​កក្កដា​ ឆ្នាំ២០២៥​ កន្លងនេះ​ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលពិភពលោក​ហាមប្រាម ក្នុងនោះរួមទាំង​ការ​ប្រើប្រាស់​គ្រាប់បែកចង្កោម ដើម្បីធ្វើការឈ្លានពាន​មកលើទឹកដីប្រទេសកម្ពុជា។ឯកឧត្តមបណ្ឌិត បន្តទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់យូរអង្វែងដល់ប្រជាជនកម្ពុជាស្លូតត្រង់ ជាពិសេសក្មេងតូចៗ ក៏ដូចបង្កភាពភ័យខ្លាចដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ទៀតផង។តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​​ បាន​ស្នើ​សុំ​ឱ្យ​អង្គការ​ NPA នៃ​ប្រទេស​ន័រវេស​ គាំទ្រ​កម្ពុជា​ និង​ជួយ​ធ្វើ​យុទ្ធនាការជាសកល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ​ មក​លេី​ប្រទេស​កម្ពុជា​។

Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (August 6, 2025 )

2025/08/06 11:21:12 am        640
Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson: On 6 August 2025 from 12:00 AM to 6:00 AM, the situation along the frontlines in Preah Vihear and Oddar Meanchey provinces has remained calm and stable. The Cambodian Armed Forces remain steadfast and fully vigilant in carrying out their duties with discipline and professionalism. Cambodia reaffirms its full commitment to respecting and implementing the ceasefire agreement reached on 28 July 2025 in Putrajaya, Malaysia.Today, I would like to provide an update on the situation along the Cambodia–Thailand border, in light of the ceasefire agreement currently in effect through 6 August 2025.As of 6:00 AM on 6 August 2025, the situation in the An Sesarea remains calm. However, on 4 August 2025, at approximately 11:00 a.m., Thai armed forces and machinery entered the An Ses area, which lies within Cambodia’s sovereign territory. Despite clear warnings from the Cambodian side, they proceeded to install barbed wire—an action strictly prohibited by our forces.On the morning of 5 August 2025, the Cambodian Armed Forces contacted their Thai counterparts, requesting the immediate removal of the barbed wire and the withdrawal of all machinery from Cambodian territory. Nevertheless, at 9:09 AM, Thai machinery continued excavation activities in clear violation of the ceasefire agreement and Cambodia’s sovereignty.At 9:50 AM on 5 August 2025, Thai military trucks arrived in front of their post, transporting trees, barbed wire, concrete trunks, segments, ties, and covers. By 9:53 AM, Thai armed forces resumed trench-digging operations. At 10:55AM, another piece of Thai machinery began clearing land behind their police post, approximately 15 meters from the Cambodian military position, and continued placing covers and ties into their trenches.Throughout the day, Cambodian forces consistently made efforts to engage with the Thai side, explaining and urging them to immediately cease all provocative actions that risk escalating tensions and undermining the process toward a systematic and peaceful resolution. Such activities contradict Cambodia’s sincere and unwavering commitment to promoting long-term peace and stability in the region. In response to these developments, the Cambodian side contacted the Thai forces stationed in the An Ses area and initiated discussions and negotiations. Consequently, at 3:14 PM, Cambodian forces began removing the barbed wire, with the dismantling process fully completed by 5:30 PM on 5 August 2025. At that point, Thai machinery operations were halted. Cambodia reiterates that the An Sesarea lies within Cambodian sovereign territory and has remained under the effective control of Cambodian armed forces since the ceasefire came into effect at midnight on 28 July 2025.

ស្ថានទូតជប៉ុនប្រចាំកម្ពុជា៖ ពាក្យចចាមអារ៉ាម​ដែល​ថា​ជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ជាព័ត៌មានក្លែងក្លាយ

2025/08/06 10:52:17 am        302
ជប៉ុនប្រកាសបដិសេធចោលពាក្យចចាមអារ៉ាម ​ឬ ព័ត៌មាន​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេសថៃ។ ស្ថានទូតជប៉ុនបញ្ជាក់ថា ព័ត៌មាននេះគឺមិនពិតទេ។តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ​ បានសរសេរថា «ស្ថាន​ទូត​ជប៉ុន​ បានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុ​ន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ។​ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមាន​គម្រោង​ផ្តល់​គ្រឿង​យន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។»តាមរយៈបណ្ដាញសង្គមស្ថានទូតជប៉ុនបញ្ជាក់ថា ជំនួយ​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​កំណត់​យ៉ាង​តឹង​​រ៉ឹង​ចំពោះ​ផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ទុក​ជា​មុន​នូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និង​ប្រទេស​ថៃ ​និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់ ហើយ​សង្ឃឹម​យ៉ាង​មុតមាំថា ប្រជាជនកម្ពុជា​នឹង​អាច​វិល​ទៅរ​ក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខ​សាន្ត​ឱ្យ​បាន​ឆាប់​៕

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត សម្រាប់​ជនភៀស​សឹក

2025/08/06 10:25:12 am        269
ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ “យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក” ដែលយុទ្ធនាការនេះ ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បីរួមគ្នាជាធ្លុងមួយជួយគាំទ្រ ផ្ដល់កម្លាំង​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន​ជន​ភៀស​សឹក ក្រោមស្មារតីគ្រួសារខ្មែរតែមួយ ។ តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់ ស្តាប់ការលើកឡើងនូវអ្វី ដែ​ល​បង​ប្អូន​ភៀស​សឹក​បាន​ជួប​ប្រទះក្នុងពេលមាន ជម្លោះរវាងថៃ-កម្ពុជា យុទ្ធនាការនេះ ផ្តល់​នូវ​វិធី​សាស្ត្រ​អប់រំ​ផ្លូវ​ចិត្ត​ លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការឧបត្ថម្ភនូវសម្ភារៈបរិភោគផ្សេងៗ និង​រៀបចំ​កម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះផងដែរ។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងនេសាទ និង​ជា​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា ដែលដឹកនាំយុទ្ធការនេះ បានលើកឡើងថា ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​យុទ្ធនា​ការ​នេះ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ក្រៅតែពីការផ្តល់​ជំនួយ​ជា​សម្ភារ​ផ្សេង​ៗ​ពី​ស្ថាប័ននានា សប្បុរសជនជាច្រើន ការទទួលបាននូវការអប់រំ​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​មួយ​សំខាន់​ ជាពិសេសទៅលើស្រ្តី និងកុមារ ដើម្បីជួយរំសាយអារម្មណ៍ភ័យខ្លាច បន្ទាប់ពី​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះស​ម្បែង និងធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរវិញ។យុទ្ធនាការ ដែលមានការចូលរួមសហការណ៍ពី SGIS International School, Sneha Centre, DMC - Department of Media and Communication, BELTEI Tours & Travel, Sabara Best Food Co., Ltd, បេក្ខជននាវាយុវជនឆ្នាំ២០២៥ និង25 Creative Studio បាន​នាំ​យក​នូវ​ស្បៀង​អាហារ និងសម្ភារប្រើប្រាស់ មានដូចជា៖ ត្រីងៀត ប្រហុក ផ្អក សៀង ឆៃប៉ូវ និងសម្ភារ​ប្រើ​ប្រាស់​ ហើយក៏មានសម្ភារកុមារមកចែកជូនបងប្អូនភៀសសឹក ជាមួយនឹង​មាន​អ្នក​ឯកទេស​ចិត្ត​វិទ្យា​ និងអ្នកឯកទេសអប់រំកុមារ បានជួប​ពិភាក្សា​សំណេះ​សំណាល​ផ្តល់​ការ​គាំទ្រ​ផ្លូវ​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត គូរគំនូរ និងសាងសង់រូបសត្វជាដើម។គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នាពេល​កន្លង​មក​ បានបង្ខំឱ្យប្រជាជនជាច្រើនម៉ឺននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួន មក​រស់​នៅ​ទីតាំង​មាន​សុវត្ថិភាព​នេះ ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឥឡូវនេះ សហគមន៍អន្តរជាតិបានដឹងឮអស់ហើយ ភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទៀតទេ

2025/08/06 10:00:30 am        427
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងសន្និសីទព្រឹកនេះថា អត់មានអ្វីប្រែប្រួល ហើយក៏អត់មានអ្វីចម្លែកដែរដែលមន្ត្រីថៃ ទាំងមន្ត្រីស៊ីវិល ទាំងមន្ត្រីយោធា ទាំងបណ្ដាញសារព័ត៌មាននៅតែបន្តនិយាយភូតកុហក មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលាឥតឈប់ឈរជារៀងរាល់ថ្ងៃ។«អ្វីដែលគេនិយាយគឺគេនិយាយកុហកថា កម្ពុជាយើងជាអ្នកឈ្លានពានគេ កម្ពុជាយើងបាញ់មុន ហើយគេជាអ្នករងគ្រោះ បងប្អូនយើងសុទ្ធតែបានឮពេញត្រចៀក ពាក្យភូត កុហក មួលបង្កាច់ ទម្លាក់កំហុសទាំងអស់ហ្នឹង ហើយបានឃើញផ្ទាល់ភ្នែកការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា រំលោភបំពានបទឈប់បាញ់ ហើយយើងក៏ដឹងទាំងអស់គ្នាថា ប្រទេសយើងឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់យ៉ាងណា ? យើងជួបវិនាសសកម្មយ៉ាងណា ដោយសារសង្រ្គាម ថ្នាក់ដឹកនាំយើងតស៊ូលះបង់លំបាកយ៉ាងណា ? ទម្រាំយើងទាញប្រទេសយើងចេញពីរបបប្រល័យពូជសាសន៍ ទម្រាំយើងរកបានសន្តិភាពដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយសន្តិភាពជិត៣ទសវត្សចុងក្រោយនេះ ផ្ដល់ផលចំណេញធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដូច្នេះតើកម្ពុជាយើងឯណា ទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំយើងឯណាទៅបំពានគេ ទៅបាញ់គេមុន សុទ្ធតែជាពាក្យចោទប្រកាន់មួលបង្កាច់ ចោទប្រកាន់ទម្លាក់កំហុស អ៊ីចឹង បងប្អូនយើងយល់ហើយរឿងនេះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ដូច្នេះចាប់ពីពេលនេះតទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាជាសំឡេងតែមួយរបស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិ ប្រឆាំងតបតទៅនឹងការចោទប្រកាន់មួលបង្កាច់នេះ «ហើយឥឡូវនេះសហគមន៍អន្តរជាតិបានដឹងឮអស់ហើយ អ៊ីចឹងភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទេ យើងត្រូវបន្តរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ នៅពីក្រោយកងទ័ពដ៏ក្លាហាន នៅពីក្រោយថ្នាក់ដឹកនាំដ៏មានភាពវាងវៃ បទពិសោធន៍យុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសួមបន្តចំណុចខ្លាំងរបស់យើងដែលអាចយកឈ្នះបាននៅគ្រប់សមរភូមិ ពោលគឺ សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិផ្លូវច្បាប់៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ សូមកុំមានការព្រួយបារម្ភ

2025/08/06 09:47:28 am        461
ភ្នំពេញ៖ "ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។" នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា "សម្រាប់កម្ពុជា យើងកំពុងខិតខំធ្វើឱ្យមានការឯកភាពលើទស្សនៈ និងការប្រើប្រាស់ ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ (ការរៀបចំនេះ) ជាការជំរុញឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដោយបន្ស៊ីភាពប្រទាក់ក្រឡា, ការបំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ជាសហថាមភាពនៃប្រព័ន្ធរួម ដែលកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព រួមចំណែកបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង។"គួរជម្រាបដែរថា ការចុះធ្វើជំរឿនមន្ត្រី គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធអង្គភាព និងមន្ត្រីដែលបម្រើការងារជាក់ស្តែងតាមអង្គភាព ហើយប្រមូលទិន្នន័យពិតប្រាកដ សម្រាប់វិភាគ វាយតម្លៃ អំពីភាពស៊ីសង្វាក់ ភាពប្រទាក់ប្រឡានៃរចនាសម្ព័ន្ធផ្ទៃក្នុង ជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគាំទ្រនៃក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ ទិន្នន័យដែលទទួលបានពីការធ្វើជំរឿនមន្ត្រី នឹងជួយដល់រាជរដ្ឋាភិបាល ក្នុងការវាយតម្លៃធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពទាំងនោះ។ លទ្ធផលនេះក៏នឹងជួយដល់ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពនានា ដូចជាការពង្រាយមន្ត្រី ការដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ។ ការកែលម្អការជ្រើសរើសមន្ត្រីដោយ ផ្អែកលើតម្រូវការជាក់ស្តែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ក៏នឹងក្លាយជាសមិទ្ធកម្មដែលទទួលបានក្រោយការធ្វើជំរឿនមន្ត្រីផងដែរ។ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការជំរឿនអាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ បានទាន់ពេលវេលា រលូន មានតម្លាភាព និងមានគុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល បច្ចេកទេស ទិន្នន័យពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រុមការងារជំរឿន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ប្រទេសលីប៊ី ផ្អាកប្រតិបត្តិការខណៈមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ
05/09/2026 10:05 AM
ចារកម្មអាមេរិក៖ មេដឹកនាំកំពូលអ៊ីរ៉ង់ មិនត្រូវបានគេឃើញជាសាធារណៈទេ ប៉ុន្តែកំពុងបង្កើតយុទ្ធសាស្ត្រសង្គ្រាម
05/09/2026 10:05 AM
លោកTrump៖ អាមេរិក អាចនឹងបន្តប្រតិបត្តិការដើម្បីដឹកនាំនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz
05/09/2026 10:05 AM
សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ
05/09/2026 10:05 AM
លោក Trump ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃរវាងអ៊ុយក្រែន និងរុស្ស៊ី
05/09/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
05/09/2026 08:05 AM
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
05/08/2026 09:05 PM
កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
05/08/2026 09:05 PM
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
05/08/2026 08:05 PM
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
05/08/2026 08:05 PM